Tag: Santiago Bernabeu
Football News
Real Madrid ក្លាយជាជើងឯកនៃពាន La Liga លើកទី ៣៥ កាលពីយប់មិញ
កាលពីរាត្រីម្សិលមិញ ត្រូវនឹងថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២២ ក្រុមម្ចាស់ផ្ទះ Real Madrid បានបើកទ្វាកីឡដ្ឋាន Santiago Bernabeu របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវ Espanyol នៅក្នុងការប្រកួតសប្តាហ៍ទី ៣៤ នៃក្របខណ្ឌ La Liga របស់ អេស្ប៉ាញ។ ជាការពិតណាស់ ក្រុមម្ចាស់ផ្ទះ Real Madrid ពិតជាធ្វើបានល្អមែនទែន ដោយអាចទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ Espanyol ៤-០ ក្នុងនោះ ៤ គ្រាប់របស់ក្រុម អធិរាជស គឺរកបានដោយ Rodrygo ២គ្រាប់នៅនាទីទី ៣៣ និង ៤៣, Marcos Asensio មួយគ្រាប់នៅនាទីទី ៥៥ និង គ្រាប់ចុងក្រោយរកបានដោយ Karim Benzema នៅនាទីទី ៨១។ តាមរយៈជ័យជម្នះនេះបានធ្វើឱ្យ Real Madrid ក្លាយជាជើងឯកនៃពានរង្វាន់ La
01 May 2022
24 views
Football News
លោក Guti ថា Ramos ស្តាយក្រោយដែលសម្រេចចិត្តដើរចេញ ពី Real Madrid
លោក Guti ថា ខ្សែការពារ Sergio Ramos ស្តាយក្រោយនៅពេលដែល សម្រេចចិត្តដើរចេញ ពី Real Madrid។ ជាការពិតណាស់ Ramos បានទៅចូលរួមជាមួយ Paris Saint Germain កាលពីរដូវក្តៅមុននេះ ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីត្រូវផុតកុងត្រាជាមួយ Real Madrid។ Ramos ដែលធ្លាប់តែជា កីឡាករម្នាក់ដែលត្រូវបានគេចាត់ទុកថា ជាស្តេចការពារបាល់នៅ កីឡដ្ឋាន Santiago Bernabeu បែរទៅជួបរបួសច្រើនវិញ នៅ PSG ហើយពុំសូវមានឥទ្ធិពលដូចកំឡុងពេល នៅ Real Madrid ថែមទៀតផង។ លោក Guti បាននិយាយថា៖ “ខ្ញុំគិតថា Ramos ស្តាយក្រោយខ្លាំងនៅពេលដែលគេសម្រេចចិត្តដើរចេញ ពី Real Madrid។ គេប្រាកដជាដឹងខ្លួនហើយថា គេជ្រុលខ្លួនពេកជាមួយការចរចាជាមួយ PSG នេះ ហើយគេមិនដឹងទេថា សម្រាប់លោក Perez លោកបានចាត់ទុកក្លិប
25 Apr 2022
24 views
Football News
ក្លិប AC Milan ចាប់អារម្មណ៍ចង់ចុះកុងត្រាយក Bale ពីក្លិប Real Madrid
ក្លិប AC Milan ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ចង់ចុះកុងត្រាយក ខ្សែប្រយុទ្ធ Gareth Bale ពីក្លិប Real Madrid ។ កីឡាករសញ្ជាតិ វេលស៍ រូបនេះនឹងចាកចេញពីទឹកដី Santiago Bernabeu នៅដំណាច់រដូវកាលនេះហើយស្របពេលក្លិប Real Madrid ប្រកាសជំហរមិនបន្តកុងត្រាថ្មីដល់គេឡើយ។ ដូច្នេះហើយទើប AC Milan ចង់យកគេមករួមក្រុមដោយគ្មានតម្លៃខ្លួនដោយអ្នកកាសែត Rudy Galetti បានចុះផ្សាយថា៖ “នៅប៉ុន្មានថ្ងៃមុននេះ ភាគីលោក Maldini មានការជួបគ្នាជាមួយភ្នាក់ងាររបស់ Bale ដោយមានការស្នើឲ្យចរចាយកកីឡាករសញ្ជាតិវេលស៍រូបនេះ។ កុងត្រារបស់កីឡាកររូបនេះនឹងអស់សុពុលភាពនៅចប់រដូវកាលនេះហើយជាមួយ Real Madrid”៕
