Tag: Ronald Koeman
Football News
លោក Xavi បើកភ្លើងខៀវទទួល Luis Suarez វិលមកកាន់Barcelona វិញ
តារាឆ្នើមរបស់ Atletico Madrid កីឡាករ Luis Suarez អាចនឹងវិលត្រលប់មកកាន់ Barcelona វិញ បន្ទាប់ពីគ្រូបង្វឹកលោក Xavi បានបើកភ្លើងខៀវព្រមទទួលយកកីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយខាងលើមកកាន់កីឡដ្ឋាន Camp Nou វិញ។ ជាការពិតណាស់ កាលពីឆ្នាំ២០២០កន្លងទៅ Suarez មានការខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីរូបគេបានសម្រេចចិត្តចាកចេញពី Barcelona ទាំងបង្ខំ ដោយសាររូបគេមិនស្ថិតនៅក្នុងផែនការរបស់អតីតគ្រូបង្វឹក Ronald Koeman។ រូបនេះក៏បានធ្វើឲ្យលោក Koeman សោកស្តាយតាមរយៈការផ្ទេរទៅកាន់ Atletico Madrid និង បានជួយក្រុមឲ្យឈ្នះពានរង្វាន់ La Liga ផងដែរ។ យ៉ាងណាក្តី បច្ចុប្បន្ននេះ កីឡាករដែលមានវ័យ៣៤ឆ្នាំខាងលើ នៅសេសល់កុងត្រាជាមួយ Atletico Madrid តែចំនួន៦ខែទៀតប៉ុណ្ណោះ ខណៈ ទំនាក់ទំនងរវាងគេជាមួយនឹងក្លិប កំពុងឃ្លាតឆ្ងាយគ្នាបណ្តើរៗហើយ។ បើយោងទៅតាមការចុះផ្សាយរបស់កាសែត Fichajes របស់អេស្ប៉ាញបានលើកឡើងថា Barcelona ជាជម្រើសមួយសម្រាប់ Suarez នារដូវកាលក្រោយ ខណៈ លោក Xavi ក៏ចង់ឃើញវត្តមានរបស់គេមកកាន់កីឡដ្ឋាន
09 Jan 2022
142 views
Football News
ខុសពី Keoman លោក Xavi ប្ដូរយុទ្ធសាស្ត្របែបនេះដើម្បីសងសឹក Bayern
អ្នកចាត់ការ Xavi Hernandez បានផ្លាស់ប្ដូរការត្រៀមខ្លួនរបស់ Barcelona មុនការប្រកួតសំខាន់ជាមួយ Bayern Munich នៅថ្ងៃពុធស្អែក។ Barca ត្រូវការឈ្នះដាច់ខាតដើម្បីមានឱកាសបានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ ហើយមុនការប្រកួតមក ក្រុមរបស់លោក Xavi នឹងនាំគ្នាទៅហ្វឹកហាត់នៅឯកីឡដ្ឋាន Allianz Arena តែម្ដង។ កន្លងទៅការលេងក្រៅដីក្នុងពានរង្វាន់ Champions League នារដូវកាលនេះ អតីតអ្នកចាត់ការចាស់ Ronald Koeman តែងហ្វឹកហាត់នៅ Camp Nou មុនពេលចេញដំណើរទៅប្រកួត។ ប៉ុន្តែក្រោមការដឹកនាំរបស់ Xavi ក្លឹប Barca នឹងហោះទៅប្រទេសអាល្លឺម៉ង់មុនពេលដើម្បីហ្វឹកហាត់នៅទីលានសម្រាប់ប្រកួតតែម្ដង។ ការទៅហ្វឹកហាត់នៅ Allianz Arena នៅថ្ងៃអង្គារនេះ ដោយសារតែ Xavi ចង់ឲ្យកីឡាករស៊ាំនឹងបរិយាកាសក្នុងកីឡដ្ឋាន។ ការប្រកួតរវាង Bayern និង Barca នឹងលេងដោយគ្មានអ្នកគាំទ្រផ្ទាល់ ដោយសារតែការរឹតបន្តឹងបញ្ហាជំងឺកូវីដ-១៩នៅទីក្រុង Munich៕
