Tag: Real Sociedad
Football News
Alves ថាក្រុម Real Madrid សំណាងហើយដែល Barca រកឃើញទម្រង់លេងល្អយឺតពេល
ខ្សែការពារ Dani Alves ថាក្រុម Real Madrid ពិតជាសំណាងហើយដែលរដូវកាលនេះ ក្រុម FC Barcelona រកឃើញទម្រង់លេងល្អយឺតពេលក្នុងការប្រជែងពានរង្វាន់។ ក្រោយពីក្រុម FC Barcelona យកឈ្នះលើក្រុម Real Sociedad បានក្នុងលទ្ធផល ១-០ នៅយប់មិញនេះ ខ្សែការពារ Alves បានបង្ហាញចំណាប់អារម្មណ៍ថាក្រុមរបស់ខ្លួនធ្វើបានល្អណាស់នៅចុងរដូវកាល។ ប្រសិនបើពួកគេមិនមានបញ្ហានៅដើមរដូវកាលនេះទេ នោះឱកាសប្រជែងពានរង្វាន់ច្បាស់ជាអាចមានមិនខាន ពោលគឺវាពិតជារឿងសោកស្ដាយដែលក្រុម Barcelona រកឃើញទម្រង់លេងល្អយឺតពេលនៅរដូវកាលនេះ ដែលឱ្យ Real Madrid ក្ដោបឱកាសបានមុន។ កីឡាករប្រេស៊ីលវ័យ៣៨ឆ្នាំដែលឈ្នះពានរង្វាន់ជាច្រើនខាងលើនិយាយថា៖ “Real Madrid ជាក្រុមមានសំណាងដែលយើងងើបយឺតពេល ហើយយើងមិនអាចប្រកួតប្រជែងពានរង្វាន់បាន។ នៅពេលនេះយើងត្រូវតែគិតពីគោលបំណងផ្សេងវិញ”។ រំលឹកថាក្រុម Barcelona ឆ្លងកាត់៣២ប្រកួតមកនេះ ឈរនៅលេខ២ក្នុងតារាង La Liga មាន៦៣ពិន្ទុ។ ស្របពេលក្រុមលេខ១ Real Madrid វិញលេង៣៣ប្រកួត មានដល់៧៨ពិន្ទុឯណោះ ដោយលើសក្រុម Barcelona ដល់១៥ពិន្ទុ។ ក្រុមរបស់លោក
23 Apr 2022
41 views
Football News
ក្លឹប Man United សម្លឹងឃើញខ្សែប្រយុទ្ធវ័យក្មេង Alexander Isak ជំនួសកន្លែង Ronaldo
ក្លិប Manchester United ត្រូវបានគេរាយការណ៍មកថា ពួកគេកំពុងដាក់គោលដៅចង់ចុះកុងត្រាយកខ្សែប្រយុទ្ធវ័យក្មេង Alexander Isak នៅរដូវក្តៅខាងមុខ ហើយគាត់ត្រូវបានគេចាត់ទុកថា នឹងក្លាយជាអ្នកជំនួសតំណែងរបស់ Cristiano Ronaldo។ ជាការពិតណាស់ នៅទីផ្សារដោះដូរកីឡាករខែ មករា នេះ Man UTD មិនបានចុះកុងត្រាលើកីឡាករណាម្នាក់ទេ ដូច្នេះនៅចុងបញ្ចប់រដូវកាលនេះ នឹងក្លាយជារដូវកាលដ៏ក្តៅគគក់មួយសម្រាប់ពួកគេក្នុងការនាំយកកីឡាករថ្មីមកកាន់ទឹកដី Old Trafford ក្រោមការដឹកនាំរបស់លោក Ralf Rangnick។ យោងតាមការចុះផ្សាយរបស់កាសែត The Mirror បានឱ្យដឹងថា Man UTD កំពុងសម្លឹងឃើញ Isak ខ្សែប្រយុទ្ធរបស់ក្រុម Real Sociedad ដែលធ្លាប់មានទំនាក់ទំនងផ្សារភ្ជាប់ទៅកាន់ Arsenal កាលពីសប្តាហ៍មុន។ យ៉ាងណាមិញ ខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំរូបនេះប្រហែលជាមិនមានតម្លៃផ្ទេរថោកនោះទេ ដោយប្រភពខាងលើបានបញ្ជាក់ថាតម្លៃខ្លួនរបស់គាត់មានរហូតដល់ទៅ ៧៥ លានផោន ឬប្រមាណជា (១០១ លានដុល្លាអាមេរិក) ឯណោះ៕
