Tag: RONALDO
Football News
Cristiano Ronaldo នឹងមិនចាកចេញពីកីឡដ្ឋាន Old Trafford ឡើយនូវរដូវកាលក្រោយ
ខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Cristiano Ronaldo នឹងមិនចាកចេញពីកីឡដ្ឋាន Old Trafford ឡើយសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។ ជាការពិតណាស់ ក្រោយការប្រកាសអំពីការតែងតាំងលោក Ten Hag ជា អ្នកចាត់ការក្រុមរបស់ Man Utd ចាប់ពីរដូវកាលក្រោយទៅ Ronaldo ក៏ត្រូវបានគេលើកជាប្រធានបទ ដោយអ្នកខ្លះយល់ឃើញថា រូបគេនឹងមិនអាចស្ថិតនៅក្នុងផែនការរបស់អ្នកចាត់ថ្មីបានឡើយ ដោយសារ លោកទាមទារកីឡាកររូបណាដែលធ្វើការខ្លាំងលើទីលាន ដូចជាការដេញដាក់សម្ពាធលើក្រុមគូប្រកួតជាដើម។ យ៉ាងណាក៏ដោយ បើយោងតាមការចុះផ្សាយរបស់លោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា Ronaldo នឹងបន្តលេងនៅ Man Utd សម្រាប់ការប្រកួតប្រជែងរដូវកាលថ្មី ហើយ ក្លិបក៏នឹងមិនបើកកិច្ចពិភាក្សាណាមួយក្នុងការដាក់រូបគេនោះទេ៕
26 Jun 2022
12 views
Football News
Bayern Munich ចាប់អារម្មណ៍ខ្សែប្រយុទ្ធ Cristiano Ronaldo ជំនួសកីឡាករ Lewandowski
ក្លិប Bayern Munich ត្រូវបានគេរាយការណ៍ថា កំពុងតែចាប់អារម្មណ៍ក្នុងការចង់បាន Cristiano Ronaldo មករួមក្រុមដើម្បីជំនួសតំណែងរបស់ Robert Lewandowski ដែលត្រៀមនឹងចាកចេញ។ ជាការពិតណាស់ កុងត្រារបស់ Lewandowski ជាមួយ Bayern Munich នៅសេសសល់ចំនួនមួយរដូវកាលទៀត ប៉ុន្តែ រូបគេបានបដិសេធសំណើមិនបន្តកិច្ចសន្យាថ្មីឡើយ ខណៈ ក្លិបបន្ទាប់ដែលគេចង់ចូលរួមបំផុតនោះ គឺ Barcelona នៃលីគកំពូលអេស្ប៉ាញ។ បើយោងទៅតាមកាសែតកីឡាដ៏ល្បីល្បាញ AS បានទម្លាយឲ្យដឹងថា Ronaldo កំពុងតែត្រូវបាន Bayern Munich សម្លឹងមើលឃើញជាបេក្ខភាពក្នុងការជំនួសកន្លែងរបស់ Lewandowski ក្នុងករណីដែលគេចាកចេញ ខណៈ កីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើ នៅសេសសល់កុងត្រាជាមួយ Man Utd មួយរដូវកាលទៀត៕
24 Jun 2022
16 views
Football News
ក្លឹប Real Valladolid ចង់នាំយក Marcelo និង Dani Alves ចូលរួមជាមួយក្លឹប
