Tag: Roma
Football News
ក្លិប Newcastle United ប់អារម្មណ៍ចង់យកលោក Jose Mourinho មកដឹកនាំក្រុម
ក្លិប Newcastle United ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ចង់យកលោក Jose Mourinho មកដឹកនាំក្រុមបើទោះបីជាគ្រូបង្វឹកបច្ចុប្បន្នគឺលោក Eddie Howe កំពុងដឹកនាំបានល្អក៏ដោយ។ សារព័ត៌មាន Marca បានចុះផ្សាយថាថ្នាក់ដឹកនាំរបស់ Newcastle មានមហច្ឆិតាខ្ពស់ចង់ពង្រឹងក្លិបឲ្យខ្លាំងសមល្មមអាចក្លាយជាក្លិបកំពូលបានទើបចង់បាន Mourinho ដែលជាគ្រូបង្វឹកដ៏មានបទពិសោធន៍ធ្លាប់ដឹកនាំក្លិបនៅ Premier League ដូចជា Manchester United,Chelsea និង Tottenham Hotspur ជាដើម។ ឥលូវនេះ Mourinho កំពុងដឹកនាំក្លិប Roma នៅឯក្របខណ្ឌ Serie A ប្រទេសអ៊ីតាលីដោយដឹកនាំឲ្យក្លិបនេះឈរនៅលេខរៀងទី៦ក្នុងតារាង Serie A ។ ខណៈនោះដែរលោក Eddie Howe បានដឹកនាំឲ្យ Newcastle ឈរនៅលេខរៀងទី១២ក្នុងតារាង Premier League មាន៤៦ពិន្ទុក្នុងដៃ៕
18 May 2022
15 views
Football News
Real Madrid ដាក់តម្លៃផ្ដាច់កុងត្រា Rudiger ដល់៣៤០លានផោន
Real Madrid បានដាក់តម្លៃទិញផ្ដាច់កុងត្រារបស់ Antonio Rudiger ដល់ទៅ៣៤០លានផោន បន្ទាប់ពីខ្សែការពាររបស់ Chelsea បានបញ្ចប់ការផ្លាស់មកកាន់ប្រទេសអេស្ប៉ាញកាលពីថ្ងៃអង្គារ។ កីឡាករសញ្ជាតិអាល្លឺម៉ង់បានចុះកុងត្រារយៈពេល៤ឆ្នាំជាមួយ Real Madrid ដោយទទួលបានថ្លៃនឿយហត់៣១,៥ម៉ឺនផោនក្នុងមួយសប្ដាហ៍។ ការប្រកាសជាផ្លូវការ Rudiger ក្លាយជាកីឡាកររបស់ Madrid រំពឹងនឹងបង្ហាញនៅចុងខែឧសភាឬដើមខែមិថុនា។ Rudiger បានបដិសេធសំណើធំៗជាច្រើនពីក្លឹបក្នុងតំបន់អឺរ៉ុប ដើម្បីបានចូលរួមជាមួយ Real ដោយគ្មានតម្លៃខ្លួន (អស់កុងត្រាជាមួយ Chelsea)។ Manchester United, Barcelona, Paris Saint-Germain និង Juventus សុទ្ធសឹងតែចាប់អារម្មណ៍លើ កីឡាករវ័យ២៩ឆ្នាំ។ ដោយសារតែជាប់ទណ្ឌកម្មរបស់រដ្ឋាភិបាលអង់គ្លេស ក្លឹប Chelsea មិនអាចបន្ថែមកុងត្រាថ្មីលើកីឡាកររបស់ខ្លួនបានឡើយ។ Rudiger បានចូលរួមជាមួយ Chelsea ផ្លាស់ពីក្លឹប Roma ក្នុងតម្លៃខ្លួន២៩លានផោនកាលពីឆ្នាំ២០១៧ ជាមួយកុងត្រា៥ឆ្នាំ។ ទល់នឹងពេលនេះ ៥រដូវកាលជាមួយក្លឹប គេរកបាន១២គ្រាប់ក្នុងការបង្ហាញខ្លួន១៩៩ប្រកួតគិតគ្រប់កម្មវិធី៕
11 May 2022
29 views
Football News
Mourinho ចង់នាំយកកីឡាករ Man United ចំនួន ៣ នាក់មកលេងនៅ Roma