03 Apr 2022
32 views
Football News
Xavi មិនរំពឹង Barca ខ្លាំងដល់ថ្នាក់យកឈ្នះ ៤-០ ក្នុងប្រកួត El Clasico នោះទេ
លោក Xavi គ្រូបង្គោលក្លឹប Barcelona បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ក្រោយឈ្នះក្លឹប Real Madrid នៅទីលាន Santiago Bernabeu យប់មិញនេះថា លោកមិនរំពឹងក្រុមរបស់លោកធ្វើបានល្អខ្លាំង រហូតដល់ថ្នាក់យកឈ្នះក្នុងលទ្ធផល ៤ ទល់នឹង ០ បែបនេះនោះទេ។ លោក Xavi បាននិយាយថា៖” យើងខិតខំខ្លាំងណាស់ រហូតដល់ក្រុមរបស់យើងទទួលបានលទ្ធផលបែបនេះ។ ប៉ុន្តែយើងមិនរំពឹងថាយើងធ្វើបានល្អខ្លាំងរហូតទទួលបានលទ្ធផលបែបនេះក្នុងទីលានរបស់ពួកគេនោះទេ “។ លោកបានបន្តថា៖” យ៉ាងណាយើងរំពឹងនឹងជួបការប្រកួតប្រជែងបែបតឹងតែងខ្លាំងទៀត។ ខ្ញុំសប្បាយចិត្តមែនទែននឹងលទ្ធផល និងការប្រកួតអស់ទាំងនេះ “។ នៅក្នុងរដូវកាលនេះ Barca បានប៉ះនឹង Real Madrid ចំនួន ៣ដងហើយ ដោយចាញ់២ដង និងឈ្នះ១ដងក្នុងយប់មិញនេះ។ នៅក្នុងពេលថ្មីៗនេះ Barca ត្រូវបានសង្កេតឃើញថាឡើងទម្រង់លេងខ្លាំង ដោយនៅខណៈនេះកំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី៣ មាន ៥៤ពិន្ទុ ក្នុងការប្រកួត La Liga រីឯ Real Madrid ជាក្រុមនាំមុខមាន ៦៦ពិន្ទុ៕
22 Mar 2022
46 views
Football News
Carvajal លើកសរសើរមិត្តរួមក្រុម Benzema និង Luka Modric មុនជំនួប El Clasico
ខ្សែការពារក្លិប Real Madrid កីឡាករ Dani Carvajal បានលើកសរសើរមិត្តរួមក្រុមខ្លួន កីឡាករ Karim Benzema និង Luka Modric មុនជំនួប El Clasico រាត្រីនេះ។ ជាការពិតណាស់ នៅរាត្រីថ្ងៃទី ២០ ឈានចូលថ្ងៃទី២១ វេលាម៉ោង ៣ ក្លិប Real Madrid នឹងបើកកីឡដ្ឋាន Santiago Bernabeu របស់ខ្លួន ស្វាគមន៍ក្រុម Barcelona ក្នុងជំនួបដ៏ជក់ចិត្ត ញាក់សាច់ ដែលអ្នកទាំងអស់គ្នាស្គាល់ថា El Clasico។ យ៉ាងណាមិញ Carvajal ហាក់មានទំនុកចិត្តខ្ពស់ក្នុងការប្រកួតនេះ ដោយគេបានលើកឡើងបែបនេះ អំពីការមានវត្តមាន មិត្តរួមក្រុមឆ្នើមៗរបស់គេ Benzema និង Modric នៅក្នុងក្រុម។ Carvajal បាននិយាយថា៖ “រយៈពេលច្រើនឆ្នាំហើយ ប៉ុន្តែពួកគេនៅតែល្អ។ ពួកគេប្រៀបដូចជា កំពុងស្ថិតនៅក្នុងគ្រាដ៏ល្អបំផុតមួយនៃអាជីពរបស់ពួកគេ។ ពួកយើងពិតជាខ្វះ ពួកគេទាំងពីរមិនបានទេ”៕
