Tag: Real
Football News
Real Madrid បានត្រឹមស្មើជាមួយនឹង Cadiz នៅកីឡដ្ឋាន Bernabeu
Real Madrid មិនអាចរកជ័យជម្នះ៨ប្រកួតជាប់គ្នាក្នុងលីគបានឡើយ បន្ទាប់ពីលេងស្មើគ្នា ០-០ ជាមួយក្រុមក្បែរបាតតារាង Cadiz ក្នុងកីឡដ្ឋាន Bernabeu។ លទ្ធផលស្មើគ្នានេះ ធ្វើឲ្យ Real ដាច់ត្រឹម៦ពិន្ទុប៉ុណ្ណោះឈរលើកំពូលតារាង La Liga និងលេងលើសមួយប្រកួតមុនក្រុម Sevilla ដែលស្ថិតលេខ ២ ។ ក្នុងការប្រកួតកាលពីយប់មិញ ក្រុមម្ចាស់ផ្ទះគ្រប់គ្រងបាល់ស្ទើរតែទាំងស្រុង ពោល ៨២% ទល់នឹង ១៨%។ ងាកមកមើលស្ថិតិទាត់វិញ Madrid មានដល់ទៅ៣៦ជើង និងចំគោលដៅ៩ជើង ខណៈ Cadiz ទាត់មិនចំគោលដៅសូម្បីមួយជើង។ យ៉ាងណា ក្រោយបញ្ចប់៩០នាទីក្រុមទាំងពីរសុទ្ធតែមិនអាចរកគ្រាប់បានដូចគ្នា បានត្រឹម ០ ទល់នឹង ០ ប៉ុណ្ណោះ៕
21 Dec 2021
91 views
Football News
Real Madrid ប៉ងយកខ្សែការពារម្នាក់របស់ Chelsea មកជំនួសកន្លែង Ramos
ខ្សែការពាររបស់ Chelsea កីឡាករ Antonio Rudiger បានក្លាយជាគោលដៅធំរបស់ក្លឹប Real Madrid ក្នុងទីផ្សារដោះដូរកីឡាករនៅខែមករាខាងមុខ។ កីឡាករសញ្ជាតិអាល្លឺម៉ង់នឹងអស់កុងត្រាជាមួយតោខៀវនៅរដូវក្ដៅក្រោយ បន្ទាប់ពីបានបដិសេធសំណើកុងត្រាថ្មីដែលមានថ្លៃនឿយហត់១២,៥ម៉ឺនផោនក្នុងមួយសប្ដាហ៍។ ដូច្នេះហើយ Real Madrid បានដាក់ Rudiger ជាគោលដៅទីមួយសម្រាប់ឆ្នាំក្រោយ ដើម្បីយកមកបំពេញកន្លែងរបស់ Raphael Varane និង Sergio Ramos។ យោងតាមសារព័ត៌មានរបស់អេស្ប៉ាញ Marca ឲ្យដឹងថា Real ចង់ចុះកុងត្រាយក Rudiger ដោយគ្មានតម្លៃខ្លួននៅរដូវក្ដៅក្រោយ។ ក្លឹបយក្សរបស់អេស្ប៉ាញមួយនេះនឹងចាប់ផ្ដើមចរចាជាមួយ Rudiger ចាប់ពីខែមករានេះទៅ។ លោក Carlo Ancelotti សង្ឃឹមថា Rudiger អាចបំពេញកន្លែងលេងរបស់ Ramos ដែលចាក់ចេញទៅកាន់ Paris Saint-Germain និង Varane ដែលទៅចូលរួមជាមួយ Man United ក្នុងតម្លៃខ្លួន៣៦លានផោន៕
14 Oct 2021
127 views
Football News
អត់ទាន់ប្រកាសទិញជាផ្លូវការផង Real គិតគូររឿងធ្វើពិធីស្វាគមន៍ Mbappe បាត់ទៅហើយ
ក្លឹប Real Madrid ត្រូវបានសារព័ត៌មានអេស្ប៉ាញ Marca ចុះផ្សាយនៅក្នុងថ្ងៃនេះថា ក្លឹបនេះកំពុងគិតគូររៀបចំពិធីស្វាគមន៍ខ្សែប្រយុទ្ធ Kylian Mbappe មុនបាត់ទៅហើយ ខណៈមិនទាន់ប្រកាសទិញបានពីក្លឹប Paris Saint Germian ជាផ្លូវការផងនោះ។ បើតាមប្រភពដដែលនេះ Real សង្ឃឹមថា Mbappe នឹងមិនចូលលេងជាមួយ PSG តទល់នឹង Reims