Tag: Sancho
Football News
Conte បានដាស់តឿនទៅលោក Erik Ten Hag យ៉ាងម៉េចខ្លះទៅ…
លោក Antonio Conte បានដាស់តឿនទៅលោក Erik Ten Hag ថាលោកនឹងត្រូវទទួលរងសំពាធជាខ្លាំងក្នុងនាមជាគ្រូបង្វឹករបស់ក្រុម Manchester United ។ Ten Hag ត្រូវបាន Man UTD ប្រកាសជាគ្រូបង្វឹកផ្លូវការជាមួយកុងត្រារយៈពេល៣ឆ្នាំ និងត្រៀមមកកាន់តំណែងនៅរដូវកាលក្រោយ ខណៈពេលនេះលោកនៅដឹកនាំ ក្លិប Ajax រហូតដល់ចប់រដូវកាល។ ដោយឡែក ពាក់ព័ន្ធនឹងការតែងតាំងលោក គឺលោក Antonio Conte បានបង្ហាញចំណាប់អារម្មណ៍ថា៖ “ពិតណាស់ ពួកយើងកំពុងនិយាយពីក្លិបមួយដ៏ធំ គឺជាក្លិបដ៏សំខាន់មួយ។ កុំភ្លេចឲ្យសោះថាកាលពីរដូវកាលមុន Man United បានលេខ២ និងបានពង្រឹងក្រុមជាមួយ Varane, Sancho និង Ronaldo ។ វាចម្លែកណាស់ប៉ុន្តែពួកគេធ្វើមិនបានល្អទេបើធៀបនឹងរដូវកាលមុន វាបង្ហាញថានេះមិនមែនជារឿងងាយស្រួលឡើយ ជាពិសេសគឺទីនេះគឺលីគអង់គ្លេស។ នៅអង់គ្លេស វាជាការងារដ៏ធំសម្រាប់អ្នកចាត់ការគ្រប់រូបព្រោះកម្រិតនៃការលេងគឺពិតជាខ្ពស់។ នៅពេលអ្នកស្នាក់នៅ Manchester United គឺសំពាធនឹងមានច្រើនខ្លាំងណាស់។ អ្នកត្រូវប្រយុទ្ធដើម្បីដណ្ដើមពានរង្វាន់។ វាមិនងាយស្រួលទេព្រោះក្រុមផ្សេងក៏គេមានគំនិតបែបហ្នឹងដែរ”៕
24 Apr 2022
32 views
Football News
Jadon Sancho ថារូបគេលេងបានល្អសព្វថ្ងៃគឺដោយសារ ខ្សែបម្រើ Christian Pulisic
ខ្សែប្រយុទ្ធ Jadon Sancho នៃក្លិប Manchester United បានបង្ហើបឲ្យដឹងថា ខ្សែបម្រើ Christian Pulisic ជាគំរូដល់រូបគេនិងជាអ្នកជំរុញឲ្យគេលេងល្អមកដល់សព្វថ្ងៃនេះ។ Sancho និង Pulisic ធ្លាប់លេងជាមួយគ្នាកាលនៅ Borussia Dortmund ហើយពួកគេក៏បានផ្ទេរមកលេងនៅក្របខណ្ឌ Premier League ដូចគ្នា គ្រាន់តែ Pulisic ផ្លាស់មក Chelsea ហើយ Sancho ជ្រើសរើសយក Man UTD ។ Sancho បានថ្លែងប្រាប់ Sky Sport Germany ថា៖ “ក្លិប Dortmund ពិតជាចង់បានខ្ញុំខ្លាំងណាស់។ បន្ទាប់មកខ្ញុំក៏បានឃើញកីឡាករដែលកំពុងលេងនៅ Dortmund ឧទាហរណ៍ដូចជា Christian Pulisic ដែលទើបនឹងមានអាយុ១៩ ឆ្នាំកាលណោះ។ គេប្រៀបដូចកីឡាករគំរូមួយសម្រាប់ខ្ញុំ។ ខ្ញុំបានឃើញគេនិងគិតក្នុងចិត្តថា នោះអាចជាខ្ញុំនាថ្ងៃណាមួយដែរ។ ជាសំណាងល្អ Dortmund បានឲ្យឱកាសខ្ញុំ ហើយខ្ញុំគិតថាខ្ញុំបានបំពេញវាហើយ”៕
13 Mar 2022
53 views
Football News
លោក Paul Scholes និយាយថា Fernandes គឺជាបញ្ហាសំខាន់ដែលនាំឱ្យទម្រង់ធ្វើមិនបានល្អ
