Tag: Rudiger
Football News
Real Madrid ដាក់តម្លៃផ្ដាច់កុងត្រា Rudiger ដល់៣៤០លានផោន
Real Madrid បានដាក់តម្លៃទិញផ្ដាច់កុងត្រារបស់ Antonio Rudiger ដល់ទៅ៣៤០លានផោន បន្ទាប់ពីខ្សែការពាររបស់ Chelsea បានបញ្ចប់ការផ្លាស់មកកាន់ប្រទេសអេស្ប៉ាញកាលពីថ្ងៃអង្គារ។ កីឡាករសញ្ជាតិអាល្លឺម៉ង់បានចុះកុងត្រារយៈពេល៤ឆ្នាំជាមួយ Real Madrid ដោយទទួលបានថ្លៃនឿយហត់៣១,៥ម៉ឺនផោនក្នុងមួយសប្ដាហ៍។ ការប្រកាសជាផ្លូវការ Rudiger ក្លាយជាកីឡាកររបស់ Madrid រំពឹងនឹងបង្ហាញនៅចុងខែឧសភាឬដើមខែមិថុនា។ Rudiger បានបដិសេធសំណើធំៗជាច្រើនពីក្លឹបក្នុងតំបន់អឺរ៉ុប ដើម្បីបានចូលរួមជាមួយ Real ដោយគ្មានតម្លៃខ្លួន (អស់កុងត្រាជាមួយ Chelsea)។ Manchester United, Barcelona, Paris Saint-Germain និង Juventus សុទ្ធសឹងតែចាប់អារម្មណ៍លើ កីឡាករវ័យ២៩ឆ្នាំ។ ដោយសារតែជាប់ទណ្ឌកម្មរបស់រដ្ឋាភិបាលអង់គ្លេស ក្លឹប Chelsea មិនអាចបន្ថែមកុងត្រាថ្មីលើកីឡាកររបស់ខ្លួនបានឡើយ។ Rudiger បានចូលរួមជាមួយ Chelsea ផ្លាស់ពីក្លឹប Roma ក្នុងតម្លៃខ្លួន២៩លានផោនកាលពីឆ្នាំ២០១៧ ជាមួយកុងត្រា៥ឆ្នាំ។ ទល់នឹងពេលនេះ ៥រដូវកាលជាមួយក្លឹប គេរកបាន១២គ្រាប់ក្នុងការបង្ហាញខ្លួន១៩៩ប្រកួតគិតគ្រប់កម្មវិធី៕
11 May 2022
29 views
Football News
ក្លឹប Real Madrid ឈានកិច្ចព្រមព្រៀងពាក្យសម្ដីជាមួយ Antonio Rudiger ហើយ
ក្លឹប Real Madrid បានឈានកិច្ចព្រមព្រៀងពាក្យសម្ដីជាមួយខ្សែការពារ Antonio Rudiger ហើយ បន្ទាប់ពី Chelsea ប្រកាសថា ខ្សែការពារសញ្ជាតិអាល្លឺម៉ង់នឹងមិនបន្តនៅជាមួយក្លឹបទៀតឡើយនៅរដូវកាលក្រោយ។ អ្នកចាត់ការរបស់ Chelsea លោក Thomas Tuchel បានទម្លាយឲ្យដឹងកាលពីពេលថ្មីៗ Rudiger បានប្រាប់លោកថា គេចង់ចាកចេញពីក្លឹប ពេលដែលកុងត្រាអស់នៅរដូវក្ដៅនេះ។ ទណ្ឌកម្មរបស់ប្រទេសអង់គ្លេសបានដាក់សម្ពាធលើ Chelsea មិនឲ្យបន្តកុងត្រាថ្មីលើកីឡាកររបស់ខ្លួន ហើយនេះក៏ជាកត្តាមួយផ្សេងទៀតនាំឲ្យ Rudiger មិនអាចបន្តនៅជាមួយក្លឹបដូចគ្នា។ ក្លឹបធំៗជាច្រើនដូចជា Real Madrid, Barcelona, Paris Saint-Germain និង Juventus