នៅថ្ងៃអាទិត្យខាងមុខនេះ ដូច្នេះពួកគេអាចប្រកាសជាផ្លូវការក្នុងការទិញបានខ្សែប្រយុទ្ធរូបនេះនៅថ្ងៃអាទិត្យខាងមុខហ្នឹងតែម្ដង ឬយ៉ាងយូរត្រឹមថ្ងៃច័ន្ទខាងមុខនេះ។ នៅខណៈនេះក្លឹបអេស្ប៉ាញខាងលើនេះកំពុងសិក្សា ២ជម្រើសធំៗក្នុងការអបអរ Mbappe មកដល់ក្លឹបរបស់ខ្លួននៅពេលខាងមុខនេះឲ្យបានធំតែម្ដង នៅពេលដែលគេត្រលប់ពីប្រកួតឲ្យក្រុមជម្រើសជាតិវិញ តែធ្វើយ៉ាងណាឲ្យត្រូវតាមវិធានការណ៍ទប់ស្កាត់កូវីដ-១៩ របស់ប្រទេសអេស្ប៉ាញដែលបានកំណត់។ ជម្រើសទី១គឺ Real Madrid នឹងគ្រោងធ្វើឡើងនៅថ្ងៃទី០៩ ឬថ្ងៃទី១០ នៃខែកញ្ញា ឆ្នាំ២០២១ខាងមុខ នៅក្នុងទីធ្លាបើកចំហដ៏ធំមួយនៅឯ Valdebebas ដើម្បីស្វាគមន៍ឲ្យមានអ្នកគាំទ្រឲ្យបានច្រើនចូលរួមជាមួយគ្នា។ ជម្រើសទី២ក្លឹបមួយនេះនឹងរៀបចំនៅថ្ងៃទី១១ ខែកញ្ញាខាងមុខនៅទីលាន Estadio Santiago Bernabeu ដែលទើបតែកែសម្រួលថ្មីរួចរាល់ តែមិនអាចទទួលអ្នកគាំទ្រឲ្យបានច្រើនកុះករនោះទេ ដោយសារតែច្បាប់កូវីដ-១៩កំណត់៕
27 Aug 2021
171 views
Other News
Real Madrid ងាក់មកចាប់អារម្មណ៍លើអ្នកចាំទី Premier League ម្នាក់ទៀតហើយ
ពិតណាស់ ស្ដេចស Real Madrid តាមប្រម៉ាញ់អ្នកចាំទី David de Gea, Thibaut Courtois នឹងអ្នកចាំទី Alisson ដែរ Liverpool
25 Jul 2018
419 views
Other News
Juventus និង Real កំពុងប្រជែងគ្នាដណ្ដើមយក Lewandowski
ពិតណាស់ មានក្រុមខ្លាំងៗមកពីអឺរ៉ុបជាច្រើនត្រូវបានគេប្រកួតប្រជែងសម្រាប់ខ្សែប្រយុទ្ធប៉ូឡូញរូបនេះ បន្ទាប់ពីគាត់បានប្រកាស
06 Jun 2018
326 views
Uefa Chanpions League News
លទ្ធផល UCL ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Real Madrid ប៉ះ Bayern Munich នឹង Liverpool ប៉ះ Roma
លទ្ធផល UCL ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Real Madrid ប៉ះ Bayern Munich នឹង Liverpool ប៉ះ Roma
13 Apr 2018
435 views
La Liga News
កីឡាករ Gareth Bale អាចនិងចាកចេញពីក្លឹប Real Madrid ក្នុងរដូវក្តៅនេះ
ហើយ Man United ក៏បានដាក់សំណើរផ្ទេរសម្រាប់ខ្សែប្រយុទ្ធស្លាប ដែលមាន វ័យ 28ឆ្នាំនេះផងដែរ
03 Jan 2018
1265 views
Other News
Ivan របស់ Barca បានឆ្លើយតបនឹងពាក្យចចាមអារ៉ាមរបស់ Cristaino Ronaldo
Cristiano Ronaldo បានអះអាងថាគាត់គឺជាកីឡាករបាល់ទាត់ល្អបំផុតនៅក្នុងប្រវត្តិសាស្រ្ត បន្ទាប់ពីឈ្នះពាន Ballon d'Or
12 Dec 2017
353 views