07 Dec 2021
126 views
Football News
Coutinho បដិសេធមិនចាកចេញពី Barça ក្នុងខែមករានេះទេ
Diario Sport អះអាងថា ខ្សែបម្រើ Philippe Coutinho របស់ Barcelona មិនមានចេតនាចាកចេញពីក្លឹបក្នុងខែមករាទេ។ កន្លងមកមានសេចក្តីរាយការណ៍ថាភាគីខាងក្លឹប Barcelona ចង់លក់ ឬយ៉ាងហោចណាស់ក៏បញ្ជូនកីឡាករប្រេស៊ីលឱ្យក្លឹបផ្សេងខ្ចីជើង ប៉ុន្តែមិនអាចស្វែងរកក្លឹបសមរម្យសម្រាប់ខ្សែបម្រើវ័យ 29ឆ្នាំរូបនេះចូលរួមបានទេ។ អតីតអ្នកចាត់ការក្រុម Barcelona លោក Ronald Koeman បានផ្តល់ឱកាសឱ្យ Coutinho បង្ហាញខ្លួនប៉ុន្តែ Coutinho បានបរាជ័យក្នុងការជាប់ជម្រើស១១នាក់ដំបូង។ Xavi Hernandez ដែលបានតែងតាំងឲ្យចូលដឹកនាំក្រុមកាលពីសប្តាហ៍មុន ត្រូវបានគេរាយការណ៍ថាសុខចិត្តពិភាក្សាជាមួយកីឡាករប្រេស៊ីលដោយផ្ទាល់ មុនពេលធ្វើការសម្រេចចិត្តលើអនាគតរបស់គេជាមួយក្លឹប។ សម្រាប់កីឡាករ Coutinho ផ្ទាល់បានបដិសេធមិនចាកចេញ ដោយប្តេជ្ញាចិត្តរងចាំបញ្ចប់រដូវកាលនេះទើបព្រមចាក់ចេញពីក្លឹបនៅអេស្ប៉ាញនេះ៕
16 Nov 2021
103 views
Football News
Messi អាចនឹងត្រឡប់មកកាន់ Barcelona វិញនៅពេលផុតកុងត្រាជាមួយ PSG
Lionel Messi បានចាកចេញពី Barcelona កាលពីរដូវក្ដៅ ក្រោយពីប្រកបអាជីពអស់រយៈពេល១៧រដូវកាល ប៉ុន្តែមជ្ឈដ្ឋានជុំវិញរបស់ក្លឹបពិតជាចង់ឲ្យគេត្រឡប់វិញណាស់។ ការចាកចេញរបស់ Messi ដោយសារតែអស់កុងត្រាជាមួយក្លឹប ស្របពេលដែល Barca កំពុងជួបរឿងវិបត្តិហិរញ្ញវត្ថុនិងបំណុលជាច្រើន។ កីឡាករសញ្ជាតិអាហ្សង់ទីនបានសម្រេចទៅចូលរួមជាមួយ PSG ដែលមានអតីតមិត្តរួមក្រុម Neymar នៅទីនោះ ដោយទទួលយកកុងត្រា២ឆ្នាំ ពោលដល់ឆ្នាំ២០២៣។ តាមរយៈកុងត្រានេះមានការជំរុញចង់ឲ្យ Messi ត្រឡប់មក Barca វិញ ពេលដែលកុងត្រារបស់គេអស់។ លោក Victor Font ដែលឈរឈ្មោះជាបេក្ខភាពប្រជែងធ្វើជាប្រធានក្លឹបកាលពីឆ្នាំ២០២១ បានជំរុញក្លឹបរៀបគម្រោងហៅ Messi មកវិញ។ ថ្មីៗនេះ Barca ទើបតែតែងតាំង Xavi ធ្វើជាអ្នកចាត់ការថ្មី ក្រោយក្លឹបបណ្ដេញលោក Ronald Koeman ចេញពីតំណែង។ ប្រសិនបើ Xavi អាចរក្សាតំណែងរហូតដល់ឆ្នាំ២០២៣ វាអាចជាកត្តាជួយរុញច្រានឲ្យ Messi គិតគូរត្រឡប់មក Barcelona វិញផងដែរ៕
10 Nov 2021
134 views
Football News
Iniesta និយាយអ្វីខ្លះ ពេលឃើញ Xavi ទៅដឹកនាំ Barcelona?
