Tag: Quique Setien
Other News
Nelson Semedo ត្រេកអរខ្លាំងពេល Quique Setien ចូលដឹកនាំ Barcelona
បន្ទាប់ពីការមកដល់របស់អ្នកចាត់ការលោក Quique Setien ខ្សែការពារ Nelson Semedo បានបង្ហាញទឹកចិត្តសប្បាយរីករាយជាខ្លាំង ព្រោះបានទទួលទំនុកចិត្តពេញទំហឹងពីសំណាក់គ្រូបង្វឹកថ្មីចូលដឹកនាំ Barcelona។ នៅ ៤ ប្រកួតចុងក្រោយមិនថានៅ Copa del Rey និង LaLiga ខ្សែការពារសញ្ជាតិព័រទុយហ្គាល់បានជាប់នៅជម្រើសដំបូង ហើយលេងពេញជើង ៩០ នាទីពេញធឹង ជារួមបានដក់ជាប់សឹងគ្រប់ការប្រកួតទាំងអស់ដែល Setien បានជ្រើសរើស។ Semedo បាននិយាយថា៖ “សម្រាប់ខ្ញុំកំពុងតែទទួលបានរឿងល្អ ដោយអ្នកចាត់ការថ្មីទុកចិត្តខ្ញុំខ្លាំងណាស់ ហើយអ្វីដែលខ្ញុំគឺមានតែការខិតខំខ្លាំងដើម្បីបង្ហាញទៅកាន់ការជឿទុកចិត្តនោះវិញ”។ ខ្សែការពាររូបនេះបន្ថែម៖ “នេះប្រហែលជារដូវកាលដ៏ល្អបំផុតសម្រាប់ខ្ញុំនៅ Barcelona ប៉ុន្តែក៏សោកស្តាយដែលក្រុមមិនទាន់នាំមុខកំពូលតារាង គ្រាន់ថាវានៅសេសសល់ប្រកួតច្រើនទៀត បែបនេះយើងនៅតែមានឱកាសយកជើងឯក”៕
12 Feb 2020
1270 views
Other News
Fabian Ruiz អាចនឹងដើរចេញពី Real Madrid ទៅចូលរួមជាមួយ Barcelona ដោយសារហេតុផលមួយ
ការមកដល់របស់គ្រូបង្វឹកលោក Quique Setien នៅក្លឹប Barcelona អាចនឹងអូសទាញខ្សែបម្រើ Fabian Ruiz ឲ្យបញ្ចប់កិច្ចព្រមព្រៀងជាមួយក្លឹប Real Madrid ហើយផ្ទេរមកចូលរួមនៅពហុកីឡាដ្ឋាន Nou Camp បើតាមសេចក្តីរាយការណ៍ជាច្រើននាពេលថ្មីៗនេះបានផ្សព្វផ្សាយ ។ Fabian Ruiz គឺជាខ្សែបម្រើឆ្នើមម្នាក់នៅតំបន់អឺរ៉ុប ហើយគេរំពឹងថា កីឡាកររូបនេះនឹងចាកចេញពីក្លឹប Napoli ដើម្បីទៅចូលរួមជាមួយក្រុមមួយក្នុងចំណោមក្រុមធំពីរនៅអេស្ប៉ាញនៅរដូវក្តៅឆ្នាំក្រោយ។ ខ្សែបម្រើវ័យ២៣ឆ្នាំរូបនេះធ្លាប់លេងនៅក្រោមការដឹកនាំរបស់លោក Setien កាលនៅក្លឹប Real Betis ហើយធ្វើបានល្អមុនពេលផ្ទេរទៅលេងនៅក្របខណ្ឌ Serie A កាលពីរដូវក្តៅឆ្នាំ២០១៨។ Ruiz បានព្រមព្រៀងជាសម្តីខ្លះហើយជាមួយគ្រូបង្វឹកក្លឹប Real Madrid លោក ZinedineZidanថា ពហុកីឡាដ្ឋាន Bernabeuនឹងក្លាយជាគោលដៅបន្ទាប់របស់ខ្លួន។ ប៉ុន្តែនៅពេលនេះ មានការអះអាងថា ការមកដល់របស់លោក Setien នៅក្លឹប Barcelona អាចនឹងធ្វើឲ្យកីឡាកររូបនេះផ្លាស់ប្តូរគោលដៅ៕
06 Feb 2020
1019 views
Other News
Barcelona កំពុងស្វែករកខ្សែប្រយុទ្ធឆ្នើមួយរូបដើម្បីមកជំនួស Luis Suarez
