Tag: Rooney
Football News
អតីតក្លឹប Rooney ធ្លាប់លេងឲ្យទាក់ទងចង់បាន Bale យកទៅលេងជាមួយ
Gareth Bale ត្រូវបានរាយការណ៍ថាកំពុងចរចាជាមួយក្លឹបនៅអាមេរិក DC United ដើម្បីចូលរួមជាមួយពួកគេដោយគ្មានតម្លៃខ្លួនក្នុងរដូវក្ដៅនេះ ពេលដែលកុងត្រារបស់គេបញ្ចប់ជាមួយ Real Madrid។ កុងត្រារបស់ Bale ជាមួយ Madrid នឹងអស់នៅក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីចំណាយពេល៨ឆ្នាំជាមួយក្លឹប។ តាមការឲ្យដឹងពី Washington Post ក្លឹប DC United កំពុងសម្លឹងការផ្ដល់សំណើទៅកាន់ Bale ដើម្បីនាំគេមកលេងនៅលីគអាមេរិក។ តាមប្រភពឲ្យដឹងថា ក្លឹបក្នុងលីគ MLS កំពុងស្ថិតក្នុងការពិភាក្សាជាមួយអ្នកតំណាងរបស់ Bale អំពីការចូលរួមជាមួយពួកគេដោយគ្មានតម្លៃខ្លួនក្នុងរដូវក្ដៅនេះ។ ក្នុងនោះគេក៏បានដឹងថា DC United បានរៀបចំសំណើទៅកាន់ Bale ជាមួយកិច្ចសន្យាដ៏ធំមួយជាងអ្វីដែលពួកគេធ្លាប់ផ្ដល់ឲ្យ Wayne Rooney ពេលដែលគេមកចូលរួមជាមួយក្លឹបកាលពីឆ្នាំ២០១៨។ Bale វ័យ៣២ឆ្នាំដែលធ្លាប់លេងបានជាង២៥០ប្រកួតឲ្យ Real Madrid និងឈ្នះពាន១៤គ្រឿងក៏មានការទាក់ទងឲ្យត្រលប់ទៅកាន់ក្លឹប Spurs វិញ ខណៈ Cardiff ក៏ចាប់អារម្មណ៍ដូចគ្នា។ អនាគតរបស់ Bale ជាមួយ Madrid ទំនងមិនអាចបន្តកុងត្រាទៅមុខជាមួយគ្នាបានទៀតឡើយ ដោយសារតែគេលែងជាជម្រើសរបស់ក្លឹបទៀតហើយ៕
23 Apr 2022
52 views
Football News
មិនទុកមាត់ Rooney ថា United គ្មានសមត្ថភាពគ្រប់គ្រាន់លេង UCL ទេ
Wayne Rooney បានជំរុញឲ្យ Manchester United បំភ្លេចការប្រជែង Top 4 ទៅ ដោយសារតែពូកគេមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីលេងនៅពាន Champions League រដូវកាលក្រោយឡើយ។ ម្ចាស់កំណត់ត្រារកគ្រាប់បាល់បានច្រើនជាងគេរបស់បិសាចក្រហម Rooney បានផ្ដល់ជាមតិថា ក្លឹបគួរតែផ្ដោតលើអនាគតនិងរៀបចំក្រុមឡើងវិញ ដែលត្រូវចំណាយពេល៣ឆ្នាំ។ ឱកាសប្រជែងក្រុមកំពូលទាំង៤របស់ United បានធ្លាក់គម្លាតបន្តិច ក្រោយកាលពីចុងសប្ដាហ៍ពួកគេប្រកួតស្មើគ្នាជាមួយ Leicester City ១-១ នៅ Old Trafford។ បច្ចុប្បន្នក្រុមលោក Ralf Rangnick កំពុងស្ថិតនៅលេខ៧ ដែលតំណែងនេះសូម្បីតែពាន Europa League រដូវកាលក្រោយក៏មិនអាចលេងបានដែរ។ ៤ប្រកួតបន្ទាប់ Man Utd ត្រូវជួប Everton, Norwich, Liverpool និង Arsenal ដូច្នេះពួកគេត្រូវតែប្រឹងកុំឲ្យរបូតពិន្ទុឲ្យសោះ។ ផ្ទុះពីអ្វីដែលក្លឹបចង់បាន Rooney ជឿជាក់វាគឺជាផលចំណេញប្រសិន Man United មិនបានលេងនៅ UCL ដោយជំនួសពេលវេលាពង្រឹងក្រុមជាការល្អជាង។ អតីតជម្រើសជាតិបានបញ្ចេញគំនិតរបស់ខ្លួនថា
06 Apr 2022
64 views
Football News
Rooney ថា Pogba គួរតែចាកចេញពី Man Utd
លោក Wayne Rooney បាននិយាយទៅកាន់សារព័ត៌មាន Sky Sports នៅក្នុងថ្ងៃនេះថា ខ្សែបម្រើក្លឹប Manchester United កីឡាករ Paul Pogba គួរតែចាកចេញទៅលេងនៅក្លឹបផ្សេង។ លោក Rooney បាននិយាយថា៖” ខ្ញុំគិតថាឥឡូវនេះវាដល់ចំណុចដែល Pogba គួរតែចាកចេញទៅកាន់ក្លឹបផ្សេង ប្រហែលជាប្រសើរជាងចំពោះគេនៅទីនេះ។ ប្រសិនបើ Pogba គេស្មោះត្រង់ជាមួយខ្លួនគេ គេប្រហែលជាដឹងហើយថា គេមិនសូវជាធ្វើអ្វីប៉ុន្មានដូចអ្វីដែលគេចង់បាននោះទេនៅពេលត្រលប់មកកាន់ក្លឹបនេះវិញ “។ លោកបានបន្តថា៖” ខ្ញុំមើលគេលេងឲ្យក្រុមជម្រើសជាតិបារាំងគឺថា គេជាកីឡាករមួយផ្សេងដាច់តែម្ដង សមត្ថភាពរបស់គេទាំងប៉ុន្មានទាំងការគ្រប់គ្រងប្រកួតអីហ្នឹងគឺល្អគ្រប់ការប្រកួតឲ្យក្រុមជម្រើសជាតិបារាំងតែម្ដង។ តែសមត្ថភាពរបស់គេទាំងនេះហាក់ដូចជាមិនត្រូវនៅ Man Utd អញ្ចឹងហើយខ្ញុំគិតថា កីឡាករមួយចំនួនដូចគេនេះគួរតែចេញពីក្លឹបនេះ “។ បើតាមសារព័ត៌មាន Manchester Evening News បានឲ្យដឹងថា Pogba នឹងចាកចេញពី Man Utd ដោយខាងក្លឹបបានត្រៀមរួចរាល់សម្រាប់គេចាកចេញ។ Pogba នៅមានកុងត្រាជាមួយ Man Utd រហូតដល់ចប់រដូវកាលនេះ៕
06 Apr 2022
52 views
Football News
Rooney ចង់ក្លាយជាអ្នកចាត់ការរបស់ Man Utd
លោក Wayne Rooney អ្នកចាត់ការក្លឹប Derby បាននិយាយទៅកាន់សារព័ត៌មាន The Sun នៅក្នុងថ្ងៃនេះពីគោលដៅរបស់លោកគឺចង់ក្លាយជាអ្នកចាត់ការក្លឹប Manchester United នៅក្នុងថ្ងៃណាមួយ។ លោក Rooney បាននិយាយថា៖ ” មូលហេតុទាំងអស់ដែលធ្វើឲ្យខ្ញុំមកធ្វើមកធ្វើជាថ្នាក់ដឹកនាំក្លឹបនេះគឺដោយសារតែ Man United “។ លោកបានបន្តថា៖” ខ្ញុំធ្លាប់ទទួលបានការសម្ភាសន៍ការងារទៅធ្វើជាអ្នកដឹកនាំ Everton ។ តែយ៉ាងណាខ្ញុំចង់ធ្វើអ្នកចាត់ការក្លឹប Man Utd។ ខ្ញុំដឹងថាឥឡូវហ្នឹងខ្ញុំមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ទៅធ្វើនោះទេ តែខ្ញុំនឹងរៀបចំគោលដៅផែនការអ្វីគ្រប់យ៉ាងបែបទាំងអស់ដើម្បីឲ្យប្រាកដថា ថ្ងៃណាមួយខ្ញុំនឹងអាចធ្វើវាបាន “។ Rooney ចាប់ជាអាជីពជាអ្នកចាត់ការក្លឹបទើបបាន ១ឆ្នាំ ២ខែប៉ុណ្ណោះ ក្រោយលោកបានចូលនិវត្តន៍ពីកីឡាករបាល់ទាត់កាលពីដើមឆ្នាំ ២០២១ នៅក្លឹប Derby ។ ក្នុងអាជីពជាកីឡាករលោកធ្លាប់លេងឲ្យក្លឹប Everton, Man Utd, D.C United និង Derby ៕
