Tag: Rosario Central
Football News
Atletico យកបានខ្សែការពារវ័យ២៤ឆ្នាំ រូបនេះពី Serie A
ក្លឹប Atletico Madrid បានធ្វើការប្រកាសជាផ្លូវការនាំយកបាន ខ្សែការពារ Nahuel Molina ពីក្លឹបអ៊ីតាលី Udinese នៅក្នុងថ្ងៃនេះ។ កីឡាករវ័យ២៤ឆ្នាំនេះ បានចុះកុងត្រាជាមួយ Atletico ក្នុងរយៈពេលវែងរហូតដល់ទៅ៥ឆ្នាំ ដោយនឹងចប់កុងត្រានៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ខាងមុខ។ Molina បានប្រឡូកក្នុងអាជីពជាកីឡាករក្រុមឈុតធំអស់រយៈពេល៦ឆ្នាំហើយ ចាប់ពីឆ្នាំ២០១៦មក ដោយចាប់ផ្ដើមនៅលីគអាហ្សង់ទីនដោយលេងឲ្យ ក្លឹប Boca Juniors រួមមក ទៅលេងនៅក្លឹប Defensa y Justicia បន្ទាប់មកក៏ទៅលេងនៅក្លឹប Rosario Central លុះនៅឆ្នាំ២០២០ គេផ្លាស់មក Serie A ដោយលេងឲ្យ Udinese ដោយចូលរួមលេងបាន ៦៨ប្រកួត និងស៊ុតចូល១០គ្រាប់៕
28 Jul 2022
22 views