Tag: Rashford
Football News
ខ្សែប្រយុទ្ធ Marcus Rashford រអ៊ូចង់ចាកចេញពីក្លឹប Man United
ខ្សែប្រយុទ្ធ Marcus Rashford ត្រូវបានរាយការណ៍ថា ខ្លួនកំពុងរអ៊ូដាក់មិត្តរួមក្រុមថាចង់ ចាកចេញពីក្លិប។ ជាការពិតណាស់ Rashford កំពុងតែជួបឧបសគ្គច្រើន ហើយពិបាករកពេលបង្ហាញខ្លួនលើទីលាន ក្រោមការដឹកនាំ របស់លោក Ralf Rangnick។ លើសពីនេះផងដែរ Rashford ត្រូវបានជ្រុះចេញពីបញ្ចីឈ្មោះក្រុមជម្រើសជាតិអង់គ្លេសទៀត ជាហេតុធ្វើឲ្យគេហាក់ដូចជាមានសម្ពាធខ្លាំង។ បើយោងទៅតាម Football Insider បានចុះផ្សាយថា Rashford បានសម្រេចចិត្តដើរប្រាប់មិត្តរួមក្រុមខ្លួន ថាខ្លួនសម្រេចចិត្តដើរចេញពី Old Trafford ហើយ ដោយខ្លួនចង់ចេញទៅរកការប្រកួតប្រជែងថ្មី ដើម្បីឲ្យអាជីពរបស់ខ្លួនមានជីវិតឡើងវិញ៕
28 Mar 2022
45 views
Football News
Rashford មិនសប្បាយចិត្តកំពុងគិតគូរពីអនាគតរបស់ខ្លួននៅ Man Utd
ខ្សែប្រយុទ្ធ Marcus Rashford កំពុងគិតគូរពីអនាគតរបស់ខ្លួននៅក្លឹប Manchester United ដោយនឹងអាចចាកចេញពីក្លឹបនេះនៅរដូវកាលក្ដៅខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail ។ ប្រភពជាច្រើនបានឲ្យដឹងថា Rashford ហាក់ដូចជាមិនសប្បាយចិត្តក្រោមការដឹកនាំរបស់ លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្រុមបិសាចនេះទេ ដោយសារតែក្រោមការដឹកនាំរបស់លោក គេមិនបានទទួលម៉ោងលេងពេញលេញ និងមិនមែនជាជម្រើសដំបូងដែលដាក់ឲ្យចូលលេងនោះទេ។ មួយវិញទៀតដោយសារ លោក Rangnick នឹងនៅបន្តពាក់ព័ន្ធនឹងការដឹកនាំរបស់ Man Utd ដោយចប់រដូវកាលនេះលោកនឹងក្លាយជាអ្នកប្រឹក្សារបស់ក្លឹបនេះ ដូច្នេះហើយនៅខណៈបានធ្វើឲ្យ Rashford ខ្វាយខ្វល់នឹងអនាគតរបស់គេនៅទីនេះ ដោយគេចង់ដឹងច្បាស់លាស់ថាក្លឹបគិតគូរបែបណាចំពោះគេ ដើម្បីងាយគេគិតគូរសម្រេចអនាគតនៅរដូវកាលនេះតែម្ដង។ Rashford មកលេងឲ្យក្រុម Man Utd តាំងពីក្មេងមក ដោយបានផ្លាស់មកក្រុមឈុតធំនៅរដូវកាលឆ្នាំ២០១៥-១៦។ នៅរដូវកាលនេះ គេចូលលេងឲ្យ Man Utd បាន ២៤ប្រកួត និងរកគ្រាប់បាល់បាន ៥គ្រាប់។ កីឡាករនឹងចប់កុងត្រានៅឆ្នាំ២០២៣ខាងមុខ ដោយមានលក្ខខណ្ឌអាចបន្តបាន១ឆ្នាំទៀតពីក្លឹប៕
08 Mar 2022
52 views
Football News
