Tag: Pierre-Emerick Aubameyang
Football News
ទីបំផុត Arsenal យកបាន Gabriel Jesus ពី Man City ហើយ
Arsenal ត្រូវបានរាយការណ៍ថាបានបញ្ចប់ការចុះកុងត្រាផ្ទេរយក Gabriel Jesus ហើយ បន្ទាប់ពីបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែប្រយុទ្ធរបស់ Manchester City ខាងលើ។ ក្លឹបកាំភ្លើងធំបានយល់ព្រមលើតម្លៃខ្លួនផ្ទេរ៤៥លានផោនជាមួយ City ហើយកិច្ចព្រមព្រៀងពេលនេះសម្រេចបាន១០០%ហើយ។ Jesus ដែលធ្លាប់ធ្វើការជាមួយ Mikel Arteta ពេលដែលលោកជាជំនួយការនៅ City នឹងចុះកុងត្រារយៈពេល៤ឆ្នាំជាមួយ Arsenal។ កិច្ចព្រមព្រៀងនេះនឹងបញ្ចប់ការស្វែងរកខ្សែប្រយុទ្ធសម្រាប់ Arsenal បន្ទាប់ពីការចាកចេញរបស់ Alexandre Lacazette ដែលទៅចូលរួមជាមួយ Lyon។ Arsenal សម្រេចចិត្តមិនទិញខ្សែប្រយុទ្ធកាលពីទីផ្សារដោះដូរកីឡាករខែមករា ត្បិត Pierre-Emerick Aubameyang ទៅចូលរួមជាមួយ Barcelona។ ការលក់ Jesus នៅពេលនេះ ស្របពេលដែល Man City ទើបតែយល់លើកិច្ចព្រមព្រៀងជាមួយខ្សែបម្រើរបស់ Leeds United កីឡាករ Kalvin Phillips ក្នុងតម្លៃខ្លួន៤២លានផោន។ ក្រុមលោក Pep Guardiola បានផ្ទេរយក Erling Haaland ពី Dortmund
27 Jun 2022
25 views
Football News
Juventus នឹងមិនទិញផ្ដាច់ខ្សែប្រយុទ្ធ Alvaro Morata នោះឡើយ
ក្លិបសេះបង្កង់ Juventus នឹងមិនទិញផ្ដាច់ខ្សែប្រយុទ្ធ Alvaro Morata នោះឡើយ ដោយក្លិបនឹងបើកផ្លូវឲ្យគេចាកចេញទៅ Atletico Madrid វិញនៅដំណាច់រដូវកាលនេះ។ Morata បានចំណាយពេលពីររដូវកាលលេងខ្ចីជើងនៅ Juventus ពីក្លិប Atletico Madrid ហើយនៅដំណាច់រដូវកាលនេះ ពេលវេលាខ្ចីជើងរបស់គេបានមកដល់ទីបញ្ចប់ហើយ។ យ៉ាងណាមិញ ភាគីលោក Max Allegri គ្មានគម្រោងចង់ទិញយកគេផ្ដាច់ឡើយ នេះបើយោងតាមការរាយការណ៍ពី Marca ។ Juventus ត្រូវចាយលុយខ្ទង់៣៥លានអឺរ៉ូ៎(ស្មើនឹងប្រមាណ ៣៦.៩ លានដុល្លារ) បើចង់ទិញយកគេ ខណៈដែល Atletico Madrid ក៏មិនចង់បាន Morata មកវិញដែរដោយលោក Diego Simeone បានបាត់បង់ទំនុកចិត្តលើគេទៅហើយ។ យ៉ាងណាមិញ Barcelona ធ្លាប់ចង់បានគេកាលពីខែមករាតែឥលូវនេះដោយសារមាន Pierre-Emerick Aubameyang ក្នុងក្រុមនិងកំពុងជិតទិញបាន Robert Lewandowski ទៀតនោះគឺក្លិបទំនងមិនចង់បានគេទៀតឡើយ៕
22 May 2022
34 views
Football News
កីឡាករ Ronald Araujo ត្រូវបានបញ្ជូននៅមន្ទីរពេទ្យ បន្ទាប់ពីដេកដួលលើទីលាន
