Tag: Saint Petersburg
Football News
UEFA នឹងបើកកិច្ចប្រជុំបន្ទាន់ សម្រេចប្ដូរទីតាំងប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រចេញពីប្រទេសរុស្ស៊ី
UEFA បានធ្វើការចេញប្រកាសនៅក្នុងថ្ងៃនេះ ដោយបានសម្រេចនឹងបើកកិច្ចប្រជុំបន្ទាន់នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ស្អែក ក្នុងការសម្រេចប្ដូរទីតាំងប្រកួត UEFA Champions League វគ្គផ្ដាច់ព្រ័ត្រដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ខាងមុខ ដែលគ្រោងនឹងធ្វើនៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី។ ទាក់ទងនឹងការសម្រេចប្ដូរទីតាំងប្រកួត Champions League ចេញពីប្រទេសរុស្ស៊ី UEFA ត្រូវបានមហាជន ក៏ដូចជាអង្គភាពពីបណ្ដាប្រទេសតូចធំនានា ដាក់សម្ពាធឲ្យប្ដូរកន្លែងប្រកួតនេះចេញតាំងពីស្ថានភាពតឹងតែងរវាងប្រទេសរុស្ស៊ី នឹងប្រទេសអ៊ុយក្រែនចាប់ផ្ដើមមានការតានតឹងខ្លាំងកាលពីពេលថ្មីៗនេះមកម្ល៉េះ យ៉ាងណាខាង UEFA ក៏បានឆ្លើយតបវិញកាលពីថ្ងៃអង្គារកន្លងនេះថា មិនមានគម្រោងប្ដូរ ដោយតាមដានមើលស្ថានភាពសិន។ លើសពីនេះ UEFA ក៏បានរងសម្ពាធមួយរឿងទៀតដែរ ទាក់ទងនឹងមហាជនបានដាក់សម្ពាធឲ្យ UEFA ផ្ដាច់កុងត្រាជាមួយក្រុមហ៊ុនឥន្ធនៈដ៏ធំមួយរបស់រុស្ស៊ីគឺ Gazprom ដែលជាម្ចាស់ឧបត្ថម្ភក្នុងការរៀបចំកម្មវិធី ប្រកួតផ្ដាច់ព្រ័ត្រ UCL ក៏ដូចជា UEFA Nations League ផងដែរ។ យ៉ាងណាក្រោយ រុស្ស៊ីបានបើកប្រតិបត្តិការពិសេសវាយចូលទៅកាន់ប្រទេសអ៊ុយក្រែននៅក្នុងថ្ងៃនេះ UEFA ក៏បានសម្រេចចិត្តកោះហៅគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួនដើម្បីប្រជុំបន្ទាន់ ដើម្បីសម្រេចចិត្តក្នុងរឿងអស់ទាំងនេះក្នុងថ្ងៃស្អែកនេះ។ បើយោងតាម Daily Mail ទីលានប្រកួតវគ្គផ្ដាច់ព្រ័ត្ររបស់
25 Feb 2022
73 views
Football News
UEFA អាចនឹងគិតគូរប្ដូរកន្លែងប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រ ចេញពីរុស្ស៊ី
UEFA ត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយថា អាចនឹងគិតគូរពិចារណាប្ដូរកន្លែងប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ខាងមុខ ចេញពីទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី ដោយសារបញ្ហាវិបត្តិតានតឹងរវាងប្រទេសរុស្ស៊ី នឹងប្រទេសអ៊ុយក្រែនកើនឡើងគួរឲ្យព្រួយបារម្ភ។ នៅក្នុងថ្ងៃនេះ UEFA ផ្ទាល់បានចេញសេចក្ដីប្រកាសថា នៅខណៈនេះមិនមានផែនការប្ដូរកន្លែងប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រនៅឡើយទេ តែស្ថាប័ននេះនឹងបន្តតាមដានឃ្លាំមើលស្ថានការណ៍វិបត្តិតានតឹងរវាងប្រទេសទាំងពីរនេះទៀត។ យ៉ាងណាការសម្រេចរបស់ UEFA នេះត្រូវបានមតិស្ថាប័នពីបណ្ដាប្រទេសផ្សេងៗដាក់សម្ពាធឲ្យប្ដូរកន្លែងប្រកួតខាងលើចេញភ្លាម ដោយនៅក្នុងនោះក៏មានអតីតរដ្ឋមន្ត្រីកីឡារបស់ប្រទេសអង់គ្លេស ក៏ទទូចឲ្យប្ដូរកន្លែងប្រកួតចេញពីប្រទេសរុស្ស៊ីនេះភ្លាមៗផងដែរ។ ដោយសារបញ្ហាវិបត្តិតានតឹងរវាងប្រទេសរុស្ស៊ី នឹងប្រទេសអ៊ុយក្រែននៅតែកើនឡើង ក៏ដូចជាការដាក់សម្ពាធពីមហាជនតូចធំពីប្រទេសជាច្រើន UEFA អាចនឹងពិចារណាក្នុងការប្ដូរកន្លែងប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រនេះ។ សូមរំលឹកផងដែរថា ការប្រកួត UCL វគ្គផ្ដាច់ព្រ័ត្រធ្វើឡើងនៅប្រទេសព័រទុយហ្គាល់ ២ឆ្នាំជាប់គ្នាហើយគឺឆ្នាំ២០២០ និង២០២១ ដោយសារតែប្រទេសនេះមានលក្ខណៈងាយស្រួលដល់ UEFA រៀបចំការប្រកួតនេះក្នុងកំឡុងពេលកូវីដ-១៩នេះ៕
23 Feb 2022
65 views