Tag: Rennes
Football News
កីឡាករមួយចំនួននៅ Man United រកឃើញជំងឺកូវីដ អាចប៉ះពាល់ដល់ការប្រកួត
ក្លឹប Manchester United ត្រូវបានរាយការណ៍ថាកំពុងរងការរីករាលដាលដោយជំងឺកូវីដក្នុងជួរកីឡាកររបស់ពួកគេ ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការប្រកួតពេលខាងមុខ។ កីឡាករនិងសមាជិកបុគ្គលិកមួយចំនួនត្រូវបានគេដឹងថា បានវិជ្ជមានជំងឺកូវីដ ក្រោយពីធ្វើការតេស្ដ។ ដំណឹងនេះបានលេចចេញឡើងមួយថ្ងៃ បន្ទាប់ពីខ្សែការពារ Victor Lindelof បានផ្លាស់ប្ដូរចេញក្នុងជំនួបជាមួយ Norwich ដោយសារបញ្ហាដកដង្ហើម។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ថា Lindelof មានជំងឺកូវីដឬយ៉ាងណាទេ។ ក្រុមបិសាចក្រហមបានជូនដំណឹងនេះទៅកាន់ Premier League ហើយវាមានន័យថា ការប្រកួតរបស់ពួកគេនៅពាក់កណ្ដាលសប្ដាហ៍នេះជាមួយ Brentford អាចនឹងលើកពេល។ សម្រាប់អ្នកដែលរកឃើញវិជ្ជមានត្រូវបានបញ្ជូនទៅផ្ទះ មុនពេលហ្វឹកហាត់កាលពីថ្ងៃអាទិត្យ។ គួរឲ្យដឹងថា Spurs គឺជាក្រុមដំបូងដែលត្រូវរាតត្បាតដោយជំងឺកូវីដក្នុងរដូវកាលនេះ។ ពួកគេត្រូវបានផ្អាកការប្រកួតនៅ UEFA Conference League ជាមួយ Rennes កាលពីសប្ដាហ៍មុន និង Brighton កាលពីចុងសប្ដាហ៍៕
13 Dec 2021
96 views
Football News
ប្រកួត Europa Conference League រវាង Spurs នឹង Rennes យប់នេះ ត្រូវបានលុបចោល
ការប្រកួតរវាងក្លឹប Tottenham Hotspur នឹងក្លឹប Rennes ក្នុងក្របខ័ណ្ឌ UEFA Europa Conference League នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ(ម៉ោងប្រទេសអង់គ្លេស) ត្រូវបានលុបចោល។ នេះបើតាមការបញ្ជាក់របស់ UEFA ទៅកាន់សារព័ត៌មាន Sky Sports នៅក្នុងថ្ងៃនេះ។ Spurs បានសុំផ្អាកការប្រកួតខាងលើនេះ ក្រោយពីរកឃើញកីឡាករក្រុមឈុតធំរបស់ខ្លួន ៨រូប ក៏ដូចជាបុគ្គលិក ៥រូប បានតេស្តវិជ្ជមានកូវីដ-១៩ កាលពីពេលថ្មី។ ជាពិសេសកាលពីថ្ងៃម្សិលមិញនេះ Spurs បានធ្វើការប្រកាសដោយឯកឯងតែម្ដង ដោយមិនទាន់មានការអនុញ្ញាតពី UEFA ថា ការប្រកួតខាងលើនៅថ្ងៃនេះ នឹងត្រូវលុបចោល។ យ៉ាងណានៅក្នុងថ្ងៃនេះបើយោង Sky Sports ខាង UEFA បានអនុញ្ញាត ខណៈដែរក្លឹប Rennes មានការមិនសប្បាយចិត្តជាខ្លាំង ដោយសារទើបតែប្រាប់ទៅខាងក្រុមខ្លួន ខណៈក្រុមខ្លួនបានមកដល់អង់គ្លេសរួចទៅហើយ៕
09 Dec 2021
142 views
Football News
ក្រុមហង្សក្រហម Liverpool កំណត់គោលដៅទៅលើ ខ្សែប្រយុទ្ធJeremy Doku របស់ក្រុម Rennes
ខ្សែប្រយុទ្ធ Jeremy Doku របស់ក្រុម Rennes អាចបន្តអាជីពរបស់គាត់នៅអង់គ្លេសជាមួយក្រុមហង្សក្រហម Liverpool ។ យោងតាមអ្នកកាសែត Alexandre Braeckman ក្រុមហង្សក្រហម Liverpool ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ ១៩ ឆ្នាំរូបនេះនៅរដូវក្តៅក្រោយ។ ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះបានចូលរួមជាមួយក្រុមបារាំងបន្ទាប់ពីចាកចេញពីក្រុម Anderlecht កាលពីខែតុលាឆ្នាំ ២០២០ ក្នុងតម្លៃខ្លួន ២៥ លានអឺរ៉ូ។ ក្នុងរដូវកាលនេះ Doku បានបង្ហាញខ្លួនចំនួន ៤ ដងនៅលីគកំពូលបារាំងជាមួយក្រុម Rennes ៕