21 Mar 2022
40 views
Football News
Karim Benzema នឹងអវត្តមានពេលក្រុមប៉ះ Barcelona សប្ដាហ៍នេះ
ខ្សែប្រយុទ្ធក្លិប Real Madrid កីឡាករ Karim Benzema មានភាគរយខ្ពស់ក្នុងការអវត្តមានជួយក្រុមទល់នឹង Barcelona នៅចុងសប្តាហ៍នេះ។ ជាការពិតណាស់ នៅថ្ងៃអាទិត្យនេះ Real Madrid នឹងត្រូវបើកទ្វារកីឡដ្ឋាន Santiago Bernabeu របស់ខ្លួនស្វាគមន៍ Barcelona នៃការប្រកួតក្របខណ្ឌ La Liga ខណៈ កាលពីប្រកួតជើងទី១ ក្រុមអធិរាជសទទួលបានជ័យជម្នះក្នុងលទ្ធផល ២ទល់នឹង១។ យ៉ាងណាក៏ដោយ សម្រាប់ជំនួបដ៏សំខាន់នេះ Real Madrid មានភាគរយខ្ពស់ណាស់ដែលត្រូវលេងដោយគ្មានវត្តមានរបស់ Benzema បន្ទាប់ពីរូបគេមានបញ្ហារបួស។ ខណៈ លោក Carlo Ancelotti ទំនងជានឹងមិនបង្ខំឲ្យគេចូលលេងឡើយ ដោយសារ ក្រុមត្រូវមានភារកិច្ចសំខាន់ទល់នឹង Chelsea នៃក្របខណ្ឌ Champions League នៅខែមេសាខាងមុខ៕
20 Mar 2022
39 views
Football News
Haaland ថា គេនឹងផ្លាស់ទៅ Real Madrid លុះត្រាតែKarim Benzema ចាកចេញ
ខ្សែប្រយុទ្ធក្លិប Borussia Dortmund កីឡាករ Erling Haaland ត្រូវបានគេរាយការណ៍ថា នឹងយល់ព្រមផ្លាស់មកកាន់ Real Madrid លុះត្រាតែ Karim Benzema ចាកចេញពីកីឡដ្ឋាន Santiago Bernabeu។ ជាការពិតណាស់កីឡាករវ័យ២១ឆ្នាំខាងលើបានវិវត្តន៍ខ្លួនទៅជាខ្សែប្រយុទ្ធដែលល្អជាងគេម្នាក់នៅលើលោកតាមរយៈការបង្ហាញថ្វីជើងបញ្ចប់ទីយ៉ាងអស្ចារ្យរបស់ Dortmund ដោយក្នុងចំណោមការបង្ហាញខ្លួន ៧៩ប្រកួតគេអាចស៊ុតបញ្ចូលទីបានរហូតដល់ទៅ៨០គ្រាប់ឯណោះ។ Haaland ក៏តែងតែមានពាក្យចចាមអារ៉ាមក្នុងការផ្លាស់ទៅកាន់ក្លិបធំៗដូចជា Real Madrid, Barcelona និង Manchester City ជាដើម។ យ៉ាងណាក្តីបើយោងទៅតាមការចុះផ្សាយរបស់កាសែត El Nacional បានលើកឡើងថា Haaland បានរាយការណ៍ទៅកាន់ភ្នាក់ងាររបស់គេលោក Mino Raiola ថាគេនឹងចូលរួមជាមួយ Real Madrid លុះត្រាតែ Benzema ចាកចេញពីព្រោះគេគិតថាវត្តមានរបស់កីឡាករសញ្ជាតិបារាំងខាងលើនឹងក្លាយជាតួអង្គសំខាន់និង ជាអ្នកដឹកនាំក្លិប៕
27 Feb 2022
91 views
Football News
Toni Kroos និយាយថាអតីតមិត្តរួមក្រុម Ronaldo តែងតែធ្វើឲ្យក្រមភាពអង់អាច និង ឆន្ទៈ
