Tag: Saka
Football News
Arsenal បើកការចរចាធ្វើកុងត្រាថ្មីជាមួយនឹង Bukayo Saka
ក្លឹប Arsenal កំពុងតែបើកការចរចាធ្វើកុងត្រាថ្មីជាមួយនឹង ខ្សែប្រយុទ្ធ Bukayo Saka ទោះជាកុងត្រារបស់គេជាមួយនឹងក្លឹបនៅសល់រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ខាងមុខក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ The Athletic ។ បើតាមប្រភពខាងលើអ្វីដែលការចរចាផ្ដោតសំខាន់ខ្លាំងគឺទៅលើការដំឡើង ប្រាក់ពលកម្ម ប្រាក់ឧបត្ថម្ភនានាទៅឲ្យខ្សែប្រយុទ្ធរូបនេះ ព្រោះតែ ខ្សែប្រយុទ្ធរូបនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងក្រុម Arsenal ហើយ លោក Mikel Arteta អ្នកចាត់ការក្លឹបកាំភ្លើងធំនេះបានមើលឃើញ និងពេញចិត្តនឹងសមត្ថភាពទាំងនេះរបស់គេ។ ដូច្នេះដើម្បីជាការលើកទឹកចិត្តនឹងការខិតខំ Arteta ក៏ចង់ធ្វើកុងត្រាថ្មីជាមួយ Saka ដើម្បីចងចិត្តគេឲ្យនៅបន្តក្លឹបនេះក្នុងរយៈពេលយូរបន្ថែមទៀតផងដែរ។ បើតាមកុងត្រាសព្វថ្ងៃនេះ Saka ទទួលបានប្រាក់ពលកម្មពី Arsenal ប្រមាណ ២លានដុល្លារ ក្នុងមួយឆ្នាំ។ នៅក្នុងរដូវកាលនេះ គេចូលលេងបាន ៣៣ប្រកួត និងស៊ុតចូលបាន ១០គ្រាប់៕
23 Mar 2022
50 views
Football News
Saka ថា Arsenal អាចឈ្នះពាននៅរដូវកាលនេះ ឲ្យតែលេងល្អដូចកាលប៉ះ Spurs
ខ្សែបម្រើប្រយុទ្ធ Bukayo Saka បានលើកឡើងថា Arsenal មានឱកាសអាចឈ្នះពាននៅរដូវកាលនេះ ប្រសិនបើពួកគេបន្តបង្ហាញទម្រង់លេងល្អដូចកាលប៉ះ Spurs។ គ្រាប់បាល់របស់ Emile Smith Rowe, Pierre-Emerick Aubameyang និង Saka បានជួយឲ្យកាំភ្លើងធំយកឈ្នះ Spurs ៣-១។ ជ័យជម្នះនេះបានរុញឲ្យ Arsenal រំកិលឡើងមកកាន់លេខ១០នៃតារាងពិន្ទុ Premier League។ ហើយក្រោយចប់ការប្រកួត Saka បាននិយាយ អាចរក្សាទម្រង់លេងបែបនេះ Arsenal អាចឈ្នះពានបាននៅចប់រដូវកាល។ “ប្រសិនបើពួកយើងលេងល្អបែបនេះគ្រប់ពេល ពួកយើងនឹងមានឱកាសដ៏ធំក្នុងការធ្វើបានល្អនៅរដូវកាលនេះ និងឈ្នះពានខ្លះ។ នេះគឺជាមួយប្រកួត ពួកយើងត្រូវតែលេងល្អបែបនេះម្ដងទៀតនៅសប្ដាហ៍បន្ទាប់ និងសប្ដាហ៍បន្តបន្ទាប់ទៀត” សម្ដី Saka៕
28 Sep 2021
162 views
Football News
ទីបំផុត Saka អាចញញឹមបានវិញហើយ ក្រោយឃើញរូបភាពភ្ញាក់ផ្អើលទាំងនេះនៅ Arsenal
Bukayo Saka បានទទួលសារលើកទឹកចិត្តជាច្រើនពីអ្នកគាំទ្រ Arsenal បន្ទាប់ពីគេត្រឡប់មកកាន់ក្លឹបជាលើកដំបូងចាប់តាំងពីមានការរើសអើងពូជសាសន៍អំឡុងពេលអង់គ្លេសចាញ់នៅ Euro។ កីឡាករវ័យ១៩ឆ្នាំជាតារាវ័យក្មេងលេចធ្លោម្នាក់ក្នុងក្រុមជម្រើសជាតិអង់គ្លេស និងបានជួយក្រុមឡើងដល់ផ្ដាច់ព្រ័ត្រកម្មវិធី Euro ២០២០។ ប៉ុន្តែដោយសារតែគេទាត់ប៉េណាល់ទីបាល់ចុងក្រោយមិនចូលទល់នឹងអ៊ីតាលី ទើបធ្វើឲ្យមានការរើសអើងពូជសាសន៍កើតឡើង។ កត្តានឿយហត់នៅជម្រើសជាតិ Arsenal បានបន្ថែមថ្ងៃសម្រាកឲ្យ Saka ហើយពួកគេបានប្រមូលសារលើកទឹកចិត្តពីអ្នកគាំទ្រដើម្បីបិទនៅជញ្ជាំងរបស់ក្លឹប។ នៅពេលដែល Saka ត្រឡប់មកកាន់ក្លឹបជាលើកដំបូង គេភ្ញាក់ផ្អើលនិងបង្ហាញស្នាមញញឹមជាថ្មីក្រោយឃើញសារជាច្រើនលើជញ្ជាំង។ សារធំមួយបានសរសរភ្ជាប់ជាមួយរូបទង់ជាតិអង់គ្លេសថា គេចង់បានអាវរបស់ Saka។ Saka ក្រោយបានអានសារមួយចំនួន គេពិតជាសប្បាយចិត្តមិនដឹងត្រូវអរគុណដោយរបៀបណាទេ ហើយចង់ប្រមូលសារទាំងនោះទៅផ្ទះទៀតផង៕
05 Aug 2021
177 views