អ្នកចាត់ការ Jose Mourinho កំពុងចាប់អារម្មណ៍ចង់នាំយកកីឡាកររបស់ Manchester United ៣រូបទៅចូលរួមជាមួយក្លឹប Roma នៅប្រទេសអ៊ីតាលី។ ក្រោមការដឹកនាំរបស់ Mourinho ក្លឹប Roma ទំនងមិនអាចមានកៅអីទៅលេងនៅ Champions League នៅរដូវកាលក្រោយទេ ប៉ុន្តែបុរសវ័យ៥៩ឆ្នាំបានត្រៀមរៀបចំក្រុមដើម្បីយុទ្ធនាការរដូវកាល២០២២-២៣។ អតីតអ្នកចាត់ការរបស់បិសាចក្រហមមានបំណងចង់នាំយកកីឡាករ Premier League មកកាន់អ៊ីតាលីបន្តទៀត ដោយរដូវកាលមុនលោកបានចុះកុងត្រាយក Tammy Abraham, Ainsley Maitland-Niles និង Rui Patricio។ ក្នុងចំណោមកីឡាករទាំង៣រូប Tammy Abraham បានបង្ហាញទម្រង់លេងល្អជាងគេ ដោយទល់នឹងពេលនេះរកបាន២៤គ្រាប់ហើយ។ នៅពេលនេះវិញ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ចង់បានកីឡាករ៣រូបរបស់ Man United គឺ Diogo Dalot, Eric Bailly និង Nemanja Matic។ Matic បានប្រកាសរួចរាល់ហើយថា គេនឹងចាកចេញពីបិសាចក្រហមនៅចុងបញ្ចប់រដូវកាលនេះ។ ចំណែកឯក Bailly វិញមិនសូវបានលេងឡើយក្នុងរដូវកាលនេះ លេងទើបតែបាន៧ប្រកួតគត់ ខណៈ
29 Apr 2022
33 views
Football News
Abraham ខ្សែប្រយុទ្ធ Roma សរសើរ Mourinho ខ្លាំងៗថា ជាគ្រូបង្គោលល្អជាងគេលើលោក
ខ្សែប្រយុទ្ធរបស់ក្លឹប Roma គឺកីឡាករ Tammy Abraham បានសរសើរខ្លាំងៗទៅកាន់ លោក Jose Mourinho ថាលោកជាគ្រូបង្គោលល្អជាងគេនៅលើលោក។ Abraham បាននិយាយថា៖” អ្នកដឹងស្រាប់ហើយពីអត្តចរិតរបៀបរបប លោក Mourinho យ៉ាងម៉េចខ្លះយើងទាំងអស់គ្នាសុទ្ធតែដឹងពីគាត់ហើយ។ និយាយទៅមានមូលហេតុមួយចំនួនដែលធ្វើឲ្យខ្ញុំហៅគាត់ថាជាគ្រូបង្គោលល្អជាងគេនៅលើលោក “។ កីឡាករនេះបន្តថា៖” គាត់នេះហើយចេះប្រើប្រាស់កីឡាករឲ្យត្រូវនឹងទេពកោសល្យរបស់គេ និយាយទៅគាត់ដឹងពីកីឡាករច្បាស់ ហើយគាត់ក៏ដឹងថាធ្វើយ៉ាងណាឲ្យយើងជាកីឡាករនេះមានអារម្មណ៍ថាយើងជាកីឡាករដ៏ពិសេសនៅពេលណាមួយ។ គាត់មិនដែលប្រាប់យើងពីរឿងទាំងនេះទេ តែយ៉ាងខ្ញុំតែងតែងចង់ខិតខំឲ្យអស់លទ្ធភាពជួយគាត់ “។ Abraham បានផ្លាស់ពី Chelsea មក Roma ក្នុងរដូវកាលឆ្នាំ២០២១/២២នេះ ដោយចូលរួមលេងបាន ៤១ប្រកួត និងរកបាន ២៣គ្រាប់។ រីឯ លោក Mourinho វិញទើបមកដឹកនាំ Roma ក្នុងរដូវកាលនេះ ដោយនៅខណៈនេះ Roma ស្ថិតក្នុងចំណាត់ថ្នាក់ទី៥ ក្នុងការប្រកួត Serie A ដោយមាន ៥៤ពិន្ទុ ខណៈ AC Milan ក្លឹបឈានមុខក្នុងតារាងប្រកួតពាននេះ មាន៦៦ពិន្ទុ៕
05 Apr 2022
47 views
Football News
ស្ថានភាព Chelsea ជួបវិបត្តិ Jorginho ត្រៀមរត់ទៅលេងនៅអ៊ីតាលីវិញ