Rangnick បានផ្តាំឱ្យ Rashford យកគំរូតាម Sancho ក្រោយឃើញធ្លាក់ទម្រង់លេងខ្លាំងពេក
Marcus Rashford នៅរដូវកាល ២០២១-២០២២ នេះហាក់បង្ហាញទម្រង់លេងពុំសូវបានល្អប៉ុន្មានទេជារួមដោយសារកត្តារបួសនិងបញ្ហាផ្ទាល់ខ្លួនមួយចំនួនទៀតបានធ្វើឱ្យខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសចាប់ផ្តើមរៀងយឺតមែនទែន ដោយគិតមកត្រឹមពេលនេះរូបគេទើបតែរកបាន ៥ គ្រាប់ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយគ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick នៅតែជឿជាក់ថា Rashford នឹងអាចត្រឡប់មករកទម្រង់លេងដ៏ល្អបំផុតរបស់ខ្លួនវិញហើយគាត់ក៏បានលើកយក Sancho ជាគំរូផងដែរ ដើម្បីឱ្យកីឡាករវ័យ ២៤ឆ្នាំគួររៀនសូត្រតាមដូច្នេះហើយទើបគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់មានទំនុកចិត្តថា Rashford នឹងអាចល្អប្រសើរឡើងវិញបាន។ នៅពេលគេសួរអំពី Rashford លោក Rangnick បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “ពួកយើងមានភាពស្រដៀងគ្នាជាមួយស្ថានភាពរបស់ Jadon Sancho កាលពី ៦ ទៅ ៧ សប្តាហ៍មុន។ គាត់គឺជាគំរូដ៏ល្អបំផុតសម្រាប់អ្វីដែលកំពុងកើតឡើង។ ក្នុងនាមគាត់ជាកីឡាករម្នាក់ដែលមានទម្រង់លេងផ្ទាល់ខ្លួនមួយ ហើយក្រោយមកគាត់ក៏បានធ្លាក់ទម្រង់លេង ហើយរហូតមកដល់ឥឡូវនេះវាពិតជាដូច Marcus មែនទែន”៕
28 Feb 2022
57 views
Football News
អតីតអ្នកចាត់ការ Wolves ថាបើសួរ Ronaldo ខ្សែបម្រើណាអន់បំផុត គេនឹងឆ្លើយថា២រូបនេះ
លោក Dean Saunders អតីតអ្នកចាត់ការក្លឹប Wolves បាននិយាយទៅកាន់សារព័ត៌មាន talkSport នៅក្នុងថ្ងៃនេះពាក់ព័ន្ធនឹងលទ្ធផល ១ ទល់នឹង ១ រវាង Man Utd នឹង Burnley យប់មិញ។ លោកបានលើកឡើងថា៖” បើយើងសួរទៅ ខ្សែប្រយុទ្ធ Cristiano Ronaldo ថាតើនៅអាជីពបាល់ទាត់របស់គេកន្លងមក ខ្សែបម្រើណាអន់បំផុតដែលគេធ្លាប់លេងជាមួយគឺច្បាស់ជាឆ្លើយថា Fred និង Scott McTominay ជាមិនខាន “។ លោកក៏បានលើកផងដែរថា មនុស្សមួយចំនួននៅពេលលទ្ធផលមិនល្អ នាំគ្នាចង្អុលដាក់ Ronaldo ប៉ុន្តែចង់និយាយថា Ronaldo កំពុងលេងជាមួយកីឡាករអន់បំផុតមួយចំនួន ដែលមិនមានកម្រិតប្រហាក់ហែលនឹងគេទេ។ នៅក្នុងលទ្ធផល ១-១ រវាង Man Utd នឹង Burnley យប់មិញ អតីតអ្នកចាត់ការ Wolves រូបនេះក៏បានលើកឡើងផងដែរថា តាមពិតក្រុមបិសាចក្រហមនេះអាចនឹងទទួលបានលទ្ធផល ៣ ទល់នឹង ០ ឯណោះព្រោះគេធ្វើបានល្អខ្លាំង ដាក់សម្ពាធ