Toni Kroos ខ្សែបម្រើរបស់ក្រុម Real Madrid បានលើកឡើងពីចំណុចពិសេសៗមួយចំនួនរបស់អតីតមិត្តរួមក្រុម Cristiano Ronaldo ហើយគាត់ប្រាប់ថាខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់ តែងតែផ្តល់ជាកម្លាំងចិត្ត និងជម្រុញឱ្យក្រុមទាំងមូលលេងដោយភាពអង់អាច និង ឆន្ទៈ។ ជាការពិតណាស់ Ronaldo ត្រូវបានគេចាត់ទុកជាវីរបុរសមួយរូបរបស់ Real Madrid ដោយគាត់ធ្លាប់រួមរស់ជាមួយក្រុមអធិរាជសរយៈពេល ៩ ឆ្នាំ បន្ទាប់ពីចាកចេញពី Manchester United នៅឆ្នាំ ២០០៩, យ៉ាងណាមិញ ខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំរូបនេះក៏ជាដៃគូដ៏យល់ចិត្តមួយរូបរបស់ Kroos ផងដែរ អំឡុងពេលស្នាក់នៅទឹកដី Santiago Bernabeu។ Kroos បាននិយាយរៀបរាប់ពី Ronaldo យ៉ាងដូច្នេះថា៖ “ញុំមិនមែនជាអ្នកគាំទ្ររបស់កីឡាករតែម្នាក់នោះឡើយប៉ុន្តែជាមួយ Cristiano ខ្ញុំមានអារម្មណ៍ថាគាត់អាចផ្តល់អ្វីៗគ្រប់យ៉ាងប្រសិនបើក្រុមទាំងមូលសហការគ្នាបានល្អ។ គាត់តែងតែជម្រុញឱ្យក្រុមទាំងមូលលេងដោយភាពអង់អាច និងឆន្ទៈ។ គាត់ជាកីឡាករម្នាក់ដែលអាចសម្រេចលទ្ធផលរបស់ក្រុមបាន”៕
21 Feb 2022
93 views
Football News
Asensio ត្រូវបានចាប់អារម្មណ៍ដោយក្លឹប Chelsea និង Paris Saint-Germain
ក្លិបតោខៀវ Chelsea និង Paris Saint-Germain ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ចង់ទិញយកខ្សែប្រយុទ្ធ Marco Asensio ពីក្លិប Real Madrid បន្ទាប់ពីឃើញថាកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះស៊ុតបញ្ចូលទីបាន៧គ្រាប់ក្នុងការបង្ហាញខ្លួន២៣ប្រកួត។ កុងត្រារបស់ Asensio ក្នុងការស្នាក់នៅទឹកដី Santiago Bernabeu នឹងផុតកំណត់នៅរដូវកាលក្រោយដូច្នេះ Chelsea ដាក់គោលដៅចង់បានគេយកមកជំនួស Hakim Ziyech, Kai Havertz និង Timo Werner ជាដើមនិងអាចចាប់ផ្ដើមដាក់សំណើទិញយកគេនៅរដូវក្ដៅខាងមុខ។ PSG ឯណោះវិញដឹងច្បាស់ថា ខ្សែប្រយុទ្ធ Kylian Mbappe នឹងចាកចេញពីក្លិបដោយគ្មានតម្លៃខ្លួននៅរដូវក្ដៅនេះទើបចង់បាន Marco Asensio មកជំនួសកន្លែង។ គួរបញ្ជាក់ផងដែរថា Asensio បានផ្ទេរពីក្លិប Real Mallorca មក Real Madrid កាលឆ្នាំ២០១៦ ដោយស៊ុតបញ្ចូលទីបាន១១គ្រាប់ក្នុងការបង្ហាញខ្លួន ២៦ប្រកួត នៅរដូវកាល ២០១៧/២០១៨ មុននឹងរងរបួសជង្គង់ធ្ងន់ធ្ងរកាលឆ្នាំ ២០១៩៕
26 Jan 2022
82 views
Football News
លោក Perez និយាយថាខ្សែបម្រើឆ្នើម Kroos កើតមកដើម្បីលេងឲ្យក្លិប Real Madrid
