Tag: Real Mardrid
Football News
Messi ថាច្បាស់ណាស់ Benzema គួរតែឈ្នះពាន Ballon d’Or ក្នុងឆ្នាំនេះ
ខ្សែប្រយុទ្ធ Lionel Messi បាននិយាយទៅកាន់សារព័ត៌មាន TyC Sports នៅក្នុងថ្ងៃនេះថា គ្មានអ្វីត្រូវសង្ស័យអីទៀតទេគឺច្បាស់ណាស់ ខ្សែប្រយុទ្ធ Karim Benzema គួរតែឈ្នះពាន Ballon d’Or ក្នុងឆ្នាំនេះ។ Messi បាននិយាយថា៖” ខ្ញុំគិតថាគ្មានអ្វីគួរតែសង្ស័យអីទៀតនោះទេ ច្បាស់ណាស់ Benzema គួរតែឈ្នះពាន Ballon d’or “។ ខ្សែប្រយុទ្ធនេះបន្តថា៖” និយាយទៅដូចឃើញច្បាស់អញ្ចឹង Benzema ក្នុងឆ្នាំនេះគឺធ្វើបានល្អខ្លាំងណាស់ ហើយចុងបញ្ចប់គេក៏បានលើកពាន Champions League។ ចាប់តាំងពីប្រកួតវគ្គ១៦ក្រុមចុងក្រោយមក គេធ្វើបានល្អខ្លាំងគ្រប់ការប្រកួត អញ្ចឹងខ្ញុំគិតច្បាស់ណាស់ក្នុងឆ្នាំនេះប្រាកដជាហ្នឹងហើយ “។ នៅក្នុងឆ្នាំនេះ Benzema ចូលរួមលេងបាន ៤៦ប្រកួត និងស៊ុតចូល ៤៤គ្រាប់ឲ្យ Real Mardrid ដោយជួយឲ្យឈ្នះពាន Champions League, La Liga និង Super Cup អញ្ចឹងកីឡាករ ក៏ដូចជាអ្នកវិភាគជាច្រើនយល់ថា គេនឹងឈ្នះពាន Ballon
31 May 2022
27 views