Tag: Ralf Rangnick
Football News
Ten Hag ព្រមាន City និង Liverpool ថា លោកនឹងជួយ Man United ឲ្យឡើងដល់កំពូលវិញ
Erik ten Hag បាននិយាយរំឭកទៅកាន់លោក Pep Guardiola និង Jurgen Klopp ថា លោកមកអង់គ្លេសដើម្បីជួយរុញ Manchester United ត្រលប់មកកាន់កំពូលវិញ។ អ្នកចាត់ការរបស់ Manchester City និង Liverpool បានចែកពានលីគគ្នានៅ៥រដូវកាលចុងក្រោយ និងតែងតែឈរលើក្លឹបផ្សេងក្នុង Premier League។ Man United គម្លាតដល់ទៅ៣៥ពិន្ទុឈរពីក្រោមម្ចាស់ជើងឯក Man City ក្នុងរដូវកាលនេះ។ ប៉ុន្តែអ្នកចាត់ការថ្មីរបស់បិសាចក្រហមលោក Ten Hag បានលើកឡើងថា លោកត្រៀមរួចរាល់ដើម្បីបញ្ចប់រជ្ជកាលត្រួតត្រាពានក្នុងស្រុករបស់ Pep និង Klopp។ ក្រោយចូលកាន់តំណែងថ្មីលោក Ten Hag បាននិយាយថា ក្នុងពេលនេះលោកពិតជាសរសើរចំពោះទាំងពីរក្លឹប Man City និង Liverpool។ ក្រុមទាំងពីរលេងពិតជាអស្ចារ្យក្នុងបាល់ទាត់។ ប៉ុន្តែគ្រប់គ្នានឹងឃើញរជ្ជកាលនេះដល់ទីបញ្ចប់។ លោកកំពុងទន្ទឹងរងចាំប្រជែងជាមួយពួកគេ និងធ្វើការជាមួយបិសាចក្រហមជាមួយប្រវត្តិសាស្ត្រដ៏ធំ។ បុរសសញ្ជាតិហុល្លង់ក៏បានបញ្ជាក់ទៀតថា លោកនឹងធ្វើការដើម្បីឲ្យ Man United ត្រលប់មករកភាពជោគជ័យរបស់ខ្លួនវិញ។
24 May 2022
5 views
Football News
Ten Hag ចង់ឲ្យ Ronaldo នៅបន្តជាមួយ Man Utd ទៀត
លោក Erik Ten Hag អ្នកចាត់ការថ្មីរបស់ក្លឹប Manchester United ចាប់ពីរដូវកាលថ្មីខាងមុខនេះទៅ ចង់ឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo នៅបន្តជាមួយក្លឹបនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ The Telegraph នៅក្នុងថ្ងៃនេះ។ បើប្រភពខាងលើ Ten Hag យល់ថា វាមិនសមហេតុផលនោះទេដែលឲ្យកំពូលខ្សែប្រយុទ្ធ Ronaldo ចាកចេញពី Man Utd ដោយកីឡាករព័រទុយហ្គាល់គឺស្ថិតក្នុងគម្រោងរបស់លោកក្នុងការស្ដារក្រុមបិសាចក្រហមរដូវកាលក្រោយនេះ តែយ៉ាងណាការនាំចូលខ្សែប្រយុទ្ធថ្មីនៅតែមានដដែល។ បើតាមលោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្ន Man Utd ក៏ធ្លាប់លើកឡើងផងដែរថា តាមអ្វីដែលលោកដឹង Ronaldo ប្រាកដជាបន្ត តែការនាំចូលខ្សែប្រយុទ្ធថ្មីក៏នៅតែមាន។ ចាប់តាំងពីក្លឹប Man Utd មានឱកាសច្រើនមិនជាប់ក្នុងតារាង Top 4 ដែលមិនអាចមានកៅអីទៅលេង UEFA Champions League ក៏ដូចជាការមកដល់អ្នកចាត់ការថ្មីគឺលោក Ten Hag នឹងមានការរុះរើក្លឹបច្រើន ដែលធ្វើឲ្យសារព័ត៌មានជាច្រើនចុះផ្សាយអនាគត Ronaldo នៅ
07 May 2022
30 views
Football News
Rangnick ថា Ronaldo នឹងនៅ Man Utd បន្តទៀតនៅរដូវកាលក្រោយ