10 Feb 2022
60 views
Football News
Rashford បានផ្ញើសារលើកទឹកចិត្តដល់កីឡាករ Van de Beek
ខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Marcus Rashford បានផ្ញើសារលើកទឹកចិត្តកីឡាករ Donny van de Beek បន្ទាប់ពីរូបគេទទួលបានជោគជ័យក្នុងការផ្លាស់ទៅកាន់ Everton ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាល។ ជាការពិតណាស់ Van de Beek ជា ខ្សែបម្រើម្នាក់ដែលគេមើលឃើញថាពោរពេញទៅដោយទេពកោសល្យ និង ចាប់ផ្តើមលេចធ្លោខ្លាំងនៅក្នុងរដូវកាល ២០១៨/២០១៩ ជាមួយ Ajax។ យ៉ាងណាក្តី ចាប់តាំងពីរូបគេផ្លាស់មកកាន់ Man Utd នៅក្នុងឆ្នាំ២០២០ គឺ គេបានជួបនូវបញ្ហាធំមួយ គឺ ការមិនសូវទទួលបានឱកាសបង្ហាញខ្លួននៅលើទីលាន ដែលវាបានធ្វើឲ្យគេមានបំណងចង់ចាកចេញដើម្បីផ្លាស់ទៅកាន់កន្លែងថ្មីដែលអាចជួយខ្លួនបង្ហាញខ្លួនជាជម្រើសដំបូងជាដើម ហើយ ចុងក្រោយ កីឡាករសញ្ជាតិហូល្លង់ខាងលើក៏បានជ្រើសយក Everton។ Rashford បាននិយាយថា៖ “បងប្រុសរបស់ខ្ញុំ។ ទៅបង្ហាញពួកគេនូវអ្វីដែលអ្នកអាចធ្វើបាន”៕
02 Feb 2022
95 views
Football News
Ronaldo មិនសប្បាយចិត្តនៅពេលគ្រូបង្វឹកប្ដូរចេញកាលពីយប់មិញ
ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្ហាញកាយវិការមិនសប្បាយចិត្តនោះទេក្រោយពីត្រូវលោក Ralf Rangnick ប្ដូរចេញនៅនាទី ៧០ ក្នុងការប្រកួតដែល Man Utd ឈ្នះ Brentford ក្នុងលិទ្ធផល ៣ ទល់នឹង ១។ សម្រាប់ការប្រកួតនេះដែរ នៅតង់ទី ១មិនមានគ្រាប់បាល់នោះទេ ប៉ុន្តែឈានដល់តង់ទី២វិញ ឃើញថាក្រុម Man Utd ធ្វើបានល្អ រកបាន៣គ្រាប់មុនដោយកីឡាករ Elanga នាទី៥៥ ហើយ Greenwood នាទី ៦២ និង Rashford នាទី ៧៧។ ស្របពេល ១គ្រាប់របស់ Brentford វិញ រកបានដោយ Toney នៅនាទី ៨៥។ ក្នុងការប្រកួតនោះដែរ គេសង្កេតឃើញថាខ្សែប្រយុទ្ធ Ronaldo មិនសប្បាយចិត្តនោះទេ ក្រោយពីលោក Rangnick ដូរចេញនៅនាទី៧០។ ដោយរូបគេឆ្ងល់ថាមូលហេតុអ្វីបានជាដូរចេញ ស្របពេលកំពុងធ្វើបានល្អនៅឡើយ។ ជាមួយទម្រង់លេងក្រុមក៏កំពុងបន្ដដាក់សម្ពាធលើ Brentford
21 Jan 2022
86 views
Football News