ប្រធានក្លិបលោក Florentino Perez បានបង្ហាញការកោតសរសើរជាខ្លាំងចំពោះសមត្ថភាពរបស់ខ្សែបម្រើឆ្នើម Toni Kroos ក្នុងនោះលោកបានលើកឡើងដោយមិនលាក់លាមថា កីឡាករសញ្ជាតិ អាល្លឺម៉ង់ រូបនេះកើតមកគឺដើម្បីលេងឱ្យតែក្លិប Real Madrid មួយប៉ុណ្ណោះ។ ជាការពិតណាស់ Kross បានរួមរស់ជាមួយក្រុម អធិរាជស អស់រយៈពេល ៧ ឆ្នាំមកហើយ ដោយរូបគេបានផ្លាស់ចេញពីក្រុម Bayern Munich មកកាន់ទឹកដី Santiago Bernabeu តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ខណៈបច្ចុប្បន្នខ្សែបម្រើវ័យ ៣២ ឆ្នាំកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់របស់ក្លិបក្រោមការដឹកនាំរបស់លោក Carlo Ancelotti។ ទាក់ទងនឹងរឿងខាងលើ, លោក Perez បានមានប្រសាសន៍យ៉ាងដូច្នេះថា៖“Kroos មានស្ទីលលេងមួយ ដែលធ្វើឱ្យអ្នកគាំទ្រទាំងអស់ចង់ធ្វើដំណើរមកកាន់ទីលានដើម្បីមើលគាត់លេងមែនទែន។ សម្រាប់ខ្ញុំ គាត់ជាកីឡាករម្នាក់ ដែលកើតមកសម្រាប់លេងឱ្យ Real Madrid មួយប៉ុណ្ណោះ” ៕
10 Jan 2022
129 views
Football News
Antonio Rudiger ត្រូវបានកាសែតល្បីឈ្មោះមួយអះអាងថានឹងទៅ Real Madrid
អ្នកកាសែតល្បីឈ្មោះលោក Matt Law បានទម្លាយឲ្យដឹងថាកីឡាកររបស់ Real Madrid ជាច្រើននាក់ជឿជាក់ថា ខ្សែការពារ Antonio Rudiger នឹងផ្លាស់មកកាន់កីឡដ្ឋាន Santiago Bernabeu នារដូវកាលក្រោយ។ ជាការពិតណាស់ កីឡាករសញ្ជាតិអាល្លឺម៉ង់ខាងលើ បានវិវត្តន៍ខ្លួនទៅ ជាកីឡាករដ៏សំខាន់ជាងគេម្នាក់នៅ ក្នុងក្រុម Chelsea ជាពិសេសក្រោមការដឹកនាំរបស់លោក Thomas Tuchel។ យ៉ាងណាក្តី បញ្ហាចម្បងនៅ ពេលនេះ គឺ កុងត្រារបស់គេនៅ ឯកីឡាករដ្ឋាន Stamford Bridge នឹងអស់សុពលភាពនៅ បញ្ចប់រដូវកាលនេះ។ ដូច្នេះមានន័យថា រូបគេអាចនឹងចាកចេញដោយគ្មានតម្លៃខ្លួនប្រសិនបើគេបដិសេធមិនបន្តកុងត្រាថ្មី។ ក្រៅពី Real Madrid មានក្លិបធំៗផ្សេងទៀតដូចជា Bayern Munich និង Paris Saint Germain ជាដើមដែលចង់បាន Rudiger មករួមក្រុម ប៉ុន្តែ ទិសដៅ បន្ទាប់ដែលគេចង់ទៅ ចូលរួមបំផុត គឺ ការប្រកបអាជីពនៅ ឯកីឡដ្ឋាន
25 Dec 2021
92 views
Football News
ផ្លូវការ! Benzema បានបន្តកុងត្រាថ្មីជាមួយ Real Madrid រហូតដល់ឆ្នាំ២០២៣