ភ្នាក់ងាររបស់ Jorginho បានទម្លាយម្ដងទៀតថា ខ្សែបម្រើរបស់ Chelsea រូបនេះអាចនឹងចាកចេញពីក្លឹបដែលកំពុងជួបវិបត្តិ ដោយនឹងទៅលេងនៅ Serie A។ លោក João Santos បាននិយាយថា Jorginho អាចនឹងចូលរួមជាមួយ AC Milan, Inter, Juventus, Roma ឬ Napoli។ ខណៈកន្លងទៅលោកធ្លាប់បានទៅពិភាក្សាជាមួយក្លឹប Barcelona និង Paris Saint-Germain លើអនាគតកីឡាករវ័យ៣០ឆ្នាំផងដែរ។ អនាគតរបស់ Jorginho នៅ Stamford Bridge កំពុងស្ថិតក្នុងមន្ទិល បន្ទាប់ពី Chelsea ជាប់បម្រាមមិនឲ្យពង្រីកកុងត្រាថ្មីជាមួយកីឡាករក្នុងក្លឹបបច្ចុប្បន្ន។ វាក៏ព្រោះតែរដ្ឋាភិបាលអង់គ្លេសបានដាក់ទណ្ឌកម្មលើប្រធានក្លឹបលោក Roman Abramovich។ កីឡាករសញ្ជាតិអ៊ីតាលីដែលឈ្នះពាន Champions League និង Club World Cup ជាមួយ Chelsea នឹងអស់កុងត្រាជាមួយក្លឹបនៅរដូវក្ដៅឆ្នាំ២០២៣។ លោក Santos បានបញ្ជាក់ថា ក្លឹបធំៗជាច្រើនកំពុងចាប់អារម្មណ៍ Jorginho។
25 Mar 2022
53 views
Football News
Mourinho ចេញមុខអំពាវនាវសុំឲ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
លោក Jose Mourinho គ្រូបង្គោលក្លឹប Roma បាននិយាយដាក់អ្នកកាសែត មុនការប្រកួតតទល់នឹងក្លឹប Vitesse ក្របខ័ណ្ឌ Europa Conference League ជើងទី២ នៅយប់នេះ ដោយអំពាវនាវសុំឲ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងបញ្ចប់សង្គ្រាមទាំងអស់ផ្សេងទៀតដែលកំពុងកើតមាន។ លោក Mourinho បាននិយាយថា៖” ចំពោះខ្ញុំនិយាយឲ្យស្មោះត្រង់ និងត្រឹមត្រូវតែម្ដងគឺ យើងតែបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននិងបញ្ចប់សង្គ្រាមទាំងអស់ផ្សេងទៀតដែលកំពុងកើតមាន។ គួរតែបញ្ចប់វាទៅ។ ប្រសិនខ្ញុំត្រូវបានគេនិយាយអញ្ចឹងជារៀងរាល់ថ្ងៃ ខ្ញុំក៏ព្រមដែរ។ បញ្ចប់សង្គ្រាមទៅ “។ លោកបានបន្តថា៖” ខ្ញុំនឹងមិននិយាយពីរឿងពាក់ព័ន្ធនឹងនយោបាយទេ។ តែតាមពិតទៅខ្ញុំចាប់អារម្មណ៍រឿងនយោបាយណាស់ គ្រាន់តែខ្ញុំមិននិយាយជាសាធារណៈ។ តែយ៉ាងណាពាក្យមួយនេះដែលខ្ញុំអាចនិយាយបាន និងស្រែកបានជារៀងរាល់ថ្ងៃគឺ បញ្ចប់សង្គ្រាម បញ្ចប់សង្គ្រាមដែលកំពុងកើតមានទៅ “។ ចំពោះសង្គ្រាមនៅអ៊ុយក្រែន ខាងវិស័យបាល់ទាត់នៅអឺរ៉ុបបានចេញមុខឈរនៅជាមួយប្រជាជនអ៊ុយក្រែន និងសុំបញ្ចប់សង្គ្រាមមួយនេះឲ្យបានឆាប់រហូតមក៕
18 Mar 2022
41 views
Football News
កាសែត Fabrizio Romano បង្ហើបថា Salah បានបដិសេធមិនបន្ដកុងត្រាថ្មីនោះទេ
អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា ខ្សែប្រយុទ្ធ Mohamed Salah គ្មានគម្រោងទទួលយកកុងត្រាថ្មីដែលក្លិប Liverpool ទើបតែស្នើមកនោះឡើយ។ អ្នកកាសែតជនជាតិអ៊ីតាលីរូបនេះក៏បានបង្ហើបថា ការចរចាកុងត្រាមានភាពយឺតយ៉ាវតាំងពីខែធ្នូមកម៉្លេះ ស្របពេលដែល កុងត្រារបស់កីឡាករសញ្ជាតិអេស៊ីប រូបនេះនឹងអស់សុពុលភាពនៅឆ្នាំ២០២៣ខាងមុខនេះហើយ។ នៅរដូវកាលនេះ Salah ពិតជាធ្វើបានល្អណាស់ដោយស៊ុតបញ្ចូលទីបាន២៧គ្រាប់ហើយ និងកំពុងទទួលបានការកោតសរសើរថាជាខ្សែប្រយុទ្ធឆ្នើមជាងគេនៅ Premier League ដូច្នេះ Liverpool អាចនឹងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីចងជើងគេទុក។ យ៉ាងណាមិញ អ្នកកាសែត Romano បានចុះផ្សាយបន្ថែមថា Salah ចង់បន្តស្នាក់នៅ Liverpool ប៉ុន្តែគេគិតថាក្លិបគួរតែដាក់សំណើកុងត្រាដែលល្អជាងនេះ។ គួរបញ្ជាក់ផងដែរថា Mohamed Salah ផ្ទេរពីក្លិប Roma មកកាន់ទឹកដី Anfield កាលពីឆ្នាំ២០១៧ ដោយបង្ហាញខ្លួនបាន២៣៧ប្រកួតនិងស៊ុតបញ្ចូលទីបាន១៥២គ្រាប់៕
13 Mar 2022
69 views
Football News
ដោយសារតែរឿងនេះទើប Barca របូត Luis Diaz ទៅឲ្យ Liverpool
Liverpool បានប្រជែងឈ្នះ Barcelona ក្នុងការចុះកុងត្រាផ្ទេរយកខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី Luis Diaz ក្នុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ។ Spurs និង Roma សុទ្ធសឹងតែជាក្លឹបចាប់អារម្មណ៍លើ Diaz ដែលបានទៅចូលរួមជាមួយ Liverpool ក្នុងតម្លៃខ្លួន៣៧លានអឺរ៉ូពីក្លឹប Porto។ តាមប្រភពពីប្រទេសអេស្ប៉ាញបានឲ្យដឹងថា Barcelona បានតាមដាន Diaz ជាច្រើនខែ និងចង់នាំគេមករួមជាមួយ Adama Traore និង Aubameyang។ ប៉ុន្តែដោយសារតែការបរាជ័យលក់ Ousmane Dembele ទើបធ្វើឲ្យ Barca មិនអាចផ្ទេរមានលទ្ធភាពផ្ទេរ ហើយ Diaz ក៏ផ្លាស់ទៅ Anfield ជំនួសវិញ។ Diaz បានបង្ហាញខ្លួនប្រកួតដំបូងឲ្យ Liverpool កាលប៉ះ Cardiff City ក្នុងពានរង្វាន់ FA Cup៕
12 Feb 2022
63 views
Football News
Mourinho ស្ដីឲ្យកីឡាករលោកគ្រប់គ្នា និងថាឲ្យទៅលេង Serie C ទៅក្រោយចាញ់ Inter ២-០
លោក Jose Mourinho គ្របង្គោលក្លឹប Roma បាននិយាយទៅកាន់សារព័ត៌មាន Corriere dello Sport ដោយបានស្ដីបន្ទោសកីឡាកររបស់លោកគ្រប់គ្នា ក្រោយលេងចាញ់ក្លឹប Inter Milan ២-០ ក្របខ័ណ្ឌ Coppa Italia កាលពីម្សិលមិញ។ បើប្រភពខាងលើនេះ លោក Mourinho បានស្ដីឲ្យកីឡាករលោកបែបគំរោះគំរើយខ្លាំង ដោយលោកឆ្ងល់នៅ១០នាទីដំបូងនៃការប្រកួត ហេតុអីកីឡាករលោក លេងមើលតែមុខគ្នា នៅពេលប៉ះជាមួយ Inter Milan បែបនេះ ហើយនៅពេលលេងជាមួយ AC Milan កន្លងទៅម៉េចក៏មានបញ្ហាអញ្ចឹងដែរ។ លោកថាកូនក្រុមលោក លេងខ្លាចៗ អត់ហ៊ានដណ្ដើមបាល់ លេងធ្វើមើលតែ Roma ជាក្រុមតូចទាបអញ្ចឹង។ លោកបានមើលងាយកូនក្រុមចំៗថា បើនៅតែអញ្ចឹងទៀតទៅលេងនៅ Serie C ទៅព្រោះនៅហ្នឹងគ្មានក្រុមណាជើងឯកអីទេ គ្មានទីលានល្អ មិនមែនជាកន្លែងឲ្យរីកចម្រើនទៅមុខអីទេ អញ្ចឹងនឹងក្លាយជាអ្នកអត់បានការបំផុត។ ងាកមកការប្រកួត Serie A វិញ Roma ឈរនៅចំណាត់ថ្នាក់ទី៧ ដោយមាន៣៩ពិន្ទុ
11 Feb 2022
51 views
Football News
អ្នកកាសែត Fabrizio Romano ថា PSG កំពុងត្រៀមបន្តកុងត្រាថ្មីឲ្យ Marquinhos
បើយោងតាមរបាយការណ៍របស់អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា ក្លិប Paris Saint Germain កំពុងត្រៀមបន្តកុងត្រាថ្មី ដល់ ខ្សែការពារឆ្នើមរបស់ខ្លួន គឺ កីឡាករ Marquinhos។ ជាការពិតណាស់ Marquinhos បានផ្លាស់ពីក្លិប Roma មកចូលរួមជាមួយ PSG កាលពីឆ្នាំ ២០១៣ ក្នុងតម្លៃខ្លួន ៣១,៤លានអឺរ៉ូ (ឬប្រមាណ ៣៥លានដុល្លា)។ Marquinhos បានក្លាយជា ខ្សែការពារមួយដ៏សំខាន់សម្រាប់ក្រុម ដោយគេបានបង្ហាញខ្លួនជួយក្រុម PSG នេះ បានរហូតដល់ ៩រដូវកាលហើយ ក៏ប៉ុន្តែយ៉ាងណាមិញ កុងត្រារបស់គេ គឺនៅសល់ត្រឹមឆ្នាំ ២០២៤ ប៉ុណ្ណោះ ដូច្នេះហើយទើប PSG មានបំណងចង់បន្តកុងត្រាថ្មីដល់រូបគេ។ លោក Fabrizio Romano បាននិយាយថា៖ “Marquinhos នៅតែបង្ហាញទម្រង់លេងបានយ៉ាងល្អ ជួយដល់ក្រុមជម្រើសជាតិ ប្រេសុីល ហើយពេលនេះ PSG កំពុងធ្វើការងារសំខាន់មួយ គឺបើកការចរចារ អំពីការបន្តកុងត្រាឲ្យរូបគេ
03 Feb 2022
64 views
Football News
លោក Jose Mourinho ច្រានចោលឱកាសដឹកនាំក្រុម Everton
លោក Jose Mourinho បានច្រានចោលសំណើររបស់ក្រុម Everton ដោយចង់ផ្ដោតលើការងារដឹកនាំក្រុម Roma ឱ្យបានល្អនារដូវកាលនេះ។ ក្រុម Everton បានបណ្ដេញលោក Rafa Benitez ចោល ក្រោយពីលោកដឹកនាំមិនបានល្អ លេងចាញ់ទាំងក្រុម Norwich City ផងនៅប្រកួតចុងក្រោយ។ បន្ទាប់ពីដកអតីតអ្នកចាត់ការក្រុម Liverpool នេះទៅ ក្លឹបនៅលីគកំពូលអង់គ្លេសមួយនេះក៏បានត្រៀមទាក់ទងទៅលោក Jose Mourinho ឱ្យមកដឹកនាំក្រុមបន្ដផងដែរ។ តែមិនទាន់ទាក់ទងទៅផង ត្រូវបានលោក Jose ច្រានចោលទៅហើយ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ខាងលើបានបញ្ជាក់ថាបច្ចុប្បន្នកំពុងពេញចិត្តក្នុងការដឹកនាំក្រុម Roma ដោយលោកមានកុងត្រា៣ឆ្នាំ ហើយទើបបានដឹកនាំ៦ខែប៉ុណ្ណោះ។ គោលដៅរបស់លោក Jose គឺចង់ជួយក្រុម Roma ឱ្យបានកៅអីលេងពានរង្វាន់អឺរ៉ុបនារដូវកាលនេះ៕