សុទ្ធតែមានការចាប់អារម្មណ៍លើខ្សែការពារកណ្ដាលវ័យ២៩ឆ្នាំ។ ប៉ុន្តែបើតាមប្រភពពីអ្នកកាសែតដ៏ល្បី Fabrizio Romano បានឲ្យដឹងថា ពេលនេះ Real Madrid និង Rudiger បានឈានដល់កិច្ចព្រមព្រៀងពាក្យសម្ដីគ្នាហើយ នៅឡើយតែចុះកុងត្រាជាមួយគ្នាប៉ុណ្ណោះ។ គេមើលឃើញថា គ្រប់យ៉ាងកំពុងរលូន ដូច្នេះមិនយូរទេ គ្រប់គ្នានឹងឃើញ Rudiger បង្ហាញខ្លួនជាកីឡាកររបស់ Real នៅរដូវកាលក្រោយ។
26 Apr 2022
36 views
Football News
ទោះវធ្លាក់ពី UCL ក៏លោក Tuchel សរសើរ Rudiger ពិតជាលេងបានល្អណាស់យប់មិញ
អ្នកចាត់ការទូទៅក្លិប Chelsea លោក Thomas Tuchel បានសរសើរកីឡាករ Antonio Rudiger មិនដាច់ពីមាត់ចំពោះការបង្ហាញទម្រង់លេងដ៏ល្អរបស់គេកាលពីយប់មិញ។ ជាការពិតណាស់ ក្នុងការប្រកួតទល់នឹង Real Madrid កាលពីយប់មិញ វាជារឿងដ៏សោកស្តាយមែនទែនសម្រាប់ Chelsea ដែលពួកគេអាចរកគ្រាប់បាល់នាំមុខបាន ៣ ទល់នឹង ០ ទៅហើយ ប៉ុន្តែ បានធ្វើឲ្យរបូតគ្រាប់បាល់ ២គ្រាប់វិញ ធ្វើឲ្យសរុបទាំងពីរជើងចាញ់ Real Madrid ក្នុងលទ្ធផល ៥ទល់នឹង៤ ធ្លាក់ចេញពីក្របខណ្ឌ Champions League ត្រឹមវគ្គ៨ក្រុមចុងក្រោយ។ លោក Tuchel បាននិយាយថា៖ “Rudiger ពិតជាលេចធ្លោខ្លាំងមែនទែន។ វាជាការបង្ហាញការលេងលំដាប់ពិភពលោក ហើយ គាត់តែងតែធ្វើវាបានក្នុងកម្រិតលេងដ៏ខ្ពស់”៕
14 Apr 2022
30 views
Football News
Chelsea បានដំឡើងប្រាក់ ២០ម៉ឺនផោនក្នុងមួយសប្ដាហ៍ក៏ Rudiger មិនព្រមបន្តកុងត្រាដែល
អនាគតរបស់ខ្សែការពារ Antonio Rudiger ជាមួយក្លិប Chelsea នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ ក៏ព្រោះតែការចរចាបន្តកុងត្រាថ្មីបន្តបរាជ័យ។ បើយោងតាមកាសែត Sportsmail បានឲ្យដឹងថា កិច្ចចរចារវាង Chelsea ជាមួយនឹងខ្សែកាពារសញ្ជាតិអាល្លឺម៉ង់ខាងលើ នៅតែបន្ត ដោយជើងឯកពាន UCL រដូវកាលមុនមួយនេះ ចង់ចងជើង Rudiger ឲ្យនៅទឹកដី Stamford Bridge បន្តឲ្យបានផុតកុងត្រារបស់គេ បច្ចុប្បន្នដែលផុតកំណត់ត្រឹមរដូវក្ដៅខាងមុខនេះ។ ក្នុងកុងត្រាបច្ចុប្បន្ន Rudiger ទទួលបានថ្លៃឈ្នួលនឿយហត់ ១០ម៉ឺនផោន (ឬប្រមាណ ១៣ម៉ឺនដុល្លារកន្លះ) ក្នុងមួយសប្ដាហ៍។ ជាមួយគ្នានេះ បើតាមប្រភពដដែល