ចាប់តាំងពីក្លឹប Manchester United មានឱកាសច្រើនមិនជាប់ក្នុងតារាង Top 4 ដែលមិនអាចមានកៅអីទៅលេង UEFA Champions League ក៏ដូចជា លោក Erik Ten Hag នឹងក្លាយជាអ្នកចាត់ការថ្មីនៅរដូវកាលខាងមុខ សារព័ត៌មានជាច្រើនចុះផ្សាយថា ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងមិនបន្តជាមួយក្រុមនេះទៀតទេ។ យ៉ាងណា លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លឹប Man Utd បាននិយាយទៅកាន់ Stadium Astro នៅក្នុងថ្ងៃនេះថា តាមអ្វីដែលលោកដឹង Ronaldo នឹងនៅបន្តក្រុមបិសាចនៅរដូវកាលក្រោយទៀត។ លោក Rangnick បាននិយាយថា៖” ខ្ញុំគិតថា រឿងអីដែល Ronaldo ត្រូវលាគ្នាចាកចេញពី Man Utd? គេនៅមានកុងត្រា១ឆ្នាំទៀត ហើយអ្វីដែលខ្ញុំបានដឹងមកទល់នឹងពេលនេះគឺ គេនឹងនៅទីនេះបន្តទៀតនៅរដូវកាលក្រោយ “។ ក្រោយ Man Utd ឈ្នះ Brentford ៣-០ នៅក្នុងថ្ងៃនេះ
04 May 2022
36 views
Football News
Rangnick ថាអនាគត Ronaldo ស្ថិតលើ Ten Hag
សារព័ត៌មាន Sky Sports បានសួរទៅកាន់លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្នក្លឹប Manchester United មុនពេលប្រកួតតទល់នឹងក្លឹប Brentford ថ្ងៃនេះថា តើខ្សែប្រយុទ្ធ Cristiano Ronaldo នឹងនៅក្រុមបិសាចបន្តទេ? លោក Rangnick ក៏បានឆ្លើយតបថា រឿងនេះគឺស្ថិតលើ លោក Erik ten Hag អ្នកចាត់ការថ្មី Man Utd ខណៈលោកក៏បញ្ជាក់ច្បាស់ៗថា ក្រុមនេះត្រូវការខ្សែប្រយុទ្ធថ្មី ២-៣ នាក់ទៀតនៅរដូវកាលថ្មីខាងមុខ។ លោក Rangnick បាននិយាយថា៖” សំណួរនេះគឺគួរតែសួរទៅកាន់ Erik Ten Hag ទើបដឹង។ យ៉ាងណាចំពោះ Ronaldo ខ្ញុំមើលឃើញថា គេនៅតែអាចបង្ហាញឲ្យឃើញថាគេអាចជួយបានច្រើនដល់ក្រុមនេះ តែយ៉ាងណាច្បាស់ណាស់ក្រុមនេះត្រូវខ្សែប្រយុទ្ធថ្មីបន្ថែមទៀត ត្រូវការប្រែហែល ២-៣នាក់សម្រាប់រដូវកាលថ្មីខាងមុខ “។ មកទល់នឹងពេលនេះ លោក Rangnick នៅតែនិយាយថា លោកមិនទាន់បាននិយាយជាមួយ លោក Ten Hag
02 May 2022
24 views
Football News
Rangnick ប្រាប់ Ten Hag ឲ្យប្រញ៉ាប់ទិញខ្សែប្រយុទ្ធ២រូបបន្ថែម
លោក Ralf Rangnick បានស្នើឲ្យលោក Erik Ten Hag ដែលជាគ្រូបង្វឹកថ្មីរបស់ Manchester United ប្រញាប់ប្រញាល់ទិញខ្សែប្រយុទ្ធពីររូបមកពង្រឹងក្រុមនៅរដូវកាលក្រោយនេះ។ លោកក៏បាននិយាយដែរថា ក្រុមទាំងមូលរាងពឹងផ្អែកទៅលើខ្សែប្រយុទ្ធ Cristiano Ronaldo ពេកហើយក្រោយកីឡាករសញ្ជាតិព័រទុយកាល់រូបនេះបានស៊ុត១គ្រាប់ជួយសង្គ្រោះ Manchester United ឲ្យលេងស្មើ Chelsea ១ ទល់នឹង១ កាលពីថ្ងៃទី២៩ខែមេសាកន្លងទៅ។ ថ្លែងក្រោយចប់ការប្រកួត លោក Rangnick បាននិយាយថា៖ “ពួកយើងត្រូវតែមានភាពយុត្តិធម៌ចំពោះកីឡាករ។ ខ្ញុំចាំបានថា ក្នុង១០ប្រកួតដំបូង ពួកយើងមានអ្នកស៊ុតបញ្ចូលទី១០នាក់ខុសៗគ្នា។ នេះជារបៀបដែលពួកយើងអាចបង្កើតឱកាសនិងដឹងថាតើមានខ្សែប្រយុទ្ធប៉ុន្មាននាក់សម្រាប់ស៊ុតក្នុងក្រុម។ ឥលូវនេះពួកយើងដូចជាពឹងផ្អែកលើ Cristiano ជ្រុល តែគេក៏បានបង្ហាញទម្រង់លេងល្អដែរ នៅពេល Chelsea គ្រប់គ្រងបាល់។ ប៉ុន្តែពួកយើងគួរផ្ដោតទៅលើការទិញយកខ្សែប្រយុទ្ធ២ទៅ៣ទៀត គឺច្បាស់ណាស់”៕
30 Apr 2022
22 views
Football News
លោក Ralf Rangnick បានសារភាពថាពិបាកទិញកីឡាករបើសិន ៣ក្លឹបនេះចូលរយមប្រជែង
អ្នកចាត់ការទូទៅក្លិប Manchester United លោក Ralf Rangnick បានសារភាពថា ក្រុមបិសាចក្រហមពិតជាពិបាកក្នុងការទិញយកកីឡាករណាស់ប្រសិនបើមានការប្រជែងពីសំណាក់ក្លិបចំនួនបី Manchester City, Liverpool និង Chelsea។ ជាការពិតណាស់ លោក Rangnick បានលើកឡើងបែបនេះ គឺ វាទាក់ទងទៅនឹងភាពខ្លាំងរបស់ក្រុមនីមួយៗនៅពេលបច្ចុប្បន្ន ដោយយើងក្រឡេកទៅមើល Man City, Liverpool និង Chelsea គឺ ជាក្រុមដ៏ខ្លាំង ខណៈ Man Utd វិញ ពិតជាធ្លាក់ទម្រង់លេងខ្លាំងមែនទែននៅក្នុងរដូវកាលនេះ។ លោក Rangnick បាននិយាយថា៖ “ដរាបណាក្លិបផ្សេងទៀតដូចជា Chelsea, Liverpool, Manchester City ចូលរួមប្រជែង អ្នកត្រូវការហេតុផលល្អខ្លះ និង ត្រូវការនរណាម្នាក់ដើម្បីពន្យល់ដល់កីឡាករ ហើយនេះហើយជាមូលហេតុដែលវាជារឿងសំខាន់ដែល Erik ten Hag ត្រូវគិត”៕
30 Apr 2022
30 views
Football News
Rangnick ក្លាយជាគ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាតិអូទ្រីស
លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្នក្លឹប Manchester United ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាតិអូទ្រីសនៅក្នុងថ្ងៃនេះ។ បើយោងតាមការចុះផ្សាយផ្ទាល់របស់ក្លឹបនេះ។ លោក Rangnick បានក្លាយជាគ្រូបង្គោលក្រុមជម្រើសជាតិអូទ្រីសដោយមានកុងត្រារយៈពេល២ឆ្នាំ រហូតដល់ឆ្នាំ២០២៤ ដោយចាប់ផ្ដើមការងារនេះក្រោយបញ្ចប់ការងារនៅក្លឹប Man Utd នៅរដូវកាលឆ្នាំ២០២១/២២នេះនៅចុងខែឧសភា ឆ្នាំ២០២២ខាងមុខ។ លោកនឹងទទួលការបន្តកុងត្រាថ្មីជាមួយក្រុមជម្រើសជាតិខាងលើដោយស្វ័យប្រវត្តិរយៈពេល ២ឆ្នាំបន្ថែមទៀត ប្រសិនបើលោកដឹកនាំក្រុមនេះជាប់ទៅប្រកួត EURO 2024 ។ សម្រាប់រដូវកាលក្រោយលោកក៏មានតួនាទីជាអ្នកប្រឹក្សារបស់ក្រុមបិសាចក្រហមផងដែរ ខណៈលោក Erik Ten Hag នឹងមកជំនួសតួនាទីលោកជាអ្នកចាត់ការថ្មី៕
