Tag: Rafael Nadal
Football News
ឲ្យតម្រុយ Pique អាចនឹងត្រលប់ទៅលេងនៅអង់គ្លេសវិញ ក្រោយ Barca លែងត្រូវការ
ខ្សែការពាររបស់ Barcelona កីឡាករ Gerard Pique បានបង្កឲ្យមានពាក្យចចាមអារ៉ាមអំពីការផ្ទេរជាច្រើន បន្ទាប់ពីប្រទះឃើញយួរថង់មានឡូហ្គោរបស់ Chelsea។ កីឡាករវ័យ៣៥ឆ្នាំកំពុងស្ថិតក្នុងទីក្រុងឡុងដ៏ដើម្បីលើកទឹកចិត្តកីឡាករវាយកូនបាល់ Rafael Nadal ប្រកួតក្នុងកម្មវិធី Wimbledon។ ប៉ុន្តែគេបានមើលឃើញ Pique កាន់កាន់ថង់មានរូបសញ្ញាក្រុមតោខៀវ Chelsea។ ជាមួយអ្នកចាត់ការរបស់ Barca លោក Xavi បានប្រាប់ Pique ថា គេលែងជាតម្រូវការនៅកីឡដ្ឋាន Nou Camp ការសម្រេចចិត្តរបស់កីឡាករសញ្ជាតិអេស្ប៉ាញបង្ហាញឡូហ្គោ Chelsea បានធ្វើឲ្យមានការពិភាក្សាជាច្រើនអំពីការលទ្ធភាពផ្ទេរ។ យោងតាមសារព័ត៌មានរបស់អេស្ប៉ាញបានចុះផ្សាយថា Pique បានទៅហាងរបស់ Chelsea ដើម្បីទិញអាវឲ្យកូនៗ។ ការផ្លាស់ទៅកាន់កីឡដ្ឋាន Stamford Bridge នឹងមិនមានបញ្ហាអ្វីឡើយ ខណៈដែលក្រុមលោក Thomas Tuchel កំពុងចង់ពង្រឹងតំបន់ការពារបន្ថែម ក្រោយពីការចាកចេញរបស់ Antonio Rudiger និង Andreas Christensen។ Gerard Pique ត្រូវបាន Xavi ប្រាប់កាលពី២សប្ដាហ៍មុនថា គេគ្មានអនាគតនៅ
29 Jun 2022
75 views