Tag: Portugal under-17s women’s team
Other News
Cristiano Ronaldo ផ្តល់ស្បែកជើងដល់ក្រុមយុវនារី U17 ជម្រើសជាតិព័រទុយហ្គាល់
កីឡាករឆ្មើម Cristiano Ronaldo បានបង្ហាញទឹកចិត្តសប្បុរសដោយនាំយកស្បែកជើងសម្រាប់ក្រុមជម្រើសជាតិកីឡាការិនីព័រទុយហ្គាល់ក្រោមអាយុ១៧ឆ្នាំ បន្ទាប់ពីពួកគេឡើងដល់ជុំបន្ទាប់នៃការប្រកួតជម្រុះក្របខណ្ឌ Euro 2020 ។ កីឡាការិនីបានអានលិខិតរបស់ Ronaldo ឮៗ ហើយពួកគេសប្បាយចិត្តនៅពេលឃើញស្បែកជើងដែលផ្ញើមកឲ្យពួកគេ។ Ronaldo សរសេរថា “ខ្ញុំបានប្រគល់ស្បែកជើងទាំងនេះ ដោយសង្ឃឹមថា វានឹងជួយអ្នកទាំងអស់គ្នាសម្រេចក្តីសុបិន្ត”។ Ronaldo បានផ្តល់កាដូដល់ក្រុមយុវតីទាំងនេះ បន្ទាប់ពីពួកគេយកឈ្នះក្រុម Latvia ៤-០។ ខ្សែប្រយុទ្ធកំពូលរូបនេះ ធ្លាប់លើកពានជើងឯកអឺរ៉ុបឆ្នាំ២០១៦ ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់និងពាន Nations League កាលពីរដូវក្តៅផងដែរ។ Ronaldo បាននិយាយថា “កាលខ្ញុំនៅក្មេងខ្ញុំមានសុបិនធម្មតាមួយ ប៉ុន្តែជាសុបិនដ៏ងុបងុល។ វាមិនមែនជាសុបិនដែលយើងគេងនៅពេលយប់នោះទេ។ វាគឺជាសុបិនមួយក្នុងចំណោមសុបិនដែលអ្នកចង់បាននិងធ្វើឲ្យអ្នកគេងមិនលក់រាល់យប់។ ខ្ញុំចង់ក្លាយជាកីឡាករបាល់ទាត់ឆ្នើមក្នុងពិភពលោក។ Ronaldo បន្តថា ខ្ញុំព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដើម្បីសម្រេចក្តីសុបិននេះ។ ដូច្នេះវាពិតជាសំខាន់ដែលមានសុបិន។ ហើយវារឹតតែសំខាន់ទៅទៀតក្នុងការប្រឹងប្រែង ដើម្បីសម្រេចក្តីសុបិននោះ”៕ View this post on Instagram e o @cristiano fez-lhes uma surpresa… ?? #TodosPortugal
29 Oct 2019
143 views