កិច្ចចរចាចុងក្រោយបង្អស់ Chelsea បានដាក់សំណើ ប្រាក់ពលកម្មក្បែរ២០ម៉ឺនផោន ក្នុងមួយសប្ដាហ៍ ប៉ុន្តែនៅតែមិនអាចថ្ពក់ចិត្ត ខ្សែការពារវ័យ២៨ឆ្នាំ ឲ្យទទួលយក។ យ៉ាងណាមិញ Chelsea មិនទាន់បោះបង់នោះទេ ដោយក្លិបយក្សអង់គ្លេសមួយនេះ ទំនងនឹងព្យាយាមបន្តស្វះស្វែងរកវិធីសាស្ត្រ ដើម្បីសម្រេចកុងត្រាថ្មីជាមួយ Rudiger ក៏ព្រោះតែជើងក្រោមរូបនេះ ស្ថិតក្នុងគម្រោងប្រើប្រាស់របស់លោកគ្រូ Thomas Tuchel។ គួរបញ្ជាក់ដែរថា Rudiger ជាគោលដៅនាំចូលរបស់ក្លិបធំៗចំនួន២នៅតំបន់អឺរ៉ុប
06 Feb 2022
66 views
Football News
Antonio Rudiger ត្រូវបានកាសែតល្បីឈ្មោះមួយអះអាងថានឹងទៅ Real Madrid
អ្នកកាសែតល្បីឈ្មោះលោក Matt Law បានទម្លាយឲ្យដឹងថាកីឡាកររបស់ Real Madrid ជាច្រើននាក់ជឿជាក់ថា ខ្សែការពារ Antonio Rudiger នឹងផ្លាស់មកកាន់កីឡដ្ឋាន Santiago Bernabeu នារដូវកាលក្រោយ។ ជាការពិតណាស់ កីឡាករសញ្ជាតិអាល្លឺម៉ង់ខាងលើ បានវិវត្តន៍ខ្លួនទៅ ជាកីឡាករដ៏សំខាន់ជាងគេម្នាក់នៅ ក្នុងក្រុម Chelsea ជាពិសេសក្រោមការដឹកនាំរបស់លោក Thomas Tuchel។ យ៉ាងណាក្តី បញ្ហាចម្បងនៅ ពេលនេះ គឺ កុងត្រារបស់គេនៅ ឯកីឡាករដ្ឋាន Stamford Bridge នឹងអស់សុពលភាពនៅ បញ្ចប់រដូវកាលនេះ។ ដូច្នេះមានន័យថា រូបគេអាចនឹងចាកចេញដោយគ្មានតម្លៃខ្លួនប្រសិនបើគេបដិសេធមិនបន្តកុងត្រាថ្មី។ ក្រៅពី Real Madrid មានក្លិបធំៗផ្សេងទៀតដូចជា Bayern Munich និង Paris Saint Germain ជាដើមដែលចង់បាន Rudiger មករួមក្រុម ប៉ុន្តែ ទិសដៅ បន្ទាប់ដែលគេចង់ទៅ ចូលរួមបំផុត គឺ ការប្រកបអាជីពនៅ ឯកីឡដ្ឋាន
25 Dec 2021
95 views
Football News
ខ្សែការពារ Antonio Rudiger ចង់បន្តនៅ Stamford Bridge
ខ្សែការពារ Antonio Rudiger របស់ Chelsea ចង់បន្តនៅក្លឹប បើទោះបីជាមានការផ្តល់ជូនដ៏អស្ចារ្យពីក្លឹបមួយផ្សេងទៀតក៏ដោយ។ ក្លឹប Bayern Munich ត្រូវបានគេរាយការណ៍ថាអាចបង្កើនប្រាក់ឈ្នួលទ្វេដងដែលកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះរកបាននៅទីក្រុងឡុងដ៍ ប៉ុន្តែកីឡាករខ្លួនឯងសុខចិត្តស្នាក់នៅ Stamford Bridge បន្តទៀតនេះបើយោងតាមកាសែត Daily Mail ។ កីឡាករវ័យ 28 ឆ្នាំបានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចព្រមព្រៀងជាមួយ Chelsea ប៉ុន្តែរូបគេមិនទាន់បានយល់ព្រមលើកិច្ចសន្យាថ្មីនៅឡើយទេ។ មានសេចក្ដីរាយការណ៍ថាក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានទាក់ទងភ្នាក់ងាររបស់ Rudiger រួចហើយដោយផ្តល់ទឹកប្រាក់ចំនួន 12 លានអឺរ៉ូក្នុងមួយឆ្នាំដែលកីឡាករផ្ទាល់បានទាមទារ។ ខ្សែការពារកណ្តាលមានសឹទ្ធក្នុងការទៅកាន់ក្លឹបនៅអឺរ៉ុបនៅពេលដែលទីផ្សារដោះដូរកីឡាករបើកនៅខែមករា ប្រសិនបើខ្សែការពាររូបនេះមិនយល់ព្រមលើការបន្តកិច្ចសន្យាជាមួយក្រុមរបស់លោក Thomas Tuchel ទេនោះ៕
18 Nov 2021
116 views
Football News
របាយការណ៍៖ ក្លឹប Real Madrid គ្រោងផ្ទេរខ្សែការពារ Rudiger
Real Madrid អាចនឹងត្រូវបង្ខំចិត្តលក់កីឡាករមួយចំនួនដើម្បីចុះកុងត្រាយកខ្សែការពារ Antonio Rudiger នៅចុងបញ្ចប់នៃរដូវកាលនេះ។ កិច្ចសន្យារបស់ Antonio Rudiger ជាមួយ Chelsea នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ មានក្រុមជាច្រើនកំពុងតែចាប់អារម្មណ៍ទៅលើកីឡាករវ័យ 28 ឆ្នាំរូបនេះ។ ប៉ុន្តែក្លឹប Real Madrid មានភាគរយខ្ពស់ជាងគេក្នុងការនាំយកខ្សែការពារសញ្ជាតិអាឡឺម៉ង់រូបនេះមកចូលរួមជាមួយក្រុម។ យោងតាមការសែត AS ក្លឹប Real Madrid នឹងធ្វើការនាំយក Antonio Rudiger នៅរដូវក្តៅក្រោយ។ ខ្សែការពារកណ្តាលរូបនេះត្រូវការប្រាក់ខែចំនួន 12 លានអឺរ៉ូ (10 លានផោន) ក្នុងមួយឆ្នាំ ប៉ុន្តែ Chelsea ទំនងជាមិនបំពេញតាមការទាមទាររបស់គេនោះទេ។ លោក Carlo Ancelotti ចង់នាំយក Rudiger ចូល ប៉ុន្តែគាត់ប្រហែលជាត្រូវលក់កីឡាករខ្លះដើម្បីជម្រះប្រាក់ខែមួយចំនួនផ្សេងឲ្យបានធូរស្រាលជាមុនសិន។ Gareth Bale, Eden Hazard, Isco, និង Marcelo ស្ថិតក្នុងចំណោមអ្នកដែលអាចនឹងលក់ចេញ នៅចុងបញ្ជប់រដូវកាលនេះ ៕
06 Nov 2021
129 views
Football News
Real Madrid ប៉ងយកខ្សែការពារម្នាក់របស់ Chelsea មកជំនួសកន្លែង Ramos