07 Feb 2022
54 views
Football News
Rafinha ត្រៀមចាកចេញពី PSG ទៅប្រកបអាជីពនៅអេស្ប៉ាញ
យោងតាមរបាយការណ៍របស់ Mundo Deportivo បានឲ្យដឹងថា Rafinha ជិតចាកចេញពីក្លិប Paris Saint-Germain ទៅចូលរួមជាមួយក្លិប Real Sociedad របស់អេស្ប៉ាញ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានលាមិត្ដរួមក្រុមរួចហើយ ហើយគ្រោងចាកចេញនាខែមករាខាងមុខនេះតែម្ដង។ របាយការណ៍បញ្ជាក់ថា កិច្ចព្រមព្រៀងក្នុងការផ្ទេរ Rafinha ត្រូវបានគេរំពឹងថា នឹងធ្វើឡើងជាផ្លូវការ មុនបុណ្យណូអែល ដើម្បីធានាថា កីឡាកររូបនេះ នឹងអាចចូលរួមការហ្វឹកហាត់ជាមួយក្រុម Real Sociedad នៅសប្ដាហ៍ក្រោយ ហើយអាចបង្ហាញខ្លួននៅថ្ងៃទី០២ ខែមករា ក្នុងការប្រកួតទល់នឹងក្រុម Alaves ។ សូមបញ្ជាក់ថា កីឡាករវ័យ ២៨ឆ្នាំរូបនេះ ទៅចូលរួមជាមួយក្រុម Real Sociedad នៅក្នុងក្របខណ្ឌ La Liga ក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ចប់រដូវកាល ហើយពុំមានរួមបញ្ចូលលក្ខខណ្ឌទិញផ្ដាច់ឡើយ៕
24 Dec 2021
77 views
Football News
Pique ថាប្រធានក្រុម Barcelona ៣នាក់ទៀតនឹងកាត់ប្រាក់ឈ្នួល ដូចខ្លួនដែរ
កាលពីម្សិលមិញនេះ ក្លឹប Barcelona បានប្រកាសចុះបញ្ជីកីឡាករថ្មីរបស់ខ្លួនបានហើយជាមួយ La Liga បន្ទាប់ពីខ្សែការពារ Gerard Pique យល់ព្រមកាត់ប្រាក់ឈ្នួលរបស់ខ្លួន។ ក្រោយជ័យជម្នះលើក្រុម Real Sociedad ក្នុងលទ្ធផល ៤-២ នៅយប់មិញនេះទៀត បេក្ខភាពប្រធានក្រុមរបស់ Barcelona ខាងលើក៏បានបញ្ជាក់បន្ថែមទៀតថា ការកាត់ប្រាក់ឈ្នួលនេះគឺជាអ្វីដែលរូបគេត្រូវធ្វើ។ Barcelona មិនមែនត្រឹមជាក្លឹបបាល់ទាត់នោះទេ ប៉ុន្តែនេះជាផ្ទះរបស់គេ ដូច្នេះវាជាអ្វីដែលខ្លួនត្រូវលះបង់ដើម្បីជួយក្លឹបក្នុងគ្រាលំបាកនេះ។ ទាក់ទិននឹងរឿងអ្នកគាំទ្រស្រែកដាក់ Jordi Alba ដែលមិនព្រមកាត់ប្រាក់ឈ្នួលតាមការស្នើសុំរបស់ក្លឹបនោះ ត្រូវបាន Pique និយាយថា៖ “ប្រហែលជាមានការយល់ច្រឡំគ្នាហើយ។ ខ្ញុំបានទាក់ទងជាប់រហូតជាមួយប្រធានក្រុម៣នាក់ទៀត Sergi Busquets និង Jordi Alba ហើយពួកគេទាំងអស់ក៏យល់ព្រមថានឹងធ្វើដើម្បីក្លឹបនេះតាំងពីដំបូងដែរ។ ប៉ុន្តែ ពួកគេត្រូវការនរណាម្នាក់ដើម្បីធ្វើវាជាផ្លូវការសិន ដើម្បីអាចចុះឈ្មោះកីឡាករដទៃបាន។ ខ្ញុំដឹងថាអ្នកដទៃទៀតជិតនឹងធ្វើវាដែរហើយ។ ជួនកាល ដំណឹងដែលគ្រប់គ្នាបានទទួល វាមិនពិត១០០%នោះទេ”៕