ខ្សែការពាររបស់ Barcelona កីឡាករ Ronald Araujo ត្រូវបានបញ្ជូននៅមន្ទីរពេទ្យ បន្ទាប់ពីដេកដួលលើទីលានក្នុងការប្រកួតទល់នឹង Celta Vigo ក្នុងក្របខណ្ឌ La Liga។ កីឡាករវ័យ២៣ឆ្នាំបានទទួលរងរបួសដោយសារតែប៉ះទង្គិចក្បាលគ្នាជាមួយមិត្តរួមក្រុម Gavi អំឡុងពេល Barca កំពុងនាំមុខ Celta Vigo ៣-១ ក្នុងកីឡដ្ឋាន Nou Camp។ Araujo ត្រូវបានសង្គ្រោះជាច្រើននាទីលើទីលាន មុនពេលបញ្ជូនឡើងឡានពេទ្យចេញទៅក្រៅ។ ចុងបញ្ចប់នៃការប្រកួត Barcelona បានយកឈ្នះ Celta Vigo ៣-១។ ៣គ្រាប់របស់ក្រុមលោក Xavi ធ្វើបានដោយខ្សែប្រយុទ្ធ Memphis Depay និង Pierre-Emerick Aubameyang ២គ្រាប់ម្នាក់ឯង។ ក្រោយបញ្ចប់ការប្រកួត Xavi បានប្រាប់ពីអាការៈរបស់ Araujo ថា គេបានដឹងខ្លួន ហើយត្រូវចំណាយពេលមួយយប់នៅមន្ទីរពេទ្យ ប៉ុន្តែគេបានគេចផុតពីគ្រោះថ្នាក់ហើយ៕
11 May 2022
63 views
Football News
Barca ត្រូវលត់ Real Madrid ៥-០ ប៉ុន្តែ Torres ចាក់ចោលមួយបាល់
ជារឿងភ្ញាក់ផ្អើលសម្រាប់ការប្រកួត El Clasico កាលពីយប់មិញ ដោយ Barcelona បានយកឈ្នះ Real Madrid ដល់ទៅ ៤ ទល់នឹង ០ ក្នុងទឹកដី Bernabeu សម្រាប់ការប្រកួតក្របខណ្ឌ La Liga។ ខ្សែប្រយុទ្ធចំណូលថ្មី Pierre-Emerick Aubameyang ដែលផ្ទេរពី Arsenal រកបានពីគ្រាប់ម្នាក់ឯង។ ស្របពេល២គ្រាប់ទៀតធ្វើបានដោយខ្សែការពារស្ដាំ Ronald Araujo និងខ្សែប្រយុទ្ធ Ferran Torres។ Barca បានខាតមួយនៅដើមតង់ទីពីរ Torres មានឱកាសមាសមួយអូសដាច់បាល់ម្នាក់ឯង ប៉ុន្តែរូបគេបែរជាទាត់មិនចូល។ ប្រសិនបើឱកាសខាងលើ Torres ធ្វើបានម្ល៉េះ Barca ឈ្នះ ៥ ទល់នឹង ០ លើ Real Madrid ទៅហើយ។ ត្បិតតែបរាជ័យបែបនេះក្ដី ប៉ុន្តែមិនមានការប៉ះពាល់តំណែងចំណាត់ថ្នាក់របស់ Real Madrid ឡើយ ពោលពួកគេនៅតែឈរកំពូលតារាង ខណៈ Barca
22 Mar 2022
89 views
Football News
Arsenal បើចង់បានខ្សែប្រយុទ្ធវ័យក្មេង Darwin Nunez របស់ក្រុម Benfica ត្រូវចំណាយ៦៧លានផោន
យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal ត្រូវចំណាយ៦៧លានផោន (ឬប្រមាណ ៨៨លានដុល្លារ) បើចង់បានខ្សែប្រយុទ្ធវ័យក្មេង Darwin Nunez ទៅជំនួសតំណែងកីឡាករ Pierre-Emerick Aubameyang។ ជាការពិតណាស់ Aubameyang បានផ្លាស់ទៅចូលរួមជាមួយក្រុម Barcelona កាលពីទីផ្សារខែមករា កន្លងទៅថ្មីៗនេះ ខណៈពេលបច្ចុប្បន្ន អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta កំពុងស្វះស្វែងរកជើងស៊ុតថ្មីមកបំពេញនៅតំបន់ប្រយុទ្ធ ដោយក្នុងនោះ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ បានសម្លឹងឃើញ ខ្សែប្រយុទ្ធវ័យក្មេងដែលកំពុងឡើងកូដនៅលីគព័រទុយកាល់ កីឡាករ Nunez។ ជាមួយគ្នានេះ បើយោងតាមការចុះផ្សាយរបស់កាសែត