Tag: Richard Arnold
Football News
Ronaldo អាចនឹងចាក់ចេញពី Man United ប្រសិនក្រុមមិនបានលេង UCL រដូវកាលក្រោយ
Cristiano Ronaldo អាចនឹងដើរចេញពីក្លឹប Manchester United ប្រសិនបើក្លឹបមិនអាចមានកៅអីទៅលេងនៅ Champions League រដូវកាលក្រោយ។ តាមការវិភាគនិងឲ្យដឹងពី The Sun បានចុះផ្សាយថា ក្នុងសប្ដាហ៍នេះមានការពិភាក្សារវាងអ្នកតំណាងរបស់ Ronaldo និងលោក Richard Arnold ដែលនឹងក្លាយជានាយកប្រតិបត្តិថ្មីរបស់ Man United ចាប់ពីខែក្រោយទៅ។ Ronaldo កំពុងតែបារម្ភពីដំណើររបស់ក្លឹបនាពេលបច្ចុប្បន្នដែលឈរនៅលេខ៧ក្នុងតារាងពិន្ទុ Premier League។ Ronaldo ដែលនឹងឈានដល់វ័យ៣៧ឆ្នាំនៅខែក្រោយមានចេតនាចង់លេងរហូតដល់វ័យ៤០ឆ្នាំ ប៉ុន្តែចង់បញ្ចប់អាជីពរបស់ខ្លួនក្នុងនាមជាអ្នកឈ្នះម្នាក់។ តែពេលនេះការឱកាសមានតិចតួចមែនទែនដែលនឹងអាចកើតឡើងនៅ Man United។ ក្ដីស្រមៃត្រឡប់មកក្លឹបចាស់របស់ Ronaldo ពេលនេះកំពុងស្ថិតក្នុងសុបិនអាក្រក់ ដោយសារតែក្រុមកំពុងស្ថិតនៅចំណាត់ថ្នាក់លេងនៅពាន Europa Conference League។ ម្ចាស់កំណត់ត្រារកគ្រាប់បានច្រើនជាងគេនៅជម្រើសជាតិបានមិនពេញចិត្តចំណុចមួយចំនួននៅបិសាចក្រហម។
21 Jan 2022
109 views