ខ្សែប្រយុទ្ធ Karim Benzema នឹងបន្តលេងជាមួយក្លឹប Real Madrid រយៈពេល២ឆ្នាំបន្ថែមទៀត ។ នេះបើយោងតាមការចុះផ្សាយផ្ទាល់របស់ក្លឹបនេះអម្បាញ់មិញនេះ។ កីឡាកររូបនេះបានព្រមព្រៀងចុះកុងត្រា និងបន្តពាក់អាវលេខ៩ លេងនៅទីលាន Santiago Bernabeu ទៀតរហូតដល់ឆ្នាំ២០២៣ខាងមុខ។ បើតាមកុងត្រាចាស់ដែលនឹងបញ្ចប់នៅឆ្នាំ២០២២ខាងមុខ Benzema ទទួលបានប្រាក់ពលកម្មនៅក្នុង១ឆ្នាំជាង ២០លានដុល្លារ ខណៈប្រាក់ពលកម្មនៅក្នុងកុងត្រាថ្មីនេះមិនទាន់មានប្រភពច្បាស់ការណាមួយចុះផ្សាយនៅឡើយ។ ក្រោយពីបានចូលលេងជាមួយ Real កាលពីឆ្នាំ២០០៩មក Benzema បានចូលលេងបាន ៥៦០ប្រកួត និងរកគ្រាប់បាល់បាន ២៨១គ្រាប់៕
20 Aug 2021
127 views
Football News
James ប្រាប់ថាគេមិនត្រឡប់ទៅ R.Madrid វិញទេ តែគេមានបំណងចង់ទៅលេងនៅលីគមួយនេះវិញ
កីឡាករ James Rodriguez បានច្រានចោលព័ត៌មានដែលថារូបគេនឹងត្រឡប់ទៅកាន់ទ្រនំចាស់ Real Madrid វិញ, ខណៈខ្សែបម្រើរូបនេះបានចាយពេល ៦ រដូវកាលជាមួយក្លិបយក្សរបស់ អេស្ប៉ាញ និង ២ រដូវកាលក្នុងលក្ខខណ្ឌខ្ចីជើងជាមួយក្រុម Bayern Munich។ គួរបញ្ជាក់ថា Rodriguez បានចាកចេញពីក្រុម Real Madrid កាលពីរដូវក្តៅមុនមកចូលរួមជាមួយក្រុម Everton, ប៉ុន្តែថ្មីៗនេះមានពាក្យចចាមអារ៉ាមថា រូបគេនឹងអាចផ្លាស់ទៅលេងនៅក្លិបចាស់វិញ ក្រោយពេលលោក Carlo Ancelotti ចាកចេញពីក្រុមដែលមានរហស្សនាមថា ស្ករគ្រាប់ ហើយទៅដឹកនាំនៅទឹកដី Santiago Bernabeu ជាលើកទី ២។ នៅពេលអ្នកគាំទ្រម្នាក់បានសួរថា តើគាត់នឹងអាចត្រឡប់ទៅក្រុម អធិរាជស វិញទេ, ក្នុងនោះ Rodriguez ក៏បានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖ ទេ, ខ្ញុំមិនបានគិតលើករឿងនេះទេ។ បច្ចុប្បន្ន វាគឺដល់ពេលកំណត់ហើយ, ដូច្នេះវានឹងមិនអាចកើតឡើងម្តងទៀតទេ។
01 Aug 2021
174 views
Football News
ថ្លៃពលកម្មរបស់ខ្សែការពារ Alaba នៅក្លិប Real Madrid មិនតិចនោះទេ
ពិតណាស់ ក្លិប Real Madrid បានចុះហត្ថលេខាយកខ្សែការពារ David Alaba ដែលជាកីឡាករពុំមានតម្លៃខ្លួន ពីក្លិប Bayern Munich នារដូវក្ដៅនេះ ក្នុងកិច្ចសន្យារយៈពេលវែងរហូតដល់ ៥ឆ្នាំ ប៉ុន្ដែពុំមានការបញ្ជាក់ផ្លូវការណាមួយ អំពីថ្លៃពលកម្មដែលរូបគេនឹងទទួលបាននោះឡើយ។ យ៉ាងណាមិញ យោងតាមទស្សនាវដ្ដីអាល្លឺម៉ង់ Der Spiegel បានទម្លាយអំពីថ្លៃពលកម្មដ៏គួរឲ្យភ្ញាក់ផ្អើល ដែលកីឡាករសញ្ជាតិអូទ្រីសរូបនេះនឹងទទួលបាននៅទឹកដី Santiago Bernabeu ។ ប្រភពបានទម្លាយថា Alaba នឹងទទួលបានថ្លៃពលកម្មសរុបចំនួន ១១៥លានអឺរ៉ូ (ឬប្រមាណ ១៣៦លានដុល្លារអាមេរិក) សម្រាប់រយៈពេល ៥ឆ្នាំ តែចំនួននេះពុំបានរាប់បញ្ចូលប្រាក់រង្វាន់ប្រចាំឆ្នាំ និងសប្ដាហ៍ទេ។ Alaba នឹងទទួលបានចំនួន ២៥លានអឺរ៉ូ (ជិត៣០លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ និងចំនួន ៣៧៦,០០០ផោន (ឬប្រមាណ ៥២ម៉ឺនដុល្លារអាមេរិក)ក្នុងមួយសប្ដាហ៍។ ជាមួយគ្នានេះ Real Madrid ក៏បានបង់ឲ្យភ្នាក់ងារកីឡាករ ដែលមានចំនួនសរុប ១១.៥លានអឺរ៉ូ (ឬប្រមាណ ១៣លានដុល្លារអាមេរិក) ផងដែរ។ គួរឲ្យដឹងដែរថា តាមពិតទៅ