29 Mar 2022
46 views
Football News
កូន Rooney ស៊ុតចូល៤គ្រាប់ឲ្យ Man Utd តទល់នឹង Liverpool ក្នុងប្រកួតឈុត U12
ខ្សែបម្រើ Kai Rooney ដែលជាកូនប្រុសបង្កើតរបស់កំពូលកីឡាករ Wayne Rooney និងជាកីឡាករក្នុងឈុតថ្នាលអាយុក្រោម ១២ឆ្នាំ របស់ក្លឹប Manchester United បានស៊ុត៤គ្រាប់ជួយក្រុមរបស់ខ្លួនក្នុងប្រកួតតទល់នឹងឈុតថ្នាលអាយុក្រោម ១២ឆ្នាំ របស់ក្លឹប Liverpool កាលពីពេលថ្មីៗនេះ។ ទោះជា Rooney Jr ខំស៊ុតចូល៤គ្រាប់ជួយក្រុមយ៉ាងណាក្ដី ប៉ុន្តែលទ្ធផលចុងក្រោយខាង Liverpool អ្នកឈ្នះដដែលក្នុងលទ្ធផល ៤ទល់នឹង ៥។ យ៉ាងណាក្ដីបើតាមការចុះផ្សាយរបស់ Daily Mail នេះមិនមែនជាលើកទីមួយទេដែលកូនប្រុសរបស់ Rooney រូបនេះបានស៊ុតចូលច្រើនគ្រាប់ជួយក្រុមបែបនេះ ដោយកីឡាករវ័យ១២ឆ្នាំរូបនេះក៏ធ្លាប់ស៊ុតចូល៣គ្រាប់ និង Assist ៣ដងក្នុងប្រកួតតទល់នឹងក្រុម Stoke កាលពីខែឧសភា ឆ្នាំ២០២១កន្លងទៅនេះផងដែរ។ គួរបញ្ជាក់ផងដែរថា Kai Rooney បានចុះកុងត្រាលេងឲ្យឈុតថ្នាលអាយុក្រោម១២ឆ្នាំ របស់ Man Utd តាំងពីខែធ្នូ ឆ្នាំ២០២០កន្លងមក ដោយ Wayne Rooney បានបង្ហោះសារលើបណ្ដាញសង្គមរបស់ខ្លួននាពេលនោះផងដែរថា គេមានមោទនភាពយ៉ាងខ្លាំងដែលបានកូនប្រុសរបស់ខ្លួនមកលេងនៅទីនេះ និងណែនាំឲ្យកូនខ្លួនខិតឲ្យខ្លាំងទៀត៕
08 Oct 2021
134 views
National Football Team News
អង់គ្លេសលត់អាមេរិក 3-0 ជាថ្ងៃចុងក្រោយរបស់ Rooney (វីដេអូ)
លោក Gareth Southgate អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានចាត់ទុកជំនួបឈ្នះអាមេរិកជាការដកស្រង់បទពិសោធ
16 Nov 2018
737 views
Other News
Rooney នឹងពាក់អាវលេខ 10 ចំណែក Delph ធ្វើជាប្រធានក្រុមអង់គ្លេស
Rooney បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិកាលពីឆ្នាំ2017។ ប៉ុន្តែគេនឹងបង្ហាញខ្លួនលើកទី120 ហើយក៏ជាការលេងចុងក្រោយក្នុងប្រកួតមិត្តភាព
15 Nov 2018
865 views
Other News
គ្រូបង្វឹកអង់គ្លេសថា លោកមិនទាន់បានពិភាក្សាជាមួយ Rooney នៅឡើយទេ