Andres Iniesta ជឿជាក់ Xavi Hernandez នឹងអាចជោគជ័យនៅ Barcelona ក្នុងនាមជាគ្រូ ដូចកាលដែលគេនៅជាកីឡាករ។ Iniesta ដែលបច្ចុប្បន្នជាកីឡាកររបស់ក្លឹប Vissel Kobe ថា Xavi ដឹងច្បាស់ពី Barcelona ហើយនេះជាកត្តាដែលជួយឲ្យគេអាចធ្វើបានល្អនៅទីនោះ។ “គេ (Xavi) បានត្រៀមខ្លួនរួចរាល់។ គេកំពុងតែរៀបចំ ហើយគេមានសមត្ថភាព។ គេពិតជាស័ក្ដិសមណាស់”។ សម្ដី Iniesta ប្រាប់ beIng Sports។ Iniesta ក៏បានជូនពរ Xavi ឲ្យមានសំណាងល្អ ហើយពិតជារំភើបដែលគេអាចទទួលយកការប្រកួតប្រជែងនេះ។ និយាយទាក់ទងនឹង Lionel Messi អតីតជម្រើសជាតិអេស្ប៉ាញបានបន្ថែមថា គេពិតជាចង់ឲ្យកីឡាករសញ្ជាតិអាហ្សង់ទីននៅ Barcelona ហើយពិតជាប្លែកពេលដែលឃើញគេពាក់អាចក្រុមផ្សេង។ កាលពីថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ ក្រុម Barca បានប្រកាសតែងតាំង Xavi ធ្វើជាអ្នកចាត់ការថ្មី ដោយផ្ដល់កុងត្រាដល់ឆ្នាំ២០២៤ ក្រោយក្លឹបបានបណ្ដេញលោក Ronald
08 Nov 2021
88 views
Football News
ផ្លូវការ៖ Al-Sadd ប្រកាសពីការផ្ទេរ Xavi ទៅ Barcelona
កាសែត Qatar Al-Sadd ទើបតែបានប្រកាសពីកិច្ចព្រមព្រៀងរបស់ពួកគេលើការផ្ទេរលោក Xavi Hernandez ទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona ។ ក្លឹបកាតាឡានមួយនេះបានចំណាយទឹកប្រាក់ចំនួន 5 លានអឺរ៉ូលើលក្ខខណ្ឌដែលមានចែងក្នុងកិច្ចសន្យាដើម្បីទទួលបានអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ Xavi Hernandez ។ សេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្លឹប Al-Sadd បាននិយាយថា៖“ Xavi គឺជាផ្នែកមួយដ៏សំខាន់នៃប្រវត្តិសាស្រ្តរបស់ក្លឹប Al-Sadd ហើយយើងសូមជូនពរឱ្យគាត់ទទួលបានជោគជ័យ។ គាត់បានប្រាប់យើងកាលពីប៉ុន្មានថ្ងៃមុនអំពីបំណងប្រាថ្នារបស់គាត់ក្នុងការទៅដឹកនាំក្លឹប Barcelona ក្នុងពេលជាក់លាក់នេះ ដោយសារតែដំណាក់កាលដ៏សំខាន់ដែលក្លឹបកំណើតរបស់គាត់កំពុងជួបបញ្ហារ ហើយយើងយល់ពីរឿងនេះ ហើយបានសម្រេចចិត្តតាមបំណងរបស់គាត់”។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះធ្លាប់លេងឱ្យក្លឹប Barça ចន្លោះឆ្នាំ 1998 និង 2015 នឹងចូលរួមជាមួយ ក្លឹបរបស់កាតា គឺ Al-Sadd ក្នុងនាមកីឡាករ និងជាអ្នកចាត់ការទូទៅក្លឹប 4 ឆ្នាំក្រោយមកបានឈ្នះពានរង្វាន់ចំនួន 7 ជាមួយក្រុមមួយនេះ។ ក្រោមការដឹកនាំរបស់លោក Ronald Koeman ក្លឹប Barcelona ទទួលបានត្រឹមតែ 16 ពិន្ទុប៉ុណ្ណោះក្នុង 11 ប្រកួតដែលឈរនៅលេខ 9
05 Nov 2021
140 views
Football News
Barcelona ត្រៀមដាក់ Coutinho លក់លើទីផ្សារដោះដូរកីឡាករខាងមុខនេះ