15 Oct 2021
133 views
Football News
Harry Kane ស៊ុត Hat Trick ប្រើពេលត្រឹម ២១នាទីប៉ុណ្ណោះ
ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Harry Kane បាននិយាយថាខ្លួនមិនរំពឹងអាចរកបាន៣គ្រាប់ម្នាក់ឯង ( hat-trick ) សម្រាប់ការប្រកួតយប់មិញឡើយ ដោយសារខ្លួនត្រូវប្ដូរចូលនៅនាទី ៥៩ ជំនួសកីឡាករ Dane Pharrell Scarlett ពោលគឺលេងត្រឹម ៣១នាទីចុងក្រោយ នៃការប្រកួត UEFA Conference League ក្នុងការប្រកួតដែល Tottenham Hotspur យកឈ្នះទៅលើក្រុម Mura ៥-១។ Kane រកបាន៣គ្រាប់ម្នាក់ឯងនៅនាទីទី ៦៨,៧៧,៨៨ ក្នុងវគ្គទី ២។ ចំណែកគ្រាប់បាល់ពីរគ្រាប់ទៀតរកបានដោយ Dele Alli នៅនាទីទី៤ ដោយបាល់ប៉េណាល់ទី និងមួយគ្រាប់ទៀតរកបានដោយ Giovani Lo Celso នៅ ៤ នាទីបន្ទាប់។ ទាក់ទងការប្រកួតខាងលើខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសបាននិយាយថា គ្រប់ខ្សែប្រយុទ្ធតែងចង់រកឲ្យបានគ្រាប់បាល់។ រូបគេមិនច្បាស់ថាបានចូលលេងផងក្នុងការប្រកួតនេះ ប៉ុន្តែគេមានឱកាសហើយថែមទាំងអាចរកបានគ្រាប់បាល់ដ៏អស្ចារ្យរហូត៣គ្រាប់ត្រឹម៣១នាទីចុងក្រោយនៃការប្ដូរចូល។ ជ័យជម្នះរបស់ Tottenham កាលពីយប់មិញបានធ្វើឲ្យពួកគេកាន់កាប់កំពូលតារាងនៅពូល G នៃព្រឹត្តិការណ៍ខាងលើដោយមាន៤ពិន្ទុ ខណៈដែលប្រកួតទី ១ លេងស្មើក្រុម
01 Oct 2021
161 views
Football News
Real Madrid ចុះហត្ថលេខាជាមួយ Camavinga ពី Rennes
ក្រុមអធិរាជស Real Madrid បានចំណាយប្រាក់លើថ្លៃផ្ទេរជាលើកដំបូងក្នុងរយៈពេលពីរឆ្នាំដោយចុះហត្ថលេខាជាមួយខ្សែបម្រើ Eduardo Camavinga ពីក្លឹប Rennes ។ យោងតាមសេចក្តីថ្លែងការណ៍កីឡាករសញ្ជាតិបារាំងវ័យ ១៨ ឆ្នាំរូបនេះបានយល់ព្រមចុះកិច្ចសន្យារយៈពេល ៦ ឆ្នាំជាមួយក្លឹប Real Madrid ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ ៤៥ លានផោន។ នេះគឺជាលើកទីមួយហើយដែលក្រុមម្ចាស់ជើងឯកពានរង្វាន់ Uefa Champions League ចំនួន ១៣ សម័យនេះបានចំណាយកញ្ចប់ប្រាក់ផ្ទេរចាប់តាំងពីការចុះហត្ថលេខាជាមួយកីឡាករ Eden Hazard ពី Chelsea ក្នុងតម្លៃ ១០០ លានផោនក្នុងឆ្នាំ ២០១៩ ។
01 Sep 2021
155 views
Football News
ឮថាក្រុម Manchester United ត្រៀមជះលុយទិញ Varane និង Eduardo
