Tag: Sergiño Dest
Football News
លោក Xavi បើកភ្លើងខៀវឲ្យក្លឹបលក់ខ្សែការពារ Sergino Dest ចេញ
សារព័ត៌មាន Sport បានរាយការណ៍ថាលោក Xavi Hernandez គ្រូបង្វឹករបស់ក្រុម Barcelona បានបើកភ្លើងខៀវអនុញ្ញាតឲ្យក្លិបលក់ ខ្សែការពារ Sergino Dest ចេញ។ កីឡាករវ័យ២១ឆ្នាំរូបនេះបានផ្ទេរពី Ajax មកកាន់ទឹកដី Camp Nou កាលឆ្នាំ២០២០ ប៉ុន្តែដោយសារក្លិបជិតនឹងនាំយក ខ្សែការពារ Andreas Christensen និង Cesar Azpilicueta ពី Chelsea នោះ គឺ Xavi គ្មានបញ្ហានោះឡើយបើសិនក្លិបលក់ Dest ចេញ។ Dest នៅតែពុំទាន់លេងបានល្អត្រូវចិត្តលោកគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញនេះនោះឡើយ ហើយលោកត្រូវការខ្សែការពារដែលមានបទពិសោធន៍ច្រើនជាងនេះ។ គួរបញ្ជាក់ផងដែរថា Sergino Dest ចូលលេងឲ្យ Barcelona បាន៣០ប្រកួតនៅរដូវកាលនេះ៕
14 May 2022
25 views
Football News
Chelsea កំពុងចាប់អារម្មណ៍ខ្សែការពារ Sergino Dest របស់ Barcelona
ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាកំពុងគ្រោងនឹងតាមទិញយកខ្សែការពារ Sergino Dest ពីក្លិប Barcelona នៅខែមករាខាងមុខ។ សារព័ត៌មាន Express បានបង្ហើបថាភាគីលោក Thomas Tuchel បានស្នើតម្លៃខ្លួនដល់គេចំនួន៣០លានផោន(ស្មើនឹងប្រមាណ ៤០.១លានដុល្លារ) សម្រាប់ទិញយក Dest ដោយចង់យកគេមកជំនួសខ្សែការពារ Ben Chilwell ដែលរងរបួខណៈដែលអនាគតខ្សែការពារ César Azpilicueta នៅមានភាពស្រពេចស្រពិល។ Dest បានផ្ទេរពីក្លិប Ajax មកកាន់ទឹកដី Camp Nou កាលពីឆ្នាំ២០២០ដោយគេអាចលេងជាខ្សែការពារបានទាំងស្លាបឆ្វេងនិងស្លាបស្តាំទើបអាចងាយស្រួលឲ្យ Chelsea ដាក់គេឲ្យលេងជំនួសកន្លែង Reece James ឬ Ben Chilwell បើសិនពួកគេរងរបួស៕
25 Dec 2021
151 views
Football News
អ្នកចាត់ការថ្មីរបស់ Barca លោក Xavi មើលឃើញកីឡាកររបស់ Chelsea ដល់ទៅ៣នាក់
Xavi Hernandez ដែលជាអ្នកចាត់ការថ្មីរបស់ក្លឹប Barcelona កំពុងសម្លឹងឃើញកីឡាករ Chelsea ដល់ទៅ៣នាក់ និងត្រៀមយកមកនៅខែមករាខាងមុខដើម្បីជួយពង្រឹងក្រុម។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញកំពុងសម្លឹងឃើញលើការខ្ចីជើងកីឡាករថ្មីចូល ហើយក្នុងនោះសមាជិករបស់ Chelsea ចំនួន 3 រូបដែលមាន Christian pulisic, Hakim Ziyech និង Hudson-Odoi ស្ថិងក្នុងចំណាប់អារម្មណ៍របស់លោក។ យោងតាមសារព័ត៌មាន Diario Sport ឲ្យដឹងថា Barcelona ចង់បានកីឡាករទាំង៣ខាងលើ ដែលមិនសូវបានលេងក្រោមការដឹកនាំរបស់លោក Thomas Tuchel។ ហើយពួកគេអាចជាជម្រើសប្រយុទ្ធបន្ថែមដ៏ល្អសម្រាប់ក្រុមលោក Xavi។ Pulisic រដូវកាលនេះក្នុងលីគទើបតែលេងបាន២ប្រកួតប៉ុណ្ណោះ ហើយប្រសិនបើគេទៅ Barca វាជាឱកាសអាចលេងជាមួយមិត្តរួមជាតិអាមេរិក Sergino Dest។ Ziyech ក៏មិនសូវបានបង្ហាញខ្លួនឲ្យតោខៀវដូចគ្នា ខណៈ Hudson-Odoi ត្រូវការឱកាសលេងច្រើនដើម្បីបានជាប់ជម្រើសជាតិអង់គ្លេសទៅលេងនៅ World Cup ឆ្នាំក្រោយ៕
15 Nov 2021
122 views
Football News
Dest ថា បើស្អែក Barca ធ្វើរឿងនេះបាន គឺ ដឹងតែឈ្នះ Real Madrid ហើយ
ខ្សែការពារស្លាបស្តាំក្លិប Barcelona កីឡាករ Sergino Dest បានរៀបរាប់វិធីដែលក្រុមរបស់ខ្លួនត្រូវធ្វើដើម្បីយកឈ្នះ Real Madrid បាន។ ជាការពិតណាស់ នៅរាត្រីថ្ងៃអាទិត្យស្អែកនេះ Dest ព្រមទាំង Barcelona នឹងត្រូវបើកទ្វារកីឡដ្ឋាន Camp Nou របស់ខ្លួនស្វាគមន៍ Real Madrid ក្នុងការប្រកួតក្របខណ្ឌ La Liga ខណៈពេលដែល ក្រុមអ្នកមានបុណ្យ ខកខានស្គាល់រសជាតិឈ្នះ ក្រុមអធិរាជសពីររដូវកាលមកហើយ។ Dest បាននិយាយថា៖ ខ្ញុំំគិតថាគន្លឹះដែលសំខាន់បំផុត គឺ យើងត្រូវសហការគ្នាជាក្រុម។ ពួកយើងនឹងរឹងមាំពេលដែលយើងនៅរួមគ្នាជាក្រុម។ ពួកគេយើងមិនអាចធ្វើវាបានតែម្នាក់ឯងបានឡើយ។ Barcelona បានទទួលជ័យជម្នះក្នុងការប្រកួតពីរលើកចុងក្រោយ ហើយ ពួកយើងកំពុងមានអារម្មណ៍ល្អ និង ត្រូវតែបន្តលទ្ធផលបែបនេះទៀត។ ខ្ញុំគិតថា El-Clasico ជា ការប្រកួតដ៏តានតឹង ប៉ុន្តែ ពួកយើងត្រូវតែធ្វើវាឲ្យបាន៕
23 Oct 2021
197 views
Football News
ក្រុម Barcelona អាចនឹងលក់ខ្សែការពាររបស់ខ្លួនម្នាក់
ខ្សែការពារ Sergiño Dest របស់ក្រុម Barcelona អាចនឹងចាកចេញពីក្លឹបនូវរដូវកាលនេះ។ យោងតាមគេហទំព័រ Sport.es បានអោយដឹងថាក្លឹបតំបន់កាតាឡានមួយនេះមានឆន្ទៈពិចារណាលើការផ្តល់ជូនពីក្លឹបផ្សេងទៀតហើយបើសមរម្យគឺលក់កីឡាករវ័យ ២០ ឆ្នាំរូបនេះភ្លាម។ មានសេចក្តីរាយការណ៍ថាក្លឹប Bayern និង Inter Milan ស្ថិតក្នុងចំណោមក្លឹបដែលចាប់អារម្មណ៍នឹងកីឡាកររូបនេះ។ ក្លឹបអ៊ីតាលីអាចចុះហត្ថលេខាលើកីឡាកររូបនេះដោយខ្ចីជើងជាមួយនឹងជម្រើសទិញមួយចំណែកឯក្រុម Barcelona ចង់លក់ខ្សែការពារអាមេរិចរូបនេះដាច់តែម្ដង។ បញ្ជាក់ Sergiño Dest លេងបាន ៣០ ប្រកួតនិងរកបាន ២ គ្រាប់នៅ La Liga រដូវកាលមុន។
20 Jul 2021
163 views