លោក Berbatov បានប្រាប់ Rashford សួរ Alan Shearer ឬក៏ Ronaldo របៀបរកគ្រាប់បាល់
Dimitar Berbatov បានប្រាប់ទៅកាន់ Marcus Rashford ថាគួរតែកុំខ្មាសអៀនអីក្នុងការសួរទៅកាន់ Alan Shearer ឬក៏ Cristiano Ronaldo ដើម្បីឲ្យជួយខ្លួន ពីរបៀបក្នុងការរកគ្រាប់បាល់ បន្ទាប់ពីឃើញខ្សែប្រយុទ្ធរបស់អង់គ្លេសទើបតែរកបាន២គ្រាប់ តែបង្ហាញខ្លួន១១លើកទៅហើយឲ្យបិសាចក្រហម Manchester United នៅ English Premier League រដូវកាលនេះ។ អតីតខ្សែប្រយុទ្ធបិសាចក្រហម Dimitar Berbatov និយាយថា ៖ “Alan Shearer គឺជាម្នាក់ក្នុងចំណោមកីឡាករអង់គ្លេសជាច្រើន ដែលមានសមត្ថភាពអាចរកគ្រាប់បាល់បាន ហើយក៏ធ្លាប់ជានិមិត្តរូបរបស់ខ្ញុំ ដូច្នេះគេប្រហែលជាអាចជួយផ្ដល់នូវអ្វីដែលជាដំបូន្មានដល់ Rashford បានខ្លះនៅក្នុងស្ថានភាពបែបនេះ” ។ ខ្សែប្រយុទ្ធដដែលបន្ថែមថា ពេលដែលគេនៅជាកីឡាករក៏ធ្លាប់ទទួលបានការរិះគន់ដូចគ្នា គ្រាន់តែពេលខ្លះវាបានប៉ះពាល់ដល់អារម្មណ៍ តែពេលខ្លះក៏មិនអីដែរ។ ដូច្នេះវាសំខាន់ណាស់ដែលអ្នកចាត់ការក្រុមការងារ និងមិត្តរួមក្រុមគួរតែប្រាប់ទៅកាន់ Rashford ពីកំហុសដែលគេតែងតែរត់ខុសទម្រង់ ព្រោះវាជាការដាស់តឿនបន្តិចបន្តួច។ ពួកគេមានកីឡាករដ៏ឆ្លាតវៃក្នុងការរកគ្រាប់ដូចជា Ronaldo នៅក្នុងក្លឹប ដូច្នេះគេគួរតែនិយាយគ្នាជាមួយ Ronaldo ដើម្បីទទួលបានដំបូន្មានទាំងនោះ៕
13 Jan 2022
127 views
Football News
អ្នកគាំទ្ររបស់ក្លឹប Man United រិះគន់ Rashford និង Greenwood ថាកំណាញ់បាល់
អ្នកគាំទ្ររបស់ក្លឹប Manchester United បានបង្ហាញអារម្មណ៍មិនសប្បាយចិត្តជាមួយ Marcus Rashford និង Greenwood អំឡុងពេលប្រកួត FA Cup ទល់នឹង Aston Villa កាលពីយប់មិញ។ ការប្រកួតដែលលេងនៅកីឡដ្ឋាន Old Trafford ក្រុមលោក Ralf Rangnick បានយកឈ្នះ Aston Villa ត្រឹម ១ ទល់នឹង ០ ប៉ុណ្ណោះ ដោយមួយគ្រាប់នោះធ្វើបានដោយខ្សែបម្រើ McTominay។ ប៉ុន្តែនៅវគ្គទីពីរ United មានឱកាសមាសមួយក្នុងការរកបានគ្រាប់ទីពីរតែត្រូវ Greenwood ចាក់ចោល។ នៅនាទី៧៥ Greenwood ទទួលបានបាល់វាយបកពីស្លាបខាងស្ដាំ ខណៈ Rashford រត់ចូលកណ្ដាលដើម្បីគាំទ្រ។ ប៉ុន្តែពេលនោះ Greenwood មិនព្រមបោះឲ្យ Rashford ឡើយ ដោយសម្រេចចិត្តទាត់ខ្លួនឯ ហើយត្រូវអ្នកចាំទីជួយបាន។ បាល់បានខ្ទាតចេញពីដៃអ្នកចាំទី តែ Rashford មិនបានទៅព្យាយាមទាត់បន្ថែមទេ បែរជាឈរធម្មតាទៅវិញ។ ចំណុចនេះបានធ្វើឲ្យអ្នកគាំទ្ររបស់
