Tag: Portuga
Football News
អវត្តមានប្រធានក្រុម Ronaldo ក៏ព័រទុយហ្គាល់បន្ដឈ្នះអាស៊ែបៃហ្សង់បាន ៣-០
ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានបន្ដជ័យជម្នះរបស់ខ្លួនទៀតហើយ ដោយយកឈ្នះលើក្រុមអាស៊ែបៃហ្សង់ក្នុងលទ្ធផល ៣-០ នៅវគ្គជម្រុះ World Cup 2022 តំបន់អឺរ៉ុប។ ការប្រកួតនេះដែរ ក្រុមព័រទុយហ្គាល់មិនមានវត្តមានប្រធានក្រុម Cristiano Ronaldo នោះទេ ដោយសារតែរូបគេត្រូវទៅលេងឱ្យក្រុម Manchester United ឯណោះ។ តែយ៉ាងណា ក្រុមព័រទុយហ្គាល់នៅតែបន្ដភាពខ្លាំងរបស់ខ្លួនដដែល ដោយឈ្នះក្រុមអាស៊ែបៃហ្សង់បានដល់ទៅ ៣-០ ដែលកើតចេញពី Bernando Silva , Andre Silva និង Diogo Jota ។ ការទទួលបាន៣ពិន្ទុបន្ថែមទៀតនេះ បានធ្វើឱ្យព័រទុយហ្គាល់ឈរនៅលេខ១ពូល A ឆ្លងកាត់៥ប្រកួតស្មើ១និងឈ្នះ៤ដង មាន១៣ពិន្ទុ។ ក្រុមលេខ២ សែប មាន១១ពិន្ទុ និងក្រុមលេខ៣ លុចសំបួ មាន៦ពិន្ទុ៕
08 Sep 2021
150 views
Football News
ដឹងទេ? យប់មិញ Ronaldo វ័យ៣៦ឆ្នាំប្រើល្បឿន៣២គម/ម៉ រកគ្រាប់ឲ្យព័រទុយហ្គាល់
Cristiano Ronaldo បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះល្បឿននៃការរត់របស់គេក្នុងការរកគ្រាប់បាល់បើកឆាកឲ្យព័រទុយហ្គាល់កាលពីយប់មិញ។ ត្បិតតែមានវ័យ៣៦ឆ្នាំ តែ Ronaldo ដូចមិនបានបង្ហាញពីការធ្លាក់ចុះល្បឿន ពេលដែលគេចាប់ផ្ដើម និងបញ្ចប់ទី ដោយការវាយបកក្នុងកីឡដ្ឋាន Allianz Arena។ ប្រមាណ១០នាទីដំបូងអាល្លឺម៉ង់បានសម្រុកលើព័រទុយហ្គាល់ជាខ្លាំង។ ប៉ុន្តែដោយសារតែការសម្រុកខ្លាំងពេក ធ្វើឲ្យព័រទុយហ្គាល់ទទួលបានបាល់វាយបកដាច់មាត់មួយ ដោយការសហការគ្នារវាង Bernardo Silva បោះឲ្យ Diogo Jota រួចបញ្ជូនបន្តឲ្យ Ronaldo សម្រេចទីនាទីទី១៥។ តាមស្ថិតិបង្ហាញ ពីប្រអប់មុខទីរបស់ព័រទុយហ្គាល់ទៅប្រអប់ទីរបស់អាល្លឺម៉ង់ Ronaldo បានប្រើល្បឿន៣២គម/ម៉។ ចំណុចនេះបានធ្វើឲ្យអ្នកគាំទ្រសឹងមិនជឿដែលកីឡាករវ័យ៣៦ឆ្នាំទៅហើយអាចធ្វើបាន។ ប្រកួតក្រោយព័រទុយហ្គាល់បន្តធ្វើការធ្ងន់ប៉ះបារាំង៕
20 Jun 2021
182 views
Uefa Europa League Highlights
Highlight បាល់ទាត់ Portuga 1-1 Serbia
Highlight បាល់ទាត់ Uefa Euro Qualifiers (Tue/03/25) Portuga 1-1 Serbia
26 Mar 2019
370 views