The Mirror លោក Arteta ត្រូវហ៊ានចំណាយ៦៧លានផោន ទើបអាចនាំយកខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្កាយខាងលើ មកកាន់ទឹកដី Emirate បាន ដែលជាតម្លៃផ្ដាច់កុងត្រាពីក្លិប Benfica ។ យ៉ាងណាមិញ Arsenal អាចនឹងពិបាកយក Nunez ដោយសារតែខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះ ក៏កំពុងស្ថិតក្នុងក្រសែភ្នែករបស់ក្លិបសារិកាព្រៃ Newcastle និងបិសាចក្រហម Manchester United
20 Mar 2022
95 views
Football News
ស្ដាយហួសបាល់មុខទីម្នាក់ឯង De Jong ទាត់មិនចូលធ្វើឲ្យ Barcelona ខកចិត្ត
ក្លឹប Barcelona បានត្រឹមប្រកួតស្មើគ្នា ០ ទល់នឹង ០ ប៉ុណ្ណោះជាមួយ Galatasaray សម្រាប់ជើងទីមួយពានរង្វាន់ Europa League វគ្គ ១៦ក្រុមចុងក្រោយកាលពីយប់មិញ។ ការប្រកួតដែលលេងក្នុងកីឡដ្ឋាន Camp Nou ឃើញថាម្ចាស់ផ្ទះ Barcelona មានឱកាសទាត់ច្រើនជើងមែនទែនដល់ទៅ ១៦ដង។ ខ្សែបម្រើប្រយុទ្ធ Memphis Depay បានព្យាយាមទាត់សំដៅទីម្ដងហើយម្ដងទៀត តែត្រូវអ្នកចាំទី Inaki Pena ជួយបាន។ ឱកាសមាសនៅនាទី៧៥ កីឡាករ De Jong បានឈរទាត់មុខទីម្នាក់ឯង ក្រោយមានការបញ្ជូនពី Pierre-Emerick Aubameyang ប៉ុន្តែធ្វើមិនបានសម្រេច។ បញ្ចប់ការប្រកួតក្រុមទាំងពីបន្សល់លទ្ធផលត្រឹម ០ ទល់នឹង ០ ខណៈ Barcelona គ្រប់គ្រងបាល់ដល់ទៅ ៦៨%។ ការប្រកួតជើងទីពីរនឹងលេងនៅថ្ងៃទី ១៨ ខែ មីនាក្នុងទឹកដីរបស់ Galatasaray វិញម្ដង៕
12 Mar 2022
71 views
Football News
Barcelona ដែលមិនទាន់ស្គាល់ពាក្យចាញ់សោះក្នុងលីគតាំងពីខែធ្នូ
ក្លឹប Barcelona បានហក់ឡើងមកកាន់លេងលេខ៤ក្នុងតារាងពិន្ទុ La Liga ហើយ ក្រោយយកឈ្នះលើ Athletic Bilbao ក្នុងលិទ្ធផល ៤ ទល់នឹង ០ កាលពីយប់មិញ។ ខ្សែប្រយុទ្ធចំណូលថ្មី Pierre-Emerick Aubameyang រកបានគ្រាប់ទី៥របស់ខ្លួន ក្នុងការបង្ហាញខ្លួន ៣ប្រកួតចុងក្រោយឲ្យ Barca។ Ousmane Dembele, Depay និង De Jong ជាអ្នករកគ្រាប់បន្ថែម ជួយ Barca ឈ្នះ Bilbao លិទ្ធផល ៤ ទល់នឹង ០។ Barcelona ដែលមិនទាន់ស្គាល់ពាក្យចាញ់សោះក្នុងលីគតាំងពីខែធ្នូ ពេលនេះបានឡើងមកកាន់លេខ ៤ក្នុងតារាងពិន្ទុ La Liga ហើយ ឈរលើជើងឯកឆ្នាំចាស់ AT Madrid៕
01 Mar 2022
126 views
Football News
Aubameyang ប្រាប់ពីហេតុផលបោះបង់ប្រាក់ខែខ្ពស់នៅ Arsenal ឲ្យតែបានមក Barca
