Tag: Romelu Lukaku
Football News
Lukaku នឹងអវត្តមានពីប្រកួត UCL ទល់នឹង Real Madrid ក្នុងជើងទី២
ខ្សែប្រយុទ្ធ Romelu Lukaku នឹងអវត្តមានពីប្រកួត UEFA Champions League តទល់នឹងក្លឹប Real Madrid ក្នុងជើងទី២ នៅឯទីលាន Santiago Bernabeu នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ខាងមុខ (ម៉ោងកម្ពុជា)។ នេះបើយោងតាមការបញ្ជាក់របស់ លោក Thomas Tuchel អ្នកចាត់ការក្លឹប Chelsea ក្នុងសន្និសីទមុនប្រកួតនៅក្នុងថ្ងៃនេះ។ Lukaku មិនធ្វើដំណើរជាមួយក្រុមទៅប្រទេសអេស្ប៉ាញ ដើម្បីត្រៀមប្រកួតខាងលើនោះទេ ដោយសារតែកីឡាករនេះកំពុងរងរបួសគន្លាក់កជើងខាងក្រោយ ដែលកើតឡើងមុនប្រកួតតទល់នឹង Southampton ក្របខ័ណ្ឌ Premier League ក្នុងលទ្ធផលឈ្នះ ៦ ទល់នឹង ០ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ។ នៅក្នុងរដូវកាលនេះ Lukaku ចូលលេងឲ្យ Chelsea បាន ៣៦ប្រកួតហើយ ដោយស៊ុតចូលបាន១២គ្រាប់។ សូមរំលឹកផងដែរថាកាលពីជើងទី១ នៃការប្រកួត UCL ខាងលើនៅឯទីលាន Stamford
12 Apr 2022
54 views
Football News
ខ្សែបម្រើ Kai Havertz បានបង្ហើបថារូបគេចង់ដណ្ដើមតំណែងលេខ៩របស់ Lukaku
ខ្សែបម្រើ Kai Havertz បានបង្ហើបថារូបគេពិតជាស្រឡាញ់ការលេងជាខ្សែប្រយុទ្ធកណ្ដាលខ្លាំងណាស់ ដោយគិតថាវាស័ក្តិសមនឹងគេ ដែលតំណែងនេះគឺ ជាតំណែងរបស់ ខ្សែប្រយុទ្ធ Romelu Lukaku ក្នុងក្រុម Chelsea ។ Havertz បានរួមចំណែកជួយឲ្យ Chelsea យកឈ្នះ Lille ២ ទល់នឹង០ ក្នុងការប្រកួតវគ្គ១៦ក្រុមពាន Champions League ជើងទី១ ដោយគ្រាប់ទី២រកបានដោយខ្សែបម្រើ Christian Pulisic ។ យ៉ាងណាមិញ គេសង្កេតឃើញថាលោក Thomas Tuchel មិនបានដាក់ខ្សែប្រយុទ្ធ Lukaku ឲ្យចូលលេងនោះឡើយបន្ទាប់ពីឃើញថាការលេងរបស់គេក្នុងការប្រកួតទល់នឹង Crystal Palace គឺអន់ខ្លាំង។ ក្រោយចប់ការប្រកួត Havertz បានបង្ហាញចំណាប់អារម្មណ៍ថា៖ “វាពិតល្អណាស់សម្រាប់រូបខ្ញុំ(ក្នុងការលេងជាខ្សែប្រយុទ្ធកណ្ដាល)។ ពួកយើងមានខ្សែប្រយុទ្ធល្អៗជាច្រើន ដូច្នេះវានឹងក្លាយជារឿងល្អបើសិនមានការផ្លាស់ប្ដូរ។ ថ្ងៃនេះវាល្អណាស់ ហើយខ្ញុំចូលចិត្តលេងតំណែងជាខ្សែប្រយុទ្ធនេះ”៕
25 Feb 2022
71 views
Football News
Tuchel ថាមិនមែនជាពេលសើចចំអកដល់ Lukaku ឡើយ
