Tag: Rodriguez
Football News
Cristiano Ronaldo ផ្លាស់ប្តូរភូមិគ្រឹះតម្លៃជាង ៦លានផោនដោយសារតែ
ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុម Manchester United ត្រូវបង្ខំចិត្តផ្លាស់ប្តូរភូមិគ្រឹះក្រោយពីស្នាក់នៅបាន ៦ថ្ងៃ។ កីឡាករសញ្ជាតិព័រទុយហ្កាល់និងក្រុមគ្រួសាររបស់គាត់ត្រូវបានគេរាយការណ៍ថាបានផ្លាស់ប្តូរគេហដ្ឋានតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីត្រលប់មកចក្រភពអង់គ្លេសវិញដោយសារសត្វចៀមធ្វើអោយក្រុមគ្រួសារខ្សែប្រយុទ្ធ Cristiano Ronaldo គេងមិនបានភ្ញាក់នៅពេលយប់។ យោងតាមសារព័ត៌មាន Mirror បានឱ្យដឹងថាកីឡាករវ័យ ៣៦ឆ្នាំរូបនេះនឹងមិត្តស្រីរបស់គាត់ឈ្មោះ Georgina Rodriguez និងកូនៗ របស់ពួកគេបានផ្លាស់ចេញពីភូមិគ្រឹះដែលមានតម្លៃ ៦ លានផោនហើយបានផ្លាស់ប្តូរទីលំនៅទៅភូមិគ្រឹះមួយទៀតដែលមានតម្លៃ ៣ លានផោន ។ ភូមិគ្រឹះថ្មីនេះត្រូវបានគេនិយាយថាមានអនាមយ័ខ្ពស់មានរោងកុន អាងហែលទឹក និងកន្លែងដាក់ឡាន ៤ ហើយក៏មានកាមេរ៉ាសុវត្តិភាព ទ្វារអគ្គិសនី និងត្រូវបានសន្តិសុខយាមល្បាតដើម្បីឱ្យគ្រួសាររបស់តារាឆ្នើមរូបនេះមានអារម្មណ៍ថាមានសុវត្ថិភាពនៅផ្ទះ។
17 Sep 2021
221 views
Football News
James ដឹងខ្លួនថា គេមិនស្ថិតក្នុងគម្រោងរបស់ Benitez ឡើយ ក្រោយ Ancelotti ចាកចេញ
James Rodriguez បានបញ្ជាក់ថា គេមិនស្ថិតក្នុងគម្រោងរបស់លោក Rafa Benitez ឡើយក្នុងរដូវកាលនេះ ហើយអាចចាកចេញពី Everton ប្រសិនមានសំណើត្រូវរ៉ូវណាមួយមកដល់។ កីឡាករដែលមានថ្លៃពលកម្មខ្ពស់ជាងគេក្នុងក្លឹប Everton រូបនេះធ្លាប់ត្រូវបានចាប់អារម្មណ៍ពីក្លឹបធំៗមួយចំនួននៅអឺរ៉ុប ចាប់តាំងពីលោក Carlo Ancelotti ចាកចេញ។ AC Milan ជាក្លឹបមួយចង់បាន Rodriguez ប៉ុន្តែពួកគេត្រូវដោះស្រាយថ្លៃពលកម្ម២២ម៉ឺនផោនក្នុងមួយសប្ដាហ៍ដែលកីឡាករចង់បាន។ Porto ក៏ចាប់អារម្មណ៍កីឡាករសញ្ជាតិកូឡំប៊ីដូចគ្នា។ James បានលើកឡើងថា គេចង់លេងនៅក្លឹបណាមួយ ដែលត្រូវការគេប៉ុណ្ណោះ។ គេមិនដឹងថានឹងមានអ្វីកើតឡើងនោះទេ ប៉ុន្តែអ្វីត្រូវធ្វើពេលនេះដឹងត្រឹមតែប្រឹងហាត់ រៀបចំខ្លួនឲ្យល្អ និងហ្វឹកហាត់ខ្លួនឯង៕
04 Aug 2021
225 views
Football News
James ប្រាប់ថាគេមិនត្រឡប់ទៅ R.Madrid វិញទេ តែគេមានបំណងចង់ទៅលេងនៅលីគមួយនេះវិញ
កីឡាករ James Rodriguez បានច្រានចោលព័ត៌មានដែលថារូបគេនឹងត្រឡប់ទៅកាន់ទ្រនំចាស់ Real Madrid វិញ, ខណៈខ្សែបម្រើរូបនេះបានចាយពេល ៦ រដូវកាលជាមួយក្លិបយក្សរបស់ អេស្ប៉ាញ និង ២ រដូវកាលក្នុងលក្ខខណ្ឌខ្ចីជើងជាមួយក្រុម Bayern Munich។ គួរបញ្ជាក់ថា Rodriguez បានចាកចេញពីក្រុម Real Madrid កាលពីរដូវក្តៅមុនមកចូលរួមជាមួយក្រុម Everton, ប៉ុន្តែថ្មីៗនេះមានពាក្យចចាមអារ៉ាមថា រូបគេនឹងអាចផ្លាស់ទៅលេងនៅក្លិបចាស់វិញ ក្រោយពេលលោក Carlo Ancelotti ចាកចេញពីក្រុមដែលមានរហស្សនាមថា ស្ករគ្រាប់ ហើយទៅដឹកនាំនៅទឹកដី Santiago Bernabeu ជាលើកទី ២។ នៅពេលអ្នកគាំទ្រម្នាក់បានសួរថា តើគាត់នឹងអាចត្រឡប់ទៅក្រុម អធិរាជស វិញទេ, ក្នុងនោះ Rodriguez ក៏បានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖ ទេ, ខ្ញុំមិនបានគិតលើករឿងនេះទេ។ បច្ចុប្បន្ន វាគឺដល់ពេលកំណត់ហើយ, ដូច្នេះវានឹងមិនអាចកើតឡើងម្តងទៀតទេ។
01 Aug 2021
176 views