31 Jul 2021
138 views
Football News
ប្រភពមួយទម្លាយថា តា Perez ជាហេតុផលពីក្រោយចង់ឲ្យ Ramos ចេញពី Real
ជារឿងភ្ញាក់ផ្អើលកាលពីព្រឹកមិញដោយសារព័ត៌មាន Sergio Ramos បានសម្រេចចិត្តចាកចេញពី Real Madrid ក្រោយលេងអស់រយៈពេល១៦ឆ្នាំ។ Ramos បានផ្លាស់ពីក្លឹប Sevilla មកលេងឲ្យ Real Madrid កាលពីឆ្នាំ២០០៥។ ក្នុងទឹកដីកីឡដ្ឋាន Santiago Bernabeu គេបានជួយក្រុមឈ្នះពានចំនួន២២។ ពេលមកដល់ Madrid ដំបូងបំណងប្រាថ្នារបស់គេគឺចង់ក្លាយជាប្រធានក្រុមនិងវីរបុរសរបស់ក្រុម។ នៅចំណុចខ្លះ Ramos ក្លាយជាមនុស្សមានឥទ្ធិពលម្នាក់ក្នុងក្លឹប Real Madrid តែលោក Perez ជាមនុស្សចង់បានអំណាចខ្លាំងជាងគេ។ អ្នកសរសេរព័ត៌មានរបស់អេស្ប៉ាញម្នាក់ឈ្មោះថា Guillen Balague ទម្លាយឲ្យដឹងថា តា Perez ចង់ឲ្យ Ramos ចេញ ដូចពេលដែលគាត់ចង់ឲ្យ Ronaldo ចេញដូចគ្នា។ Ramos ជាមនុស្សដែលមានឥទ្ធិពលទាំងក្នុងនិងក្រៅទីលាន ប៉ុន្តែកន្លងទៅ Perez មិនទាន់រកវិធីឲ្យគេអាចចេញបានលឿននោះទេ។ តែពេលនេះ Perez មានលេសមួយចំនួនដូចជា Ramos មានវ័យ៣៥ឆ្នាំ, លេងបានតែ៧ប្រកួតក្នុងឆ្នាំ២០២១ និងមានបញ្ហារបួស។ Perez ចង់តកុងត្រាឲ្យមួយឆ្នាំទៀត
17 Jun 2021
165 views
Football News
ការចរចាររវាង Ramos និងកំពុងចាកចេញពីក្លឹប Real Madrid
Sergio Ramos ត្រូវបានគេរំពឹងថានឹងចាកចេញពីក្លិប Real Madrid នៅរដូវក្តៅនេះបន្ទាប់ពីបកិច្ចសន្យារបស់គាត់ជាមួយនឹងក្លឹបមិនចុះសម្រុងគ្នា។ កុងត្រារបស់ខ្សែការពារវ័យ ៣៥ ឆ្នាំរូបនេះនឹងផុតកំណត់នៅរដូវក្តៅនេះហើយ Real Madrid បានផ្តល់ជូនគាត់នូវកិច្ចព្រមព្រៀងថ្មីមួយឆ្នាំជាមួយនឹងការកាត់បន្ថយប្រាក់ខែដែលសមាជិកក្នុងក្រុមទាំងអស់បានទទួលយកប៉ុន្តែ Ramos បានបដិសេធហើយបានជំរុញឲ្យមានកិច្ចព្រមព្រៀងរយៈពេល ២ ឆ្នាំនឹងមិនមានការកាត់បន្ថយប្រាក់ចំណូល។ ក្រុមអធិរាជស Real Madrid បានបន្ថែមការផ្តល់ជូនដែលរួមបញ្ចូលទាំងជម្រើសឆ្នាំទី ២ ប៉ុន្តែការពិភាក្សានៅទ្រឹងហើយការចង្អុលបង្ហាញទាំងអស់គឺថាពេលវេលារបស់ខ្សែការពារសញ្ជាតិអេស្ប៉ាញ Sergio Ramos នៅ Santiago Bernabeu កំពុងតែឈានដល់ទីបញ្ចប់ហើយ។ កាសែត Cope បានប្រកាសថា Ramos នឹងចាកចេញពី Real Madrid នៅរដូវក្តៅនេះ។