លោក Thomas Tuchel បាននិយាយថានៅពេលនេះមិនមែនជាពេលដែលត្រូវសើចចំអក ឬបន្ទោសទៅលើខ្សែប្រយុទ្ធ Romelu Lukaku ឡើយ ចំពោះបញ្ហាធ្លាក់ទម្រង់លេងរបស់គេ។ Lukaku បានប៉ះបាល់តែ៧ដងប៉ុណ្ណោះក្នុងការប្រកួតដែលក្រុម Chelsea យកឈ្នះលើក្រុម Crystal Palace បាន ១-០។ ដោយនេះជាចំនួនស្ថិតិប៉ះបាល់តិចបំផុតរបស់កីឡាករនៅ Premier League ពេលពួកគេចូលលេងពេញ៩០នាទី ដោយគិតចាប់តាំងពីឆ្នាំ២០០៣មក។ ខណៈដែលការធ្វើមិនបានល្អនេះដែរ ក៏មានមតិរិះគន់ច្រើនទៅលើកីឡាករបែលហ្សិកនេះដែរ។ យ៉ាងណាសម្រាប់លោក Tuchel បាននិយាយថា៖ “គាត់កំពុងស្ថិតនៅស្ថានភាពមិនល្អ ហើយយើងនឹងការពារគាត់។ Romelu តែងតែស្ថិតនៅផ្នែកមួយនៃការរកដំណោះស្រាយ។ ច្បាស់ណាស់នេះមិនមែនជាអ្វីដែលយើងចង់បានពីគាត់ទេ ហើយគាត់ក៏មិនចង់ធ្វើមិនបានល្អបែបនេះដែរ។ វាមិនមែនជាពេលសម្រាប់សើចចំអកដល់គាត់ និងនិយាយកំប្លែងដាក់គាត់ឡើយ”៕
23 Feb 2022
77 views
Football News
Tuchel ខឹងនឹង Lukaku យ៉ាងខ្លាំង ថាធ្វើឲ្យបាល់ខូចទាំងគ្មានអ្នកមករំខាន
ក្រោយ Chelsea រងបរាជ័យក្រោមថ្វីជើងក្រុម Manchester City ក្នុងលទ្ធផល ១ ទល់នឹង ០ លោក Thomas Tuchel បានរិៈគន់ចំៗអំពីទម្រង់លេងរបស់ Romelu Lukaku ហើយលោកបានលើកឡើងថាខ្សែប្រយុទ្ធសញ្ជាតិ ប៊ែលហ្ស៊ិក បានធ្វើឱ្យខូចបាល់ជាច្រើនទាំងដែលនៅក្នុងការប្រកួតមិនមាននរណាមកដាក់សម្ពាធលើរូបគេផង។ ជាការពិតណាស់ បន្ទាប់ពី Man City ទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់ពេលនេះពួកគេមាន ៥៦ ពិន្ទុ ដាច់ក្រុម Chelsea ជាលេខ ២ ដល់ទៅ ១៣ ពិន្ទុឯណោះ ដូច្នេះពួកគេកាន់តែមានភាគរយខ្ពស់ ក្នុងការឈ្នះពាន Premier League នៅរដូវកាលនេះ ខណៈនៅរដូវកាលមុនក៏ពួកគេជាក្រុមជើងឯកផងដែរ។ យ៉ាងណាមិញ ក្រោយ Chelsea ចាញ់យប់មិញលោក Tuchel ហាក់មិនសប្បាយចិត្តឡើង ក្នុងនោះលោកបានរិៈគន់កូនក្រុមរបស់ខ្លួនកីឡាករ Lukaku បន្ទាប់ពីរូបគេមានឱកាសទៅដល់មុខទីរបស់ Man City ជាច្រើនលើកប៉ុន្តែខ្សែប្រយុទ្ធម្ចាស់អាវលេខ ៩ រូបនេះមិនសម្រេចគ្រាប់បាល់បានសូម្បីមួយគ្រាប់។ ក្រោយបញ្ចប់ការប្រកួតលោក
17 Jan 2022
93 views
Football News
ក្លិប Chelsea ចង់បានខ្សែប្រយុទ្ធរបស់ក្រុម Napoli ទុកជំនួស Lukaku
ក្លិប Chelsea កំពុងសិក្សាអំពីតម្លៃផ្ទេររបស់ខ្សែប្រយុទ្ធ Napoli កីឡាករ Victor Osimhen ហើយបើតាមរបាយការណ៍បានបញ្ជាក់ថា កីឡាករសញ្ជាតិ នីហ្ស៊េរីយ៉ា រូបនេះមានតម្លៃចំនួន ៦៦ លានផោន ឬប្រមាណជា (៩០ លានដុល្លាអាមេរិក)។ ជាការពិតណាស់ អនាគតរបស់ Romelu Lukaku ត្រូវបានគេដឹងថា ហាក់មានភាពរកាំរកូសជាមួយ Chelsea ដ្បិតរូបគេបានចេញមុខសារភាព និងសូមទោសជាសាធារណៈ ទៅហើយក្តី បន្ទាប់ពីគាត់បានធ្វើកិច្ចសម្ភាសន៍ដ៏សម្រូងចម្រាស់មួយជាមួយកាសែត Sky Italia។ ស្របពេលជាមួយគ្នានេះ ក្រុម Paris Saint-Germain