29 Apr 2022
33 views
Football News
Pogba ខ្សឹបប្រាប់មិត្តរួមក្រុមលែងចង់នៅ Man Utd ទៀតហើយ
ខ្សែបម្រើរបស់ Manchester United កីឡាករ Paul Pogba ត្រូវបានរាយការណ៍ថាបានប្រាប់មិត្តរួមក្រុម គេនឹងចាកចេញពីក្លឹបនៅបញ្ចប់រដូវកាលនេះ ហើយថែមទៀតបានចាកចេញពី Group WhatsApp របស់ក្រុមទៀតផង។ អ្នកចាត់ការបណ្ដោះអាសន្នលោក Ralf Rangnick បានបញ្ជាក់ថា Pogba នឹងត្រូវសម្រាករហូតដល់ចប់រដូវកាល បន្ទាប់ពីមានរបួសក្នុងការប្រកួតចាញ់ Liverpool លិទ្ធផល ៤-០ កាលពីសប្ដាហ៍មុន។ កុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ២៩ឆ្នាំជាមួយ United នឹងត្រូវអស់នៅរដូវក្ដៅនេះ ហើយគេកំពុងចង់ចាកចេញក្នុងនាមជាកីឡាករទំនេរ។ យោងតាម Daily Mirror ឲ្យដឹងថា Pogba បានប្រាប់មិត្តរួមក្រុម គេកំពុងស្ថិតលើផ្លូវរបស់គេក្នុងរដូវក្ដៅនេះ ហើយគេថែមទាំងបានចាកចេញពី Group WhatsApp របស់ក្រុមដែលទុកទាក់ទងគ្នាទៀតផង។ កីឡាករសញ្ជាតិបារាំងទទួលបានសំណើកុងត្រាពីរពីក្លឹប Real Madrid ណិង PSG។ Pogba គឺជាកីឡាករដែល Man United ទិញមកក្នុងតម្លៃខ្លួនកំណត់ត្រារបស់ក្លឹប៨៩លានផោន ផ្ទេរពី Juventus កាលពីឆ្នាំ២០១៦។ ៦រដូវកាលជាមួយក្លឹបគេបានជួយឈ្នះពាន League Cup ម្ដងនិង
27 Apr 2022
45 views
Football News
PSG ត្រៀមជះលុយបណ្ដេញ Pochettino និងក្រុមការងារចោលទាំងអស់
ក្លឹបអ្នកមានរបស់បារាំង Paris Saint-Germain គ្រោងបណ្ដេញលោក Mauricio Pochettino ចេញពីតំណែងមិនដល់ ២៤ម៉ោង បន្ទាប់ពីឈ្នះបាន Ligue 1។ PSG បានគ្រងតំណែងជើងឯកលីគ ក្រោយប្រកួតស្មើគ្នា ១-១ ទល់នឹង Lens កាលពីចុងសប្ដាហ៍។ ត្បិតតែនាំមុខឆ្ងាយក្នុងការប្រជែងពានលីគ Pochettino និងកីឡាកររបស់លោកបានស្ថិតក្រោមសម្ពាធអ្នកគាំទ្រ ចាប់តាំងពីធ្លាក់ចេញពីពានរង្វាន់ Champions League ក្នុងវគ្គ១៦ក្រុមចុងក្រោយ។ អតីតអ្នកចាត់ការរបស់ Spurs ធ្លាប់ត្រូវបានគេមើលឃើញអាចជាបេក្ខភាពក្លាយជាអ្នកចាត់ការថ្មីរបស់ Manchester United។ ប៉ុន្តែកាលពីសប្ដាហ៍មុន បិសាចក្រហមបានប្រកាសតែងតាំងលោក Erik ten Hag ជាអ្នកចាត់ការថ្មីរបស់ខ្លួន ជំនួសកន្លែងលោក Ralf Rangnick។ ការមកដល់របស់ Ten Hag នៅ Old Trafford បានធ្វើឲ្យលោក Pochettino គ្រោងនឹងក្លាយជាអ្នកចាត់ការទំនេរគ្មានក្លឹបដឹកនាំ ដោយ PSG ពេលនេះកំពុងគ្រោងចរចាបញ្ចប់កុងត្រារបស់លោក។ តាមប្រភពឲ្យដឹងថា Pochettino គ្មានចិត្តចង់បន្តនៅ PSG
26 Apr 2022
33 views
Football News
Pogba លែងបានចូលឲ្យ Man Utd ហើយក្នុងរដូវកាលនេះ ដោយសារតែរបួស
