Tag: Rafael
Football News
អនុប្រធាន Barca ថា Dembele អាចនៅបន្តបាន ឲ្យតែពេញចិត្តចង់បន្ត
លោក Rafael Yuste អនុប្រធានក្លឹប Barcelona បាននិយាយទៅកាន់ Catalunya Radio កាលពីម្សិលមិញថា ខ្សែប្រយុទ្ធ Ousmane Dembele អាចនៅបន្តបានជាមួយក្លឹបលោក ឲ្យតែគេពេញចិត្តនឹងចង់នៅបន្ត។ Dembele នឹងចប់កុងត្រាជាមួយ Barca នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ដោយកាលពីខែមករា ឆ្នាំ២០២២ កីឡាករនេះមានភាពរកាំរកូសខ្លាំងជាមួយក្លឹបរឿងបន្តកុងត្រាថ្មីនេះ រហូតដល់ថ្នាក់ លោក Xavi គ្រូបង្គោលក្លឹប ក៏ដូចជាខាងក្លឹបទាំងមូលមិនពេញចិត្ត លែងចរចាបន្តកុងត្រាថ្មី និងឲ្យជម្រើសកីឡាករនេះចាកចេញពីក្លឹបតែម្ដង។ យ៉ាងណាក្រោយមក ជាពិសេសគឺកាលពីថ្មីៗនេះ Dembele បានបង្ហាញទម្រង់លេងល្អដល់ក្រុមដែលធ្វើឲ្យ លោក Xavi ក៏ដូចជាថ្នាក់ដឹកនាំ Barca ពេញចិត្តខ្លាំងនឹងទម្រង់លេង ក៏ដូចជាការខិតខំទាំងក្នុងពេលប្រកួត និងពេលហ្វឹកហាត់។ ដោយសារតែមើលឃើញពីការខិតខំបែបនេះ នៅខណៈនេះខាង Barca បានឲ្យជម្រើសនៅបន្តដល់ Dembele វិញហើយដោយ លោក Rafael បាននិយាយថា៖” ឲ្យគេពេញចិត្តនឹងនៅបន្តនៅទីនេះ ដែលនេះជាអ្វីដែលខ្ញុំគិតថាអាចទៅរួចផងដែរនោះ គឺយើងនឹងអាចជួបជាមួយនឹងភ្នាក់ងាររបស់គេម្ដងទៀត និយាយគ្នារឿងនៅបន្តជាមួយពួកយើងតែម្ដង “៕
24 Mar 2022
41 views
Football News
Jorginho ពីមុនជាក្មេងមានគ្រួសារក្រីក្ររហូតរកលុយបង់ត្រឹម២០អឺរ៉ូឲ្យក្លឹបសឹងមិនបាន
ខ្សែបម្រើការពាររបស់ជម្រើសជាតិអ៊ីតាលី Jorginho ធ្លាប់ជាក្មេងមានទេពកោសល្យខ្លាំងនៅ Hellas Verona ដែលពេលនោះ ដើម្បីបានហាត់បាល់ និងស្នាក់នៅផងគេត្រូវចំណាយលុយ២០អឺរ៉ូក្នុងមួយសប្ដាហ៍ ខណៈដែលស្ថានភាពគ្រួសាររបស់គេរកព្រឹកខ្វះល្ងាច។ មុនពេលក្លាយជាកំពូលកីឡាករក្នុងលោកដូចពេលបច្ចុប្បន្ន ខ្សែបម្រើការពារខាងលើបានរសាត់អណ្ដែតពីប្រទេសប្រេស៊ីលមកកាន់អ៊ីតាលី ហើយគេក៏ត្រូវបានចូលហាត់នៅយុវជនរបស់ក្លឹប Verona ក្នុងចន្លោះឆ្នាំ២០០៧ ដល់ ២០១០ ក្រោយមកគេក៏បានចាប់ផ្ដើមអាចឡើងមកលេងនៅឈុតធំ Verona នៅចន្លោះឆ្នាំ២០១០ ដល់ ២០១៤។ ពេលវេលាហាត់នៅទីនោះគេបានស្គាល់គ្នាជាមួយ Rafael ដែលជាអ្នកចាំទី ហើយបានរាប់អានគ្នាជាមិត្តស្លាប់រស់អស់មួយជីវិត។ ក្នុងអំឡុងពេលនោះ Rafael ត្រូវបាន Jorginho ប្រាប់ទៅកាន់ខ្លួនថា «ខ្ញុំត្រូវចំណាយលុយ២០អឺរ៉ូ ក្នុងមួយសប្ដាហ៍ដើម្បីបាននៅទីនេះ( Verona)»។ ជាងនេះទៅទៀត Jorginho បានប្រាប់ពីស្ថានភាពគ្រួសារឲ្យ Rafael បានដឹង ដោយ Jorginho ត្រូវបង់ថ្លៃសាលា និងជីវិតនៃការរស់នៅមានភាពលំបាកខ្លាំង ក្រោយពេលបានដឹងពីស្ថានភាពគ្រួសារដ៏លំបាករកព្រឹកខ្វះល្ងាចនេះហើយ។ Rafael ក៏សម្រេចយក Jorginho ទៅផ្ទះក្រោយពេលហាត់ចប់ និងទៅយកពីផ្ទះមកកន្លែងហាត់រាល់ថ្ងៃតាំងពីនៅជាយុវជនរបស់ Verona មកម្ល៉េះ។ ក្រោយមក Rafael ក៏សម្រេចនិយាយរឿងទាំងអស់ប្រាប់ក្លឹប ដើម្បីសុំកុងត្រាឲ្យ
01 Dec 2021
153 views