ប្រធានក្លិបលោក Ronaldo Nazario កំពុងមានក្តីស្រមៃចង់នាំយកទាំង Marcelo និង Dani Alves ទៅលេងនៅ Real Valladolid នារដូវក្តៅនេះដោយគ្មានតម្លៃខ្លួននេះបើតាមរបាយការណ៍នៅបរទេស។ ជាការពិតណាស់ កីឡាករប្រេស៊ីលទាំង ២ ទាំង Marcelo និង Alves សុទ្ធតែបានចែកផ្លូវជាមួយក្លិបរបស់ពួកគេរៀងៗខ្លួននៅរដូវកាលនេះ ក្នុងនោះ Marcelo បានចាកចេញពី Real Madrid ក្រោយរួមរស់បាន ១៥ រដូវកាល, ចំណែក Alves បានចាកចេញពី Barcelona ក្រោយចូលរួមបាន ១ រដូវកាល បន្ទាប់ពីត្រឡប់មកវិញជាលើកទី ២។ យោងតាមសារព័ត៌មានប្រេស៊ីល Outlet Uol Esporte បានឱ្យដឹងថា Ronaldo កំពុងដាក់គោលដៅចង់បានខ្សែការពារស្លាបឆ្វេង-ស្តាំទាំង ២ ដើម្បីមកជួយពង្រឹងក្រុមនៅរដូវកាលក្រោយ ក្រោយពួកគេទទួលបានកៅអីឡើងពីលីគទី ២ មកលេងលីគទី ១នៃក្របខណ្ឌ La Liga វិញ។ យ៉ាងណាមិញ ប្រភពដដែលបានបន្ថែមថា
20 Jun 2022
22 views
Football News
លោក Jose Mourinho ចង់បាន Cristiano Ronaldo មកចូលរួមជាមួយក្រុម Roma
លោក Jose Mourinho ដែលទើបតែជួយឱ្យ Roma ឈ្នះពាន Europa Conference League នៅរដូវកាលមុន ពេលនេះមានបំណងចង់បានអតីតកូនក្រុម Cristiano Ronaldo ទៅរួមក្រុមនឹងខ្លួនម្តងទៀតនៅទឹកដី អ៊ីតាលី, នេះបើតាមរបាយការណ៍នៅបរទេស។ ជាការពិតណាស់ បន្ទាប់ពីលោក Erik ten Hag ក្លាយជាអ្នកចាត់ការផ្លូវការរបស់ Manchester United លោកបានបង្ហាញការកោតសរសើរជាខ្លាំងទៅលើខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំ, ប៉ុន្តែទោះបីជាបែបនេះក្តី គេនៅតែជឿជាក់ថា Ronaldo នឹងមិនស្ថិតនៅក្នុងគម្រោងរបស់បុរសសញ្ជាតិ ហូល្លង់នៅរដូវកាលក្រោយឡើយ។ យោងតាមការចុះផ្សាយរបស់កាសែត អ៊ីតាលី La Repubblica បានឱ្យដឹងថា តាមរបៀបលេងរបស់ Ronaldo បច្ចុប្បន្នហាក់មានហានិភ័យខ្ពស់ក្នុងការស្ថិតនៅក្នុងគម្រោងរបស់លោក Ten Hag, ខណៈរបាយការណ៍ដដែលបានបន្ថែមថា ភាពស្រពិចស្រពិលរបស់ Ronaldo នៅ Man UTD បែបនេះ បានធ្វើឱ្យលោក Jose បង្វែរទិសដៅចាប់អារម្មណ៍លើរូបគេ ហើយចង់នាំខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់មកកាន់ Roma
19 Jun 2022
21 views
Football News
លោក Van Basten ម្ចាស់ពាន Ballon d’Or ៣សម័យនិយាយអំពី Messi នឹង Ronaldo
ម្ចាស់ពាន Ballon d’Or ៣សម័យលោក Marco van Basten បានលើកឡើងថា នរណាដែលគិតថា Cristiano Ronaldo ល្អជាង Lionel Messi ពួកគេនោះគ្មានដឹងអ្វីពីបាល់ទាត់ឡើយ។ Messi ខ្សែប្រយុទ្ធរបស់ PSG និង Ronaldo តារារបស់ Manchester United ត្រូវបានគេយកមកនិយាយវែកញែកជាច្រើនឆ្នាំមកហើយថា នរណាជាកីឡាករល្អជាងគេលើលោក។ ក្នុងចំណោមការពិភាក្សាទាំងអស់ លោក Van Basten ក៏បានចូលខ្លួនមកនិយាយអំពីទស្សនៈរបស់ខ្លួនលើកីឡាករកំពូលទាំងពីររូប។ អតីតគ្រូរបស់ជម្រើសជាតិហុល្លង់បាននិយាយថា Ronaldo គឺជាកីឡាករអស្ចារ្យម្នាក់ ប៉ុន្តែសម្រាប់អ្នកដែលថា គេល្អជាង Messi ពួកគេនោះមិនដឹងអ្វីសោះឡើយពីបាល់ទាត់។ Messi ជាកីឡាករប្លែកពីគេម្នាក់ ដែលគ្មាននរណាអាចធ្វើបានដូច។ កីឡាករដូច Messi ក្នុងរយៈពេល៥០ទៅ១០០ឆ្នាំទើបមានម្ដង។ Messi កីឡាករសញ្ជាតិអាហ្សង់ទីនធ្លាប់បានឈ្នះពាន Ballon d’Or ៧សម័យ និងរកបានជាង៨០០គ្រាប់សម្រាប់ក្លឹបនិងជម្រើសជាតិ។ ទោះបីមានការសរសើរបែបនេះក្ដី លោក Van Basten មិនបានចាត់ទុក Messi
16 Jun 2022
19 views
Football News
Cristiano Ronaldo នឹងមិនមានវត្តមានក្នុងជំនួបប៉ះជម្រើសជាតិ ស្វ៊ីស នោះទេ
ជំនួបប៉ះក្រុមជម្រើសជាតិ ស្វ៊ីស នៃពានរង្វាន់ Nations League យប់នេះព័រទុយកាល់ នឹងមិនមានវត្តរបស់តារាឆ្នើម Cristiano Ronaldo ឡើយ។ យោងតាមការបញ្ជាក់របស់គ្រូបង្វឹកលោក Fernando Santos បានឱ្យដឹងថា មូលហេតុដែលអវត្តមាន Ronaldo យប់នេះ មិនមែនដោយសារតែបញ្ហារបួសឡើយ ប៉ុន្តែលោកគ្រាន់តែចង់ឱ្យខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំបានសម្រាក ជាមួយមិត្តរួមក្រុម២នាក់ទៀត រួមមាន Raphael Guerreiro និង Joao Moutinho។ គួរបញ្ជាក់ថា ព័រទុយកាល់បច្ចុប្បន្នគឺសុវត្ថិភាពក្នុងការឡើងទៅវគ្គ ៨ ក្រុមហើយ ដោយពេលនេះពួកគេកំពុងឈរនៅលើកំពូលតារាងនៃពូល B ក្រោយឆ្លងកាត់ ៣ ប្រកួតពួកគេឈ្នះ ២ និង ស្មើ ១៕
12 Jun 2022
30 views
Football News
Ronaldo ដាក់២គ្រាប់ម្នាក់ឯង នាំព័រទុយហ្គាល់ឡើងកំពូលតារាងពាន Nations League
Cristiano Ronaldo ធ្វើបាន២គ្រាប់ម្នាក់ឯងជួយ Portugal យកឈ្នះស្វីស ៤-០ ឡើងឈរកំពូលតារាង Group A2 នៃពានរង្វាន់ Nations League រដូវកាល២០២២-២៣។ ក្នុងការប្រកួត William Carvalho ជាអ្នករកបានគ្រាប់ទីមួយឲ្យព័រទុយហ្គាល់នាទីទី១៥ បន្ទាប់ពីបាល់ខ្ទាត់ចេញពីការទាត់ Free-Kick របស់ Ronaldo។ នាទីបន្ទាប់៣៥និង៣៩ Ronaldo បានបន្ថែម២គ្រាប់ទៀតជូនក្រុម មុនពេលខ្សែការពារ Cancelo ជាអ្នកធ្វើបានគ្រាប់ទី៤ឲ្យព័រទុយហ្គាល់។ ការប្រកួតក្នុងពូលជាមួយគ្នាអេស្ប៉ាញបានត្រឹមស្មើគ្នា ២-២ ជាមួយឆេក។ នេះមានន័យថា ជ័យជម្នះរបស់ព័រទុយហ្គាល់ជួយឲ្យពួកគេឡើងឈរកំពូលតារាង Group A2 ខណៈឆេកនៅលេខ២។ អេស្ប៉ាញស្ថិតនៅលេខ៣ក្នុងពូល ឯស្វីសនៅបាតតារាង៕
06 Jun 2022
27 views
Football News
Ten Hag និយាយច្បាស់ៗហើយថា ចង់ឲ្យ Ronaldo បន្តនៅ Man Utd