ខ្សែបម្រើ Paul Pogba មានរបួសកំភួនជើងក្នុងប្រកួតរវាងក្លឹប Manchester United តទល់នឹងក្លឹប Liverpool ក្នុងលទ្ធផលចាញ់ ១-៤ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។ នៅក្នុងថ្ងៃនេះ លោក Ralf Rangnick អ្នកចាត់ការក្រុមបិសាចបាននៅក្នុងសន្និសីទត្រៀមប្រកួតនឹង Arsenal ថា Pogba នឹងលែងបានចូលប្រកួតទៀតហើយក្នុងរដូវកាលនេះដោយសារតែរបួស។ លោក Rangnick បាននិយាយថា៖” Paul Pogba លែងបានចូលប្រកួតទៀតហើយ បន្ទាប់ពីឆ្លងកាត់ការពិនិត្យមើលរបួសកន្លងមក ឱកាសតិចតួចណាស់ ដែលគេអាចត្រលប់មកលេងប្រកួតមុនពេលបញ្ចប់រដូវកាលនេះ។ ខាងគ្រូពេទ្យបានប្រាប់ខ្ញុំថា របួសគេជាសះស្បើយទាមទារយ៉ាងតិចណាស់ក៏៤សប្ដាហ៍ដែរ រីឯការប្រកួតចុងក្រោយរបស់យើងគឺនៅចុងខែឧសភាហ្នឹងហើយ អញ្ចឹងខ្ញុំគិតថា ឱកាសតិចតួចណាស់ “។ Pogba នឹងចប់កុងត្រាជាមួយ Man Utd នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ខណៈការសម្រេចចិត្តរបស់គេចំពោះអនាគតថានឹងនៅបន្តឬក៏យ៉ាងនោះគឺមិនទាន់សម្រេចជាផ្លូវការនៅឡើយទេ តែចំពោះមជ្ឈដ្ឋានបាល់ទាត់ជាច្រើនថាគេនឹងចាកចេញពីក្លឹបនេះហើយ៕
23 Apr 2022
55 views
Football News
Rangnick ថា United មិនអាចដើរតាមគន្លង Liverpool រងចាំ៣០ឆ្នាំដើម្បីឈ្នះពានឡើយ
មុនជួបគ្នានៅយប់នេះ អ្នកចាត់ការបណ្ដោះអាសន្នលោក Ralf Rangnick បាននិយាយថា Manchester United នឹងមិនធ្វើដូច Liverpool ត្រូវរងចាំរហូតដល់៣០ឆ្នាំក្នុងការឈ្នះពានលីគឡើយ។ Liverpool នឹងត្រូវបើកកីឡដ្ឋាន Anfield ស្វាគមន៍ក្រុមបិសាចក្រហម Man United នៅម៉ោង២រំលងអាធ្រាត្រយប់នេះសម្រាប់ការប្រកួតក្នុងក្របខណ្ឌ Premier League។ ហង្សក្រហមត្រូវការពិន្ទុជាចាំបាច់ដើម្បីបន្តដំណើរប្រជែងពានលីគជាមួយ Manchester City ខណៈ Man United កំពុងខិតខំប្រជែងក្នុងតំណែង Top 4។ មុនការប្រកួតមកដល់ លោក Rangnick ក៏បានបោះពាក្យសម្ដីខ្លះចំពោះអនាគតឈ្នះពានសម្រាប់ Man United ដោយមិននឹងដើរតាមគន្លង Liverpool ឡើយ។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បាននិយាយថា United ត្រូវរៀបចំឡើងវិញដើម្បីអនាគត។ លោកគិតថា ៣០ឆ្នាំមិនអាចឈ្នះពាននឹងមិនកើតឡើងលើបិសាចក្រហមឡើយ ព្រោះក្លឹបដឹងច្បាស់នូវអ្វីដែលត្រូវផ្លាស់ប្ដូរ។ Man United ឈ្នះពាន Premier League ចុងក្រោយនៅឆ្នាំ២០១៣ គិតមកទល់នឹងពេលនេះជិត១០ឆ្នាំហើយ។ គ្រូបង្វឹករបស់ Ajax លោក Erik Ten
20 Apr 2022
50 views
Football News
Ronaldinho ថាលោក Luis Enrique ស័ក្តិសមជាគ្រូបង្វឹកថ្មីរបស់ Man UTD ណាស់