ខ្សែការពាររបស់ Chelsea កីឡាករ Antonio Rudiger បានក្លាយជាគោលដៅធំរបស់ក្លឹប Real Madrid ក្នុងទីផ្សារដោះដូរកីឡាករនៅខែមករាខាងមុខ។ កីឡាករសញ្ជាតិអាល្លឺម៉ង់នឹងអស់កុងត្រាជាមួយតោខៀវនៅរដូវក្ដៅក្រោយ បន្ទាប់ពីបានបដិសេធសំណើកុងត្រាថ្មីដែលមានថ្លៃនឿយហត់១២,៥ម៉ឺនផោនក្នុងមួយសប្ដាហ៍។ ដូច្នេះហើយ Real Madrid បានដាក់ Rudiger ជាគោលដៅទីមួយសម្រាប់ឆ្នាំក្រោយ ដើម្បីយកមកបំពេញកន្លែងរបស់ Raphael Varane និង Sergio Ramos។ យោងតាមសារព័ត៌មានរបស់អេស្ប៉ាញ Marca ឲ្យដឹងថា Real ចង់ចុះកុងត្រាយក Rudiger ដោយគ្មានតម្លៃខ្លួននៅរដូវក្ដៅក្រោយ។ ក្លឹបយក្សរបស់អេស្ប៉ាញមួយនេះនឹងចាប់ផ្ដើមចរចាជាមួយ Rudiger ចាប់ពីខែមករានេះទៅ។ លោក Carlo Ancelotti សង្ឃឹមថា Rudiger អាចបំពេញកន្លែងលេងរបស់ Ramos ដែលចាក់ចេញទៅកាន់ Paris Saint-Germain និង Varane ដែលទៅចូលរួមជាមួយ Man United ក្នុងតម្លៃខ្លួន៣៦លានផោន៕
14 Oct 2021
128 views
Football News
ក្លិប Bayern Munich កំពុងតែចង់បានខ្សែការពារ Antonio Rudiger
ក្លិប Bayern Munich ត្រូវបានគេរាយការណ៍ថាបានបើកការចរចានាំយកខ្សែការពារ Antonio Rudiger ដោយគ្មានតម្លៃខ្លួនពេលរូបគេអស់កុងត្រាជាមួយ Chelsea នៅឆ្នាំក្រោយ។ លោកគ្រូបង្វឹក Thomas Tuchel បានបង្ហើបថាក្លិប Chelsea កំពុងស្វះស្វែងចរចាបន្តកុងត្រាថ្មីដល់កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះដោយសារគេចាត់ទុកជាកីឡាករស្នូលម្នាក់របស់ក្រុមខណៈកុងត្រាចាស់របស់ Rudiger នឹងអស់សុពុលភាពនៅឆ្នាំក្រោយនេះហើយ។ យ៉ាងណាមិញប្រភពពី Goal បានបង្ហើបថា Bayern Munich នៅតែមិនបោះបង់ការតាមយក Rudiger ហើយការចរចានេះក៏បានចាប់ផ្ដើមជាមួយភ្នាក់ងាររបស់គេគឺលោក Sahr Senesie បណ្ដើរៗហើយដែរ។ ក្រៅពី Bayern Munich គឺ Paris Saint-Germain និង Real Madrid ក៏ចង់បានកីឡាករវ័យ២៨ឆ្នាំរូបនេះដែរដោយកំពុងឃ្លាំមើលស្ថានការណ៍របស់គេ។ Antonio Rudiger ផ្ទេរពីក្លិប Roma មក Chelsea កាលពីឆ្នាំ២០១៧ ដោយបង្ហាញខ្លួនបាន១០៤ប្រកួត៕
24 Sep 2021
180 views
Football News
ហេតុផលមួយនេះធ្វើឲ្យ Pogba មិនខឹង Rudiger ទោះបីលួចខាំពីក្រោយខ្នង
