Tag: Raul Garcia
Football News
ក្លឹប Real Madrid ឈ្នះពាន Spanish Super Cup ជាលើកទី១២ បន្ទាប់ពិលើកពានកាលពីយប់មិញ
ក្លឹប Real Madrid បានឈ្នះពាន Spanish Super Cup ជាលើកទី១២ ក្រោយយកឈ្នះ Athletic Bilbao លទ្ធផល ២ ទល់នឹង ០ ក្នុងការប្រកួតរៀបចំនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ខ្សែបម្រើជើងចាស់ Luka Modric ជាអ្នករកគ្រាប់ដំបូងឲ្យ Madrid មុនពេលខ្សែប្រយុទ្ធ Karim Benzema ជាអ្នកបន្ថែមគ្រាប់ទីពីរដោយបាល់ប៉េណាល់ទី។ Bilbao មានឱកាសទទួលបានបាល់ប៉េណាល់ទីមួយលើកដែរ ក្រោយបាល់ប៉ះដៃខ្សែការពារ Eder Militao របស់ Madrid ក្នុងតំបន់គ្រោះថ្នាក់។ ប៉ុន្តែសំណាងមិនល្អ កីឡាករ Raul Garcia ធ្វើមិនបានសម្រេច ដោយជួយបានពីអ្នកចាំទី Thibaut Courtois។ បញ្ចប់ការប្រកួត Real Madrid ឈ្នះ Athletic Bilbao ក្នុងលិទ្ធ ២ ទល់នឹង ០ គ្រងពាន Spanish Super Cup
18 Jan 2022
86 views