ខ្សែបម្រើ Philippe Coutinho របស់ក្លឹប Barcelona ទំនងជាត្រូវចាកចេញពីក្លឹបនៅក្នុងទីផ្សារដោះដូរកីឡាករខាងមុខនេះ។ កាសែត Diario Sport អះអាងថាបន្ទាប់ពីការបណ្តេញលោក Ronald Koeman ចេញពីតំណែងកីឡាករប្រេស៊ីលរូបនេះលែងជាផ្នែកមួយនៃផែនការរបស់ក្រុមអ្នកមានបុណ្យ Barcelona ទៀតហើយ។ កីឡាករវ័យ 29 ឆ្នាំរូបនេះទំនងជាមិនបង្ហាញខ្លួននៅលើទីលានម្តងទៀតទេ ជាពិសេសដោយសារទម្រង់លេងរបស់ Xavi Hernandez អ្នកចាត់ការសញ្ជាតិអេស្ប៉ាញត្រូវបានគេរំពឹងថានឹងកាន់កាប់ក្លឹបកាតាឡានបន្ទាប់ពីការវិលត្រឡប់របស់កីឡាករនឹងជម្រើសជាតិវិញ។ ដោយមានបំណងលក់ Coutinho ក្លឹប Barça រំពឹងថា Newcastle នឹងចុះហត្ថលេខាលើខ្សែបម្រើខាងលើក្នុងរដូវរងារខាងមុខនេះនេះ។ បញ្ជាក់ Philippe Coutinho រកបានតែមួយគ្រាប់គត់ក្នុងការបង្ហាញខ្លួន 8 លើកសម្រាប់ក្លឹប Barcelona ក្នុងរដូវកាលនេះ៕
04 Nov 2021
92 views
Football News
Barca បញ្ជូនតំណាងទៅប្រទេសកាតា ដើម្បីចរចាយក Xavi មកធ្វើជាគ្រូបង្គោលថ្មីរបស់ក្លឹប
ក្លឹប Barcelona បានបញ្ជូនតំណាងរបស់ខ្លួនដែលមានលោក Rafael Yuste អនុប្រធានរបស់ក្លឹប ក៏ដូចជាលោក Mateu Alemany នាយកបាល់ទាត់របស់ក្លឹបទៅទីក្រុងដូហា ប្រទេសកាតា ដើម្បីចរចាយក Xavi មកធ្វើជាគ្រូបង្គោលថ្មីក្លឹបរបស់ខ្លួន ពីក្លឹប Al Sadd កាលពីយប់ថ្ងៃអង្គារ ម្សិលមិញ។ នេះបើយោងតាមការចុះផ្សាយរបស់ Marca ។ ក្រោយបណ្ដេញលោក Ronald Koeman ចេញពីតំណែងគ្រូបង្គោល Xavi ជាបេក្ខជនមួយរូបដែលខាង Barca ចង់បានរហូតមក ខណៈដែរគ្រូបង្គោលរូបនេះនៅជាប់កុងត្រាជាមួយ Al Sadd ដល់ឆ្នាំ២០២៣។ បើតាមចុះផ្សាយរបស់ Goal នៅខណៈនេះ Barca នៅតែរង់ចាំចម្លើយពី Xavi ប៉ុណ្ណោះដោយខាងក្លឹបនេះសម្រេចឲ្យកុងត្រា ២ឆ្នាំ កន្លះមកដឹកនាំក្លឹបរបស់ខ្លួន។ សូមរំលឹកផងដែរថា ក្រោយបញ្ចប់តួនាទីលោក Koeman លោក Sergi Barjuan ក្លាយជាគ្រូបង្គោលបណ្ដោះអាសន្នរបស់ Barca ៕
03 Nov 2021
102 views
Football News
Pique បានរងរបួសកំភួនជើងខណះ Aguero ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ
ក្រុមអ្នកមានបុណ្យ Barcelona បានប្រកួតជាមួយ Alaves នៅកីឡដ្ឋាន Camp Nou កាលពីយប់មិញ ដែលជាការប្រកួតដំបូងរបស់លោក Sergi Barjuan បន្ទាប់ពីការបណ្តេញចេញរបស់លោក Ronald Koeman ដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ (1:1)។ កីឡាករ Barcelona ចំនួន ២នាក់ត្រូវបានបង្ខំឱ្យផ្លាស់ប្ដូរចេញពីទីលានមុនកំណត់។ ខ្សែប្រយុទ្ធ Sergio Aguero ត្រូវបានប្ដូរចេញនៅនាទីទី 41 ដោយសារតែឈឺដើមទ្រូង។ ខ្សែប្រយុទ្ធសញញជាតិអាហ្សង់ទីនរូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យបេះដូង។ លើសពីនេះប្រធានក្រុម Gerard Pique ក៏មានរបួសកំភួនជើងខាងស្តាំ តម្រូវអោយមានការធ្វើតេស្តបន្ថែមទៀតនឹងកំពុងរង់ចាំដើម្បីស្វែងរកស្ថានភាពជម្ងឺពិតប្រាកដនេះបើយោងតាមសារព័ត៌មានរបស់ក្លឹបបានរាយការណ៍៕
