Tag: PSV Eidnhoven
Football News
ចាំ Van Nistelrooy ទេ? ពេលនេះបានក្លាយជាអ្នកចាត់របស់ក្លឹប PSV ហើយ
អតីតកីឡាករ Manchester United លោក Ruud van Nistelrooy នឹងក្លាយជាអ្នកចាត់ថ្មីរបស់ក្លឹប PSV Eindhoven នៅរដូវកាលក្រោយដែលជាការដឹកនាំក្នុងឈុតធំដំបូងក្នុងអាជីពរបស់លោក។ Van Nistelrooy វ័យ៤៥ឆ្នាំនឹងជំនួសកន្លែងរបស់លោក Roger Schmidt ដែលនឹងចាកចេញពី PSV នៅបញ្ចប់រដូវកាលនេះពេលកុងត្រារបស់លោកបានអស់។ Nistelrooy បានបញ្ជាក់ថា នេះគឺជាក្ដីស្រមៃរបស់ខ្លួនក្នុងការក្លាយជាគ្រូរបស់ PSV។ Nistelrooy រកបាន៦២គ្រាប់ សម្រាប់ការលេង៦៧ប្រកួតឲ្យ PSV រវាងឆ្នាំ១៩៩៨ដល់២០០១ មុនពេលជោគជ័យ៥ឆ្នាំជាមួយ Man United។ លោកធ្លាប់ជួយ PSV ឈ្នះពានលីគកំពូលហុល្លង់២សម័យ១៩៩៩-២០០ និង២០០០-០១។ Nistelrooy បានចូលនិវត្តន៍ពីបាល់ទាត់នៅឆ្នាំ២០១២ ប៉ុន្តែបានចំណាយពេល២ឆ្នាំធ្វើជាជំនួយការក្រុមជម្រើសជាតិហុល្លង់ និងធ្លាប់ដឹកនាំក្រុមយុវជនរបស់ PSV៕
01 Apr 2022
35 views
Football News
ក្លឹប Borussia Dortmund កំពុងធ្វើការផ្ទេរខ្សែប្រយុទ្ធ Donyell Malen របស់ក្លឹប PSV
ប្រភពព័ត៌មាន ED.nl បានរាយការណ៍ថាក្លឹបអាឡឺម៉ង់ Borussia Dortmund បានយល់ព្រមផ្ទេរកីឡាករជម្រើសជាតិហូឡង់អាយុ ២២ ឆ្នាំក្នុងតម្លៃប្រហែល ៣០ លានផោន។ តាមប្រភពព័ត៌មានបានឲ្យដឹង ថាភាគីទាំងពីរមិនទាន់ឯកភាពគ្នាលើប្រាក់រង្វាន់នៅឡើយទេ។ ជាមួយគ្នានោះក្រុម Ajax និង Arsenal នឹងទទួលបាន ១,៥% និង ១% នៃថ្លៃផ្ទេររបស់ Malen រៀងៗខ្លួន។ ព្រោះតែខ្សែប្រយុទ្ធវ័យក្មេងរូបនេះធ្លាប់បានលេងនៅក្នុងក្លឹបមានមូលដ្ធានក្នុងទីក្រុង Amsterdam និង London នៅដើមអាជីពរបស់គេ។ ខ្សែប្រយុទ្ធ Donyell Malen នឹងចុះកុងត្រាជាមួយក្លឹប Dortmund រយះពេល ៥ឆ្នាំ។ ហើយរូបគេនឹងមកសម្រាកព្យាបាលរបួសរបស់គេនូវនឹងក្លឹបអាឡឺម៉ងមួយនេះនៅដើមចុងសប្តាហ៍ក្រោយ។ បញ្ជាក់ខ្សែប្រយុទ្ធរូបនេះរកបាន ១៩ គ្រាប់ក្នុង ៣២ ប្រកួតលីក Eredivisie របស់ហូឡង់កាលពីរដូវកាលមុនដោយរកបានគ្រាប់បាល់ច្រើនជាងគេទី ២ នៅលីគ។
23 Jul 2021
188 views
Other News
Napoli ត្រៀមនាំយកកីឡាករជម្រើសជាតិឆ្នើមម៉ិចស៊ិក Hirving Lozano ក្នុងតម្លៃបំបែកកំណត់
ក្លិប Napoli បានត្រៀមខ្លួនរួចស្រេចក្នុងការនាំយកខ្សែប្រយុទ្ធស្លាបរបស់ PSV Eidnhoven កីឡាករ Hirving Lozano ក្នុងកញ្ចប់ថវិកា ៤២លានអឺរ៉ូ
21 Aug 2019
177 views