លោក Ronaldinho បាននិយាយថា លោកគ្រូបង្វឹក Luis Enrique ដែលកំពុងដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញ ជាបេក្ខភាពដ៏ស័ក្តិសមក្នុងការមកដឹកនាំក្រុមបិសាចក្រហម Manchester United បន្តពីលោក Ralf Rangnick ។ Rangnick នឹងចុះចេញពីតំណែងនៅដំណាច់រដូវកាលនេះ ដោយថ្មីៗនេះអ្នកកាសែត Fabrizio Romano បានចុះផ្សាយថា លោក Erik Ten Hag ដែលជាគ្រូរបស់ Ajax គឺជាគ្រូបង្វឹកដែលក្លិបពេញចិត្តឲ្យមកដឹកនាំ។ ដោយឡែក លោក Ronaldinho គិតថា Enrique ពិតជាស័ក្តិសមដោយបាននិយាយថា៖ “មានបេក្ខភាពជាច្រើនដែលសុទ្ធតែល្អ គឺគ្រូជម្រើសជាតិអេស្ប៉ាញ Luis គឺជាម្នាក់មួយក្នុងនោះ។ Luis ពិតជាអស្ចារ្យណាស់ ទាំងក្នុងនិងក្រៅទីលាន”៕
14 Apr 2022
40 views
Football News
Vidic និយាយថាលោក Rangnick គួរតែទំលាក់ Maguire មួយរយះសិនទៅ
វីរបុរសរបស់ Manchester United លោក Nemanja Vidic បាននិយាយថា អ្នកចាត់ការ Ralf Rangnick គួរឲ្យខ្សែការពារ Harry Maguire សម្រាកសិន និងចាំលេងប្រកួតណាដែលស្រួលៗ។ កីឡាករជម្រើសជាតិអង់គ្លេស Maguire ទទួលបានរងការរិះគន់ជាច្រើនពីអ្នកគាំទ្រ ជាមួយមិត្តរួមក្រុមផ្សេងទៀត បន្ទាប់ពីបិសាចក្រហមប្រកួតចាញ់ Everton ១-០ កាលពីចុងសប្ដាហ៍។ លទ្ធផលនេះ Man United នៅតែបន្តស្ថិតនៅលេខ៧ក្នុងតារាងពិន្ទុ Premier League ប្រឈមមុខមិនអាចទៅលេងនៅ Champions League ឆ្នាំក្រោយ។ ដោយសារតែមើលឃើញពីទម្រង់លេងអន់ខ្លាំងពេក Vidic ដែលធ្លាប់បង្ហាញខ្លួន៣០០ប្រកួតឲ្យ Man Utd បានផ្ដល់មតិទៅលោក Rangnick គួរតែទម្លាក់ Maguire មួយរយៈសិនទៅដើម្បីឲ្យគេស្ដារទំនុកចិត្តឡើយវិញ។ បើបន្តឲ្យគេនៅលេងបែបនេះសម្ពាធកាន់តែកើតមានឡើង និងបន្តធ្លាក់ទម្រង់។ Vidic និយាយថា “គ្រប់កីឡាករតែមានបញ្ហាជាមួយទម្រង់លេងនៅពេលវេលាក្នុងអាជីពរបស់ពួកគេ។ ខ្ញុំក៏ធ្លាប់ ហើយវាច្បាស់ណាស់ថា Maguire មានទម្រង់លេងមិនល្អទេនៅរដូវកាលនេះ។ កីឡាករត្រូវការអារម្មណ៍ថាមពល និងខ្លាំងលើទីលាន។ វាពិតជាពិបាកក្នុងការលេងឲ្យល្អ
12 Apr 2022
48 views
Football News
Erik ten Hag ខិតជិតក្លាយជាអ្នកចាត់ការទូទៅក្រុម Man United ហើយ