លោក Erik ten Hag អ្នកចាត់ការថ្មីរបស់ក្លឹប Manchester United សម្រាប់រដូវកាលថ្មីខាងលើ បាននិយាយនៅក្នុងថ្ងៃនេះថា លោកចង់ឲ្យ ខ្សែប្រយុទ្ធ បន្តនៅក្លឹបរបស់លោកនេះ។ លោក Ten Hag បាននិយាយថា៖” ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីធ្វើការងារជាមួយនឹង Ronaldo នៅថ្ងៃខាងមុខនេះ។ Ronaldo ពិតជាកំពូលកីឡាករ តាមរយៈអ្វីដែលគេបានបង្ហាញយើងកន្លងមក ហើយខ្ញុំគិតថា គេនៅតែមានមហិច្ឆតាចង់ខ្លាំងអញ្ចឹងដដែលអញ្ចឹង “។ លោកបានបន្តថា៖” អញ្ចឹងច្បាស់ណាស់ ខ្ញុំចង់បានគេឲ្យនៅបន្តជាមួយយើងទៀត។ គេពិតជាសំខាន់មែនទែននឹង Man Utd ឆ្នាំនេះ មើលតែស្ថិតិការលេងរបស់គេទៅដឹងហើយ “។ លោក Ten Hag ក៏បានបញ្ជាក់ផងដែរ លោកចាប់ផ្ដើមធ្វើការងារឲ្យ Man Utd ចាប់ពីថ្ងៃនេះហើយដើម្បីត្រៀមរៀបចំក្រុមនេះឡើងវិញតាំងពីមុនរដូវកាលចាប់ផ្ដើមតែម្ដង៕
16 May 2022
46 views
Football News
Ronaldo ឈ្នះពានកីឡាករឆ្នើម PL ប្រចាំខែមេសា
ខ្សែប្រយុទ្ធ Cristiano Ronaldo ឈ្នះពានកីឡាករឆ្នើម Premier League ប្រចាំខែមេសា ក្នុងថ្ងៃនេះ។ កាលពីខែមេសា ឆ្នាំ២០២២កន្លងទៅនេះ Ronaldo ចូលលេងឲ្យ Man Utd ក្នុងក្របខ័ណ្ឌលីគកំពូលអង់គ្លេសនេះបាន ៦ប្រកួត ដោយស៊ុតចូល៥គ្រាប់។ ក្នុងចំណោម៥គ្រាប់នោះ ៣គ្រាប់ ស៊ុតចូលក្នុងប្រកួតតទល់នឹងក្លឹប Norwich City ក្នុងលទ្ធផលឈ្នះ ៣-២ ស៊ុតចូល១គ្រាប់ទៀតក្នុងប្រកួតចាញ់នឹង Arsenal ក្នុងលទ្ធផល ៣-១ និងរកបាន១គ្រាប់ទៀតក្នុងប្រកួតស្មើនឹងក្លឹប Chelsea ក្នុងលទ្ធផល ១-១។ ក្នុងរដូវកាលនេះ Ronaldo ឈ្នះពានកីឡាករឆ្នើម Premier League នេះជាលើកទី២ហើយ ដោយលើកទី១ ឈ្នះក្នុងខែកញ្ញា ឆ្នាំ២០២១។ យ៉ាងណាបើរាប់សរុបចាប់តាំងពី ខ្សែប្រយុទ្ធនេះមកលេងឲ្យ Man Utd ជាលើកដំបូង រហូតមកដល់លើកទី២នេះ នេះជាលើកទី៦ដែលឈ្នះពានកីឡាករឆ្នើមរបស់ Premier League ចំពោះគេ៕
13 May 2022
54 views
Football News
លោក Ancelotti ប្រាប់ពីមូលហេតុដែល Benzema លេងបានល្អនៅពេលដែលគ្មាន Ronaldo
គ្រូបង្វឹកក្លិប Real Madrid លោក Carlo Ancelotti បានប្រាប់ពីមូលហេតុដែលកីឡាករ Karim Benzema បង្ហាញទម្រង់លេងបានល្អនៅពេលដែលគ្មានវត្តមានរបស់ Cristiano Ronaldo។ ជាការពិតណាស់ គ្រប់គ្នាពិតជាបានទទួលស្គាល់អំពីសមត្ថភាពរបស់ Benzema ចាប់តាំងពី Ronaldo ចាកចេញពី Real Madrid នៅក្នុងឆ្នាំ២០១៨ មក គឺ កីឡាករសញ្ជាតិបារាំងខាងលើ ពិតជាបានរួមចំណែកជួយក្រុមច្រើនមែនទែនទាក់ទងនឹងការស្វែងរកគ្រាប់បាល់ ជាក់ស្តែងនៅក្នុងរដូវកាលនេះគេបានជួយក្រុមឈ្នះពានរង្វាន់ La Liga ព្រមទាំងបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champions League ផងដែរ។ លោក Ancelotti បាននិយាយថា៖ “ខ្ញុំពិតជាពិបាកណាស់ក្នុងការហៅ Benzema ជា ខ្សែប្រយុទ្ធកណ្តាលពីព្រោះគាត់ជាកីឡាករដ៏អស្ចារ្យដែលរ៉ាប់រងនៅផ្នែកខាងលើ។ គាត់មិនមែនត្រឹមតែជាអ្នកគ្រាប់ទេច្រើនទេ ប៉ុន្តែគាត់ក៏រួមចំណែកបញ្ជូនបាល់ឲ្យមិត្តរួមក្រុម និង រួមចំណែកក្នុងការបង្កើតប្រព័ន្ធលេងផងដែរ។ ខ្ញុំគិតថា Benzema បានក្លាយជាអ្នកដឹកនាំក្រុមនៅពេលដែល Ronaldo ចាកចេញជាហេតុធ្វើឲ្យគាត់មានទំនួលខុសត្រូវ និង បានក្លាយជាផ្នែកដ៏សំខាន់មួយនៅក្នុងក្រុម”៕
13 May 2022
57 views
Football News
Beckham ចង់ឲ្យ Ronaldo បន្តនៅ Man Utd ១-២ឆ្នាំទៀត
លោក David Beckham អតីតកីឡាកររបស់ក្លឹប Manchester United បាននិយាយទៅកាន់សារព័ត៌មាន Sky Sports កាលពីម្សិលមិញដោយចង់ឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo នៅបន្តជាមួយក្រុមបិសាចក្រហម ១-២ឆ្នាំទៅមុខទៀត។ លោក Beckham បាននិយាយថា៖” ប្រាកដណាស់ Ronaldo គឺជាកីឡាករមួយរូបដែលល្អជាងគេនៅរយៈពេល ១៥ឆ្នាំចុងក្រោយនេះជាមួយ Messi។ ឃើញគេបែបហ្នឹងសង្ឃឹមថាគេនឹងនៅ Man Utd បន្តព្រោះគេសំខាន់ចំពោះអ្នកគាំទ្រនៅទីនេះណាស់ ហើយក៏សំខាន់ចំពោះខ្លួនគេដែរ។ ពួកយើងដឹងស្រាប់ហើយថា Man Utd មានន័យបែបណាចំពោះគេ “។ លោកបានបន្តថា៖” ណាមួយទៀតគេនៅតែលេងបានល្អខ្លាំង។ ស៊ុតបញ្ចូល បង្កើតឱកាសស៊ុតបញ្ចូលនេះសុទ្ធតែអ្វីដែល Ronaldo បានធ្វើកន្លងមក។ ទោះជាអាយុគេច្រើនប៉ុណ្ណឹងហើយ គេនៅតែអាចធ្វើអញ្ចឹងបានទៀតគឺពិតជាអស្ចារ្យណាស់។ សង្ឃឹមថាគេបន្តអញ្ចឹងទៀត មួយទៀតនោះគឺសង្ឃឹមថាគេនឹងបន្តនៅ Man Utd នេះ ១-២ឆ្នាំទៀត “។ ចាប់តាំងពី លោក Erik Ten Hag ក្លាយជាអ្នកចាត់ការថ្មីរបស់ Man Utd
10 May 2022
59 views
Football News
Ten Hag ចង់ឲ្យ Ronaldo នៅបន្តជាមួយ Man Utd ទៀត
លោក Erik Ten Hag អ្នកចាត់ការថ្មីរបស់ក្លឹប Manchester United ចាប់ពីរដូវកាលថ្មីខាងមុខនេះទៅ ចង់ឲ្យខ្សែប្រយុទ្ធ Cristiano Ronaldo នៅបន្តជាមួយក្លឹបនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ The Telegraph នៅក្នុងថ្ងៃនេះ។ បើប្រភពខាងលើ Ten Hag យល់ថា វាមិនសមហេតុផលនោះទេដែលឲ្យកំពូលខ្សែប្រយុទ្ធ Ronaldo