អតីតវីរបុរសរបស់ Manchester United លោក Paul Scholes បានបង្ហាញការយល់ឃើញផ្ទាល់ខ្លួនជុំវិញការប្រកួតរបស់ ក្រុមបិសាចក្រហមកាលពីយប់មិញ ហើយលោកជឿជាក់ថាតារាឆ្នើម Bruno Fernandes គឺជាបញ្ហាសំខាន់ដែលនាំឱ្យទម្រង់លេងរបស់លោក Ralf Rangnick ធ្វើមិនបានល្អ។ ជាការពិតណាស់ សម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី ២៥ កាលពីយប់មិញ Man UTD បានទទួលលទ្ធផលស្មើគ្នា ១ ទល់នឹង ១ ជាមួយ Southampton ក្នុងនោះ Sancho ជាអ្នករកគ្រាប់បាល់បើកឆាកនៅនាទីទី ២១ ចំណែក Che Adams ជាអ្នករកគ្រាប់បាល់តាមស្មើនៅនាទីទី ៤៨។ ក្រោយបញ្ចប់ការប្រកួតលោក Scholes បានថ្លែងប្រាប់កាសែត BT Sport យ៉ាងដូច្នេះថា៖ “គាត់ (Rangnick) ព្យាយាមចាប់ផ្តើមលេងជាមួយទម្រង់ ៤-៣-៣ ដោយដាក់ Scott McTominay និង Fernandes ចំណែក
14 Feb 2022
94 views
Football News
លោក Solskjaer ថា កីឡាករ Man UTD រូបនេះ នឹងក្លាយជាកំពូលកីឡាករ
អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solsjaer បានបង្ហាញការគាំទ្រដល់កីឡាករចំណូលថ្មី Jadon Sancho បើទោះបីខ្សែប្រយុទ្ធរូបនេះ មិនទាន់បង្ហាញទម្រង់លេងល្អនៅក្របខណ្ឌ Premier League ក៏ដោយ។ លោក Solskjaer សរសើរទម្រង់លេងរបស់ Sancho ក្នុងការប្រកួត Champions League ទល់ក្រុម Villarreal កន្លងទៅ ទោះបីគេមិនបានលេងពេញ៩០នាទីក្ដី។ លោកបានបង្ហាញថាទាំងក្រុម Man United និងជម្រើសជាតិអង់គ្លេស សុទ្ធតែជឿជាក់លើគុណភាពរបស់ Sancho។ គ្រូបង្វឹករូបនេះបាននិយាយថា៖ គេនឹងក្លាយជាកីឡាករកំពូលម្នាក់។ ទម្រង់លេងពិតប្រាកដរបស់គេនឹងមកដល់ឆាប់ៗ។ យើងមានកីឡាករល្អៗ ដែលគេអាចរៀនសូត្រ និងសម្របខ្លួនតាម ដូចជា Cristiano Ronaldo និង Edinson Cavani ហើយមានមិត្ដរួមជាតិផ្សេងទៀតដូចជា Marcus Rashford និង Jesse Lingard ជាដើម។ ដូច្នេះគេនឹងល្អ យើងមានមិនការព្រួយបារម្ភអ្វីឡើយ។ ប្រសិនបើគេនៅទីនេះ ខ្ញុំប្រាកដណាស់
02 Oct 2021
142 views
Football News
Michael Owen ថា Grealish និង Sancho សមត្ថភាពមិនសក្តិសមជាមួយតម្លៃ
អតីតកីឡាកររបស់បិសាចក្រហម Manchester United លោក Michael Owen បាននិយាយថា Jack Grealish និង Jadon Sancho មិនសក្តិសមជាមួយតម្លៃខ្លួនដែលក្លឹប Manchester City និង Manchester United ទិញមកឡើយ។ Jack Grealish ត្រូវបាន Manchester City ទិញមកពី Aston Villa ក្នុងតម្លៃ១០០លានអឺរ៉ូ ប៉ុន្តែលោក Owen យល់ឃើញថា តម្លៃនេះគឺមិនសក្តិសមឡើយ ប៉ុន្តែលោកគិតថាតម្លៃដែលសក្តិសមបំផុតគឺត្រឹម៣០លានអឺរ៉ូតែប៉ុណ្ណោះ។ ចំណែក Sancho ដែលត្រូវបាន Manchester United ទិញពី Borussia Dortmund ក្នុងតម្លៃ៨០លានអឺរ៉ូនោះក៏មិនសក្តិសមដែរ ពោលអតីតកីឡាករបិសាចក្រហមខាងលើយល់ថាត្រឹម ២៥ លានអឺរ៉ូគឺសក្តិសមហើយ។ ជាងនេះទៅទៀត Owen បន្ថែមថា ក្លឹបនៅអង់គ្លេសកំពុងប្រឈមមុខយ៉ាងខ្លាំងចំពោះបញ្ហានៃការទិញកីឡាករដែលមានតម្លៃថ្លៃៗ។ ចំណែក Chelsea គេបានចំណាយលុយដ៏ត្រឹមត្រូវក្នុងការនាំយក Lukaku ដែលក្រោយពេលមកដល់
01 Oct 2021
217 views
Football News
Solskjaer បង្ហាញតម្រុយថា Man Utd នឹងនាំចូលកីឡាករបន្ថែមទៀតសម្រាប់រដូវកាលថ្មីនេះ