20 Jan 2022
94 views
Football News
ជំនួបរវាង Roma និង Juventus កើតគ្រាប់បាល់ដល់ ៧គ្រាប់
ក្រុម Roma បានបរាជ័យក្រោមថ្វីជើងរបស់ Juventus ដោយលទ្ធផល ៣ ទល់នឹង ៤ នៅការប្រកួតក្នុងក្របខណ្ឌ Serie A កាលពីយប់មិញ។ ក្រុម Roma ដែលដឹកនាំដោយលោក Jose Mourinho បាននាំមុខមុនដល់ទៅ ៣ ទល់នឹង ១ ប៉ុន្តែពួកគេបានភ្លាត់ឲ្យ Juventus វាយបក រហូតរកជ័យជម្នះបានវិញ។ នៅ២០នាទីចុងក្រោយមុនបញ្ចប់ការប្រកួត Juventus បានសម្រុករកបាន៣គ្រាប់បន្ថែមវិញ ធ្វើបានដោយកីឡាករ Locatelli, Kulusevski និង Sciglio។ នាទី៨៣ កីឡាករ Pellegrini មានឱកាសទាត់ប៉េណាល់ទីមួយគ្រាប់ដើម្បីតាមស្មើឲ្យ Roma តែធ្វើមិនបានសម្រេច។ ដូច្នេះលទ្ធផលចុងក្រោយក្រុមលោក Mourinho បរាជ័យ ៣ ទល់នឹង ៤។ ក្រោយប្រកួតចប់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បាននិយាយថា នៅ៧០នាទីដំបូង Roma ធ្វើបានល្អណាស់ ប៉ុន្តែនៅនាទីបន្ទាប់ពួកគេដូចជាបាក់ទឹកចិត្ត។ ជ័យជម្នះរបស់ Juventus បានជួយឲ្យពួកគេបន្តនៅលេខ៥ក្នុងតារាងពិន្ទុ Serie A
11 Jan 2022
107 views
Football News
Salah រកគ្រាប់បាល់លើកទី ១៥០ ហើយក្នុងលីកអង់គ្លេសបើគិតទាំងគ្រាប់យប់មិញ
Mohamed Salah រកបានមួយគ្រាប់កាលពីយប់មិញទៅលើក្រុមចាស់ Chelsea ដែលជាកាត់យ៉ាងស្អាតពី Alexander-Arnold ពីកណ្ដាលទៅកាន់តំបន់គ្រោះថ្នាក់របស់តោខៀវ។ ១គ្រាប់នោះគឺជាគ្រាប់បាល់ទី១៥០ របស់កីឡាករសញ្ជាតិអេហ្ស៊ីបនៅទឹកដីអង់គ្លេស។ គ្រាប់បាល់ទី១៥០នេះគិតបញ្ចូលទាំងគ្រាប់បាល់ដែលបានចាប់ផ្ដើមលេងដំបូងរបស់ Salah កាលលេងឲ្យ Chelsea ឆ្នាំ២០១៤ ដែលពេលនោះស៊ុតទៅលើ Arsenal ដើម្បីឈ្នះ ៦-០។ គិតនៅចន្លោះឆ្នាំ២០១៤-២០១៦ ខ្សែប្រយុទ្ធរូបនេះចូលលេងបាន១៣ប្រកួតនិងរកបាន២គ្រាប់ឲ្យ Chelsea មុនពេលផ្លាស់ទៅកាន់ទឹកដីអ៊ីតាលីក្លឹប Fiorentina ឆ្នាំ២០១៥ ក្រោមការខ្ចីជើង។ ក្រោយមកក៏ប្ដូរមកលេងឲ្យ Roma ក្នុងលក្ខខណ្ឌខ្ចីជើងចន្លោះឆ្នាំ២០១៥-២០១៦ ដដែលមុនពេល Roma ទិញដាច់នៅឆ្នាំ២០១៦-២០១៧។ ក្នុងការស៊ុតចូលមួយគ្រាប់យប់មិញនេះដែរ អ្នកគាំទ្របានស្រែកថា ជាគ្រាប់បាល់ស៊ុតដ៏អស្ចារ្យ។ ១៥០គ្រាប់គឺស៊ុតឲ្យ Liverpool ចំនួន ១៤៨ គ្រាប់និង ២គ្រាប់សម្រាប់ការស៊ុតឲ្យ Chelsea ក្នុងអាជីពបាល់ទាត់របស់ Salah នៅអង់គ្លេស៕
04 Jan 2022
128 views
Football News
ជម្រើសជាតិនីហ្សេរីយ៉ា បានទាក់ទង Mourinho ឲ្យដឹកនាំជំនួសគ្រូបង្វឹកចាស់