ចាកចេញពី Man Utd ដោយកីឡាករព័រទុយហ្គាល់គឺស្ថិតក្នុងគម្រោងរបស់លោកក្នុងការស្ដារក្រុមបិសាចក្រហមរដូវកាលក្រោយនេះ តែយ៉ាងណាការនាំចូលខ្សែប្រយុទ្ធថ្មីនៅតែមានដដែល។ បើតាមលោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្ន Man Utd ក៏ធ្លាប់លើកឡើងផងដែរថា តាមអ្វីដែលលោកដឹង Ronaldo ប្រាកដជាបន្ត តែការនាំចូលខ្សែប្រយុទ្ធថ្មីក៏នៅតែមាន។ ចាប់តាំងពីក្លឹប Man Utd មានឱកាសច្រើនមិនជាប់ក្នុងតារាង Top 4 ដែលមិនអាចមានកៅអីទៅលេង UEFA Champions League ក៏ដូចជាការមកដល់អ្នកចាត់ការថ្មីគឺលោក Ten Hag នឹងមានការរុះរើក្លឹបច្រើន ដែលធ្វើឲ្យសារព័ត៌មានជាច្រើនចុះផ្សាយអនាគត Ronaldo នៅ
07 May 2022
62 views
Football News
Cavani ថា បើដឹង Ronaldo មកវិញ គេមិននៅ Man Utd ទេ
ខ្សែប្រយុទ្ធ Edinson Cavani បានទម្លាយពាក្យពិតថា គេនឹងមិនបន្តនៅ Manchester United ទេ ប្រសិនបើដឹង Cristiano Ronaldo ត្រលប់មកក្លឹបវិញ។ Cavani បានបដិសេធផ្លាស់ទៅក្លឹប Boca Juniors កាលពីរដូវក្ដៅមុន ដើម្បីចំណាយរដូវកាលទីពីរនៅ Old Trafford។ ប៉ុន្តែគេបានជួបរឿងភ្ញាក់ផ្អើលពេលឃើញ Man United ចុះកុងត្រាផ្ទេរយក Ronaldo មកវិញពីក្លឹប Juventus នៅថ្ងៃទីផ្សារដោះដូរកីឡាករចុងក្រោយ។ ការមកដល់របស់កីឡាករសញ្ជាតិព័រទុយហ្គាល់បានធ្វើឲ្យគេក្លាយជាខ្សែប្រយុទ្ធជម្រើសដំបូងនាំមុខ Cavani សូម្បីតែអាវលេខ៧ក៏ត្រូវផ្ទេរឲ្យ Ronaldo ដែរ។ ពេលនេះ Ronaldo កំពុងឈរជាអ្នករកបានគ្រាប់ច្រើនជាងគេនៅរដូវកាលនេះក្នុងក្លឹប Man Utd មាន២៤គ្រាប់។ សម្រាប់ Cavani បានជួបរឿងខកចិត្ត ដោយបានជាប់ជាជម្រើសដំបូងបានតែ៧ដងគត់ និងរកបាន២គ្រាប់នារដូវកាលនេះ។ ជួបរឿងបែបនេះ អតីតកីឡាកររបស់ Paris Saint-Germain បាននិយាយថា គេគួរតែបដិសេធការស្នើរបស់ Man United ប្រសិនបើដឹង Ronaldo ត្រលប់មកវិញ
06 May 2022
47 views
Football News
ពេលនេះ Benzema តាមទាន់កំណត់ត្រាមួយរបស់ Ronaldo នៅ UCL
គ្រាប់បាល់របស់ Karim Benzema នៅម៉ោងបន្ថែមទល់នឹង Manchester City ធ្វើឲ្យគេតាមស្មើកំណត់ត្រាមួយរបស់ Cristiano Ronaldo នៅក្នុងពានរង្វាន់ Champions League។ Benzema ទាត់បញ្ចូលទីបាល់ប៉េណាល់ទីនៅម៉ោងបន្ថែម UCL ជួយ Real Madrid យកឈ្នះ Man City សរុបទាំងពីរជើង ៦-៥។ វាគឺជាគ្រាប់បាល់ Champions League ទី១០សម្រាប់រូបគេនៅរដូវកាលនេះ គិតត្រឹមវគ្គចាញ់ធ្លាក់ និងតាមស្មើម្ចាស់កំណត់ត្រាចាស់ Cristiano Ronaldo ដែលជាអតីតមិត្តរួមក្រុមនៅ Real Madrid។ កីឡាករសញ្ជាតិបារាំងវ័យ៣៤ឆ្នាំរកបាន៤ទល់នឹង Chelsea កាលពីវគ្គ៨ក្រុមចុងក្រោយ និង៣គ្រាប់ពេលប៉ះជាមួយ Paris Saint-Germain នៅវគ្គ១៦ក្រុមចុងក្រោយ។ ហើយសម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយ Man City រូបគេរកបាន៣គ្រាប់បន្ថែមទៀត ធ្វើឲ្យគេមាន១០គ្រាប់ក្នុងវគ្គចាញ់ធ្លាក់។ បើគិតគ្រាប់គ្រប់ជុំក្នុងពានរង្វាន់ UCL រដូវកាល២០២១-២២នេះ Benzema កំពុងឈរជាអ្នកទាត់បញ្ចូលទីច្រើនជាងគេមាន១៥គ្រាប់។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាង Real Madrid និង
05 May 2022
57 views
Football News
Rangnick ថា Ronaldo នឹងនៅ Man Utd បន្តទៀតនៅរដូវកាលក្រោយ
ចាប់តាំងពីក្លឹប Manchester United មានឱកាសច្រើនមិនជាប់ក្នុងតារាង Top 4 ដែលមិនអាចមានកៅអីទៅលេង UEFA Champions League ក៏ដូចជា លោក Erik Ten Hag នឹងក្លាយជាអ្នកចាត់ការថ្មីនៅរដូវកាលខាងមុខ សារព័ត៌មានជាច្រើនចុះផ្សាយថា ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងមិនបន្តជាមួយក្រុមនេះទៀតទេ។ យ៉ាងណា លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្នរបស់ក្លឹប Man Utd បាននិយាយទៅកាន់ Stadium Astro នៅក្នុងថ្ងៃនេះថា តាមអ្វីដែលលោកដឹង Ronaldo នឹងនៅបន្តក្រុមបិសាចនៅរដូវកាលក្រោយទៀត។ លោក Rangnick បាននិយាយថា៖” ខ្ញុំគិតថា រឿងអីដែល Ronaldo ត្រូវលាគ្នាចាកចេញពី Man Utd? គេនៅមានកុងត្រា១ឆ្នាំទៀត ហើយអ្វីដែលខ្ញុំបានដឹងមកទល់នឹងពេលនេះគឺ គេនឹងនៅទីនេះបន្តទៀតនៅរដូវកាលក្រោយ “។ ក្រោយ Man Utd ឈ្នះ Brentford ៣-០ នៅក្នុងថ្ងៃនេះ
04 May 2022
72 views
Football News
Rangnick ថាអនាគត Ronaldo ស្ថិតលើ Ten Hag
សារព័ត៌មាន Sky Sports បានសួរទៅកាន់លោក Ralf Rangnick អ្នកចាត់ការបណ្ដោះអាសន្នក្លឹប Manchester United មុនពេលប្រកួតតទល់នឹងក្លឹប Brentford ថ្ងៃនេះថា តើខ្សែប្រយុទ្ធ Cristiano Ronaldo នឹងនៅក្រុមបិសាចបន្តទេ? លោក Rangnick ក៏បានឆ្លើយតបថា រឿងនេះគឺស្ថិតលើ លោក Erik ten Hag អ្នកចាត់ការថ្មី Man Utd ខណៈលោកក៏បញ្ជាក់ច្បាស់ៗថា ក្រុមនេះត្រូវការខ្សែប្រយុទ្ធថ្មី ២-៣ នាក់ទៀតនៅរដូវកាលថ្មីខាងមុខ។ លោក Rangnick បាននិយាយថា៖” សំណួរនេះគឺគួរតែសួរទៅកាន់ Erik Ten Hag ទើបដឹង។ យ៉ាងណាចំពោះ Ronaldo ខ្ញុំមើលឃើញថា គេនៅតែអាចបង្ហាញឲ្យឃើញថាគេអាចជួយបានច្រើនដល់ក្រុមនេះ តែយ៉ាងណាច្បាស់ណាស់ក្រុមនេះត្រូវខ្សែប្រយុទ្ធថ្មីបន្ថែមទៀត ត្រូវការប្រែហែល ២-៣នាក់សម្រាប់រដូវកាលថ្មីខាងមុខ “។ មកទល់នឹងពេលនេះ លោក Rangnick នៅតែនិយាយថា លោកមិនទាន់បាននិយាយជាមួយ លោក Ten Hag