អ្នកចាត់ការក្រុម Barcelona លោក Quique Setien បានបញ្ជាក់ថាលោករំពឹងនឹងមានវត្តមានកីឡាករថ្មីនៅខែមករានេះមករួមក្រុម ហើយនឹងធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលមិនខាន។ ទំនងជាដល់ពេលហើយដែលក្លឹប Barcelona ចាំបាច់ត្រូវខ្វាត់ខ្វែងស្វែងរកអ្នកត្រៀមជំនួស Luis Suarez។ ដោយស្ថានភាពរបួសរយៈពេលយូរ ក៏ប្រហែលជានឹងដល់ពេលដែលកីឡាករអ៊ុយរុយហ្គាយត្រូវចាកចេញឬផ្លាស់ទៅទ្រនំនៅអាមេរិកណាមួយដែរ។ Barcelona បច្ចុប្បន្នកំពុងស្វែងរកខ្សែប្រយុទ្ធកណ្ដាលម្នាក់ មកជំនួសតំណែងរបស់ Suarez ប៉ុន្តែមិនទាន់សម្រេចបានជាផ្លូវការនោះទេ។ យ៉ាងណាមិញ លោក Setien មានទំនុកចិត្តថាកីឡាករថ្មីនឹងបង្ហាញមុខឆាប់ៗនេះហើយ ដែលអាចនឹងធ្វើឱ្យអ្នកគាំទ្រពេញចិត្តផងដែរ។ លោក Quique Setien បាននិយាយថា៖ “ការគ្រប់គ្រងការប្រកួត គឺជាគោលដៅរបស់យើង។ យើងចង់ជៀសវាងការវាយបករបស់គូសត្រូវរបស់យើង។ យើងនឹងគ្រប់គ្រងការប្រកួតឱ្យបានច្រើន។ អវត្តមានរបស់ Suarez គឺយើងត្រូវការកីឡាករថ្មីមករួមក្រុម។ ខ្ញុំមិនបដិសេធនោះទេ ថាប្រសិនបើមានកីឡាករថ្មីមកនៅខែមករា គឺពិតជាល្អ។ តែបើមិនមានទេ ខ្ញុំក៏ពេញចិត្តចំពោះសមាជិកក្រុមដែលមានផងដែរ”៕
30 Jan 2020
225 views
Other News
Valverde ត្រូវបាន Barcelona បណ្តេញចេញពីតំណែង ហើយតែងតាំង Quique Setien ជំនួសវិញ
នៅពេលនេះក្លឹបបាល់ទាត់ FC Barcelona ជាក្រុមកំពូលរបស់អេស្ប៉ាញនៃក្របខណ្ឌ LaLiga នៅបានបណ្តេញលោក Ernesto Valverde វ័យ ៥៥ឆ្នាំ សញ្ជាតិអេស្ប៉ាញ ចេញពីតំណែងជាគ្រូបង្វឹក ហើយបានតែងតាំងលោក Quique Setien ចូលកាន់កាប់ជាអ្នកចាត់ការទូទៅថ្មីវិញ។ នេះបើតាមការចេញផ្សាយដោយ Marca នាថ្ងៃទី ១៤ ខែកមរា ឆ្នាំ២០២០។ បុរសសញ្ជាតិអេស្ប៉ាញ Quique Setien វ័យ ៦១ឆ្នាំដែលត្រូវបានក្លឹប FC Barcelona តែងតាំងថ្មីនេះ ជាអតីតអ្នកចាត់ការក្រុម Real Betis ដោយលោកនឹងមានកិច្ចសន្យារហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ខណៈលោកបានព្យួរស្បែកជើងកាលឆ្នាំ១៩៩៦ ក្នុងក្លឹប Levente និងចាប់ផ្តើមក្លាយគ្រូបង្វឹកនៅឆ្នាំ២០០១ ជាមួយក្លឹប Racing Santander។ លោក Valverde មុនចាកចេញពី Barcelona លោកបានជួយក្រុមនេះ ឈ្នះពានរង្វាន់ចំនួន៤ ដែលមានពាន LaLiga ២លើក Copa Del Rey
14 Jan 2020
577 views
La Liga News
Real Betis ចង់ចុះហត្ថលេខាលើកីឡាករ Jack Wilshere របស់ Arsenal នៅរដូវកាលក្រោយ
Real Betis ដែលគ្រប់គ្រងដោយលោក Quique Setien មានបំណងបន្ថែមកីឡាករ Wilshere ទៅកាន់ក្រុមរបស់ពួកគេ
16 Nov 2017
434 views