ក៏បង្ហាញការចាប់អារម្មណ៍ចង់ចុះកុងត្រាយកខ្សែប្រយុទ្ធសញ្ជាតិ ប៊ែលហ្ស៊ិក ផងដែរ ទោះបីបច្ចុប្បន្នខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំបានប្តេជ្ញាចិត្តចង់ស្នាក់នៅទឹកដី Stamford Bridge ក៏ដោយ ហើយរូបគេក៏បានចូលលេងឱ្យក្រុមតោខៀវក្រោមការដឹកនាំរបស់លោក Thomas Tuchel ផងដែរ នាការប្រកួត ២ លើកចុងក្រោយនេះ។ យោងតាមការចុះផ្សាយរបស់កាសែត El Nacional បានរាយការណ៍មកថា Chelsea កំពុងតាមដានខ្សែប្រយុទ្ធតម្លៃ
11 Jan 2022
85 views
Football News
Romelu Lukaku បានផ្ញើសារសុំទោសអ្នកគាំទ្រក្រោយដឹងកំហុស
ខ្សែប្រយុទ្ធរបស់តោខៀវ Romelu Lukaku បានផ្ញើសារសុំទោសទៅកាន់អ្នកគាំទ្របន្ទាប់ពីរូបគេបានសាងកំហុសដោយមានបញ្ហាជាមួយអ្នកចាត់ការរបស់ខ្លួនលោក Thomas Tuchel រហូតត្រូវបានអ្នកចាត់ការមិនដាក់ឲ្យលេង។ “ខ្ញុំទោសចំពោះអ្នកគាំទ្រ សម្រាប់ការខកចិត្តដែលខ្ញុំបានបង្កឡើង។ នៅទីបំផុតខ្ញុំបានយល់ច្បាស់ពីមូលហេតុដែលអ្នករាល់គ្នាខឹងខ្ញុំ ហើយខ្ញុំត្រូវតែបង្ហាញការប្ដេជ្ញាចិត្តរបស់ខ្ញុំឲ្យអ្នករាល់គ្នាបានឃើញ។ ខ្ញុំក៏សុំទោសទៅកាន់អ្នកចាត់ការ ថ្នាក់ដឹកនាំក្លឹប និងក្រុមរបស់ខ្ញុំផងដែរ»។ នេះជាសម្ដីទាំងស្រុងរបស់ Lukaku ។ រំលឹកថា កាលប្រកួតមុនខ្សែប្រយុទ្ធមាឌធំរូបនេះត្រូវបានអ្នកចាត់ការខាងមិនដាក់ឲ្យលេងទល់ Liverpool ឡើយ។ ប៉ុន្តែយប់នេះត្រូវបានគេដឹងថា Lukaku នឹងបង្ហាញខ្លួនក្នុងជំនួបទល់មាន់ខ្នាយមាស Tottenham Hotspur សម្រាប់ជើងទី១ពាន League Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕
06 Jan 2022
91 views
Football News
លោក Tuchel បញ្ជាក់ថា Lukaku នឹងអវត្តមានមួយសប្តាហ៍ទៀត
គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បាននិយាយប្រាប់សារព័ត៌មានមុនការប្រកួតជាមួយក្រុម Leicester ដោយនិយាយថា Romelu Lukaku នឹងមិនមានវត្តមាននៅថ្ងៃសៅរ៍នេះនោះទេ។ ខ្សែប្រយុទ្ធបែលហ្ស៊ិករូបនេះ ស្ថិតក្នុងភាពស្រពិចស្រពិលសម្រាប់ការប្រកួត Champions League ទល់នឹងក្រុម Juventus និងក្នុងលីកទល់នឹងក្រុម Manchester United នៅចុងសប្តាហ៍ក្រោយ។ សរុបមកខ្សឬប្រយុទ្ធវ័យ 28ឆ្នាំរូបនេះ បានអវត្តមានរយះពេលមួយខែដោយសាររបួសកជើង អំឡុងពេលដែលក្រុម Chelsea បានយកឈ្នះលើ Malmo របស់ន័រវេសក្នុងលិទ្ធផល 4 ទល់នឹង 0 ក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃទី 20 ខែតុលាកន្លងទៅ ។ លោក Thomas Tuchel បាននិយាយមុនការប្រកួតជាមួយក្រុម Leicester ថា៖“អ្វីដែលខ្ញុំអាចនិយាយបាននៅពេលនេះ យើងព្យាយាមយ៉ាងខ្លាំង។ ខ្ញុំមិនចង់ដាក់សម្ពាធលើគេទេ។ ប៉ុន្តែទុកអោយគេជាអ្នកដាក់សម្ពាធលើខ្លួនឯងទៅចុះ” ។ កាសែត Daily Mail រាយការណ៍ថាកីឡាករវ័យ 28 ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងត្រលប់មកហ្វឹកហាត់ក្រុមវិញនៅចុងសប្តាហ៍នេះ៕
