Tag: Rodrigo De Paul
Football News
Messi បានក្លាយជាកីឡាករអាមេរិកខាងត្បូងទី ១ រកបាន៨០គ្រាប់ឲ្យជម្រើសជាតិ
Lionel Messi បានក្លាយជាកីឡាករអាមេរិកខាងត្បូងទីមួយធ្វើបាន៨០គ្រាប់ឲ្យជម្រើសជាតិ បន្ទាប់ពីជម្រើសរើសជាតិអាហ្សង់ទីនយកឈ្នះអ៊ុយរុយហ្គាយ ៣-០ ក្នុងវគ្គជម្រុះ World Cup។ ប្រធានក្រុម Messi ជាអ្នករកគ្រាប់បើកឆាកឲ្យអាហ្សង់ទីន មុនពេល Rodrigo de Paul ជាកីឡាករបន្ថែមគ្រាប់ទី២។ ខ្សែប្រយុទ្ធ Lautaro Martinez សម្រេចបានគ្រាប់ទី៣ គ្រប់គ្រាន់ជួយអាហ្សង់ទីនឈ្នះនិងទទួលបាន៣ពិន្ទុបន្ថែ។ មួយគ្រាប់បន្ថែមនេះបានធ្វើឲ្យ Messi ក្លាយជាកីឡាករនៅអាមេរិកខាងត្បូងដំបូងទាត់បញ្ចូលទី៨០គ្រាប់ឲ្យជម្រើសជាតិ។ អាហ្សង់ទីនពេលនេះ២៤ប្រកួតជាប់គ្នាមិនទាន់ចាញ់សោះ និងកំពុងឈរលេខ២ក្នុងតារាងពិន្ទុជម្រុះ World Cup ក្នុងតំបន់អាមេរិកខាងត្បូង៕
11 Oct 2021
140 views
Football News
Atletico ព្រមព្រៀងលក់ខ្សែបម្រើរូបនេះ ទៅឲ្យ Bayern ជិត១០០លានដុល្លារ
ខ្សែបម្រើក្លឹប Atletico Madrid កីឡាករ Saul Niguez ត្រូវបានព័ត៌មានជាច្រើនបានចុះផ្សាយថា បានព្រមព្រៀងទៅលេងឲ្យក្លឹប Bayern Munich នៅរដូវកាលខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail នៅក្នុងថ្ងៃនេះ។ តាមពិតទៅកីឡាករនេះត្រូវទៅលេងឲ្យក្លឹប Manchester United ក្នុងតម្លៃជាង១០០លានដុល្លារឯណោះនៅដើមរដូវកាលនេះ តែត្រូវបានលោក Diego Simeone បដិសេធ។ ប៉ុន្តែក្រោយមកនៅក្នុងរដូវកាលនេះមកលោក Simeone ហាក់បីដូចជាមិនពេញចិត្តនឹងទម្រង់លេងរបស់ Saul ម្ល៉ោះហើយ លោកក៏សម្រេចចិត្តលក់កីឡាករនេះចេញភ្លាមក្រោយ Bayern ឲ្យតម្លៃជាង៩៦លានដុល្លារក្នុងការទិញកីឡាករនេះកាលពីពេលថ្មីៗនេះ។ ចំពោះទំហំលុយទាំងអស់នេះ លោក Simeone នឹងចំណាយលុយនេះពាក់កណ្ដាលជាង៤៨លានដុល្លារ ដើម្បីទិញយកខ្សែបម្រើ Rodrigo De Paul ពីក្លឹប Udinese Calcio ដើម្បីជំនួសកន្លែង Saul ។ គួរបញ្ជាក់ផងដែរថា Saul បានមកលេងឲ្យក្លឹប Atletico តាំងពីឆ្នាំ២០១១មក ដោយចូលរួមលេងបាន៣៣៧ប្រកួត និងរកគ្រាប់បាល់បាន៤៣គ្រាប់៕
04 Jun 2021
225 views