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ដែលទើបតែមកកាន់ក្លឹប Barcelona កាលពីខែមករា កន្លងទៅនេះ បានបកស្រាយទៅកាន់សារព័ត៌មាន Mundo Deportivoពីមូលហេតុដែលសុខចិត្តបោះបង់ប្រាក់ពលកម្មជិត ៤៨ម៉ឺនដុល្លារ ក្នុងមួយសប្ដាហ៍នៅក្លឹប Arsenal មកចូលរួមជាមួយក្លឹប Barcelona ដែលទទួលបានប្រាក់ពលកម្មតិចជាង។ Aubameyang បាននិយាយថា៖” តាមពិតទៅខ្ញុំក៏ចង់ទៅ Barca ។ ខ្ញុំសុទ្ធចិត្តបោះបង់ប្រាក់ខែខ្ពស់នៅ Arsenal ឲ្យតែបានមកលេងនៅក្លឹបនេះ ព្រោះតែនេះជាឱកាសដែលយើងមានតែម្ដងប៉ុណ្ណោះក្នុងឆាកជីវិតរបស់យើង “។ តាមទៅពិតរវាង Barca និង Aubameyang ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយកន្លងមក Barca ចង់បានខ្សែប្រយុទ្ធរូបនេះតាំងពីឆ្នាំ២០២០មក ហើយខ្សែប្រយុទ្ធរូបនេះក៏ចង់ទៅផងដែរ ប៉ុន្តែមិនអាចធ្វើបាន យ៉ាងនៅខែមករា ដោយសារតែបញ្ហាជាមួយក្លឹប Arsenal កីឡាកររូបនេះក៏សម្រេចចិត្តចង់ទៅ Barca ហើយក្លឹបអេស្ប៉ាញមួយរូបនេះក៏យល់ព្រម។ យ៉ាងណាបើតាម Guardian នៅ Barca ចំពោះប្រាក់ខែសរុបរហូតដល់ចប់រដូវកាលនេះ Aubameyang នឹងទទួលបានតិចជាងឆ្ងាយបើប្រៀបធៀបកាលនៅ Arsenal ដោយទទួលបានជិត ៣លានដុល្លារប៉ុណ្ណោះ។ សម្រាប់រដូវកាលក្រោយ ខ្សែប្រយុទ្ធរូបនេះអាចនឹងឡើងប្រាក់ខែជាបន្តបន្ទាប់ បើហិរញ្ញវត្ថុរបស់ក្លឹប Barca
23 Feb 2022
106 views
Football News
លោក Xavi អ្នកចាត់ការក្រុម FC Barcelona ពេញចិត្តនឹងទម្រង់ Pedri ខ្លាំងណាស់
លោក Xavi អ្នកចាត់ការក្រុម FC Barcelona បាននិយាយថានៅលើលោកនេះ គ្មាននរណាមានទេពកោសល្យច្រើនដូចជាកីឡាករ Pedri នោះទេ។ ក្នុងការប្រកួតទល់ក្រុម Valencia នៅយប់មិញនេះ ខ្សែបម្រើវ័យក្មេង Pedri រកបាន១គ្រាប់យ៉ាងស្អាត ទើបធ្វើឱ្យលោក Xavi ចាប់ចិត្ត និងសរសើរមិនដាច់ពីមាត់នោះទេ។ លោក បានចាត់ទុកខ្សែបម្រើអេស្ប៉ាញរូបនេះថាជាកីឡាករឆ្នើម មានអនាគត ហើយបើនិយាយពីទេពកោសល្យវិញនៅលើលោកនេះគ្មាននរណាមានច្រើនដូចគេឡើយ…គេទើបអាយុ១៩ឆ្នាំប៉ុណ្ណោះ តែធ្វើបានយ៉ាងល្អ។ ដោយឡែកក្រៅពីសរសើរដល់កីឡាករវ័យក្មេងខាងលើទៅ លោក Xavi ក៏បាននិយាយដល់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ផងដែរ។ លោក បានចាត់ទុកអតីតកីឡាករ Arsenal ខាងលើជាកីឡាករឆ្នើមក្នុងក្រុមហើយការរកបាន៣គ្រាប់នៅយប់មិញនឹងធ្វើឱ្យគេកាន់តែមានទំនុកចិត្តថែមទៀតសម្រាប់ការប្រកួតបន្ដបន្ទាប់៕
22 Feb 2022
89 views
Football News
Busquets ពេញចិត្តខ្លាំងនឹង Aubameyang ក្រោយរកបាន Hat-Trick កាលពីយប់
