Tag: Pini Zahavi
Football News
Bayern មិនទាន់ទាក់ទងធ្វើកុងត្រាថ្មីនឹង Lewandowski នោះទេ
លោក Pini Zahavi ភ្នាក់ងារកីឡាកររបស់ ខ្សែប្រយុទ្ធ Robert Lewandowski បាននិយាយទៅកាន់សារព័ត៌មាន Kicker កាលពីពេលថ្មីៗនេះថា មកទល់នឹងពេល ក្លឹប Bayern Munich មិនទាន់មកទាក់ទងនិយាយរឿងធ្វើកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធនេះនៅឡើយទេ។ ទាក់ទងនឹងបញ្ហាកុងត្រានេះត្រូវបានគេថា Lewandowski មិនសប្បាយនឹងស្ថានភាពបែបនេះនោះទេ ព្រោះតែកុងត្រារវាងគេ និង Bayern នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ។ ដូច្នេះបើកុងត្រាថ្មីមិនអាចសម្រេចបាននៅកំឡុងពេលរដូវកាលទិញដូរកីឡាករ ក្នុងរដូវកាលក្ដៅខាងមុខ Lewandowski នឹងគិតគូររៀបចំចាកចេញពីក្លឹបហើយ។ យ៉ាងណាចំពោះ ខាងនាយកកីឡា Bayern គឺ លោក Hasan Salihamidzic បាននិយាយកន្លងមកនេះថា នឹងខិតព្យាយាមធ្វើគ្រប់យ៉ាងឲ្យ Lewandowski នៅបន្ត៕
19 Mar 2022
63 views
Football News
Lewandowski ចង់ចេញពី Bayern Munich
Robert Lewandowski ត្រូវបានគេដឹងថាបានប្រាប់ទៅភ្នាក់ងារទីផ្សាររបស់ខ្លួនថាចង់ចាកចេញពីក្រុម Bayern Munich ហើយនៅរដូវកាលក្រោយ និងចង់ចូលរួមជាមួយក្រុម Real Madrid ។ លោក Pini Zahavi ដែលជាភ្នាក់ងារទីផ្សាររបស់ Lewan ក៏ជាអ្នកធ្វើឱ្យកីឡាករ David Alaba ដែរ គ្រាដែលឆ្នាំមុន ខ្សែការពាររូបនេះផ្ទេរទៅលេងនៅ Real Madrid បានសម្រេច។ ស្របពេលរដូវកាលនេះវិញ ក៏មានដំណឹងថាភ្នាក់ងាររូបនេះនឹងបន្ដការងារមួយទៀត ដែលចង់យកខ្សែប្រយុទ្ធប៉ូឡូញចេញពី Bayern Munich ដើម្បីទៅចូលរួមជាមួយក្រុម Real Madrid ទៀត។ ខណៈដែលការចង់ចាកចេញទៅចូលរួមជាមួយក្រុមអធិរាជសនេះ គឺជាបំណងប្រាថ្នាផ្ទាល់របស់កីឡាករ Lewandowski តែម្ដង។ ជាមួយគ្នានេះដែរ ក្រុមរបស់លោក Carlo Ancelotti កំពុងដឹកនាំនេះ កន្លងមកក៏មានដំណឹងថាចង់បានខ្សែប្រយុទ្ធកណ្ដាលមុតស្រួចរួបនេះដែរ ក្រោយពីរូបគេបង្ហាញទម្រង់លេងខ្ពស់ខ្លាំងមែនទែនប៉ុន្មានរដូវកាលចុងក្រោយនេះ៕
03 Dec 2021
137 views
Football News
Bayern អាចលក់ Lewandowski ក្នុងតម្លៃ ៦០ លានផោន
ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Bayern Munich អាចផ្លាស់ប្តូរក្លិបនៅពេលទីផ្សារដោះដូរកីឡាករបានបើកនារដូវក្តៅនេះ ។ កីឡាករបាល់ទាត់រូបនេះចាប់អារម្មណ៍នឹង Real Madrid ។ ភ្នាក់ងាររបស់កីឡាករសញ្ជាតិប៉ូឡូញគឺលោក Pini Zahavi បានទាក់ទងជាមួយក្លឹបជាច្រើនដែលចាប់អារម្មណ៍ក្នុងការផ្ទេរខ្សែប្រយុទ្ធកណ្ដាលរូបនេះ ។ ក្រុម Bayern អាចនឹងអនុញ្ញាតឱ្យកីឡាករវ័យ ៣២ ឆ្នាំរូបនេះចាក់ចេញដើម្បីរកក្លិបថ្មីបាន ខណៈដែលក្លឹបកំពុងជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុមួយចំនួននៅពេលមានជំងឺរាតត្បាតឆ្លង Covid-19 ។ ដោយដកស្រង់សំដីរបស់សារពត៍មាន Sky Sport Deutschland បានអោយដឹងថាថ្លៃផ្ទេរខ្សែប្រយុទ្ធ Robert Lewandowski អាចខ្ពស់ដល់ ៦០ លានផោន ។ កាលពីប៉ុន្មានថ្ងៃមុននេះមានសេចក្តីរាយការណ៍ថាក្រុម Bayern បានទទួលសំណើផ្ទេរសម្រាប់កីឡាករ Lewandowski ពីក្លឹបកំពូល ៗ ជាច្រើននៅអឺរ៉ុប។ ខណះដែរក្រុមអធិរាជស្ដេចស Real Madrid មានអថិភាពខ្ពស់ជាងគេក្នុងការនាំយកខ្សែប្រយុទ្ធមុតស្រួច Robert Lewandowski មកចូលរួមនឹងក្រុម ។ ក្នុងរដូវកាលនេះកីឡាករ Lewandowski រកបាន ៣៦
01 May 2021
285 views
Bundesliga News
Lewandowski ពិតជាចង់ចាកចេញពី Bayern មែនទែនហើយ
ពិតណាស់ ខ្សែប្រយុទ្ធ វ័យ 29 ឆ្នាំត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងក្លឹប Real Madrid កាលពីប៉ុន្មានខែកន្លងទៅ
31 May 2018
685 views
Other News
Lewandowski បញ្ចប់ទំនាក់ទំនងជាមួយភ្នាក់ងារចាស់ហើយទាក់ទង Zahavi វិញ
ខ្សែប្រយុទ្ធរបស់ក្រុម Bayern Munich Robert Lewandowski បានលាឈប់ពីក្រុមហ៊ុនជាមួយភ្នាក់ងារយូររបស់គាត់
23 Feb 2018
434 views