Tag: RB Salzburg
Football News
Lewandowski ស៊ុតចាប់ពី ៤០គ្រាប់ក្នុង ៦រដូវកាលជាប់គ្នាឲ្យ Bayern
ខ្សែប្រយុទ្ធ Robert Lewandowski អាចធ្វើបានគ្រាប់ Hat-Trick លឿនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រពានរង្វាន់ Champions League ក្រោយជួយ Bayern Munich ឈ្នះ RB Salzburg លិទ្ធផល ៧ ទល់នឹង ១។ ៣គ្រាប់របស់ Lewandowski ប្រើរយៈពេលត្រឹមតែ២៣នាទីប៉ុណ្ណោះ ខណៈ៤គ្រាប់របស់ Bayern ផ្សេងទៀតរកបានដោយ Gnabry, Thomas Muller និង Leroy Sane។ ម្ចាស់កំណត់ត្រាចាស់គ្រាប់បាល់ Hat-Trick លឿនបំផុតនៅ UCL គឺបានកាន់កាប់ដោយលោក Marco Simone របស់ AC Milan ដែលធ្វើបានកាលឆ្នាំ១៩៩៦ ពេលលេងទល់ Rosenborg។ ៣គ្រាប់បន្ថែមកាលពីយប់មិញ Lewandowski អាចរកបានគ្រាប់ចាប់ពី៤០គ្រាប់ឡើងក្នុង៦រដូវកាលជាប់គ្នានៅ Bayern Munich ។
10 Mar 2022
55 views
Football News
គ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្រុម Man United ចង់នាំយក Haaland មកចូលរួមក្រុម
លោក Rangnick ត្រូវបានប្រកាសជាគ្រូបង្វឹកបណ្ដោះអាសន្នថ្មីរបស់បិសាចក្រហម Man United កាលពីថ្ងៃច័ន្ទកន្លងទៅ លោកនឹងត្រូវដឹកនាំក្រុមរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ មុនពេលគាត់ចូលកាន់តួនាទីប្រឹក្សារយៈពេលពីរឆ្នាំនៅ Old Trafford ។ គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះមិនត្រឹមតែត្រូវបានគេស្គាល់ចំពោះការបង្វឹកដ៏ល្អរបស់គាត់តាមរយៈស្ទីលលេងដ៏ទាក់ទាញប៉ុណ្ណោះទេ។ ប៉ុន្តែក៏មានបទពិសោធន៍ក្នុងការគ្រប់គ្រងទីផ្សារផ្ទេរកីឡាករតាមរយៈតួនាទីជានាយកកីឡារបស់គាត់នៅ RB Leipzig, RB Salzburg និង Lokomotiv Moscow ជាដើម។ បើយោងតាមរបាយការណ៍ Rangnick ចង់នាំយក Haaland ខ្សែប្រយុទ្ធ Borussia Dortmund មកកាន់ Old Trafford ខណៈដែលគ្រូបង្វឹកវ័យ 63ឆ្នាំរូបនេះស្គាល់ឪពុក និងភ្នាក់ងាររបស់ Haaland គឺលោក Alf-Inge ផងដែរ។ គួរបញ្ជាក់ផងដែរថា Rangnick ស្ថិតក្នុងតួនាទីជានាយកកីឡានៅ Salzburg នៅពេលដែល Haaland ទទួលបានភាពល្បីល្បាញនៅក្នុងប្រទេសអូទ្រីសក្នុងរដូវរងាឆ្នាំ 2019 ខណៈដែលកីឡាករសញ្ជាតិន័រវេសរូបនេះស៊ុតបញ្ចូលទីបាន 28 គ្រាប់ក្នុង 22 ប្រកួត មុនពេលផ្ទេរទៅ Dortmund ក្នុងតម្លៃ 18
02 Dec 2021
79 views
Football News
Pedri ឈ្នះពានរង្វាន់ Golden Boy
កាសែត Tuttosport ទើបតែបានប្រកាសថា កីឡាករវ័យក្មេង Pedri Gonzalez របស់ Barcelona បានឈ្នះពានរង្វាន់ Golden Boy ឆ្នាំ 2021 ។ ខ្សែបម្រើវ័យ 18 ឆ្នាំរូបនេះបានជាប់ឈ្មោះជាកីឡាករល្អបំផុតក្នុងចំណោមកីឡាករអឺរ៉ុបទាំងអស់ដែលមានអាយុក្រោម 21 ឆ្នាំ។ សរុបមក កីឡាករដូចជា Eduardo Camavinga (Real Madrid), Karim Adeyemi (RB Salzburg), Gavi (Barcelona), Jude Bellingham (Borussia Dortmund) និង Mason Greenwood (Manchester United) ក៏ស្ថិតក្នុងបញ្ជីសម្រាប់ពានរង្វាន់ Golden Boy ដែលនឹងត្រូវប្រគល់ជូន Pedri នៅខែក្រោយ។ ពិធីប្រគល់ពានរង្វាន់ Golden Boy នេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៥ ខែធ្នូ ក្នុងទីក្រុង Turin ប្រទេសអ៊ីតាលី៕
23 Nov 2021
122 views
Other News
Liverpool ទិញបានខ្សែបម្រើជប៉ុន Takumi MInamino ពី Salzburg ហើយ
ក្រុមកំពុងនាំមុខតារាងក្របខណ្ឌ Premier League គឺ ហង្សក្រហម Liverpool បានបញ្ជាក់ជាផ្លូវ ការណ៏ពីការចុះហត្ថលេខានាំយកខ្សែបម្រើ-ប្រយុទ្ធស្លាប Takumi Minamino ពីក្លឹបនៅ លីកកំពូលអូទ្រីស RB Salzburg រួចរាល់ហើយ។ កីឡាករអន្តរជាតិជប៉ុនរូបនេះបានយល់ព្រមលើលក្ខន្តិកៈ ផ្ទាល់ខ្លួនហើយបានឆ្លងកាត់ការពិនិត្យសុខភាពរួចរាល់នៅកីឡាដ្ឋាន Anfield ហើយកាលពីថ្ងៃ១៩ ធ្នូ ២០១៩ នេះ។ Minamino កីឡាករវ័យ ២៤ឆ្នាំ បានផ្តល់បទសម្ភាសន៏ថា: វាជាក្តីសុបិន្តរបស់ខ្ញុំដើម្បីក្លាយជា សមាជិករបស់ Liverpool។ ជាមួយអារម្មណ៍រំភើបពេលសុបិន្តក្លាយជាការពិត។ ការលេងនៅ Premier League គឺជាគោលដៅមួយរបស់ខ្ញុំ។ ខ្ញុំយល់ថានេះជាលីកលំដាប់កំពូលនៅលើពិភពលោកហើយផ្ទុយទៅវិញខ្ញុំមិនដែលគិតថាមានឪកាស អាចលេងក្នុងក្រុមនេះបានទេហើយខ្ញុំពិតជារីករាយណាស់ជាមួយនិងការទន្ទឹងរងចាំ។ អតីតកីឡាករក្លឹប Cerezo Osaka នឹងចូលរួមបង្ហាញខ្លួនជាមួយក្លឹបថ្មីដំបូងជាផ្លូវការណ៏នៅថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ ហើយនឹងពាក់លេខដប់ប្រាំបីរបស់ Liverpool។
20 Dec 2019
190 views