Tag: Primera Division
Football News
Man City ចុះកុងត្រាយកបាន Julion Alvarez ពីក្រុម River Plate ជាផ្លូវការណ៍ហើយ
យោងតាមសេចក្តីរាយការណ៍ពីសំណាក់អ្នកកាសែតដ៏ល្បីលោក Fabrizio Romano បានឱ្យដឹងថាក្លិប Manchester City ប្រកាសចុះកុងត្រាយកបាន Julion Alvarez ពីក្រុម River Plate នៃលីគប្រទេស អាហ្សង់ទីន ផ្លូវការហើយ ខណៈក្រុមមេឃខៀវ នឹងធ្វើការប្រកាសផ្លូវការនៅរយៈពេលឆាប់ៗខាងមុខនេះ។ ជាការពិតណាស់ ខ្សែប្រយុទ្ធកណ្តាលវ័យ ២១ ឆ្នាំសញ្ជាតិ អាហ្សង់ទីន រូបនេះបានបង្ហាញខ្លួនលេចធ្លោរមែនទែនឱ្យក្រុម River Plate តួយ៉ាងនៅរដូវកាលមុនរូបគេទើបតែបានជួយឱ្យក្រុមរបស់ខ្លួនឈ្នះជើងឯកលីគកំពូលប្រទេស អាហ្សង់ទីន Primera Division ហើយទេ។ ប្រធានក្លិបរបស់ River Plate លោក Jorge Brito ដែលដកស្រង់ចេញពីប្រភពដដែលខាងលើបានឱ្យដឹងថា៖ “ពួកយើងបានចុះកិច្ចព្រមព្រៀងជាមួយ Manchester City រួចរាល់ហើយ ដើម្បីលក់ Julian។ គ្រប់យ៉ាងគឺបានរួចរាល់ជាស្ថាពរ”៕
31 Jan 2022
75 views