Tag: Robert Moreno
Other News
លោក Moreno គ្រូបង្វឹកថានឹងឱ្យតំណែងទៅ Enrique វិញបើលោកព្រមមកវិញ
លោក Robert Moreno គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញបច្ចុប្បន្ន បានបញ្ជាក់ថាលោកនឹងឱ្យតំណែងនេះទៅលោក Enrique resigned វិញ ប្រសិនបើអតីតអ្នកចាត់ការក្រុម Barcelona យល់ព្រមមកដឹកនាំ។ Enrique បានលាឈប់កាលពីប៉ុន្មានខែមុននេះ ដោយសារតែត្រូវការពេលវេលាមើលខែកូនស្រីដែលកំពុងមានជំងឺ។ ដោយឡែកបច្ចុប្បន្ននេះកូនស្រីម្នាក់នោះ បានលាចាកលោកទៅហើយ ដូច្នេះអ្នកគាំទ្រជាច្រើនកំពុងចង់ឃើញគ្រូបង្វឹករូបនេះចូលមកកាន់តំណែងដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញវិញ។ ជាមួយគ្នានេះដែរ លោក Robert Moreno ដែលទទួលតំណែងដឹកនាំក្រុមបន្ដពីលោកEnrique ក៏បានចេញមុខមកបញ្ជាក់ដែរថាលោកសប្បាយចិត្តប្រសិនបើគ្រូបង្វឹករូបនេះត្រលប់មកវិញ។ សម្រាប់ខ្លួនលោក ក៏ព្រមធ្វើជាគ្រូជំនួយរបស់លោក Enrique ដើម្បីដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញផងដែរ៕
04 Sep 2019
152 views