Tag: Roy Keane
Football News
Rangnick ថា Man United មិនមែនមិនប្រឹងទេ តែ Man City ឥលូវល្អពេក
អ្នកចាត់ការ Ralf Rangnick បានបញ្ជាក់ថា កីឡាករ Manchester United មិនបានបោះកន្សែងសសុំចុះចាញ់ Manchester City នោះទេ ប៉ុន្តែដោយសារគម្លាតរវាងក្រុមទាំងពីរឆ្ងាយគ្នាខ្លាំងពេក។ Kevin De Bruyne និង Riyad Mahrez ជាអ្នកនាំជ័យជម្នះឲ្យ Man City ក្នងលិទ្ធផល ៤ ទល់នឹង ១ លើ Man United ក្នុងកីឡដ្ឋាន Etihad។ ក្រោយការប្រកួតឈានចូលវគ្គទីពីរ គេមើលឃើញថា City ពានគ្របដណ្ដប់សាច់បាល់លើបិសាចក្រហមជាខ្លាំង។ ចំណុចអវិជ្ជមានមួយនេះហើយបានធ្វើឲ្យ Roy Keane និង Neville ខឹងសម្បារជាខ្លាំង។ ស្ថិតក្នុងការប្រកួតបានបង្ហាញ Man United ប៉ះបានតែ ១៦បាល់ប៉ុណ្ណោះនៅ១០នាទីចុងក្រោយនៃការប្រកួត ខណៈ City ធ្វើបានកំណត់ត្រា ១២០ប៉ះ។ ត្បិតតែបរាជ័យ និងរងការរិះគន់បែបនេះក្ដី តែលោក Rangnick មិនបានបន្ទោសកូនក្រុម និងបញ្ជាក់ហេតុផលអំពីការប្រកួតនេះ។
08 Mar 2022
60 views
Football News
Keane បានចេញមុខរិះគន់ទៅលើខ្សែប្រយុទ្ធ Edinson Cavani
លោក Roy Keane ចេញមុខរិះគន់ ខ្សែប្រយុទ្ធ Edinson Cavani ថា លេងបាល់អន់ខ្លាំងណាស់ កាលពីយប់មិញ។ ជាការពិតណាស់ ក្រុម Man Utd បានប្រកួតទល់នឹងក្រុម Aston Villa កាលពីយប់មិញ នៅឯកីឡដ្ឋាន Villa Park ដោយបញ្ចប់ក្នុងលទ្ធផល ២ ទល់នឹង ២ ចែកគ្នាម្នាក់មួយពិន្ទុ។ ជាក់ស្តែងកាលពីយប់មិញនេះ ក្រុម Man Utd បាននាំមុខ Aston Villa ២គ្រាប់មុនហើយ ក៏ប៉ុន្តែត្រូវបានកីឡាករ Jacob Ramsey និង កីឡាករចំណូលថ្មី Philippe Coutinho ជួយវាយបកបានវិញ។ លោក Keane បាននិយាយថា៖ “ពេលដែលក្រុម Man Utd នាំមុខ ២ ទល់នឹង ០ មុន អ្នកទាំងអស់គ្នាប្រហែលជាគិតថា បាល់នេះដឹងតែ
17 Jan 2022
106 views
Football News
Roy Keane ហ៊ាននិយាយថា Man City នឹងលើកពាន Premier League ឆ្នាំនេះ
វីរបុរសរបស់ Manchester United លោក Roy Keane បានទាយទុកថា Manchester City នឹងឈ្នះពាន Premier League ឆ្នាំនេះ។ Man City ទើបតែប្រកួតស្មើគ្នាជាមួយ Liverpool ២-២ កាលពីយប់មិញ។ លទ្ធផលនេះបានធ្វើឲ្យ City ឈរនៅលេខ៣នៃតារាងពិន្ទុលីគមាន១៤ពិន្ទុស្មើគ្នាជាមួយក្រុមលេខ៤ United ខណៈ Liverpool នៅលេខ២ ឯ Chelsea ស្ថិតនៅកំពូលតារាង។ Keane បានបញ្ចេញទស្សនៈថា ៤ក្រុមនេះនឹងមានឱកាសទៅលេងនៅ Champions League នៅរដូវកាលក្រោយ។ ប៉ុន្តែក្រុមលោក Pep Guardiola មានលទ្ធភាពខ្ពស់ជាងគេសម្រាប់ការការពារតំណែងជើងឯកលីគ។ ប្រាប់ Sky Sports លោក Keane បាននិយាយថា បើវែកញែក កាលពីសប្ដាហ៍មុន Liverpool របូតដល់ទៅ៣គ្រាប់ជាមួយ Brentford ហើយយប់មិញរបូត២គ្រាប់ទៀត។ នេះមិនមែនជាសញ្ញាល្អឡើយ ប៉ុន្តែពួកគេមានខ្សែប្រយុទ្ធល្អ។ ប៉ុន្តែលោកនៅតែគិតថា City
04 Oct 2021
154 views
Football News
Roy Keane ថា Chelsea គួរតែស៊ី Arsenal បាន៧គ្រាប់នៅយប់មិញ
លោក Roy Keane អតីតកីឡាករបិសាចក្រហម Manchester United បាននិយាយថាក្រុមតោខៀវ Chelsea គួរតែរកបាន៧គ្រាប់លើក្រុម Arsenal មិនមែនត្រឹម២-០នោះទេ។ សម្រាប់ការប្រកួតលីគកំពូលអង់គ្លេសសប្ដាហ៍ទី២ ក្រុម Chelsea ពិតជាបន្ដភាពខ្លាំងរបស់ខ្លួនមែន ដោយយកឈ្នះលើក្រុម Arsenal ក្នុងលទ្ធផល ២-០។ គ្រាប់បើកឆាកនៃការប្រកួតក៏រកបានដោយកីឡាករចំណូលថ្មី Lukaku ផងដែរ ដែលធ្វើឱ្យអ្នកគាំទ្រកាន់តែពេញចិត្តសម្រាប់ទម្រង់លេងនៃក្រុមតោខៀវនាពេលបច្ចុប្បន្ន។ យ៉ាងណាមិញ បើតាមការមើលឃើញរបស់លោក Roy Keane វិញ ថាប្រកួតទល់ Arsenal នេះ ក្រុម Chelsea គួរតែរកបានដល់ទៅ៧គ្រាប់ មិនមែនត្រឹមតែ២គ្រាប់នោះទេ។ ដោយលោកមើលឃើញថាប្រសិនបើតង់ទី២ សមាជិកក្រុមផ្ដោតចង់ឈ្នះខ្លាំងដូចតង់ទី១ នោះ ក្រុមរបស់លោក Thomas Tuchel នឹងបង្កើតឱកាសរកគ្រាប់បាល់បានច្រើនទៀតជាក់ជាមិនខាន៕
23 Aug 2021
157 views