12 Jan 2022
106 views
Football News
Bruno និង Ronaldo រិះគន់ការដឹកនាំ Ole ថាគ្មានគោលដៅ
វិបត្ដិរបស់ក្រុមបិសាចក្រហម Manchester United នៅក្នុងក្រុម កាន់តែបែកធ្លាយច្រើនហើយក្រោយពីលេងចាញ់ Liverpool និង Manchester City នៅទឹកដី Old Trafford ។ ដំបូងឡើយថ្នាក់ដឹកនាំក្រុមបិសាចក្រហម ចង់ឱ្យឱកាសលោក Ole ដឹកនាំក្រុមរហូតដល់ចប់រដូវកលានេះ ទើបពួកគេសម្រេចស្វែងរកអ្នកចាត់ការថ្មី។ តែបន្ទាប់ពីចាញ់ Liverpool និង Man City នៅ Old Trafford ជាប់គ្នា និងរកមិនបាន១គ្រាប់សោះនោះ ទើបធ្វើឱ្យកីឡាករក្នុងក្រុមមិនសប្បាយចិត្ត ហើយបន្ទោសទៅលើការដឹកនាំរបស់អ្នកចាត់ការន័រវែស ថាគ្មានគោលដៅនិងគម្រោងច្បាស់លាស់នោះទេ។ ក្នុងនោះកីឡាករ២នាក់ត្រូវបានគេដឹងថាមិនសប្បាយចិត្តខ្លាំងគឺ Bruno និង Ronaldo ។ កីឡាករទាំងពីរនាក់បានបញ្ជាក់ច្បាស់ថាពួកគេមិនទទួលបានគោលដៅច្បាស់លាស់ក្នុងការលេងពីសំណាក់អ្នកចាត់ការ Ole ឡើយ។ ដោយការរៀបក្បូនប្រកួតមិនច្បាស់នេះហើយ ទើបបានជាធ្វើឱ្យក្រុមលេងមិនល្អ។ ជាក់ស្ដែងក្នុងការប្រកួតទល់ Man City កន្លងទៅ លោក Ole បានដាក់ Rashford ចូលលេង ទាំងដែលខ្សែប្រយុទ្ធអង់គ្លេសរូបនេះមិនបានហាត់ជាមួយក្រុម២ថ្ងៃមកហើយ ដោយសារតែឈឺ។ ស្របពេល Donny
08 Nov 2021
96 views
Football News
Rio ថា Ronaldo នឹងរកបាន២៥ទៅ៣០គ្រាប់ឱ្យ Man Utd រដូវកាលនេះ
Rio Ferdinand មានទំនុកចិត្តថាខ្សែប្រយុទ្ធ Cristiano Ronaldo នឹងរកគ្រាប់បាល់បានយ៉ាងតិច៣០គ្រាប់ឱ្យក្រុមបិសាចក្រហម Manchester United នារដូវកាលនេះ។ Ronaldo នឹងបង្ហាញវត្តមានលើទីលានឱ្យក្រុម Man Utd ប្រកួតទល់ក្រុម Newcastle United នៅម៉ោង៩យប់នេះសម្រាប់ការប្រកួតពានរង្វាន់ English Premier League ។ វត្ដមានតារាឆ្នើមវ័យ៣៦ឆ្នាំមក Old Trafford ជាលើកទី២នេះ ត្រូវបានអ្នកគាំទ្រជាច្រើនកំពុងទន្ទឹងរង់ចាំទស្សនាការលេងរបស់គេហើយ និងជឿជាក់ថារូបគេផ្ដល់ភាពវិជ្ជមានច្រើនដល់ក្រុមផងដែរ។ ជាក់ស្ដែងលោក Rio អតីតកីឡាករបិសាចក្រហម និងបច្ចុប្បន្នធ្វើការជាអ្នកវិភាគបាល់ទាត់នោះ បានបង្ហាញចំណាប់អារម្មណ៏ថា៖ “Cristiano មកលើនេះនឹងជួយក្រុមបានច្រើន។ កីឡាករក្មេងៗដសូចជា Greenwood និង Rashford នឹងមានឱកាសបានរៀនសូត្រពីរាមច្បងម្នាក់នេះ ថាត្រូវធ្វើយ៉ាងដើម្បីក្លាយជាកីឡាករកំពូលម្នាក់។ ខ្ញុំសង្ឃឹមថាគាត់នឹងរកបាន២៥ទៅ៣០គ្រាប់នៅរដូវកាលនេះ គ្រប់ការប្រកួតទាំងអស់។ បើសិនគាត់ធ្វើមិនបានទេ ខ្ញុំនឹងភ្ញាក់ផ្អើលហើយ”។ រំលឹកថាតាំងពីឆ្នាំ២០០៩គ្រាដែល Ronaldo ចាកចេញពី Man Utd ទៅនោះ មានតែ១រដូវកាលប៉ុណ្ណោះដែលរូបគេរកបានតិចជាង៣០គ្រាប់។ ដោយរដូវកាលនោះរូបគេលេងឱ្យក្រុម Juventus ឆ្នាំ២០១៨-១៩ រកបានត្រឹម២៨គ្រាប់ប៉ុណ្ណោះ។
11 Sep 2021
168 views
Football News
Rashford នឹងអវត្តមានក្នុងការប្រកួតរដូវកាលថ្មីដល់ ១២ប្រកួតដោយសារហេតុផលនេះ
ក្លិបបិសាចក្រហម Manchester United បានបញ្ជាក់ច្បាស់ហើយថា ខ្សែប្រយុទ្ធ Marcus Rashford នឹងធ្វើការវះកាត់របួសត្រង់ស្មា។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានពន្យាពេលវះកាត់របួសដោយទ្រាំចូលលេងទាំងឈឺចាប់ដើម្បីជួយឲ្យក្រុមជម្រើសជាតិអង់គ្លេសដណ្ដើមបានតំណែងជើងឯករងនៅ Euro 2020 ។ ក្លិបបានមិនបានបញ្ជាក់ពេលវេលាដែលកីឡាករវ័យ២៣ឆ្នាំរូបនេះអវត្តមានពីទីលានបែបជាក់លាក់នោះឡើយដោយបញ្ជាក់ត្រឹមតែថាគេនឹងវិលត្រឡប់មកទីលានវិញឲ្យលឿនបំផុតតាមដែលអាចធ្វើបាន តែយោងតាមសារព័ត៌មាន The Telegraph គឺ Rashford អាចនឹងខកខានចំនួន១២ប្រកួតទាំងនៅ Premier League និង Champions League ។ បើសិន Rashford អវត្តមានដល់ទៅ៣ខែមែននោះគេអាចនឹងខកខានការប្រកួតនៅ Premier League ប៉ះនឹង Leeds, Soton, Wolves, New Castle, West Ham, Aston Villa, Everton, Leicester និង Liverpool ខណៈការប្រកួតនៅ Champions League គឺអាក់ខានចំនួន៣ប្រកួតផងដែរ៕
31 Jul 2021
276 views
Football News
Man Utd វាយបកយកឈ្នះ Brighton ២ ទល់នឹង ១
ក្រុមបិសាចក្រហម Manchester United បានវាយបកយកឈ្នះលើក្រុម Brighton បានក្នុងលទ្ធផល ២-១ កាលពីយប់មិញនេះ សម្រាប់ការប្រកួតពានរង្វាន់ Premier League ។ Danny Welbeck ជាអ្នកស៊ុតបញ្ចូលទីឱ្យក្រុម Brighton បានមុនតាំងពីនាទី១៣ ដើមតង់ទី១។ ក្រុមបិសាចក្រហម ត្រូវការពេលដល់នាទី៦២ ទើបមានឱកាសតាមស្មើវីញបាន