16 Aug 2021
159 views
Football News
Real ធ្វើការសម្រេចចិត្តលើអនាគត Kubo ហើយ ក្រោយបញ្ចប់ភារកិច្ចនៅអូឡាំពិក
Real Madrid បានសម្រេចចិត្តផ្ដល់ Takefusa Kubo ឲ្យទៅក្លឹប Real Mallorca ខ្ចីជើងមួយរដូវកាលទៀត ដើម្បីបន្តអភិវឌ្ឍន៍សមត្ថភាព។ Kubo បានមកដល់អេស្ប៉ាញវិញ បន្ទាប់ពីជួយជប៉ុនយកបានលេខ៤ក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ។ ពេលនេះគេបានត្រឡប់ទៅកាន់ Mallorca ម្ដងទៀត ក្នុងនាមជាកីឡាករខ្ចីជើង។ ក្លឹប Real Sociedad ក៏បានដាក់សំណើចង់ខ្ចីជើង Kubo ដូចគ្នា។ ប៉ុន្តែកីឡាករជប៉ុនវ័យ២០ឆ្នាំជ្រើសរើស Mallorca ដោយសារតែធ្លាប់លេងនៅទីនោះមួយរដូវកាល២០១៩-២០ និងដឹងច្បាស់ពីបរិយាកាសរបស់ក្លឹប។ អំឡុងពេលលេងនៅ Real Mallorca កីឡាករជំនាញជើងឆ្វេងរកបាន៤គ្រាប់ ក្នុងការបង្ហាញខ្លួន៣៥ប្រកួត។ ក្នុងនោះដែរ គេបង្ហាញខ្លួនជាជម្រើសដំបូងបាន២៤ប្រកួត៕
12 Aug 2021
180 views
Football News
ក្រុម Atletico ត្រឡប់មកវិញនៅលើកំពូលតារាង បន្ទាប់ពីស្មើជាមួយក្រុម Real Betis
ការប្រកួតបានចាប់ផ្តើមយ៉ាងល្អសម្រាប់ក្រុមរបស់លោក Diego Simeone ដោយនៅនាទីទី ៥ កីឡាករ Yannik Carrasco បានរកគ្រាប់បាល់នាំមុខអោយក្រុម Atletico ក្នុងនាមជាក្រុមភ្ញៀវ ។ ប៉ុន្តែក្រុម Real Betis បានរកគ្រាប់បាល់តាមស្មើវិញនៅនាទីទី ២០ ហើយអ្នកស៊ុតបាល់បញ្ចូលទីដោយ Cristian Tello នៅពេលបញ្ជប់តង់ទី ១ លទ្ធផលមិនផ្លាស់ប្តូរទេ ។ នៅក្នុងការប្រកួតកាលពីថ្ងៃអាទិត្យនៃការប្រកួតដណ្តើមជើងឯកលីកអេស្ប៉ាញក្នុងសប្ដាហ៍ទី ៣០ នេះ Betis បានធ្វើជាម្ចាស់ផ្ទះអោយក្រុមភ្ញៀវ Atletico Madrid ហើយក្រុមទាំងពិរ បានបញ្ចប់លិទ្ធផលដោយគ្មានអ្នកឈ្នះបានត្រឹម ១ ស្មើ (១ – ១) បានធ្វើអោយក្រុម Atlético Madrid ឡើងកំពូលតារាង ដោយឈរពីលើក្រុមលេខ ២ Real Madrid តែ ១ ពិន្ទុប៉ុណ្ណោះ នឹង ឈរពីលើក្រុមលេខ ៣ ចំនួន ២ ពិន្ទុ
12 Apr 2021
153 views
Other Highlights
Highlight បាល់ទាត់ Real Madrid 3-4 Real Sociedad
Highlight បាល់ទាត់ Real Madrid Vs Real Sociedad Copa del Rey ក្របខ័ណ : Copa del Rey ថ្ងៃទី : ០៧ កុម្ភះ ២០២០ លទ្ធផល : Real Madrid 3-4 Real Sociedad
