Tag: RMC Sports
Football News
Mbappe និយាយត្រង់ៗថា គេពិតជាធ្លាប់សុំ PSG ចាកចេញមែន
ខ្សែប្រយុទ្ធ Kylian Mbappe បាននិយាយទៅកាន់ RMC Sports នៅក្នុងថ្ងៃនេះថា គេពិតធ្លាប់បានសុំក្លឹប Paris Saint Germain ចាកចេញពិតមែនកាលពីកំឡុងរដូវកាលទិញដូរកីឡាករកន្លងទៅនេះ តែឥឡូវនេះគេនឹងនៅបន្តបើខាងក្លឹបមិនចង់ឲ្យគេចាកចេញ។ Mbappe បាននិយាយថា៖” មានអ្នកខ្លះថាខ្ញុំហ្នឹងបដិសេធមិនព្រមតកុងត្រាជាមួយ PSG ៦ ទៅ៧ដងហើយ ហើយខ្ញុំក៏លែងចង់និយាយជាមួយលោក Leonardo Araújo (នាយកកីឡាកររបស់ PSG ) ទៀតដែរ ព្រោះទាំងអស់កន្លងមកនេះសុទ្ធតែជារឿងមិនពិត។ កាលពីកំឡុងរដូវកាលទិញដូរហ្នឹង ខ្ញុំពិតជាបានសុំ PSG ចាកចេញមែនព្រោះខ្ញុំលែងចង់នៅបន្ត ហើយខ្ញុំចង់ឲ្យក្លឹបយកលុយ ដែលលក់ខ្ញុំហ្នឹងទៅទិញកីឡាករណាដែលមានគុណភាពមកជំនួសកន្លែងខ្ញុំបាន “។ កីឡាករនេះបន្តថា៖” និយាយទៅ PSG ហ្នឹងធ្លាប់ជួយដល់ខ្ញុំច្រើនណាស់ រយៈពេល៤ឆ្នាំនេះ ខ្ញុំតែងសប្បាយចិត្តនៅហ្នឹងរហូតមក ហើយឥឡូវខ្ញុំក៏នៅតែអញ្ចឹងដែរ។ ខ្ញុំក៏ធ្លាប់ប្រកាសកាលពីថ្មីៗនេះដែរថាក្លឹបអាចគិតគូរពិចារណានឹងខ្ញុំម្ដងទៀតបាន។ និយាយទៅ ខ្ញុំចង់បាន និងគោរពក្នុងការចរចាស្មើភាពគ្នា ខ្ញុំធ្លាប់និយាយរួចហើយបើខាងក្លឹបមិនចង់ឲ្យខ្ញុំចាកចេញ ខ្ញុំនឹងនៅបន្ត “។ សូមរំលឹកផងដែរថា ខណៈកុងត្រា PSG និង Mbappe នឹងចប់នៅចុងរដូវកាលនេះ លោក
08 Oct 2021
108 views