លោក Erik ten Hag គ្រូបង្គោលក្លឹប Ajax ជិតត្រូវបានក្លឹប Manchester United តែងតាំងជាអ្នកចាត់ការថ្មីសម្រាប់រដូវកាលក្រោយនេះហើយ ខណៈការចរចារវាងលោក និងក្លឹបបិសាចកំពុងគឺកាន់តែមានភាពវិជ្ជមាន និងជិតបញ្ចប់ហើយ។ នេះបើយោងតាមការចុះផ្សាយ លោក Fabrizio Romano កំពូលអ្នកកាសែតបាល់ទាត់នៅក្នុងថ្ងៃ។ កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះ លោក Ten Hag បានទៅសម្ភាសន៍ជាមួយថ្នាក់ដឹកនាំ Man Utd ដោយការជួបនេះមានលក្ខណៈវិជ្ជមាន ដែលធ្វើឲ្យលោកក្លាយជាបេក្ខជនឈានមុខជាង លោក Mauricio Pochettino គ្រូបង្គោល Paris Saint Germain ដែលក្លឹបនេះចង់បាន។ នៅខណៈនេះគ្រូ Ajax កំពុងបន្តពិភាក្សាជាមួយ Man Utd បញ្ហាទាក់ទងនឹងផែនការរយៈពេលវែងរបស់ក្លឹប ការទិញដូរកីឡាករថ្មី ខ្ទង់ចំណាយ និងរចនាសម្ព័ន្ធនានារបស់ក្លឹប។ បើតាម ESPN កិច្ចពិភាក្សានេះនឹងបញ្ចប់ឆាប់ៗ ហើយលោក Ten Hag នឹងក្លាយជាអ្នកចាត់ការថ្មី Man Utd សម្រាប់រដូវកាលក្ដៅខាងមុខជំនួស លោក
08 Apr 2022
62 views
Football News
ខ្សែបម្រើក្លឹប Ajax កីឡាករ Davy Klaassen សង្ឃឹមថា Ten Hag មិនទៅដឹកនាំ Man Utd
ខ្សែបម្រើក្លឹប Ajax កីឡាករ Davy Klaassen បាននិយាយទៅកាន់សារព័ត៌មានហុល្លង់ Algemeen Dagblad នៅក្នុងថ្ងៃនេះថា គេសង្ឃឹមថា លោក Erik ten Hag នឹងមិនទៅដឹកនាំក្លឹប Manchester United ដោយនៅបន្តធ្វើជាគ្រូបង្គោល Ajax ដដែល។ Klaassen បាននិយាយថា៖” Ten Hag គាត់ដឹកនាំក្រុម Ajax បានល្អរាប់ឆ្នាំហើយ រីឯ Manchester United វិញគេធ្វើមិនបានល្អជាច្រើនឆ្នាំហើយកន្លងទៅនេះនោះ។ យ៉ាងណាខ្ញុំសង្ឃឹមថា គាត់នៅបន្តដឹកនាំយើងបន្តទៀត “។ សូមរំលឹកផងដែរថានៅខណៈនេះ លោក Ten Hag ជាបេក្ខជនឈានមុខដែល Man Utd ទាក់ទងចង់បានសម្រាប់មកធ្វើជាអ្នកចាត់ការថ្មីរបស់ខ្លួននៅរដូវកាលក្ដៅខាងមុខជំនួសលោក Ralf Rangnick។ គ្រូបង្គោលរូបនេះក៏ត្រូវបានគេដឹងថាចាប់អារម្មណ៍ចង់មកដឹកនាំក្រុមបិសាចក្រហមនេះផងដែរ។ យ៉ាងណាទាក់ទងនឹងរឿងខាងលើ លោក Ten Hag ក៏ធ្លាប់បកស្រាយផងដែរកន្លងទៅនេះដោយថានៅក្នុងពេលនេះគឺផ្ដោតតែលើការដឹកនាំ Ajax នោះទេ ប៉ុន្តែលោកក៏មិនបានច្រានចោលពីលទ្ធភាពដែលអាចចាកចេញពី Ajax នេះផងដែរនៅពេលអនាគត៕
07 Apr 2022
51 views
Football News
លោក Rangnick ប្រាប់ពីហេតុផលដែល Ronaldo អវត្តមានយប់មិញ
លោក Ralf Rangnick បានធ្វើបទសម្ភាសន៍ និង បានបង្ហើបប្រាប់ពីហេតុផល ដែលកីឡាករឆ្នើម Cristiano Ronaldo ត្រូវបានអវត្តមានកាលពីយប់មិញ។ ជាការពិតណាស់ កាលពីម្សិលមិញនេះ ក្លិប Manchester United បានបើកកីឡដ្ឋានរបស់ខ្លួន Old Trafford ស្វាគមន៍ ក្រុម Leicester City ក្នុងជំនួបនៃក្របខណ្ឌ Premier League ហើយបានបញ្ចប់ដោយលទ្ធផល ១-១ ប៉ុណ្ណោះ រកគ្រាប់បាល់បានដោយ Fred របស់ Man Utd និង Iheanacho របស់ Leicester។ យ៉ាងណាមិញ គេឃើញថា Man Utd បានអវត្តមានកីឡាករឆ្នើមរបស់ខ្លួន ដូច្នេះហើយទើបលោក Rangnick លើកឡើងប្រាប់។ លោក Rangnick បាននិយាយថា៖ “ជាអកុសល ព្រោះ Ronaldo ថ្ងៃនេះគេមានអាការៈ ដូចជំងឺផ្តាសាយ។ តាមពិតទៅ គេអាចចូលលេងថ្ងៃនេះបាន