31 May 2021
231 views
Football News
Zidane បានប្រាប់ក្រុមជម្រើសជាតិថារូបគេនឹងចាកចេញពីក្លិប Real Madrid
លោក Zinedine Zidane អ្នកចាត់ការទូទៅរបស់ក្លិប Real Madrid ត្រូវបានគេរាយការណ៍ថាលោកបានប្រាប់កីឡាកររបស់គាត់ថាគាត់នឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។ អ្នកចាត់ការសញ្ជាតិបារាំងរូបនេះបានចាកចេញពី Santiago Bernabeu រួចម្ដងទៅហើយដោយបានលាលែងពីតំណែងបន្ទាប់ពីក្រុមរបស់គាត់បានឈ្នះពានរង្វាន់ Champions League ជាលើកទី ៣ ជាប់ៗគ្នាក្នុងឆ្នាំ ២០១៨ ។ គាត់បានវិលត្រឡប់មកវិញនៅខែមីនាឆ្នាំ ២០១៩ និងបានឈ្នះពានរង្វាន់លីក Laliga មួយឆ្នាំក្រោយមកប៉ុន្តែពេលនេះគ្រូបង្វឹកខាងលើនឹងលាលែងដំណែងម្តងទៀតនៅចុងរដូវកាលនេះ។ យោងតាមគេហទំព័រ Goal បានអោយដឹងថាលោក Zidane បានប្រាប់ដល់កូនក្រុមរបស់លោកនៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់របស់ក្លិប Real Madrid មុនពេលការប្រកួតជាមួយ Sevilla នៅថ្ងៃទី ៩ ខែឧសភាសប្ដាហ៍មុនថាគាត់នឹងមិនបន្តកុងត្រារបស់គាត់ជាមួយក្រុម Real Madrid នៅចុងរដូវកាលនេះទេហើយនឹងលាលែងពីតំណែងបន្ទាប់ពីបញ្ចប់រដូវកាលជាមួយក្រុម Villarreal ។
16 May 2021
173 views
Football News
Real Madrid ចង់ទិញ Mbappe នៅរដូវក្តៅនេះនិង Haaland បន្ទាប់
Real Madrid គ្រោងនឹងទិញយកខ្សែប្រយុទ្ធ PSG កីឡាករ Kylian Mbappe និងខ្សែប្រយុទ្ធ Erling Haaland របស់ក្រុម Borussia Dortmund ។ យោងទៅតាមសារព័ត៌មាន As ក្លឹបនៅទីក្រុងម៉ាឌ្រីដ ចង់ចុះហត្ថលេខាលើកីឡាករ Mbappe នឹង Haaland នៅរដូវក្តៅនេះ ។ ខណះកីឡាករសញ្ជាតិន័រវែសដែលកិច្ចសន្យារបស់គេ ជាមួយ Dortmund មានទឹកប្រាក់ ៧៥ លានផោនដែលចាប់ផ្តើមនៅរដូវក្តៅឆ្នាំ ២០២២ ។ Real Madrid សង្ឃឹមថានឹងទទួលបានខ្សែប្រយុទ្ធមុតស្រួចរបស់ Borussia Dortmund បើសិនជារដូវកាលក្រោយក្រុមមួយនេះ មិនបានលេងក្នុងពានរង្វាន់ Champions League ព្រោះខ្សែប្រយុទ្ធសញ្ជាតិន័រវេសរូបនេះប្តេជ្ញាថានឹងផ្លាស់ប្តូរក្លឹបប្រសិនបើក្រុមមិនលេងក្នុងការប្រកួតពានរង្វាន់អ៊ឺរ៉ុប ។ ប៉ុន្តែបើរឿងនោះមិនកើតឡើងទេក្រុម Real Madrid នឹងត្រូវជ្រើសរើសរវាង Mbappe និង Haaland ។ ទោះយ៉ាងណាក្លិប Real Madrid នៅតែមានក្តីសង្ឃឹមថាខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Borussia
20 Apr 2021
241 views