សហព័ន្ធកីឡាបាល់ទាត់ប្រទេសនីហ្សេរីយ៉ា បានទាក់ទងទៅលោក Jose Mourinho ដើម្បីហៅមកដឹកនាំក្រុមបន្ទាប់ពីបានចែកផ្លូវគ្នាជាមួយលោកគ្រូបង្វឹក Gernot Rohr រួចមក។ Mourinho ទើបនឹងត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លិប Roma បាន៦ខែប៉ុណ្ណោះក្រោយត្រូវ Tottenham Hotspur បញ្ចប់តំណែងលោក។ សារព័ត៌មាន Daily Trust បានបង្ហើបថា សហព័ន្ធកីឡាបាល់ទាត់ប្រទេសនីហ្សេរីយ៉ា ចង់ហៅលោកមកដឹកនាំដើម្បីឲ្យពួកគេឈ្នះពាន Africa Cup Of Nations នៅឆ្នាំក្រោយ ដោយលោក Amaju Pinnick ក្នុងនាមជាប្រធានសហព័ន្ធផ្ទាល់បានទាក់ទងទៅអតីតគ្រូបង្វឹក Real Madrid រូបនេះរួចរាល់ហើយ។ គួរបញ្ជាក់ផងដែរថា លោក Jose Mourinho បានចុះកុងត្រា៣ឆ្នាំជាមួយក្លិប Roma ដោយក្លិបកំពុងស្ថិតនៅលេខរៀងទី៦ក្នុងតារាង Serie A ចាញ់ក្រុមកំពូលតារាង Inter Milan ចំនួន១៤ពិន្ទុ៕
25 Dec 2021
176 views
Football News
Mourinho ថាឲ្យអ្នកកាសែតកប់យោបល់ ក្រោយដឹកនាំចាញ់២ប្រកួតជាប់គ្នា
លោក Jose Mourinho បានរិះគន់លើអ្នកកាសែតម្នាក់ និងបដិសេធឆ្លើយសំនួរផ្សេងៗ បន្ទាប់ពី Roma ចាញ់ Inter Milan ៣-០ កាលពីចុងសប្ដាហ៍។ ត្រឹមវគ្គទីមួយ Roma បានរបូតដល់ទៅ៣គ្រាប់ ហើយបានបរាជ័យនេះបានធ្វើឲ្យពួកគេធ្លាក់ទៅលេខ៧នៅ Serie A ខណៈ Inter ស្ថិតនៅលេខពីរ។ Roma ពេលនេះគម្លាតដល់ទៅ១៣ពិន្ទុពីក្រុមកំពូលតារាង AC Milan។ ក្រោយពីបញ្ចប់ការប្រកួតលោក Mourinho បានបដិសេធឆ្លើយនូវសំនួរទីមួយរបស់អ្នកកាសែត និងបានតបវិញធ្ងន់ៗថា៖ “ការងាររបស់អ្នកមានភាពងាយស្រួលច្រើនជាងពួកយើង ដែលនេះជាហេតុដែលពួកយើងរកចំណូលបានច្រើនជាងអ្នក”។ បន្ទាប់ពីនោះមក អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់មិនបន្តឆ្លើយសំនួរណាទៀតឡើយ។ នេះមិនមែនជាលើកទីមួយទេ លោក Mourinho តែងតែមានបញ្ហាជាមួយអ្នកកាសែតពេលដែលពួកគេសួរសំនួរធ្ងន់ៗ ស្របពេលដែលក្រុមរបស់លោកកំពុងចាញ់៕
06 Dec 2021
140 views
Football News
Totti បាននិយាយអ្វីខ្លះអំពីលោក Mourinho ដែលដឹកនាំ Roma មិនបានល្អ
អតីតប្រធានក្រុម AS Roma លោក Francesco Totti បានក្រោកឈរនិយាយអំពីគ្រូបង្វឹកក្រុម Roma គឺលោក Jose Mourinho ចំពេលក្លឹបទទួលបានលទ្ធផលមិនល្អនាពេលថ្មីៗនេះ។ លោក Francesco Totti បានប្រាប់ Sky Sport Italia ថា៖ “ខ្ញុំគិតថា ប្រសិនបើយើងនិយាយអំពី Mourinho ជាបញ្ហា នោះយើងយល់ខុសទាំងអស់។ គាត់មិនមែនជាបញ្ហានៅទីនេះទេ។ ប្រសិនបើអ្នកដាក់គ្រូបង្វឹក Serie A