Tag: Romelu Lukaku នឹង Cristiano Ronaldo
Football News
Lukaku៖“ កុំប្រៀបធៀបខ្ញុំទៅនឹង Ronaldo”
ខ្សែប្រយុទ្ធ Romelu Lukaku របស់ក្រុមតោខៀវ Chelsea បានធ្វើអត្ថាធិប្បាយអំពីការប្រៀបធៀបជាមួយវីរបុរសរបស់ក្រុមបិសាចក្រហម Manchester United គឺ Cristiano Ronaldo ។ ថ្លែងនៅក្នុងសន្និសីទកាសែតមុនការប្រកួតរវាងក្រុម ប៊ែលហ្ស៊ិក ជួបជាមួយក្រុម សាធារណៈរដ្ឋឆេក នៅក្នុងវគ្គជម្រុះព្រឹត្តិការណ៍ World Cup ខ្សែប្រយុទ្ធ Lukaku បានរៀបរាប់យ៉ាងដូច្នេះថា៖ សូមកុំយកខ្ញុំទៅប្រៀបធៀបជាមួយនឹង Ronaldo អី។ Cristiano Ronaldo សម្រាប់ខ្ញុំ គាត់ជាខ្សែប្រយុទ្ធឆ្នើមម្នាក់ ក្នុងចំណោមកំពូលខ្សែប្រយុទ្ធទាំង ៣ នៃប្រវត្តិសាស្ត្របាល់ទាត់។ ខ្ញុំនឹងមិនចាត់ថ្នាក់គាត់ពីលេខរៀងទី ១ ដល់ទី ៣ នោះទេ ប៉ុន្តែគាត់បានស្ថិតនៅក្នុងនោះបាត់ទៅហើយ។ អ្វីដែលគាត់សម្រេចបាននៅក្នុងវិស័យបាល់ទាត់កំលុងពេលឥឡូវនេះ សម្រាប់កីឡាករដូចជាជំនាន់ពួកខ្ញុំគឺវាពិតជាពិសេសពិសាលខ្លាំងណាស់។ ខ្ញុំពិតជាសំណាងណាស់ ដែលអាចលេងតទល់ជាមួយគាត់តាំងពីនៅ អ៊ីតាលី ហើយឥឡូវគាត់បានត្រឡប់មក Premier League ទៀត, វាពិតជាល្អខ្លាំងណាស់ នៅក្នុងបាល់ទាត់អង់គ្លេស៕
05 Sep 2021
279 views