Tag: Sean Sainsbury
Khmer News
គិតមកទល់ពេលនេះ ក្លិប៣នៅ MCL មិនទាន់មានគ្រូបង្គោលថ្មី
ក្លិបបាល់ទាត់ចំនួន៣នៅក្របខណ្ឌ Metfone Cambodian League គឺ ភ្នំពេញក្រោន, សូទីឡូអង្គរ និង វេស្ទើនភ្នំពេញ នៅមិនទាន់មានគ្រូបង្គោលដឹកនាំនៅឡើយទេ
18 Oct 2018
460 views
Khmer News
គ្រូភ្នំពេញក្រោន ដាក់កីឡាករបរទេសតែ២នាក់ពេលប៉ះថៃហ្គឺរ ព្រោះមូលហេតុសំខាន់មួយ
លោក Sean Sainsbury គ្រូបង្គោលក្លិបភ្នំពេញ អះអាងថា ការបន្ថយចំនួនកីឡាករបរទេសមកត្រឹម២នាក់ក្នុងជំនួបចាញ់អង្គរថៃហ្គឺរ ០ទល់នឹង៤ លើដីខ្លួន កាលថ្ងៃសៅរ៍ ទី១៨ ខែសីហា កន្លងទៅ ដោយសារចង់ផ្ដល់ឱកាសដល់យុវជនកម្ពុជា បង្ហាញសមត្ថភាពនៅប៉ុន្មានប្រកួតចុងក្រោយលីគកំពូលរដូវកាល២០១៨នេះ។ គ្រូបង្វឹកជនជាតិអង់គ្លេសទទួលស្គាល់ថា ក្រុមខ្លួនបានអស់ឱកាសប្រជែងជើងឯក Metfone Cambodian League ទៅហើយនៅរដូវកាល២០១៨នេះ ដូច្នេះហើយលោកចង់ទុកពេលវេលានៅសេសសល់បទពិសោធកូនក្រុមវ័យក្មេងទាំងអស់។ លោក Sean Sainsbury គ្រូបង្គោលក្លិបភ្នំពេញក្រោន ៖ “យើងមិនអាចឈ្នះជើងឯកទេ ហើយកីឡាករក្មេងៗរបស់យើងក៏ត្រូវការពេលវេលាដើម្បីបញ្ចេញសមត្ថភាពផងដែរ។ ដូច្នេះយើងក៏សម្រេចចិត្តថា ត្រូវតែផ្ដល់ឱកាសដល់ពួកគេខ្លះៗដើម្បីពួកគេបានចូលលេង។ អ៊ីចឹងយើងនឹងអាចបន្ថយកីឡាករបរទេសខ្លះក្នុងជម្រើស១១នាក់ដំបូងដោយផ្ដល់ឱកាសដល់ក្មេងៗវិញម្ដង”។ ឆ្លងកាត់ការប្រកួត១៨លើកកន្លងមក ភ្នំពេញក្រោន ស្ថិតនៅលំដាប់ទី៥ មាន២៧ពិន្ទុ ដោយឈ្នះ៨ ស្មើ៣ និង ចាញ់៧ដង។ លីគកំពូលកំពូលកម្ពុជានៅសល់៤សប្ដាហ៍ទៀត ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា៕
22 Aug 2018
424 views