04 Apr 2022
45 views
Football News
Maguire ត្រូវអ្នកគាំទ្រអង់គ្លេសស្រែក BOO ឲ្យ ព្រោះតែធ្លាក់ទម្រង់លេងខ្លាំងពេក
ខ្សែការពារ Harry Maguire ត្រូវបានអ្នកគាំទ្រអង់គ្លេសស្រែក BOO ឲ្យអំឡុងពេលតោកំណាចអង់គ្លេសប្រកួតមិត្តភាពឈ្នះកូឌឺវ័រ ៣-០ កាលពីយប់មិញ។ ៣គ្រាប់របស់អង់គ្លេសធ្វើបានដោយខ្សែប្រយុទ្ធ Ollie Watkins, Raheem Sterling និងខ្សែការពារ Tyrone Mings។ ប៉ុន្តែមុននិងអំឡុងពេលប្រកួតកីឡាករដែលកំពុងធ្លាក់ទម្រង់ Maguire ត្រូវអ្នកគាំទ្ររបស់ខ្លួនស្រែកចំអកឲ្យ ដោយសារតែមួយរយៈចុងក្រោយគេលេងមិនល្អសោះនៅ Manchester United។ បែបនេះក្ដី លោក Gareth Southgate ដែលជាគ្រូរបស់ជម្រើសជាតិអង់គ្លេសនៅតែទុកចិត្តដាក់ Maguire ឲ្យលេងនិងការពារកូនក្រុមជានិច្ច។ លោកបាននិយាយថា គ្រប់រឿងដែលអ្នកគាំទ្រធ្វើពិតជាកំប្លែងណាស់។ របៀបដែល Maguire ជាមួយជម្រើសជាតិនៅតែអស្ចារ្យ។ គេពាក់អាវជម្រើសជាតិអង់គ្លេស ដូច្នេះគ្រប់គ្នាគួរតែគាំទ្រ។ មិនខុសគ្នានោះទេ ក្នុងក្រុម Manchester United ខ្សែការពារមាឌធំ Maguire នៅតែស្ថិតក្នុងជម្រើសរបស់លោក Ralf Rangnick និងជាប្រធានក្រុម។ អ្វីដែលគាំទ្រមិនសូវសប្បាយចិត្តជាមួយកីឡាករវ័យ២៩ឆ្នាំ ដោយសារតែគេចូលចិត្តញាក់ធ្វើឲ្យខូចបាល់មុខទេ៕
31 Mar 2022
48 views
Football News
Van Gaal យល់ថា Ten Hag មិនគួរទៅដឹកនាំ Man Utd នោះទេ
លោក Erik ten Hag គ្រូបង្គោលក្លឹប Ajax ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា លោកជាបេក្ខជនឈានមុនដែលនឹងទៅដឹកនាំក្លឹប Manchester United នៅរដូវកាលក្ដៅខាងមុខ បន្ទាប់ពីលោក Ralf Rangnick ។ យ៉ាងណាលោក Louis van Gaal គ្រូជម្រើសជាតិហុល្លង់ និងជាអតីតអ្នកចាត់ការរបស់ក្លឹប Man Utd ផងដែរនោះបានឲ្យយោបល់ទៅ លោក Ten Hag ដោយមិនគួរទៅដឹកនាំក្រុមបិសាចក្រហមនេះនោះទេ ដោយសារក្លឹបនេះផ្ដោតទៅលើតែការចំណេញលុយនោះទេ។ លោក Van Gaal បាននិយាយថា៖” Erik Ten Hag ជាគ្រូបង្គោលដ៏អស្ចារ្យម្នាក់ អញ្ចឹងហើយនេះល្អណាស់សម្រាប់ Man Utd បើយកបាន។ គ្រាន់តែថា Man Utd ជាក្លឹបផ្ដោតទៅលើការចំណេញលុយ អញ្ចឹងវាពិបាកសម្រាប់គ្រូដឹកនាំក្លឹបនេះក្នុងការសម្រេចចិត្តណាស់។ Ten Hag គេគួរតែទៅក្លឹបណាដែលគិតរឿងបាល់ទាត់ជាធំគឺល្អជាង “។ សូមរំលឹកផងដែរថា Van Gaal ធ្លាប់ជាអ្នកចាត់ការរបស់ Man
30 Mar 2022
73 views