31 Oct 2021
141 views
Football News
Laporta បានជួបជាមួយកីឡាករនៅមជ្ឈមណ្ឌលហ្វឹកហាត់
បន្ទាប់ពីការបណ្តេញលោក Ronald Koeman លោក Joan Laporta បាននិយាយជាមួយកីឡាករ Barcelona នៅរសៀលនេះ។ បន្ទាប់ពីការបរាជ័យរបស់ក្រុម Barcelona ក្រោមស្នាដៃក្រុម Rayo Vallecano កាលពីយប់ថ្ងៃពុធ លោក Koeman ត្រូវបានបណ្តេញចេញ។ បុរសសញ្ជាតិហូឡង់បានចូលកាន់ដំណែងតាំងពីខែសីហាឆ្នាំ 2020 ប៉ុន្តែបន្ទាប់ពីមានសម្ពាធយ៉ាងធ្ងន់ធ្ងរជាច្រើនខែមក រជ្ជកាលដឹកនាំរបស់គាត់បានឈានដល់ការបណ្ដេញចេញដែលមិនអាចគេចផុតបាន។ ការស្វែងរកអ្នកជំនួសតំណែងរបស់លោក Ronald Koeman បានចាប់ផ្តើមរួចហើយ វាហាក់ដូចជាអតីតកីឡាករ និងជាអ្នកចាត់ការទូទៅរបស់ Al-Sadd គឺលោក Xavi Hernandez នឹងក្លាយជាអ្នកទទួលខុសត្រូវបន្ទាប់។ Laporta បានជួបជាមួយកីឡាករនៅមជ្ឈមណ្ឌលហ្វឹកហាត់ Cuitat Esportiva របស់ក្លឹបក្នុងពេលជាមួយគ្នា៕
29 Oct 2021
102 views
Football News
ក្រុម Barcelona មានក្ដីស្រមៃចង់បានលោក Klopp មកដឹកនាំក្រុម
ក្រុម FC Barcelona មានក្ដីស្រមៃចង់បានលោក Jurgen Klopp មកធ្វើជាអ្នកចាត់ការក្រុមរបស់ខ្លួន ប៉ុន្តែឱកាសនោះហាក់នៅឆ្ងាយបន្តិច ព្រោះពេលនេះលោកនៅសល់កុងត្រាជាមួយ Liverpool ច្រើនឆ្នាំទៀត។ ក្លឹបយក្សអេស្ប៉ាញខាងលើកំពុងមានទម្រង់លេងមិនល្អនោះទេ ក្រោមការដឹកនាំរបស់លោក Ronald Koeman ដោយឈរនៅលេខ៩ក្នុងលីគ La Liga ។ ប្រភពនៅអេស្ប៉ាញបានបញ្ជាក់ថាក្លឹបអ្នកមានបុណ្យនេះ ក៏កំពុងស្វែងរកអ្នកចាត់ការថ្មីមកត្រៀមជំនួសតំណែងអ្នកចាត់ការហុល្លង់ខាងលើនេះផងដែរ។ ដោយម្នាក់នោះគឺលោក Klopp ដែលកំពុងដឹកនាំក្រុម Liverpool បានយ៉ាងល្អ មិនទាន់ចាញ់សោះ។ ការចិញ្ចឹមចិត្តចង់បានរបស់ក្រុម Barcelona ទំនងជាពិបាកខ្លាំងបន្ដិចហើយ ក៏ព្រោះតែលោក Klopp នៅពេលនេះមានកុងត្រានៅទឹកដី Anfield ដល់ឆ្នាំ ២០២៤។ ខណៈដែលអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះក៏មិនមានបំណងចង់ចាកចេញពីក្រុម Liverpool ដែរ។ លោកធ្លាប់និយាយថាចង់ដឹកនាំក្រុមហង្សក្រហមនេះ រហូតដល់ថ្ងៃចូលនិវត្តន៍តែម្ដងផង៕
27 Oct 2021
162 views
Football News
Aguero យល់បែបណាប្រសិនបើ Barcelona មិនឈ្នះ Dynamo Kyiv យប់នេះ
