Tag: Santos
Football News
ស្ថានភាព Chelsea ជួបវិបត្តិ Jorginho ត្រៀមរត់ទៅលេងនៅអ៊ីតាលីវិញ
ភ្នាក់ងាររបស់ Jorginho បានទម្លាយម្ដងទៀតថា ខ្សែបម្រើរបស់ Chelsea រូបនេះអាចនឹងចាកចេញពីក្លឹបដែលកំពុងជួបវិបត្តិ ដោយនឹងទៅលេងនៅ Serie A។ លោក João Santos បាននិយាយថា Jorginho អាចនឹងចូលរួមជាមួយ AC Milan, Inter, Juventus, Roma ឬ Napoli។ ខណៈកន្លងទៅលោកធ្លាប់បានទៅពិភាក្សាជាមួយក្លឹប Barcelona និង Paris Saint-Germain លើអនាគតកីឡាករវ័យ៣០ឆ្នាំផងដែរ។ អនាគតរបស់ Jorginho នៅ Stamford Bridge កំពុងស្ថិតក្នុងមន្ទិល បន្ទាប់ពី Chelsea ជាប់បម្រាមមិនឲ្យពង្រីកកុងត្រាថ្មីជាមួយកីឡាករក្នុងក្លឹបបច្ចុប្បន្ន។ វាក៏ព្រោះតែរដ្ឋាភិបាលអង់គ្លេសបានដាក់ទណ្ឌកម្មលើប្រធានក្លឹបលោក Roman Abramovich។ កីឡាករសញ្ជាតិអ៊ីតាលីដែលឈ្នះពាន Champions League និង Club World Cup ជាមួយ Chelsea នឹងអស់កុងត្រាជាមួយក្លឹបនៅរដូវក្ដៅឆ្នាំ២០២៣។ លោក Santos បានបញ្ជាក់ថា ក្លឹបធំៗជាច្រើនកំពុងចាប់អារម្មណ៍ Jorginho។
25 Mar 2022
53 views
Other News
Neymar ស្ទើរតែចូល Real Madrid តាំងពីតូច តែ Santos ចងជើងជាប់
កន្លងមកមានលេចឮពាក្យចចាមអារ៉ាមពាក់ព័ន្ធទៅនឹងការផ្ទេរ Neymar ទៅ Real Mdarid តែយ៉ាងណា នេះមិនមែនជាលើកទីមួយទេដែលក្រុមយក្សអេស្ប៉ាញចង់បានខ្សែប្រយុទ្ធឆ្នើមប្រេស៊ីល។ អតីតសមាជិកគ្រូបង្វឹកម្នាក់នៅ Real Madrid បង្ហើបថា Neymar ធ្លាប់ទៅធ្វើតេស្ដម្ដងកាលអាយុ១៤ឆ្នាំ ហើយក្លិបបានមើលឃើញពីសមត្ថភាពខ្ពស់របស់គេ ហើយសង្ឃឹមថា គេនឹងក្លាយជាតារាឆ្នើមមួយរូបនៅ Santiago Bernabeu។ ឪពុករបស់ Neymar កាលណោះក៏សប្បាយចិត្តពីការផ្ដល់ឲ្យយ៉ាងច្រើនពី Real Madrid និងបាននិយាយរឿងនេះប្រាប់មិត្តភក្ដិនៅប្រេស៊ីល។ ដោយខ្លាចបាត់បង់ Neymar ប្រធានក្លិប Santos បានព្យាយាមចងជើងរូបគេ និងសន្យាផ្ដល់ផ្ទះដល់គ្រួសាររបស់គេ។ ចំណេរក្រោយមក Neymar បានបន្តលេងនៅ Santos រហូតដល់ពេលចូលរួមជាមួយ Barcelona នៅឆ្នាំ២០១៣៕
24 Aug 2019
300 views