09 Feb 2020
356 views
Copa Del Rey
Highlight បាល់ទាត់ Real Madrid 3-4 Real Sociedad
Highlight បាល់ទាត់ Real Madrid Vs Real Sociedad Copa del Rey Spain ក្របខ័ណ : Copa del Rey Spain ថ្ងៃទី : ០៧ មករា ២០២០ លទ្ធផល : Real Madrid 3-4 Real Sociedad
07 Feb 2020
260 views
Other News
ក្លិប Man City ត្រៀមគម្រោងនាំយកកីឡាករជំនួស Sane ហើយ
ក្លិប Manchester City កំពុងស្វែងរកកីឡាករដើម្បីមកជំនួសតំណែងខ្សែបម្រើប្រយុទ្ធ Leroy Sane ហើយ ក្រោយពីក្លឹប Bayern Munich តាមប្រមាញ់មិនឈប់សោះ។ ក្រុមរបស់លោក Pep មើលឃើញ Mikel Oyarzabal របស់ក្រុម Real Sociedad ដែលមានតម្លៃ៦៧លានផោន។ ខ្សែប្រយុទ្ធរូបនេះរកបាន២៨គ្រាប់ក្នុងការលេង២រដូវកាលមកនេះ។ ការលេងបានល្អនេះហើយ ទើបបានជាក្រុម Man City ទាក់ទងទិញយក ដើម្បីមកជំនួសតំណែងរបស់ Sane ប្រសិនបើក្លឹបពិតជាត្រូវលក់គេចេញមែន។ Sane ត្រូវបានក្លឹប Bayern Munich ព្យាយាមទិញយកតាំងពីរដូវក្ដៅកន្លងទៅម្ល៉េះ ប៉ុន្តែដោយសារតែ Man City ទារថ្លៃពេក ទើបមិនអាចផ្ទេរចេញបាន។ ដោយសារតែក្រុមយក្សអាល្លឺម៉ង់មិនព្រមបញ្ឈប់ការចង់បានរបស់ពួកគេ ទើប Man City ត្រៀមជើងព្រួលរកកីឡាករជំនួសឱ្យហើយ មុនពេលលក់ចេញ៕
30 Oct 2019
373 views
Other News
ក្លឹបពីរនៅលីគអេស្ប៉ាញកំពុងចង់បាន ខ្សែការពារ Cesar Azpilicueta របស់ Chelsea
ក្លឹបបាល់ទាត់ Atletico Bilbao និង Real Sociedad បាននិងកំពុងតែមានការចាប់អារម្មណ៍ ទៅលើកីឡាករខ្សែការពារស្លាបស្តាំ Cesar Azpilicueta របស់ក្លឹបអង់គ្លេស Chelsea ក្នុងការព្យាយាមនាំយក ទៅលីគអេស្ប៉ាញ។ នេះបើតាមការចេញផ្សាយដោយ The Sun នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩។ ក្នុងពេលបច្ចុប្បន្ន ខ្សែការពារសញ្ជាតិអេស្ប៉ាញ Cesar Azpilicueta បានបង្ហាញខ្លួនលើទីលានបានយ៉ាងល្អ ក្រោមការដឹកនាំរបស់លោក Frank Lampard ដែលជាគ្រូបង្គោលនៃក្លឹបតោខៀវ Chelsea ក្នុងការប្រកួតប្រជែង ពាន Premier League គ្រាដែលគ្រូបង្វឹករូបនេះក៏កំពុងតែសិក្សាយ៉ាងលម្អិតចំពោះការវិលត្រឡប់ របស់ខ្សែការពារវ័យក្មេង Reece James ក្រោយជួបបញ្ហារបួសកជើងមួយរដូវកាល និងបន្តចូលរួមហ្វឹកហាត់ ហើយអាចនិងមានវត្តមានក្នុងជំនួប Chelsea ប៉ះម្ចាស់ផ្ទះ Wolves នាសប្តាហ៍ទី៥ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។ ហើយនេះក៏ជាសម្ពាធមួយសម្រាប់ខ្សែការពារ Azpilicueta ក្នុងការឈរជើងក្នុងក្រុមតោខៀវដែលមានតួនាទី ជាប្រធានក្រុម ដោយបានរួមរស់អស់រយៈពេល ៧ឆ្នាំចាប់តាំងពីឆ្នាំ២០១២ ដោយនាំមកពីក្លឹប