20 Nov 2021
113 views
Football News
Lukaku នឹងត្រូវសម្រាករយះពេល ១ខែដោយសាររបួសសរសៃពួរ
ខ្សែប្រយុទ្ធ Romelu Lukaku អាចប្រឈមមុខសម្រាករយៈពេល១ខែ ព្រោះតែបញ្ហារបួសកជើងដែលបន្សល់ពីការប្រកួត Champions League ទល់នឹងក្រុម Malmö FF កាលពីថ្ងៃពុធ។ កីឡាករសញ្ជាតិបែលហ្ស៊ិកបានរបួសកជើងអំឡុងពេលវគ្គទីមួយ ខណៈដៃគូប្រយុទ្ធ Timo Werner ក៏របួសសរសៃពួរដូចគ្នា ក្នុងការប្រកួត Chelsea យកឈ្នះ Malmo ៤-០។ ផ្អែកតាម The Sun ឲ្យដឹងថា Lukaku កំពុងប្រឈមមុខសម្រាករយៈពេលវែង បង្កជាក្ដីបារម្ភក្នុងការប្រជែងពានលីគរបស់ Chelsea។ ប្រសិនបើ Lukaku អវត្តមាន៤សប្ដាហ៍មែន នោះគេនឹងមិនបានលេងក្នុងជំនួបជាមួយ Norwich, Newcastle និង Burnley ក្នុង Premier League។ ជាមួយគ្នានេះ គេនឹងអវត្តមានក្នុង League Cup មួយប្រកួតទៀតជាមួយ Southampton ហើយអាចត្រឡប់មកវិញពេលប៉ះ Malmö FF៕
22 Oct 2021
155 views
Football News
លោក Tuchel ថា មានតែកីឡាករពីររូបប៉ុណ្ណោះដែលយល់ចិត្តគ្នាជាមួយ Lukaku
អ្នកចាត់ការទូទៅក្លិប Chelsea លោក Thomas Tuchel បានលើកឡើងថា មានតែ Mateo Kovacic និង Mason Mount ប៉ុណ្ណោះដែលលេងយល់ចិត្តគ្នាជាងគេជាមួយ Romelu Lukaku។ ជាការពិតណាស់ កាលពីដើមរដូវកាល កីឡាករសញ្ជាតិប៊ែលហ្សិកខាងលើ បានសម្រេចចិត្តចាកចេញពី Inter Milan ដើម្បីវិលត្រឡប់មកកាន់ Chelsea វិញក្នុងតម្លៃខ្លួន ៩៧.៥លានផោន (ឬប្រមាណ១៣២លានដុល្លារ) ហើយ រូបគេអាចរកគ្រាប់បាល់បានសរុបចំនួនបួនគ្រាប់ហើយ។ លោក Tuchel បាននិយាយថា៖ ខ្ញុំគិតថាបាល់ទាត់ក្នុងពេលបច្ចុប្បន្ននេះ គឺ អាស្រ័យទៅលើការទាក់ទងគ្នា។ Lukaku គាត់មានទំនាក់ទំនងល្អនៅលើទីលានជាមួយ Kovacic និង Mount។ ពួកគេតែងតែសម្លឹងរកគ្នីគ្នា និង យល់ចិត្តគ្នាណាស់។ សម្រាប់កីឡាករផ្សេងៗទៀត គឺ គាត់ត្រូវការពេលវេលាដើម្បីសិក្សាពីគ្នាបន្ថែមទៀត ៕
02 Oct 2021
216 views
Football News
Conte អតីតគ្រូចាស់ចំអក Chelsea ថាមិនចេះប្រើប្រាស់ Lukaku