ក្រុមអ្នកមានបុណ្យ FC Barcelona នឹងត្រូវប្រកួតជាមួយក្រុម Dynamo Kyiv នៅរាត្រីនេះសម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League ។ នៅរាត្រីនេះ ក្រុមអ្នកមានបុណ្យពិត ជាត្រូវការជ័យជម្នះដាច់ខាតហើយ ព្រោះប្រកួត២ប្រកួតកន្លងមក ពួកគេបរាជ័យទាំង២ប្រកួតទៅហើយ។ ប៉ះក្រុម Dynamo Kyiv ដែលជាក្រុមខ្សោយមួយដែរនោះ ទាមទារដាច់ខាតណាស់ គឺ៣ពិន្ទុឱ្យបាន ដើម្បីបន្ដក្ដីសង្ឃឹមអាចឡើងទៅវគ្គ១៦ក្រុមចុងក្រោយទៀតបាន។ ជាមួយការទាមទារនេះដែរ Aguero ខ្សែប្រយុទ្ធទើបជាសះស្បើយពីរបួសរបស់ក្រុម Barcelona បានបង្ហាញចំណាប់អារម្មណ៍ថា៖ “យើងត្រូវតែឈ្នះ ព្រោះប្រសិនបើយើងមិនអាចឈ្នះទេ យើងស្ទើរតែធ្លាក់ចេញហើយ។ យើងកំពុងមានទំនុកចិត្ត និងយើងមានមនុស្សដែលអាចជួយយើងឱ្យលេងបានល្អបំផុតបាន”។ ក្រុមរបស់លោក Ronald Koeman ស្ថិតនៅពូល E នៃពានរង្វាន់ UEFA Champions League។ ២ប្រកួតកន្លងមកនេះ ពួកគេបរាជ័យទាំង២ប្រកួត ដោយចាញ់ Bayern Munich ៣-0 និងចាញ់ Benfica ៣-០ ដែរ។ បច្ចុប្បន្នស្ថិតនៅបាតតារាង ឆ្លងកាត់២ប្រកួត។ ក្រុម
20 Oct 2021
140 views
Football News
លោក Koeman ថា លោកនៅតែមានសង្ឃឹមក្នុងការជួយ Barca យកឈ្នះពាន La Liga បាន
គ្រូបង្វឹកក្រុម Barcelona លោក Ronald Koeman ជឿជាក់ថាលោកនៅតែមាន សង្ឃឹមក្នុងការជួយក្រុមឲ្យយកឈ្នះពានក្របខណ្ឌ La Liga បាន។ ជាការពិតណាស់ ក្រុម Barca កំពុងតែធ្លាក់ជើងខ្លាំងក្រោមការដឹកនាំរបស់លោក Koeman ដោយ Barca រងការបរាជ័យជាញឹកញាប់ ហើយបច្ចុប្បន្នកំពុងឈរនៅលេខ៩ ក្នុងតារាងនៃក្របខណ្ឌ La Liga។ ទោះយ៉ាងលោក Koeman នៅតែមានសង្ឃឹមថា លោកអាចជួយស្រោចស្រង់ក្រុមបាន។ លោក Koeman បាននិយាយថា៖ ចាំពេលកីឡាកររបស់យើងដែលមានរបួសជាអស់វិញសិន ទើបខ្ញុំអាចរៀបទម្រង់លេងរបស់ក្រុមសាជាថ្មីបាន។ ពួកយើងនៅមិនទាន់មានសំណាងដោយសារ យើងនៅមានខ្សែប្រយុទ្ធរបួសច្រើន ដូច្នេះហើយដើម្បីពង្រឹងក្រុមឲ្យល្អជាងនេះបាន ទាល់តែយើងចាំពួកគេជាសះស្បើយអស់វិញសិន៕
17 Oct 2021
127 views
Football News
ក្លិបអ្នកមានជាន់ថ្មី Newcastle គ្រោងជះលុយធំទិញយក Coutinho
ក្លិបសារិកាព្រៃ Newcastle United ត្រូវគេរាយការណ៍ថា បានដាក់រ៉ាដាលើខ្សែបម្រើប្រយុទ្ធ Philippe Coutinho របស់ក្រុម Barcelona ជាកីឡាករចំណូលថ្មីដំបូងគេដែលពួកគេចង់បាន ក្រោយមានវត្ដមានម្ចាស់ក្លិបថ្មី ជាព្រះអង្គម្ចាស់នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ សារព័ត៌មានអេស្ប៉ាញ Sport.es បានអះអាងថា អ្នកតំណាងរបស់ Coutinho បានជួបពិភាក្សាជាមួយម្ចាស់ថ្មីរបស់ក្លិប Newcastle