Tag: Radio Rai
Football News
Inter Milan ចង់នាំយក Lukaku និង Dybala ក្នុងពេលតែមួយ
ប្រធាននាយកប្រតិបត្តិរបស់ក្លឹប Inter Milan លោក Giuseppe Marotta បាននិយាយថា ពួកគេកំពុងបើកការចរចាដើម្បីចុះកុងត្រាយក Romelu Lukaku របស់ Chelsea និង Paulo Dybala របស់ Juventus។ កន្លងទៅ BBC ធ្លាប់បានរាយការណ៍ថា Lukaku អាចនឹងសុខចិត្តកាត់ថ្លៃពលកម្មដើម្បីត្រលប់ទៅចូលរួមជាមួយ Inter ក្នុងលក្ខខណ្ឌខ្ចីជើង បន្ទាប់ពីផ្លាស់មកកាន់ Chelsea កាលពីរដូវក្ដៅមុនក្នុងតម្លៃខ្លួន៩៧,៥លានផោន។ និយាយប្រាប់ Radio Rai លោក Marotta ឲ្យដឹងថា Lukaku និង Dybala គឺជាគោលដៅរបស់ Inter។ ក្លឹបក៏បានឈានដល់កិច្ចព្រមព្រៀងក្នុងការចុះកុងត្រាផ្ទេរយកខ្សែបម្រើ Henrik Mkhitaryan របស់ Roma និងអ្នកចាំទីរបស់ Ajax កីឡាករ Andre Onana។ យ៉ាងណាក្លឹបកំពុងតែពិចារណាបញ្ហាហិរញ្ញវត្ថុ ប្រសិនបើទិញ Lukaku និង Dybala មិនបាន ក្លឹបនឹងស្វែងរកគោលដៅថ្មី។
21 Jun 2022
25 views