លោក Antonio Conte អតីតគ្រូរបស់ Inter Milan បាននិយាយថា Chelsea មិនទាន់ចេះប្រើខ្សែប្រយុទ្ធ Romelu Lukaku នៅឡើយទេ។ Lukaku បានត្រឡប់មកចូលរួមជាមួយ Chelsea វិញក្នុងតម្លៃខ្លួនកំណត់ត្រារបស់ក្លឹប៩៨លានផោនក្នុងរដូវក្ដៅនេះ ហើយរកបានដល់ទៅ៤គ្រាប់ក្នុងការបង្ហាញខ្លួនលេង៤ប្រកួតដំបូង។ យ៉ាងណាក្ដីលោក Conte ដែលធ្លាប់ធ្វើការជាមួយ Lukaku នៅ Iner គិតឃើញថា Chelsea គួរតែចេះប្រើកីឡាករឲ្យត្រឹមត្រូវ។ Chelsea បានបរាជ័យក្រោមថ្វីជើង Juventus ១-០ កាលពីយប់មិញក្នុងកម្មវិធី Champions League។ ក្រោយប្រកួតនេះចេះ Conte បាននិយាយពី Lukaku ថា គេនៅតែអាចធ្វើបានល្អជាងអ្វីៗទាំងអស់ជាមួយនឹងបច្ចេកទេសរបស់គេ។ គេកំពុងស្ថិតនៅកម្រិតខ្ពស់ ប៉ុន្តែជាកីឡាករម្នាក់ត្រូវពង្រឹងរហូតដល់ថ្ងៃចូលនិវត្តន៍។ Conte បានបន្ថែមទៀតថា មានខ្សែប្រយុទ្ធដូច Lukaku គឺត្រូវតែចេះប្រើប្រាស់។ លោកក៏មិនដឹងច្បាស់ថា Chelsea ចេះប្រើប្រាស់កីឡាករឬនៅទេ។ ប្រសិនបើតោខៀវអាចស្វែងយល់ពីរបៀបប្រើ Lukaku ពួកគេនឹងក្លាយក្រុមយកឈ្នះនៅ UCL រដូវកាលនេះ៕
30 Sep 2021
193 views
Football News
Chiellini ៖ ខ្ញុំពិតជាសង្ឃឹមយ៉ាងខ្លាំងថា Ballon d’Or’ ឆ្នាំនេះនឹងបានទៅ Jorginho
ខ្សែការពារ Giorgio Chiellini របស់ជម្រើសជាតិអ៊ីតាលី បានបង្ហាញក្ដីសង្ឃឹមយ៉ាងខ្លាំងថាពាន Ballon d’Or ឆ្នាំនេះនឹងបានទៅមិត្តរួមជាតិ Jorginho ក្រោយពេលកីឡាករ Chelsea ទទួលបានជោគជ័យទាំងនៅក្លឹប និងនៅជម្រើសជាតិកាលពីរដូវក្ដៅកន្លងទៅ។ Chiellini នឹងត្រូវប្រឈមមុខទល់មិត្តរួមជាតិ Jorginho នៅយប់នេះក្នុងការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុតាមពូល H ខណៈដែលប្រកួតបើកឆាករបស់ក្រុមទាំងពីរឈ្នះដូចគ្នា។ មុនពេលប៉ះគ្នាយប់នេះខ្សែការពាររបស់ Juventus ខាងលើបានបង្ហាញអារម្មណ៍រីករាយ និងក្ដីសង្ឃឹមយ៉ាងខ្លាំងថា Jorginho នឹងឈ្នះពាន Ballon d’Or ព្រោះគេជាបុគ្គលដែលសក្តិសមបំផុតក្រោយពេលជួយ Chelsea ឲ្យឈ្នះ Champions League និង Euro 2020 នៅឆ្នាំនេះ។ ក្រៅពីប្រឈមមុខជាមួយ Jorginho ខ្សែការពារខាងលើនឹងត្រូវតាមបិទ Romelu Lukaku ដែលជាកីឡាកររកបាន៣០គ្រាប់ឲ្យក្រុម Inter Milan កាលពីរដូវកាលមុនក្នុងការប្រកួតសរុប៤៤ប្រកួត ដើម្បីជួយ Inter ឈ្នះ Serie A ដែលបច្ចុប្បន្នកំពុងលេង
29 Sep 2021
152 views
Football News
Dzeko ស៊ុត ២គ្រាប់ជួយអោយ Inter Milan បំបាក់ Bologna ចាស់ដៃ