ខ្សែបម្រើ Sergio Busquets ប្រធានក្រុម Barcelona បានសម្ដែងនូវការនូវពេញចិត្ត ក៏ដូចជាសរសើរ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang យ៉ាងខ្លាំងក្រោយកីឡាករទើបផ្លាស់មក Barca នេះរកបាន Hat-Trick ក្នុងប្រកួតតទល់នឹង Valencia កាលពីម្សិលមិញ។ Busquets បាននិយាយថា៖” Aubameyang គេធ្វើការបានល្អមែនទែន។ ច្បាស់ណាស់គេដល់ក្លឹបថ្មីអញ្ចឹងត្រូវការពេលវេលាសម្របខ្លួន ក៏ប៉ុន្តែឥឡូវនេះគេធ្វើវាបានហើយ “។ ប្រធានក្រុម Barca រូបនេះបន្តថា៖” ខ្ញុំសង្ឃឹមថាគេអាចជួយក្រុមយើងដូចការប្រកួតនេះទៀតអញ្ចឹង។ គេជាកំពូលកីឡាករមួយរូប ហើយបានមកគេមកក្រុមក្នុងលក្ខណៈដោយមិនចាំបាច់ចំណាយ (Free Transfer) អញ្ចឹងជាកាដូរដ៏អស្ចារ្យសម្រាប់ក្រុមយើងណាស់ “។ Aubameyang បានផ្លាស់មកកាន់ Barca កាលពីខែមករា កន្លងទៅនេះក្រោយបានបញ្ចប់កុងត្រាជាមួយ Arsenal ដោយសារតែមានបញ្ហាជាមួយ លោក Mikel Arteta។ មកទល់នឹងពេលនេះ ខ្សែប្រយុទ្ធរូបនេះបានចូល ៤ប្រកួតឲ្យ Barca ហើយដោយស៊ុតចូល ៣គ្រាប់៕
22 Feb 2022
67 views
Football News
Aubameyang ប្រាប់ទៅ Xavi ថាអាចលេងបានគ្រប់កន្លែងក្នុងតំបន់ប្រយុទ្ធឲ្យតែក្លឹបត្រូវការ
ខ្សែប្រយុទ្ធលេងល្បឿន Pierre-Emerick Aubameyang បានប្រាប់ទៅគ្រូបង្វឹកលោក Xavi Hernandez ថាគាត់មក Barcelona លើកនេះមិនមែនត្រៀមខ្លួនដើម្បីលេងតែជាខ្សែប្រយុទ្ធកណ្តាលមួយមុខប៉ុណ្ណោះទេហើយសូម្បីតួនាទីនៅតំបន់ស្លាបណាមួយក៏គាត់អាចលេងបានដែរ ឱ្យតែក្លិបត្រូវការ។ ជាការពិតណាស់ Aubameyang បានផ្លាស់ចេញពី Arsenal មកចូលរួមជាមួយ Barcelona នៅទីផ្សារដោះដូរកីឡាកររដូវរងារនេះដោយគ្មាតម្លៃខ្លួន ក្នុងនោះខ្សែប្រយុទ្ធសញ្ជាតិ ហ្គាបុង វ័យ ៣២ ឆ្នាំទទួលបានកុងត្រារយៈពេល ២ ឆ្នាំកន្លះ ពោលគឺរហូតដល់ខែ មិថុនា ឆ្នាំ ២០២៥។ Aubameyang បានប្រាប់លោក Xavi យ៉ាងដូច្នេះថា៖ “ញុំបានជជែកគ្នាជាមួយលោក Xavi គាត់បានមើលឃើញការលេងរបស់ខ្ញុំក្នុងនាមជាខ្សែប្រយុទ្ធម្នាក់ ហើយខ្ញុំបានត្រៀមខ្លួនរួចហើយ ដើម្បីលេងនៅតំណែងនេះហើយខ្ញុំក៏អាចលេងនៅតំណែងស្លាបណាមួយផងដែរ ប្រសិនបើគាត់ត្រូវការ។ ខ្ញុំបានត្រៀមខ្លួនគ្រប់យ៉ាងដើម្បីផ្តល់អ្វីៗដែលខ្ញុំមានទៅឱ្យក្លិបដែលអស្ចារ្យមួយនេះ”៕
07 Feb 2022
77 views
Football News
លោក Xavi ធ្លាប់បាននិយាយថា Aubameyang មិនសក្ដិសមលេងឱ្យក្រុម Barcelona
លោក Xavi កាលពីឆ្នាំ ២០២០កន្លងទៅ ធ្លាប់និយាយថាខ្សែប្រយុទ្ធ Pierre-Emerick Aubameyang មិនសក្ដិសមលេងឱ្យក្រុម FC Barcelona នោះទេ តែពេលនេះពួកគេបានធ្វើការជាមួយគ្នាហើយ។ ក្រុម Barcelona បានសម្រេចចិត្តចុះកុងត្រាយក Aubameyang ក្រោយពីរួបគេដាច់កុងត្រាជាមួយក្រុម Arsenal ព្រោះមានរឿងជម្លោះផ្ទៃក្នុង។ តែយ៉ាងណារហូតមកដល់ពេលនេះ ការចុះកុងត្រានោះមិនទាន់រួចរាល់១០០%នោះទេ តែកីឡាករក៏អាចចូលហាត់ជាមួយក្រុមបានហើយដែរ ក្រោមការដឹកនាំរបស់លោក Xavi ។ រំលឹកទៅដល់រឿងពីមុននៅឆ្នាំ២០២០ លោក Xavi នេះដែរ ធ្លាប់និយាយថាអតីតកីឡាករ Dortmund នៅមិនទាន់ល្អគ្រប់គ្រាន់ក្នុងការលេងឱ្យក្រុមអ្នកមានបុណ្យ។ លោក បានអះអាងថា៖ “Aubameyang អ្នកសម្លាប់អ្នកនៅតំបន់ដែលទូលាយ ប៉ុន្តែ Barcelona ត្រូវការកីឡាករដែលដឹងពីរបៀបរើទៅមុខនៅពេលមានកន្លែងចង្អៀតបាន”៕
03 Feb 2022
66 views
Football News
Arsenal ប្រជែងដណ្ដើមជាមួយ Dortmund ក្នងការចង់បាន Calvert-Lewin របស់ Everton
ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍មកថា កំពុងតាមប្រមាញ់រកខ្សែប្រយុទ្ធថ្មីមករួមក្រុម ខណៈតារាជួរមុខ ក្រុមស្ករគ្រាប់ Everton កីឡាករ Dominic Calvert-Lewin កំពុងស្ថិតក្នុងការពិចារណារបស់ក្លិបនៅទីក្រុងឡុងដ៍មួយនេះ។ យ៉ាងណាមិញ Arsenal ត្រូវប្រឈមនឹងការប្រជែងយក Calvert-Lewin ក៏ព្រោះតែក្លិបយក្សអាល្លឺម៉ង់ Borussia Dortmund ក៏កំពុងសម្លឹងមិនដាក់ភ្នែក ក្នុងការនាំយកជើងស៊ុតសញ្ជាតិអង់គ្លេសខាងលើ មកទុកជំនួសខ្សែប្រយុទ្ធ Erling Haaland ដែលអាចនឹងចាកចេញ នារដូវក្ដៅខាងមុខផងដែរ។ Calvert-Lewin បានបាត់មុខពីទីលានច្រើប្រកួតនៅរដូវកាលនេះ ដោយសារតែជួបបញ្ហារបួសម្រាមជើង ដោយទើបតែវិលមកបង្ហាញខ្លួនលើទីលានវិញក្នុងខែមករានេះប៉ុណ្ណោះ ក្នុងនោះគេចូលលេងបាន៣ប្រកួត ស៊ុតបាន៣គ្រាប់។ ទោះជាយ៉ាងណាក៏ដោយ Everton ទំនងមិនងាយដោះលែង Calvert-Lewin ក្នុងខែនេះនោះទេ ក៏ព្រោះតែក្លិបមួយនេះ កំពុងតែព្យាយាមរកពិន្ទុ ក្នុងលីគ ដើម្បីរក្សាកៅអីលេងនៅ Premier League ។ គួររម្លឹកដែរថា អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta កំពុងស្វះស្វែងរកខ្សែប្រយុទ្ធថ្មី ដើម្បីមកជំនួសតំណែងកីឡាករ Pierre-Emerick Aubameyang៕
29 Jan 2022
106 views
Football News
លោក John Bernes ប្រាប់ហេតុផលដែល Arsenal ឲ្យផ្ទេរយក Calvert-Lewin
អតីតជម្រើសជាតិ អង់គ្លេស លោក John Bernes បានពន្យល់មូលហេតុដែល Arsenal គួរតែចុះកុងត្រាផ្ទេរយក Dominic Calvert-Lewin ខ្សែប្រយុទ្ធរបស់ក្រុម Everton។ ជាការពិតណាស់ កំលុងពេលនេះក្រុមកាំភ្លើងធំក៏កំពុងមានពាក្យចចាមអារ៉ាមជាមួយ Calvert-Lewin ផងដែរ, ខណៈបច្ចុប្បន្នពួកគេកំពុងស្វែងរកខ្សែប្រយុទ្ធថ្មីដ៏មានសក្តានុពលម្នាក់ ដើម្បីជំនួសតំណែងរបស់ Pierre-Emerick Aubameyang និង Alexandre Lacazette។ យ៉ាងណាមិញ អនាគតរបស់ Aubameyang ក្នុងការរួមរស់ជាមួយក្រុម Arsenal បន្តនៅតែមិនទាន់ច្បាស់នៅឡើយ ក្រោយលោក Mikel