Paul Pogba បាននិយាយថាគេនិង Rudiger ជាមិត្តភ័ក្ដស្គាល់គ្នាយូរហើយ ដូច្នេះត្បិតតែមានការខាំពីក្រោយខ្នងក្នុងជំនួបយប់មិញក្ដី ក៏គេមិនមានចិត្តខឹងឡើយ។ នៅចុងតង់ទី១ កាម៉េរាថតចាប់បានខ្សែការពាររបស់អាល្លឺម៉ង់ Rudiger បន្លំខាំ Pogba ពីក្រោយខ្នង។ រូបភាពនេះបានធ្វើឲ្យគ្រប់គ្នានឹងឃើញសកម្មភាព Luis Suarez ខាំ Georgio Chiellini កាលព្រឹត្តិការណ៍ World Cup ២០១៤។ Pogba ដែលជាមិត្តជាមួយ Rudiger បាននិយាយថា វាមិនមានជាបញ្ហាធំដុំអីនោះទេ។ គ្រប់គ្នាបានឃើញគ្រប់យ៉ាងលើកញ្ចក់ទូរទស្សន៍ ប៉ុន្តែរឿងនេះវាហួសទៅហើយ។ កីឡាកររបសើក្រុម Manchester United បានបន្ថែមថា៖ “គេពិតជាបានខាំមែន ដូច្នេះខ្ញុំគ្រាន់តែប្រាប់អាជ្ញាកណ្ដាល តែមិនទាមទាររឿងកាតក្រហមឬលឿងនោះទេ។ ខ្ញុំនឹង Toni ស្គាល់គ្នាយូរហើយ”។ នៅចុងតង់ទី១ កាម៉េរាថតចាប់បានខ្សែការពាររបស់អាល្លឺម៉ង់ Rudiger បន្លំខាំ Pogba ពីក្រោយខ្នង។ រូបភាពនេះបានធ្វើឲ្យគ្រប់គ្នានឹងឃើញសកម្មភាព Luis Suarez ខាំ Georgio Chiellini កាលព្រឹត្តិការណ៍ World Cup
16 Jun 2021
197 views
Football News
គួរឱ្យអាណិតណាស់ Kevin de Bruyne ប្ដូរចេញទាំងទឹកភ្នែកហូររហាម!
ជារឿងគួរឱ្យសោកស្ដាយសម្រាប់ក្រុមក៏ដូចជាប្រិយមិត្ត Manchester City ដែល Kevin de Bruyne ត្រូវបានប្ដូរចេញនៅនាទី៥៨ បន្ទាប់ពីបុកគ្នាជាមួយខ្សែការពារ Antonio Rudiger របស់ Chelsea។ ក្រោយប៉ះទង្គិចថ្ពាល់និងភ្នែកឆ្វេងរបស់ខ្សែបម្រើប្រយុទ្ធ និងអ្នកនាំលេងដ៏សំខាន់សញ្ជាតិប៊ែលហ្ស៊ិក មានសភាពហើមប៉ោង ចំណែក Rudiger ត្រូវបានអាជ្ញាកណ្ដាលផ្ដល់កាតលឿង។ ការប៉ះទង្គិចនេះដែរ តម្រូវឱ្យរូបគេត្រូវប្ដូរចេញ មិនអាចបន្ដជួយក្រុម Manchester City ទៀតដែរ។ ដោយបានត្រឹមដូរទៅអង្គុយកៅអីបម្រុង មើលសមាជិកក្រុមលេងនៅ៣០នាទីចុងក្រោយទៀតប៉ុណ្ណោះ។ យ៉ាងណានៅតង់ទីមួយ ខ្សែការពារ Thiago Silva ដ៏រឹងមាំរបស់តោខៀវ និងអតីតកីឡាកររបស់ PSG ក៏ត្រូវបានប្ដូរចេញដែរ ក្រោយមានរបួសពេលប៉ះទង្គិចជាមួយកូនក្រុមលោក Pep។ ត្បិតតែមានការផ្លាស់ប្ដូរនេះមែន ប៉ុន្តែក្រុមរបស់លោក Thomas Tuchel នៅតែធ្វើបានល្អដដែលនៅតំបន់ការពារ។ ជាពិសេស Kante បានរ៉ាប់រងបានទាំងអស់ ទាំងការពារ បម្រើ និងអាចរត់ឡើងទៅជួយប្រយុទ្ធថែមទៀត៕
30 May 2021
249 views