Edin Dzeko បានស៊ុតបាល់បញ្ចូលទី ២ គ្រាប់ខណៈដែលក្រុមការពារតំណែងជើងឯកជើងឯក Serie A អ៊ីតាលី Inter Milan បានបំបាក់ក្រុម Bologna ដល់ទៅ៦ទល់និង១ក្នុងលទ្ធផលមិនធ្លាប់ជួបពីមុនមក។ ខ្សែប្រយុទ្ធ Lautaro Martinez បានជួយឲ្យ Inter Milan នាំមុខមុនក្រោយការបញ្ជូនបាល់ពី Denzel Dumfries ខណៈខ្សែការពារ Milan Skriniar បានតែតបាល់ពីការលើកចេញពីជ្រុងរបស់ Federico Dimarco, Nicolo Barella និង Matias Vecino ក៏មានឪកាសរកបានគ្រាប់បាល់ជួយក្រុមផងដែរ។ ទោះយ៉ាងណា Theate មាន ឪកាសតដៃបាន១គ្រាប់បាល់វិញសម្រាប់ក្រុមភ្ញៀវនៅកៀកម៉ោងជិតបញ្ចប់ការប្រកួតតង់ទី២។ Inter Milan ដែលបានបាត់បង់គ្រូបង្វឹកជួយអោយពួកគេឈ្នះពាន Premier League លោក Antonio Conte និងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរដូវកាលមុន Romelu Lukaku និងកីឡាករមួយចំនួនទៀត នៅក្នុងរដូវក្តៅក្រោមហេតុផលកាត់បន្ថយប្រាក់ឈ្នួល ទោះយ៉ាណាប៉ុន្តែពួកគេមិនស្គាល់ចាញ់សោះនៅ Serie A ក្រោមការដឹកនាំរបស់លោក
19 Sep 2021
312 views
Football News
Lukaku ស៊ុតបច្ចេកទេស ២ គ្រាប់ជួយឱ្យ Chelsea លត់ Aston ចាស់ដៃ
កាលពីរាត្រីថ្ងៃ សៅរិ៍ កន្លងទៅត្រូវនឹងថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២១ ជាការប្រកួតសប្តាហ៍ទី ៤ នៃក្របខណ្ឌ Premier League រវាងក្រុមម្ចាស់ផ្ទះ Chelsea ទល់នឹងក្រុមភ្ញៀវ Aston Villa។ ជាការពិតណាស់ ក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Thomas Tuchel ក្រុម Chelsea ពិតជាបង្ហាញទម្រង់លេងបានល្អឥតខ្ចោះមែនទែន នាការប្រកួតរដូវកាល ២០២១-២០២២ នេះ ហើយកាលពីយប់មិញទៀតសោត ពួកគេបានទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ Aston Villa ក្នុងលទ្ធផល ៣ ទល់នឹង ០។ គិតមកត្រឹមសប្តាហ៍ទី ៤ នេះក្រុម Chelsea កំពុងឈរនៅលេងរៀងទី ២ នៃក្របខណ្ឌ Premier League មាន ១០ ពិន្ទុស្មើនឹងក្រុមកំពូលតារាង Manchester United ក្រោយឆ្លងកាត់ ១២ ប្រកួតពួកគេបានឈ្នះ ៣ ប្រកួត
12 Sep 2021
139 views
Football News
Lukaku៖“ កុំប្រៀបធៀបខ្ញុំទៅនឹង Ronaldo”
ខ្សែប្រយុទ្ធ Romelu Lukaku របស់ក្រុមតោខៀវ Chelsea បានធ្វើអត្ថាធិប្បាយអំពីការប្រៀបធៀបជាមួយវីរបុរសរបស់ក្រុមបិសាចក្រហម Manchester United គឺ Cristiano Ronaldo ។ ថ្លែងនៅក្នុងសន្និសីទកាសែតមុនការប្រកួតរវាងក្រុម ប៊ែលហ្ស៊ិក ជួបជាមួយក្រុម សាធារណៈរដ្ឋឆេក នៅក្នុងវគ្គជម្រុះព្រឹត្តិការណ៍ World Cup ខ្សែប្រយុទ្ធ Lukaku បានរៀបរាប់យ៉ាងដូច្នេះថា៖ សូមកុំយកខ្ញុំទៅប្រៀបធៀបជាមួយនឹង Ronaldo អី។ Cristiano Ronaldo សម្រាប់ខ្ញុំ គាត់ជាខ្សែប្រយុទ្ធឆ្នើមម្នាក់ ក្នុងចំណោមកំពូលខ្សែប្រយុទ្ធទាំង ៣ នៃប្រវត្តិសាស្ត្របាល់ទាត់។ ខ្ញុំនឹងមិនចាត់ថ្នាក់គាត់ពីលេខរៀងទី ១ ដល់ទី ៣ នោះទេ ប៉ុន្តែគាត់បានស្ថិតនៅក្នុងនោះបាត់ទៅហើយ។ អ្វីដែលគាត់សម្រេចបាននៅក្នុងវិស័យបាល់ទាត់កំលុងពេលឥឡូវនេះ សម្រាប់កីឡាករដូចជាជំនាន់ពួកខ្ញុំគឺវាពិតជាពិសេសពិសាលខ្លាំងណាស់។ ខ្ញុំពិតជាសំណាងណាស់ ដែលអាចលេងតទល់ជាមួយគាត់តាំងពីនៅ អ៊ីតាលី ហើយឥឡូវគាត់បានត្រឡប់មក Premier League ទៀត, វាពិតជាល្អខ្លាំងណាស់ នៅក្នុងបាល់ទាត់អង់គ្លេស៕