Manchester United គ្រោងស្នើទឹកប្រាក់៥០លានផោនទៅលើខ្សែការពារ Raphael Varane និង ២៥លានផោនផ្សេងទៀតសម្រាប់ Eduardo Camavinga ដើម្បីរៀបក្រុមឡើងវិញសម្រាប់រដូវកាលថ្មី។ ផ្អែកតាមសារព័ត៌មាន Marca ឲ្យដឹងថា លោក Ole Gunnar Solskjaer ចង់ពង្រឹងបន្ថែមសម្រាប់តំបន់ការពារ និងបម្រើរបស់លោក ដូច្នេះទើបគ្រោងចាយ៧៥លានផោនលោក Varane របស់ Ream Madrid និង Camvinga របស់ Rennes។ កុងត្រារបស់ Varane ជាមួយ Madrid នឹងអស់នៅឆ្នាំក្រោយ ហើយគេប្រហែលចង់រកការប្រកួតប្រជែងថ្មី ខណៈ Real ក៏មិនចង់បាត់គេដោយគ្មាតម្លៃខ្លួនដែរ។ Varane វ័យ២៨ឆ្នាំជាខ្សែការពារដែលមានបទពិសោធនជោកជាំ ដែលនឹងអាចផ្ដល់មេរៀនខ្លះដល់ Lindelof និង Bailly។ Paul Pogba និង Donny van de Beek កំពុងមានការទាក់ទងផ្ទេរចេញ ខណៈ Nemanja Matic វ័យ៣២ទៅហើយ
06 Jul 2021
199 views
Football News
ក្រុម Arsenal បានចូលរួមប្រជែងដណ្តើមខ្សែបម្រើ Camavinga របស់ក្រុម Rennes
យោងតាមគេហទំព័រ Le10Sport បានអោយដឹងថាក្រុម Arsenal ត្រូវបានគេរាយការណ៍ថាអស់សង្ឃឹមក្នុងការនាំយកកីឡាករ Eduardo Camavinga របស់ក្លិប Rennes ទៅកាន់ទីក្រុងឡុង។ ខ្សែបម្រើសញ្ជាតិបារាំង Eduardo Camavinga មានបាយការណ៍ថាក្រុមធំៗជាច្រើនបានចាប់អារម្មណ៍រូបគេរួមមានក្រុម Real Madrid, Manchester United និង Paris Saint-Germain ។ ទន្ទឹមនឹងនេះបើយោងតាម Mundo Deportivo បានឱ្យដឹងថា Barcelona ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ ១៨ រូបនេះដើម្បីយកជំនួសកន្លែង Sergio Busquets ដែលមានវ័យកាន់តែច្រើនទៅហើយ ។
11 May 2021
221 views
Ligue 1 Highlights
Highlight បាល់ទាត់ Rennes 2-1 Paris Saint-Germain
Highlight បាល់ទាត់ Ligue 1 (Mon/08/19) Rennes Vs Paris Saint-Germain X Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
20 Aug 2019
356 views
Uefa Europa League Highlights
Highlight បាល់ទាត់ Rennes 3-1 Arsenal
Highlight បាល់ទាត់ Europa League (Fri/03/08) Rennes Vs Arsenal X Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
12 Mar 2019
397 views
Uefa Europa League Highlights
Highlight បាល់ទាត់ Rennes 3-1 Arsenal
Highlight បាល់ទាត់ Europa League (Fri/02/08) Rennes 3-1 Arsenal
08 Mar 2019
993 views
Ligue 1 Highlights
Highlight បាល់ទាត់ Rennes 1 – 1 Monaco
Highlight បាល់ទាត់ Ligue 1 (wed/5/04) Rennes 1 - 1 Monaco
05 Apr 2018
469 views
Other News
Mbappe នឹងមិនបានលេងពេលប៉ះក្រុម Real ក្រោយពីទទួលកាតក្រហម
កាតក្រហមមួយក្នុងការប្រកួតក្របខ័ណ្ឌ French League អាចនឹងធ្វើឱ្យមានការដាក់ពិន័យ 2 ប្រកួតសម្រាប់ខ្សែប្រយុទ្ធ Kylian Mbappe
01 Feb 2018
453 views
Other Highlights
Highlights បាល់ទាត់ Rennes 2-3 Paris Saint Germain
Highlight បាល់ទាត់ Coup del la ligue (Wed/31/01) Rennes 2-3 Paris Saint Germain
01 Feb 2018
0 views
Other Highlights
Highlights បាល់ទាត់ Rennes 1 – 6 Paris Saint Germain
Highlight បាល់ទាត់ French Cup (Mon/08/01) Rennes 1 - 6 Paris Saint Germain
09 Jan 2018
533 views