Arteta បានដកតំណែងប្រធានក្រុមរបស់រូបគេចេញ, ចំណែកឯ Lacazette ក៏អាចចាកចេញ បន្ទាប់ពីបញ្ចប់រដូវកាលនេះផងដែរ។ លោក Bernes បានមានប្រសាសន៍ប្រាប់គេហទំព័រ Bonus Code Bets យ៉ាងដូច្នេះថា៖ Arsenal បានមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយកីឡាករ Dominic Calvert-Lewin ខណៈគាត់ពិតជាជម្រើសផ្ទេរដ៏សក្តិសមមែនទែន។ គាត់នៅក្មេង, ជាជនជាតិ អង់គ្លេសស្រាប់, ហើយគាត់ក៏ជាកីឡាករដែលមានការប្តេជ្ញាខ្ពស់ផងដែរ, ប៉ុន្តែគ្រាន់តែថាបច្ចុប្បន្នគាត់កំពុងជាកីឡាកររបស់ក្រុម Everton
27 Dec 2021
129 views
Football News
Juventus ប្ដូរចិត្តលែងចង់បាន Aubameyang វិញដោយសារមូលហេតុ
ក្លិប Juventus ត្រូវបានគេរាយការណ៍ថា កំពុងគិតសាឡើងវិញ ចំពោះការចង់បានខ្សែប្រយុទ្ធ Arsenal កីឡាករ Pierre-Emerick Aubameyang មករួមក្រុម។ ជាការពិតណាស់ Aubameyang កំពុងតែមានបញ្ហាផ្ទាល់ខ្លួនច្រើនថ្មីៗនេះ ជាមួយ Arsenal ដោយឈានដល់មានការដកស្លាកប្រធានក្រុមចេញពីគេ និង ការបណ្តេញចេញពីទីលានហ្វឹកហាត់ទៀតផង។ បើយោងទៅតាមសារកាសែត Gazzetta dello Sport បានចុះផ្សាយថា Juventus កំពុងតែមានការចាប់អារម្មណ៍ទៅលើ Aubameyang ប៉ុន្តែឥឡូវមានភាពស្ទាក់ស្ទើរវិញ ព្រោះក្លិបមិនចង់ចំណាយប្រាក់ឈ្នួលច្រើន ទៅលើកីឡាករដែលលេងតែនៅក្នុងប្រអប់ទី ដូចទៅនឹង កីឡាករ Cristiano Ronaldo ដែលទើបចាកចេញទៅថ្មីៗនេះទៀតហើយ ដោយក្លិបបានបញ្ជាក់ថា ក្លិបត្រូវការខ្សែប្រយុទ្ធណា ដែលសកម្មជាងនេះលើទីលាន៕
27 Dec 2021
106 views
Football News
Mikel Arteta ខឹង Aubameyang សឹងតែដើរចេញពីក្លឹប
អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta ទំនងជាមានជម្លោះខ្លាំងជាមួយ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang រហូតដល់លោកថា លោកចង់ចាកចេញពីក្លិប ដោយខ្លួនឯង។ ជាការពិតណាស់ បញ្ហារបស់ Aubameyang កំពុងតែមានច្រើននៅក្នុងក្លិប Arsenal ថ្មីៗនេះ ដូចជា ការដកស្លាកប្រធានក្រុមចេញពីគេ ហើយក្លិបធ្វើបែបនេះ គឺមកពីគេមិនគោរពវិន័យក្រុម លើសពីនេះទៅទៀត គេក៏ធ្លាប់ត្រូវលោក Arteta មិនដាក់ចូលប្រកួតផងដែរ ដោយសារតែគេមិនគោរពពេលវេលាហ្វឹកហាត់ ហើយតែងតែមានការយឺតយ៉ាវជារឿងៗ។ លោក Arteta បាននិយាយថា៖ “ខ្ញុំមិនចង់ប្រើអំណាចដាក់របបផ្តាច់ការអ្វីនៅក្នុងក្រុមទេ ខ្ញុំសុំតែរឿងម្យ៉ាងគត់ គឺការគោរព និងការតាំងចិត្ត ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ។ មួយវិញទៀត គេជាកីឡាករកម្រិតពិភពលោកប៉ុណ្ណឹងដែរ ប្រសិនជាខ្ញុំសុំរឿងតូចតាចមួយហ្នឹងមិនបានទេ ខ្ញុំស័្មគ្រចិត្តវេចបង្វិច ដើរចេញពីទីនេះ ដោយខ្លួនឯងក៏បានដែរ” ៕