05 Sep 2021
283 views
Football News
លោក Ian Wright វីរបុរស Arsenal ថា Chelsea មិនដាក់ Havertz តទល់ Liverpool ស្អែកទេ
ក្រុមតោខៀវ Chelsea នឹងធ្វើដំណើរទៅកាន់ទឹកដី Anfield នៅថ្ងៃសៅរ៍វេលាម៉ោង១១:៣០ នាទីយប់ស្អែកនេះ ដើម្បីប្រកួតសប្ដាហ៍ទី៣នៃក្របខណ្ឌ Premier League ។ ក្នុងជំនួបទល់ក្រុមខ្លាំង Liverpool នេះលោក Ian Wright វីរបុរសរបស់ Arsenal យល់ឃើញថា Chelsea នឹងមិនដាក់ Kai Havertz ក្នុងជម្រើសដំបូងដូចដែលក្រុមតោខៀវបានធ្វើកាលយកឈ្នះក្រុម Arsenal ២-០កាលពីសប្ដាហ៍មុននោះទេ។ វីរបុរសរបស់ Arsenal ខាងលើយល់ឃើញថា លោក Thomas Tuchel អ្នកចាត់ការតោខៀវ នឹងប្រើ Mason Mount ជាជំនួយដល់ការសម្លាប់របស់ Romelu Lukaku ។ លោកគិតថា តោខៀវ នឹងផ្លាស់ប្ដូរទម្រង់មិនអាចលេងដោយសេរីដូចកាលប៉ះ Arsenal ទេ។ Chelsea បានដឹងយ៉ាងច្បាស់ថា បើសិនជាដាក់ Havertz ឲ្យលេងក្នុងជម្រើសដំបូង នោះLiverpool ពិតជាដឹងពីវិធីក្នុងការបិទជាក់ជាមិនខាន។ យ៉ាងណាប្រកួតមុនពេលយកឈ្នះកាំភ្លើងធំ២-០នោះ Chelsea បានដាក់ Havertz
27 Aug 2021
245 views
Football News
Lukaku ថាគេត្រូវតែចាកចេញពីក្លិបនៅ PL មួយនេះ ទើបអាចក្លាយជាកីឡាករល្អបាន
កាលពីពេលថ្មីៗមកនេះ ខ្សែប្រយុទ្ធ Romelu Lukaku ទើបតែផ្ទេរមកក្លិបតោខៀវ Chelsea បន្ទាប់ពីធ្លាប់ចាកចេញនៅឆ្នាំ២០១៤ ដោយលើកនេះ Chelsea បានទិញយកគេពី Inter Milan ក្នុងតម្លៃខ្លួនជាង១៣០លានដុល្លារ។ ក្នុងនោះដែរកីឡាករសញ្ជាតិបែលស៊ិករូបនេះបានសារភាពថា ទាល់តែគេចាកចេញពីក្លិបបិសាចក្រហម Manchester United ទើបគេអាចក្លាយជាកីឡាករល្អមួយរូបបាន។ Lukaku ធ្លាប់លេងឲ្យ Manchester United បាន២រដូវកាលពោលគឺចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ដោយគេបានបង្ហាញខ្លួនចំនួន៩៦ប្រកួតប៉ុន្តែរកបាន៤២គ្រាប់ ហើយ៦ខែក្រោយ Ole Gunnar Solskjaer ចូលមកដឹកនាំ កីឡាកររូបនេះក៏បានចាកចេញពីទឹកដី Old Trafford ដោយសារមិនត្រូវស្ទាយ៍លេងរបស់លោកគ្រូ។ យ៉ាងណាមិញ Lukaku បានផ្ទេរទៅ Inter Milan បន្ទាប់ពីនោះនិងបានជួយឲ្យក្លិបលើកពាន Serie A លើកដំបូងក្នុងរយៈពេលដប់ឆ្នាំដោយគេរកបាន៣៤គ្រាប់ នៅរដូវកាលដំបូងហើយនៅរដូវកាលចុងក្រោយគេក៏រកបាន៣០គ្រាប់ទៀតមុននឹងចាកចេញមក Chelsea វិញ។