ដែលនៅសល់រួមគ្នាពួកគេនឹងនៅតែមិនឈ្នះពានច្រើនដូចគាត់នោះទេ។ អ្នកអាចគ្រាន់តែផ្ដល់ការគោរពរបស់អ្នកទៅកាន់គាត់។ ក្រុម Roma ត្រូវតែជឿជាក់លើគាត់ គាត់គឺជាអ្នកចាត់ការដ៏អស្ចារ្យ និងជាអ្នកលើកទឹកចិត្ត។ គាត់ដឹងពីរបៀបដោះស្រាយជាមួយក្រុម។ យើងត្រូវតែនៅជិតគាត់” ។ ក្រុម AS Roma បានជួបការលំបាកនាពេលថ្មីៗនេះ ដោយពេលនេះកំពុងឈរនៅលេខរៀងទី 6 ក្នុងតារាងពិន្ទុដោយមាន 19 ពិន្ទុបន្ទាប់ពីការប្រកួត 12 លើកនឹងឈ្នះតែ 1 ប្រកួតគត់ក្នុង 5 ប្រកួតចុងក្រោយ ដោយមានគម្លាត់ពន្ទុពីក្រុមកំពូលតារាង
15 Nov 2021
96 views
Football News
Zlatan Ibrahimovic៖ ៤០០ គ្រាប់ក្នុងលីគក្នុងស្រុក
ក្រុម AC Milan បានផ្តួលក្រុម Roma ក្នុងលទ្ធផល 2 ទល់នឹង 1 នៅកីឡាដ្ឋាន Olimpico កាលពីថ្ងៃអាទិត្យជាមួយនឹងកីឡាករ Zlatan Ibrahimovic បានស៊ុតបាល់បញ្ចូលទីគ្រាប់ដំបូងរបស់ក្រុម AC Milan នៅយប់នេះ ពីការស៊ុតបាល់ហ្វ្រីឃីកដ៏អស្ចារ្យ។ ខ្សែប្រយុទ្ធស៊ុយអែតរូបនេះបានសម្រេចបានគ្រាប់បាល់ចំនួន ៤០០ ក្នុងលីកក្នុងស្រុកជាមួយនឹងគ្រាប់បាល់ដំបូងសម្រាប់ក្រុម Malmo កាលពី 22 ឆ្នាំមុនកាលពីខែតុលា ឆ្នាំ 1999។ នេះបើតាម Opta Sports រាយការណ៍អំពី Ibrahimovic ដែលទើបតែមានអាយុ 40 ឆ្នាំអាចរកគ្រាប់បាល់បានចំនួន 150 គ្រាប់ក្នុងលីក Serie A ក្នុងនោះ 23 គ្រាប់លេងឲ្យក្រុមសេះបង្កង់ Juventus រីឯ 57 គ្រាប់ក្នុងការលេងឲ្យក្រុម Inter Milan និង 70 គ្រាប់ជាមួយក្រុម AC Milan នេះផ្ទាល់តែម្ដង។
01 Nov 2021
134 views
Football News
Jose ដាក់ឈុត B លេងទល់ក្រុម Bodø/Glimt ចាញ់ទក់សាច់ហើយត្រូវអ្នកគាំទ្របន្ទោសទៀត
ក្រុម Roma របស់លោក Jose Mourinho បានបរាជ័យក្រោមថ្វីជើងក្រុម Bodø/Glimt ក្នុងលទ្ធផើ ៦-១ ក្នុងការប្រកួតពានរង្វាន់ UEFA Conference League។ Roma ជាក្រុមខ្លាំងមួយដែរនៅអ៊ីតាលី ប៉ុន្តែប្រកួតទល់ក្រុមខ្សោយ Bodø/Glimt របស់ន័រវែសនេះ ពួកគេបានដាក់កីឡាករបម្រុងច្រើននាក់ ដែលមើលទៅហាក់មិនចង់ឈ្នះនោះទេ។ ដោយសារតែកត្ដាមើលស្រាលដៃគូនេះហើយ ទើបបានជា Roma ត្រូវក្រុម Bodø លត់ដល់ទៅ ៦-១ ឯណោះសម្រាប់ការប្រកួតពានរង្វាន់ UEFA Conference League នេះ។ អ្នកគាំទ្របានដាក់កំហុសទាំងអស់ទៅលើការសម្រេចចិត្តរបស់លោក Jose ដែលបានប្រើប្រាស់កីឡាករមើលស្រាលដៃគូនេះ។ ស្របពេលអ្នកចាត់ការរូបនេះ ក៏និយាយដែរថាក្រុម Bodø ធ្វើបានល្អខ្លាំងណាស់សម្រាប់ការប្រកួត ពោលគឺលេងបានល្អជាងក្រុមរបស់លោកឆ្ងាយ៕
22 Oct 2021
183 views