Tag: Sao Paulo Vs Fortaleze
Other News
កីឡារករ Dani Alves ត្រូវឪម៉ាល់ទិចអំឡុងពេលប្រកួតឲ្យ Sao Paulo
ក្នុងការប្រកួតរវាងក្រុម Sao Paulo និង Fortaleze នៅទឹកដីប្រទេសប្រេស៊ីលនាពេលកន្លងទៅនេះ បានកើតរឿងហេតុដ៏ភ្ញាក់ផ្អើលមួយទៅលើកីឡាករមួយ ដោយមានសត្វឪម៉ាល់បានទិចកីឡារករ Dani Alves ក្នុងពេលប្រកួត។ ហេតុការណ៍នេះក៏បានកើតឡើងលើវីរបុរស Dani Alves អំឡុងពេលដែលរូបលោកបម្រុងស៊ុតបាល់ Corner Kick ពីជ្រុងម្ខាងនៃកីឡដ្ឋាន Pacaembu Stadium ប៉ុន្តែគ្រានោះនៅលើចុងនៃបង្គោលក៏មានសំបុកសត្វឪម៉ាល់ដែលហោះមកទិចផ្នែកករបស់ Dani Alves។ ការប្រកួតត្រូវបានពន្យារពេល ៥ នាទីដើម្បីដោះស្រាយបញ្ហានេះ ហើយមិត្តរួមក្រុមក៏ប្រញាប់ស្កាត់មួយជួយមើលផ្នែកករបស់ Alves ផងដែរ។ កីឡាករ De Souza ក៏ប្រញាប់លើកអាវដើម្បីបិទបាំងបរិវេណមុខ ហើយចូលទៅដកបង្គោល Corner នោះយកទៅគ្រវាត់ចោលនៅជ្រុងម្ខាង ដើម្បីបញ្ចប់ការចលាចល។ បញ្ជាក់ថា Dani Alves ជាអតីតកីឡាករធ្លាប់ចាយពេល ៧ ឆ្នាំនៅក្លឹប FC Barcelona ដោយបង្ហាញខ្លួនបាន ៣៩១ ប្រកួត ឈ្នះពាន LaLiga ៦ សម័យកាល Copa del Rey
08 Oct 2019
305 views