22 Aug 2021
237 views
Football News
Lukaku យល់ព្រមពាក់លេខក្ដៅ លេខ៩នៅ Chelsea ដោយមិនញញើត
ខ្សែប្រយុទ្ធ Romelu Lukaku នឹងពាក់លេខ៩ ដែលជាលេខក្ដៅក្នុងក្លឹប Chelsea បន្ទាប់ពីក្លាយជាកីឡាករផ្លូវការរបស់ក្លឹប ហើយគេចង់បង្ហាញខ្លួនលេងឆាប់ៗ។ កីឡាករដែលមានតម្លៃខ្លួន៩៧,៥លានផោន ផ្លាស់ពីក្លឹប Inter Milan ត្រូវបានក្លឹបទុកចិត្តឲ្យលេខ៩ ដែលអតីតកីឡាករមុនៗដូចជា Hasselbaink និង Gianluca Vialli ធ្លាប់ពាក់ជោគជ័យ។ ប៉ុន្តែលេខមួយនេះបានក្លាយជាលេខក្ដៅនៅរយៈកាលចុងក្រោយ ដោយខ្សែប្រយុទ្ធមួយចំនួនដូចជា Fernando Torres, Crespo, Alvaro Morata និង Gonzalo Higuain ទទួលយកវាហើយមិនជោគជ័យជាមួយក្លឹប។ ក្នុងសន្និសីទកាសែតកីឡាករវ័យ២៨ឆ្នាំបាននិយាយថា គេទទួលបានលេខ៩ និងសប្បាយចិត្តខ្លាំងណាស់ ហើយសំណាងដែលបានមកដល់ក្នុងពេលនេះ។ វាពិតជាល្អដែលបានត្រឡប់មកវិញ។ ជាកីឡាករបាល់ទាត់ម្នាក់ អ្នកត្រូវតែប្រយុទ្ធដើម្បីសម្រេចគោលដៅសុបិន្តរបស់អ្នក៕
19 Aug 2021
157 views
Football News
Tuchel សង្ឃឹមថា Kante និង Lukaku អាចនឹងមកជួយ Chelsea ក្នុងប្រកួតតទល់នឹង Arsenal
លោក Thomas Tuchel សង្ឃឹមថា ខ្សែបម្រើ N’Golo Kante និង ខ្សែប្រយុទ្ធ Romelu Lukaku នឹងអាចមកជួយ Chelsea ក្នុងការប្រកួតក្របខ័ណ្ឌ Premier League តទល់នឹង Arsenal នៅថ្ងៃទីអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបនេះផ្ទាល់។ Kante និង Lukaku ជាកីឡាករដែលបានអនុវត្តមានក្នុងការប្រកួតបើកឆាកដំបូងនៃរដូវកាលថ្មីជាមួយក្លឹប Crystal Palace ក្នុងលទ្ធផលឈ្នះ ៣-០។ បើតាមការបញ្ជាក់របស់ Tuchel ផ្ទាល់ទាក់ទងនឹងមូលហេតុមិនបានចូលរួមរបស់ Kante ក្នុងការប្រកួតខាងលើនេះគឺដោយសារតែកីឡាករនេះរាងមានបញ្ហាកែងជើងក្រោយប្រកួតចប់នឹង Villarreal ក្នុងក្របខ័ណ្ឌ UEFA Super Cup កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ ដូច្នេះលោកក៏បានសម្រេចឲ្យកីឡាករនេះសម្រាក និងធ្វើការព្យាបាលសិន ដែលរំពឹងថានឹងជាសះស្បើយ ហើយត្រលប់មកចូលរួមហ្វឹកហាត់ជាមួយក្រុមដូចធម្មតាវិញនៅពាក់កណ្ដាលសប្ដាហ៍នេះ។ សម្រាប់ Lukaku វិញដែលជាកីឡាករថ្មីសម្រាប់ Chelsea ក្នុងរដូវកាលនេះ អ្នកចាត់ការរូបនេះក៏បានបញ្ជាក់ផងដែរថា គេកំពុងជាប់ធ្វើចត្តាឡីស័ក ហើយលោករំពឹងថាកីឡាករនេះនឹងបញ្ចប់ការធ្វើចត្តាឡីស័កនេះតាមពេលកំណត់ និងមកចូលរួមហ្វឹកហាត់ជាមួយក្រុមនៅថ្ងៃទីអង្គារ
16 Aug 2021
175 views