នៅដើមឆ្នាំនេះ ពោលគឺនៅមុនប៉ុន្មានខែដែលព្យាយាមទិញយកក្លិប។ របាយការណ៍បញ្ជាក់ដែរថាខ្សែបម្រើវ័យ ២៩ឆ្នាំរូបនេះក៏ទំនងជាចាប់អារម្មណ៍ក្នុងការផ្លាស់ទៅលេងនៅក្របខណ្ឌ Premier League វិញផងដែរ បន្ទាប់ពីរយៈពេល ៤ឆ្នាំនៃការចាកចេញពី Liverpool ទៅចូលរួម Barcelona។ ប៉ុន្ដែ នៅឯទឹកដីអេស្ប៉ាញ រូបគេមិនទាន់ជោគជ័យឡើយ ដោយសារបញ្ហារបួសញាំញី បូករួមទាំងការមិនពេញចិត្ដរបស់លោកគ្រូបង្វឹក Ronald Koeman។ គួរបញ្ជាក់ថា ម្ចាស់ក្លិបថ្មីដែលមានទ្រព្យច្រើនមហាសាល នឹងត្រៀមចំណាយលើកីឡាករចំណូលថ្មីៗ នាទីផ្សារដោះដូរកីឡាករនាពេលខាងមុខនេះ ដោយបានកត់ឈ្មោះកីឡាករគោលដៅចូលទៅក្នុងបញ្ជីរួចរាល់ផងដែរ៕
09 Oct 2021
185 views
Football News
Messi ៖ ខ្ញុំមិនបានបង្កើតកំហុសសោះក្នុងការផ្ទេរទៅកាន់ PSG
Lionel Messi ទើបតែរកបានមួយគ្រាប់ឲ្យ Paris Saint-Germain ក្នុងការលេង UEFA Champions League កាលយកឈ្នះ Manchester City បន្ទាប់មកក៏បរាជ័យក្រោមថ្វីជើង Rennes ២-០កាលពីសប្ដាហ៍មុននៅ Ligue 1 ។ ក្នុងបទសម្ភាសន៍មួយជាមួយ France Football ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនបាននិយាយពីការផ្ទេរទៅកាន់ PSG ថាជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតមួយសម្រាប់រូបគេ។ «ខ្ញុំមិនបានបង្កើតកំហុសឡើយ ក្នុងការផ្ទេរទៅកាន់ក្លឹបថ្មី PSG »នេះជាសម្ដីរបស់ Messi ។ បើទោះ PSG មិនទាន់ទទួលបានផ្លែផ្កាពីការទិញយក Messi ខ្លាំង ប៉ុន្តែពូកគេបំពេញក្ដីស្រមៃអ្នកគាំទ្ររបស់ខ្លួនឲ្យសប្បាយចិត្តក្នុងការយកបាន Messi ។ ទាក់ទងការលេងនៅ PSG របស់ Messi នេះដែរ Koeman ក៏បាននិយាយដែរថា ខ្សែប្រយុទ្ធអាហ្សង់ទីនហាក់មិនទាន់បង្ហាញឲ្យគ្រប់គ្នាបានឃើញពីកម្រិតដ៏ល្អរបស់ខ្លួនដូចកាលនៅ Barca ដែលគេធ្លាប់បានធ្វើ និងបានឈ្នះពានឡើយ។ ខ្សែប្រយុទ្ធដែលចាប់ផ្ដើមអាជីព និងបង្កើតភាពល្បីល្បាញនៅ Barcelona រូបនេះមិនត្រូវបានគេគិតថា នឹងចាកចេញពីទឹកដីអេស្ប៉ាញឡើយ។ ប៉ុន្តែគេមិនអាចនៅ
08 Oct 2021
115 views
Football News
លោក Laporta ដាក់គោលដៅទៅលើលោក Erik ten Hag អ្នកចាត់ការក្រុម Ajax
អ្នកចាត់ការក្រុម Ajax លោក Erik ten Hag អាចបន្តអាជីពរបស់គាត់នៅអេស្ប៉ាញជាមួយក្រុមអ្នកមានបុណ្យ Barcelona ។ យោងតាមសារព័ត៌មាន Marca ប្រធានក្លឹប Barcelona លោក Joan Laporta ចង់សហការជាមួយគ្រូបង្វឹកវ័យ ៥១ ឆ្នាំរូបនេះ។ អ្នកចាត់ការសញ្ជាតិហូឡង់រូបនេះស្ថិតនៅក្នុងបញ្ជីឈ្មោះអ្នកស្នងតំណែងដ៏មានសក្តានុពលរបស់ Ronald Koeman ជាមួយ Xavi Hernandez, Roberto Martinez និង Thierry Henry ក្នុងចំណោមពួកគេ។ នៅពេលសួរថាតើវាអាចទៅរួចទេសម្រាប់លោក Ten Hag ដើម្បីកាន់ដំណែងអ្នកចាត់ការទូទៅក្រុម Barça នៅថ្ងៃខាងមុខ ។ លោក Erik ten Hag បានឆ្លើយថា“ គាត់កំពុងរវល់ជាមួយក្រុម Ajax” ។ បច្ចប្បន្នក្រុមរបស់លោក Koeman ស្ថិតនៅលេខរាងទី ៩ នៅក្នុងតារាង La Liga ដែលមានត្រឹមតែ ១២
