Tag: Sander Berge
Football News
ក្រុម Manchester City ចាប់អារម្មណ៍នឹងកីឡាករ Sander Berge មកពី ក្រុម Sheffield United
ក្រុម Manchester City ត្រូវបានគេរាយការណ៍ថាគ្រោងនឹងផ្ទេរខ្សែបម្រើ Sander Berge របស់ក្លិប Sheffield United នៅរដូវក្តៅនេះ។ ក្រុមរបស់លោក Pep Guardiola ត្រូវបានគេរំពឹងថាខ្សែបម្រើដ៏ឆ្នើម Fernandinho វ័យ ៣៥ ឆ្នាំនឹងចាកចេញចុងរដូវកាលនេះ ខណៈដែល Man City ត្រៀមពង្រឹងផ្នែកបម្រើរបស់ខ្លួន ។ Berge មិនបានលេងឱ្យក្រុម Sheffield United ទេចាប់តាំងពីខែធ្នូដោយសារតែការរបួសធ្ងន់ធ្ងរដែលគាត់បានធ្វើការវះកាត់ ។ បើយោងតាមការចេញផ្សាយរបស់កាសែតបែលហ្ស៊ិក Voetbal24 បានអោយដឹងថា Man City នឹងរង់ចាំចុះហត្ថលេខាលើ Sander Berge ប្រសិនបើការចាកចេញរបស់ Fernandinho ត្រូវបានបញ្ជាក់ ។
07 Apr 2021
154 views