លោក Ole Gunnar Solskjaer បានឆ្លើយតបនឹងសំនួររបស់សារព័ត៌មាន Sky Sports នៅក្នុងថ្ងៃនេះទាក់ទងនឹងគម្រោងការនាំចូលកីឡាករបន្ថែមរបស់លោកសម្រាប់ក្លឹប Manchester United នៅរដូវកាលថ្មីនេះ។ លោក Solskjaer បាននិយាយថា៖” នៅក្នុងវិស័យបាល់ទាត់នេះវាមិនទៀងទេ អ្នកមិនអាចដឹងមុននូវអ្វីដែលគ្រោងនឹងកើតឡើងនោះឡើយ។ ច្បាស់ណាស់មកទល់នឹងពេលនេះ យើងសម្រេចទិញយក Varane បានរួចស្រេចហើយ តែនឹងមានអ្វីថ្មីបន្ថែមដែលធ្វើឲ្យអ្នកទាំងអស់គ្នាភ្ញាក់ផ្អើល នឹងអាចកើតឡើងបន្ថែមទៀត “។ លោកបានបន្តថា៖” និយាយទៅអ្វីក៏អាចកើតឡើងដែរ យើងត្រូវត្រៀមទុកមុនឲ្យហើយអញ្ចឹងហើយ។ ទោះម៉េចក៏ដោយខ្ញុំមានការសប្បាយចិត្តជាខ្លាំងនូវអ្វី ដែលក្លឹបរបស់យើងបានសម្រេចចិត្តកន្លងមកនេះ “។ រដូវកាលទិញដូរកីឡាករនៅ Premier League នឹងបញ្ចប់ទៅវិញនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ខាងមុខ ខណៈមកទល់នឹងពេលនេះ Man Utd បានទិញយកកីឡាករសំខាន់ៗមកក្លឹបរបស់ខ្លួនចំនួន២រូបមកហើយគឺ Sancho និង Varane ៕
12 Aug 2021
254 views
Football News
មិនទាន់លេងមួយប្រកួតផង តែ លោក Solskjaer ពោលពាក្យជឿជាក់ទៅលើ Sancho បែបនេះ
អ្នកចាត់ការទូទៅក្លិប Manchester United លោក Ole Gunnar Solskjaer បានបង្ហាញអំពីអារម្មណ៍រីករាយចំពោះការមកដល់របស់ Jadon Sancho ហើយ លោករំពឹងថា កីឡាករសញ្ជាតិអង់គ្លេសខាងលើនឹងក្លាយទៅជាតួអង្គដ៏សំខាន់ប្រចាំក្រុម។ ជាការពិតណាស់ កាលពីម្សិលមិញនេះ លោក Solskjaer បានសម្រេចបំណងប្រាថ្នាក្នុងការនាំយក Sancho មកកាន់កីឡដ្ឋាន Old Trafford ពី Borussia Dortmund ក្នុងតម្លៃខ្លួន៧៣លានផោន (១០១លានដុល្លារ)។ លោក Solskjaer និយាយថា Sancho គឺ ជាប្រភេទកីឡាករដែលខ្ញុំចង់បានមកចូលរួមជាមួយ Man Utd។ គាត់នឹងក្លាយទៅជាផ្នែកដ៏សំខាន់នៅក្នុងក្រុមរបស់ខ្ញុំជាច្រើនឆ្នាំតទៅមុខទៀត។ កំណត់ត្រាគ្រាប់បាល់ និង ការបញ្ចូនបាល់ បានបង្ហាញឲ្យដឹងពីគុណភាពរបស់គាត់ ហើយ គេនឹងនាំយកល្បឿន និង ភាពច្នៃប្រឌិតមកដល់ក្រុម៕
24 Jul 2021
137 views
Football News
Man Utd ចង់បាន Sancho ជាង Kane និងទុក Cavani រហូត Haaland ចេញពី Dortmund
សារព័ត៌មាន Dailymail របស់អង់គ្លេសថ្មីៗនេះបានចុះផ្សាយថា Man Utd ចង់ចុះកុងត្រាយកខ្សែប្រយុទ្ធ Jadon Sancho ជាង Harry Kane របស់ Spurs នារដូវក្ដៅនេះ ហើយរក្សាទុក Cavani រហូត Erling Haaland ចេញពី Borussia Dortmund។ ខ្សែប្រយុទ្ធស្លាបវ័យ២១ឆ្នាំ Sancho បានបង្ហាញទម្រង់លេងយ៉ាងល្អឱ្យ Dortmund និងជួយពួកគេឈ្នះ German Cup និងលេងវគ្គជម្រុះ Champions League ដោយរកបាន ១០គ្រាប់ក្នុងការបង្ហាញខ្លួន ១៥ប្រកួតចុងក្រោយនេះ។ លោក Ole Gunnar Solskjaer បានប្រាប់ទៅម្ចាស់ក្លឹបពីជម្រើសខ្សែប្រយុទ្ធថា Sancho, Cavani, Mason Greenwood, Marcus Rashford និង Anthony Martial នឹងធ្វើឱ្យ United អាចប្រកួតប្រជែងដណ្ដើមពានសំខាន់ៗជាមួយ Manchester City, Liverpool
30 May 2021
266 views