25 Dec 2021
168 views
Football News
ក្រោយ Aubameyang មានបញ្ហាជាមួយ Arsenal ក្រុម Barca ទាក់ទងចង់ខ្ចីជើង
ក្រោយពីខ្សែប្រយុទ្ធ Pierre-Emerick Aubameyang មានបញ្ហាជាមួយ Arsenal ក្លឹប Barcelona បានបង្ហាញការចាប់អារម្មណ៍ចង់ខ្ចីជើងកីឡាកររូបនេះនៅខែក្រោយ។ Aubameyang បានហ្វឹកហាត់ម្នាក់ឯង ចាប់តាំងពីបាត់បង់តំណែងជាប្រធានក្រុមកាលពីសប្ដាហ៍មុន។ ហើយរំពឹងថា គេនៅតែមិនស្ថិតក្នុងគម្រោងរបស់លោក Mikel Arteta រហូតដល់គេចាកចេញទៅលេងពានរង្វាន់ Africa Cup of Nations ជាមួយនឹងជម្រើសជាតិហ្គាបុងនៅបញ្ចប់ខែនេះ។ Barca ពេលនេះកំពុងតែស្វែងរកខ្សែប្រយុទ្ធថ្មី២រូបក្នុងខែមករាខាងមុខ បន្ទាប់ពី Sergio Aguero បានបង្ខំចិត្តចូលនិវត្តន៍។ ខ្សែប្រយុទ្ធរបស់ Manchester City កីឡាករ Ferran Torres ក៏ស្ថិតក្នុងបញ្ជីរបស់ Barca ដូចគ្នា ដែលមានតម្លៃខ្លួនដល់ទៅ៥០លានផោន។ គោលដៅរបស់ Barcelona មួយទៀតគឺ Edinson Cavani ប៉ុន្តែ Manchester United ហាក់មិនចង់ឲ្យកីឡាករសញ្ជាតិអ៊ុយរុយហ្គាយរូបនេះចេញពីក្លឹបឡើយ។ ជម្រើសដ៏សមល្អសម្រាប់ Barca គឺ Aubameyang ប៉ុន្តែអ្វីដែលត្រូវដោះស្រាយគឺប្រាក់ឈ្នួលរបស់គេដែលទទួលបាន៣៥ម៉ឺនផោនក្នុងមួយសប្ដាហ៍នៅ Arsenal៕
22 Dec 2021
156 views
Football News
Arsenal ចង់ចែចូវយកកីឡាករមិនសូវបានចូលលេង របស់ Juventus ២រូប
យោងតាមសេចក្ដីរាយការណ៍ ក្លិបកាំភ្លើងធំ Arsenal ចង់ទិញយក ខ្សែបម្រើ Aaron Ramsey ត្រឡប់មកទឹកដី Etihad វិញនិងចង់ខ្ចីជើង Dejan Kulusevski ពី Juventus ផងដែរ។ ភាគីលោកគ្រូបង្វឹក Mikel Arteta កំពុងពង្រឹងក្រុមជាបណ្ដើរៗបន្ទាប់ពីលេងឈ្នះ Southampton ៣ ទល់នឹង ០ និងកំពុងឈរនៅលេខរៀងទី៦ក្នុងតារាង Premier League ស្របពេលអនាគតរបស់ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ហាក់ស្រពេចស្រពិលបន្ទាប់ពីក្លិបប្រកាសដកតំណែងជាប្រធានក្រុមពីគេ ដូច្នេះហើយទើប Arsenal សម្លឹងចង់បាន Kulusevaki ដែលជាខ្សែប្រយុទ្ធវ័យត្រឹមតែ២១ឆ្នាំមកចូលរួមអមជាមួយ Aaron Ramsey ដែលជាអតីតខ្សែបម្រើម្នាក់របស់ខ្លួនផងដែរ។ Juventus នឹងបើកភ្លើងខៀវលក់កីឡាករទាំងពីររូបនេះ ខណៈដែលក្លិបដាក់តម្លៃខ្លួន Dejan kulusevski ខ្ទង់៣៥លានអឺរ៉ូ(ស្មើនឹងប្រមាណ ៣៩.៤លានដុល្លារ)។ យ៉ាងណាមិញទាំង Aaron Ramsey និង Dejan Kulusevski សុទ្ធតែមិនបានជាប់ជម្រើស១១នាក់ដំបូងក្នុងក្រុមដោយ Kulusevski ចូលលេងបានតែ៨ប្រកួតខណៈ Ramsey
15 Dec 2021
92 views