ដោយ Rashford ជាអ្នកធ្វើបានសម្រេច។ ការប្រកួតឈានដល់នាទី៨៣ Greenwood ក៏សម្រេចគ្រាប់ទី២បានទៀតឱ្យក្រុមរបស់លោក Ole ទទួលបានជ័យជម្នះក្នុងការប្រកួតនេះតែម្ដង។ ការទទួលបាន៣ពិន្ទូបន្ថែមទៀតនេះ ក្រុម Man Utd ស្ថិតនៅលេខ២ក្នុងតារាង Premier League ដដែល ដោយចាញ់ពិន្ទុក្រុម Manchester City ដល់ទៅ១៤ពិន្ទុឯណោះ៕
05 Apr 2021
156 views
Premier League News
Rashford ជួយ Man.United បន្តកំនត់ត្រាមិនដែលចាញ់នៅ Premier League
Manchester United បានបន្តកំនត់ត្រាមិនដែលស្គាល់ចាញ់របស់ខ្លួនក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ដែលជាអ្នកចាត់ការទូទៅ បណ្តោះអាសន្នរហូតដល់ ១០ ប្រកួត
04 Feb 2019
779 views
Premier League News
Solskjaer ៖ ខ្សែប្រយុទ្ធ Rashford នឹងអាចជាខ្សែប្រយុទ្ធល្អដូច Harry Kane ចឹង
Rashford និង Kane ត្រូវប៉ះគ្នានៅថ្ងៃស្អែកនាកីឡដ្ឋាន Wembley ពេល Spurs ត្រូវស្វាគមន៍ Man Utd នៅ Premier League សប្ដាហ៍ទី22
12 Jan 2019
497 views
La Liga News
Rashford ត្រៀមខ្លួនរួចជាស្រេចដើម្បីបើកកិច្ចចរចារជាមួយក្រុម Real Madrid
ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹប Manchester United រូបនេះ ត្រូវបានគេគិតថា បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមកិច្ចចរចាជាមួយក្រុម
22 Nov 2018
536 views
Premier League News
Juventus ចង់បាន Rashford ក្នុងតម្លៃ 65លានផោននាខែមករាចាងមុខ
ពិតណាស់ ក្រោយពីពួកគេតាមដានសកម្មភាពនឹងភាពឆ្លាត់វៃលើរូបេជាច្រើនមកនេះ ជាពិសេសនោះកាលប្រកួតអន្តរជាតិ
20 Oct 2018
255 views
Premier League News
Rashford ទាត់បញ្ចូលទីបានពីរគ្រាប់ជួយ Man United ឈ្នះ Liverpool 2-1 ក្នុងក្របខ័ណ្ឌ EPL
ការប្រកួតរវាងបិសាចក្រហម និងហង្សក្រហម កាលពីយប់ម៉ិញ បានធ្វើឲ្យអ្នកតាមដានទស្សនាមានការជក់ចិត្តជាខ្លាំង
11 Mar 2018
526 views
Other News
Mourinho ថា ការអវត្តមានរបស់ Rashford នៅលើទីលានមិនប៉ះពាល់កៅអីជម្រើសជាតិទេ
Rashford បានបង្ហាញមុខត្រឹមតែ 13ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ ហើយការបង្ហាញមុខចុងក្រោយ គឺនៅថ្ងៃបុណ្យណូអែល
06 Mar 2018
405 views