Tag: Ray Vallecano
Football News
Ronaldo ដើរចេញពីកីឡដ្ឋានទាំងការប្រកួតរបស់ United មិនទាន់ចប់៩០នាទី
ខ្សែបម្រើប្រយុទ្ធ Cristiano Ronaldo បានដើរចេញពីកីឡដ្ឋាន Old Trafford មុនម៉ោង ក្នុងការប្រកួតមិត្តភាពរវាង Manchester United ជាមួយ Rayo Vallecano កាលពីយប់មិញ។ Ronaldo បានលេងនៅ៤៥នាទីដំបូងសម្រាប់ការប្រកួតមិត្តភាពទល់នឹងVallecano ប៉ុន្តែគេជាកីឡាករតែម្នាក់គត់ដែលត្រូវលោក Erik ten Hag ប្ដូរចេញក្រោយចប់វគ្គទីមួយ។ យ៉ាងណាមិញ ការប្រកួតនោះមិនទាន់នឹងចប់៩០នាទីផង គេបានប្រទះឃើញកីឡាករសញ្ជាតិព័រទុយហ្គាល់បានចាកចេញពីកីឡដ្ឋាន។ តាមដំណឹងកន្លង Ronaldo នៅតែតាំងចិត្តផ្លាស់ចេញពី Man United ដោយសារតែក្រុមមិនមានកៅអីលេងនៅពានរង្វាន់ Champions League សម្រាប់រដូវកាលថ្មី។ សេចក្ដីរាយការណ៍បញ្ជាក់ថា បិសាចក្រហមបានបដិសេធឆ្លើយ ពេលដែលសួរតើ Ronaldo មានការអនុញ្ញាតចេញកីឡដ្ឋានមុនការប្រកួតឬអត់។ ជំនួបទល់នឹង Vallecano គឺជាការលេងមិត្តភាពលើកដំបូងសម្រាប់ Ronaldo ឲ្យ Man Utd បន្ទាប់ពីខកខានជាច្រើនប្រកួត។ កីឡាករវ័យ៣៧ឆ្នាំបានសុំក្លឹបសម្រាកនៅឯស្រុកកំណើតនិងមិនលេងប្រកួតណាទាំងអស់ ក្រោមហេតុផលគ្រួសារ៕
01 Aug 2022
44 views
Football News
Bruno នឹងប្ដូរលេខអាវថ្មីក្នុងក្រុម Manchester United ចាប់ពីពេលនេះតទៅ
ខ្សែបម្រើ Bruno Fernandes បានផ្លាស់ប្ដូរលេខអាវរបស់ខ្លួនដើម្បីត្រៀមរដូវកាលថ្មីជាមួយ Manchester United។ កីឡាករវ័យ២៧ឆ្នាំសញ្ជាតិព័រទុយហ្គាល់បានពាក់អាវលេខ១៨ ចាប់តាំងពីមកដល់កីឡដ្ឋាន Old Trafford កាលពីខែ មករា ឆ្នាំ ២០២០។ ប៉ុន្តែពេលនេះគេបានប្ដូរមកពាក់លេខ៨វិញហើយ បន្ទាប់ពីខ្សែបម្រើប្រយុទ្ធ Juan Mata ចាកចេញពីក្លឹបកាលពីបញ្ចប់រដូវកាល។ វាគឺជាលេខពិសេសក្នុងចិត្តរបស់ Bruno ដោយសារតែគេកើតនៅថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ១៩៩៤។ គេធ្លាប់ពាក់លេខ៨តាំងតែនៅលេងជាមួយក្លឹបមុនៗដូចជា Udinese, Sporting Lisbon ហើយក្នុងជម្រើសជាតិព័រទុយហ្គាល់ក៏ប្រើប្រាស់លេខនេះដូចគ្នា។ ជាមួយនឹងការទទួលបានលេខសំណព្វចិត្ត Bruno បានសាក់លេខ៨លើដៃស្ដាំរបស់ខ្លួន។ គេនឹងចាប់ផ្ដើមពាក់លេខថ្មីនេះក្នុងការប្រកួតកម្ដៅសាច់ដុំត្រៀមរដូវកាលថ្មីដែលនឹងត្រូវលេងទល់ជាមួយ Liverpool, Melbiurne Victory, Crystal Palace, Aston Villa, Atletico Madrid និង Ray Vallecano៕
08 Jul 2022
46 views