02 May 2022
49 views
Football News
លោក Tomasz កំពុងរំអុកឲ្យកីឡាករ Lewandowski មកចាប់ដៃគូជាមួយ Ronaldo នៅ Man united
អតីតអ្នកចាំទីក្លិប Manchester United លោក Tomasz Kuszczak បានរំអុកឲ្យ ខ្សែប្រយុទ្ធ Robert Lewandowski មកចូលរួមនៅកីឡដ្នាន Old Trafford។ ជាការពិតណាស់ កាលពីថ្មីៗនេះមានដំណឹងជាច្រើនបានលេចឮថា Lewandowski ទំនងជាចាកចេញពី Bayern នៅរដូវក្តៅខាងមុខនេះហើយ។ ទន្ទឹមនឹងនេះផងដែរ Lewandowski ក៏លេចឮថា ក្លិប Barca កំពុងតែតាមចែចូវខ្លាំងផងដែរ។ លោក Tomasz បាននិយាយថា៖ “វាពិតជារឿងល្អខ្លាំងណាស់ ប្រសិនជាយើងបានឃើញ Lewandowski នៅ Man Utd។ ខ្ញុំធ្លាប់ប្រាប់គេផ្ទាល់តែម្តង ថាឲ្យមកចូលរួមនៅកីឡដ្ឋាន Old Trafford តាំងពីជំនាន់គេប្រកបអាជីពនៅក្លិប Dortmund មកម្ល៉េះ។ ខ្ញុំពិតជាចង់ឃើញគេនៅ Man Utd ខ្លាំងណាស់ លើសពីនេះផងដែរ ខ្ញុំចង់ឃើញគេចាប់ដៃគូជាមួយ Ronaldo ខ្ញុំជឿថា គេទាំងពីរប្រាកដជាធ្វើរឿងអស្ចារ្យបានច្រើននៅតំបន់ប្រយុទ្ធ”៕
01 May 2022
52 views
Football News
Ronaldo តាមទាន់គ្រាប់បាល់របស់ Son ហើយ ក្រោយជួយ Man United ស្មើ Chelsea
ខ្សែបម្រើប្រយុទ្ធ Cristiano Ronaldo រកបានគ្រាប់ទី១៧ក្នុងរដូវកាលនេះ បន្ទាប់ពីធ្វើបានមួយគ្រាប់ជួយ Manchester United តាមស្មើ Chelsea ១-១ នៅក្របខណ្ឌ Premier League កាលពីយប់មិញ។ ក្នុងការប្រកួត Chelsea បានបើកការនាំមុខនៅនាទី៦០ ទាត់បញ្ចូលទីដោយខ្សែការពារឆ្វេង Marcos Alonso ក្រោយមានការបញ្ជូនពី Kai Havertz។ តែ២នាទីបន្ទាប់ Man United ដែលកំពុងត្រូវការពិន្ទុដើម្បីប្រជែង Top ៤នោះ ក៏តាមស្មើបានវិញសម្រេចទីដោយ Ronaldo ក្រោយមានការបោះយ៉ាងស្អាតពីខ្សែបម្រើ Nemanja Matic។ លទ្ធផលស្មើគ្នា ១-១ នេះបានបន្សល់រហូតដល់ចប់៩០នាទី ដូច្នេះ Man United និង Chelsea ចែកគ្នាម្នាក់មួយពិន្ទុ។ រកបានមួយគ្រាប់កាលពីយប់មិញ Ronaldo ពេលនេះមានគ្រាប់បាល់ស្មើគ្នាជាមួយខ្សែប្រយុទ្ធរបស់ Spurs កីឡាករ Son Heung-Min មាន១៧គ្រាប់។ Ronaldo និង Son កំពុងឈរលេខ២ជាមួយគ្នាក្នុងនាមជាអ្នករកគ្រាប់បានច្រើនជាងគេនៅ
29 Apr 2022
37 views