04 Oct 2021
147 views
Football News
Suarez ព្រមាន Xavi កុំឲ្យទៅដឹកនាំ Barcelona
ខ្សែប្រយុទ្ធ Luis Suarez បានព្រមានរំឭកដល់អតីតមិត្តរួមក្រុម Xavi Hernandes ឲ្យទប់ទល់នឹងការល្បួងឲ្យទៅធ្វើគ្រូរបស់ Barcelona ព្រោះជាពេលវេលាមិនស័ក្ដិសម។ កៅអីគ្រូរបស់លោក Ronald Koeman កំពុងតែក្ដៅមែនទែនហើយ ក្រោយលោកដឹកនាំ Barcelona ចាញ់ Benfica កាលពីថ្ងៃពុធ។ នាយករបស់ Barca បានបើកការពិភាក្សាគ្នារហូតដល់ម៉ោង៤ទៀបភ្លឺក្នុងទីក្រុង Lisbon ដើម្បីស្វែងយល់ពីច្បាប់ចាយវាយ (Financial Fair Play) របស់ La Liga ក្នុងការការបណ្ដេញលោក Koeman។ វីរបុរសរបស់ក្លឹប Xavi គឺជាបេក្ខភាពម្នាក់ដែលអាចនឹងមកស្នងតំណែងនៅ Barca ខណៈ Andrea Pirlo និងអ្នកចាត់ការរបស់បែលហ្ស៊ិក Roberto Martinez ត្រូវបានគេមើលឃើញជាបេក្ខភាពស័ក្តិសមដូចគ្នា។ យ៉ាងណាមិញ Suarez ដែលនៅតែមានទំនាក់ទំនងជាមួយកីឡាករ Barcelona ផ្សេងៗបានទទូចកុំឲ្យ Xavi ទៅដឹកនាំពេលនេះអី ព្រោះតែភាពតានតឹងរវាង Koeman និងប្រធានក្លឹបលោក Joan Laporta និងបញ្ហាផ្សេងទៀតនៅពីក្រោយឆាក។
01 Oct 2021
149 views
Football News
Koeman ដឹងខ្លួនច្បាស់ថានឹងត្រូវជួបអ្វី ក្រោយចាញ់ Benfica ៣-០
លោក Ronald Koeman ដឹងខ្លួនច្បាស់ថានឹងត្រូវជួបអ្វី ក្រោយពីដឹកនាំក្រុម FC Barcelona បន្ដចាញ់ក្រុម Benfica ក្នុងលទ្ធផល ៣-០ក្នុងពានរង្វាន់ UEFA Champions League ។ ការបរាជ័យ២ប្រកួតជាប់គ្នាបើកឆាកក្នុងពូលពានរង្វាន់ UEFA Champions League នេះគឺជាកំណត់ត្រាអាក្រក់បំផុតសម្រាប់ក្រុម Barcelona ហើយក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។ ខណៈដែលការចាញ់នោះទៀតសោត គឺចាញ់ ៣-០ ទាំង២ប្រកួតតែម្ដងនារដូវកាលនេះ។ ដោយប្រកួតដំបូងចាញ់ Bayern Munich ០-៣ និងប្រកួតទី២យប់មិញ ចាញ់ Benfica ៣-០ ទៀត។ ដោយសារតែបែបនេះហើយ ទើបបានជាលោក Koeman ដឹងខ្លួនច្បាស់ថាអាចនឹងត្រូវក្លឹបដកចេញមិនខាននាពេលខាងមុខនេះ ព្រោះថ្នាក់ដឹកនាំក្លឹបមិនពេញចិត្ដនឹងលទ្ធផលបែបនេះឡើយ។ តែលោកក៏មើលឃើញថាសមាជិកក្រុមនៅតែឈរនៅពីក្រោយលោកជានិច្ចផងដែរ។ តែលទ្ធផលពិបាកទទួលយកពេក ដូច្នេះហើយទើបបានជាលោកយល់ថាតំណែងខ្លួនទំនងជាមិនអាចរក្សានោះទេ៕
30 Sep 2021
182 views