05 Sep 2019
226 views
Other News
ខ្សែការពារ Nacho Monreal ចេញពី Arsenal ទៅចូលរួមជាមួយក្លិប Real Sociedad
ខ្សែការពារជម្រើសជាតិអេស្ប៉ាញ Nacho Monreal បានចេញពី Arsenal ចូលរួមក្លិប Real Sociedad លើកិច្ចសន្យា២ឆ្នាំនៅ La Liga
01 Sep 2019
152 views
La Liga Highlights
Highlight បាល់ទាត់ Real Sociedad 3-1 Real Madrid
Highlight បាល់ទាត់ La Liga (Sun/05/12) Real Sociedad 3-1 Real Madrid
14 May 2019
505 views
La Liga Highlights
Highlight បាល់ទាត់ Barcelona 2-1 Real Sociedad
Highlight បាល់ទាត់ La Liga (Sun/04/21) Barcelona 2-1 Real Sociedad
22 Apr 2019
294 views
La Liga News
Real Madrid ចាញ់ Real Sociedad នៅទឺកដីខ្លួនឯងកាលពីយប់មិញ
ការប្រកួតក្របខ័ណ្ឌ La Liga កាលពីយប់មិញក្រុមភ្ញៀវមានឱកាសនាំមុខ1គ្រាប់មុនតាំងពី៣នាទីដំបូងជាការ
07 Jan 2019
574 views
La Liga News
Real Madrid ទិញបានខ្សែការពារម្នាក់ពី Real Sociedad តម្លៃ 40លានអឺរ៉ូ
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានចុះកុងត្រារយៈពេល 6ឆ្នាំជាមួយក្លឹប Santiago Bernabeu ពោលគឺកុងត្រានោះនឹងផុតកំណត់នៅឆ្នាំ2024
06 Jul 2018
430 views
La Liga Highlights
Highlight បាល់ទាត់ Barcelona 1 – 0 Real Sociedad
Highlight បាល់ទាត់ La Liga (Mon/21/05) Barcelona 1 - 0 Real Sociedad
21 May 2018
325 views
La Liga News
Atletico ចាញ់ Sociedad យប់មិញ ធ្វើឲ្យ Barca ត្រូវការ3ពិន្ទុទៀតប៉ុណ្ណោះដើម្បីលើកពាន (មានរីដេអូ)
នៅសប្តាហ៍ក្រោយ Barcelona ត្រូវប្រឈមមុខនឹង Deportivo ដូច្នេះក្នុងប្រកួតនោះពួកគេត្រូវតែឈ្នះដើម្បីលើកពាន La Liga
20 Apr 2018
452 views
La Liga Highlights
Highlight បាល់ទាត់ Real Sociedad 3-0 Atletico Madrid
Highlight បាល់ទាត់ La Liga (Thu/19/04) Real Sociedad 3-0 Atletico Madrid
20 Apr 2018
473 views