កាលពីប៉ុន្មានថ្ងៃមុនសហព័ន្ធជម្រើសជាតិអស់គ្លេសបានបង្ហោះថា Rooney នឹងលេងជាមួយជម្រើសជាតិម្ដងទៀតជាលើកចុងក្រោយ
09 Nov 2018
547 views
Other News
Rooney នឹងវិលទៅលេងឱ្យជម្រើសជាតិអង់គ្លេស ជាលើកចុងពេលប៉ះអាមេរិកខាងមុខនេះ
អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ លេងលើចុងក្រោយឱ្យអង់គ្លេស នៅពេលអង់គ្លេសយកឈ្នះលើក្រុមក្រុមស្កុតឡេន 3-0
05 Nov 2018
194 views
Other News
Rooney ខ្ញុំមិនផ្លាស់ទៅលេងនៅអឺរ៉ុបម្ដងទៀតទេ ខ្ញុំនៅទីនេះរហូត
ពិតណាស់តាំងពីផ្លាស់ទៅលេងនៅទឹកដីអាមេរិក អតីតខ្សែប្រយុទ្ធរបស់ក្លឹបបិសាចក្រហមរូបនេះជើងឡើងជើងជាខ្លាំងដោយក្លឹបឱ្យនេះ
27 Oct 2018
198 views
Other News
Rooney ស៊ុតពីរគ្រាប់ជួយ DC United ទៅវគ្គ play-off ជើងឯក MLS
អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសវ័យ 32 ឆ្នាំរូបនេះរកគ្រាប់បើកឆាក់នៅនាទីទី8 រួចបញ្ជូនបាល់ឱ្យ Luciano Acosta
22 Oct 2018
230 views
Other News
Rooney ទម្លាយមូលហេតុដែលខ្លួនចាក់ចេញពី Everton
កាលពីដើមរដូវកាលមុនខ្សែប្រយុទ្ធ Wayne Rooney បានចាកចេញពីក្លឹបបិសាចក្រហម Manchester United ទៅលេងឱ្យ Everton
13 Jul 2018
617 views
Other News
Rooney រកក្លឹបថ្មីបានហើយគឺក្លឹប DC United គឺមានមូដ្ធាននៅអាមេរិក
អតីតខ្សែប្រយុទ្ធក្រុម Manchester United រូបនេះបានចុះហត្ថលេខាលើកុងត្រា ជាមួយក្រុម DC United រយៈពេល 2ឆ្នាំកន្លះរូបគេ
29 Jun 2018
522 views
Uncategorized
ទើបលេងឱ្យ Everton សោះ អីឡូវ Rooney ចង់ចាកចេញពីក្លឹបនេះទៀតបាត់
ពិតណាស់ ខ្សែប្រយុទ្ធវ័យ 32ឆ្នាំរូបនេះ រកបាន 10 គ្រាប់សម្រាប់ក្រុម Everton នៅ Premier League នៅរដូវកាលនេះ។ ពោលគឺចាប់តាំង
09 May 2018
396 views
Other News
Rooney ថាព្រោះចង់លេងក្រោម សម្ពាធ បានខ្លួន ត្រឡប់ទៅ Everton វិញ
ការពិតណាស់ អតីតខ្សែប្រយុទ្ធរបស់ក្លឹប Man Utd រូបនេះ បានចូលលេងឱ្យ Everton វិញក្នុងកិច្ចសន្យារយៈពេលពីរឆ្នាំកាលពីរដូវក្តៅមុន
23 Feb 2018
432 views
Other News
Rooney ថា ខ្លួនចង់ក្លាយជាគ្រូបង្វឹករបស់ Everton
Rooney ថា ខ្លួនចង់ក្លាយជាគ្រូបង្វឹករបស់ Everton ប៉ុន្តែបានបញ្ចាក់ថា គាត់មិនទាន់ចង់ចូលនិវត្តន៍ ពីបាល់ទាត់នៅឡើយទេ
11 Feb 2018
419 views