Tag: Sergio Rico
Football News
កីឡាករ PSG ចំនួន ៤នាក់បានឆ្លងកូវីដ ក្នុងនោះមាន Messi ផងដែរ
ខ្សែប្រយុទ្ធ Lionel Messi គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ៤នាក់របស់ក្លឹប Paris St-Germain ដែលបានតេស្ដវិជ្ជមានជំងឺកូវីដ-១៩។ Messi រួមទាំងមិត្តរួមក្រុម៣នាក់ទៀតដូចជា Juan Bernat, Nathan Bitumazala និង Sergio Rico ត្រូវបានបញ្ជាក់ថាមានជំងឺកូវីដមួយថ្ងៃ មុនពេល PSG ត្រៀមលេងជាមួយ ក្រុមមកពីលីគទី៤ គឺ Vannes ក្នុងពានរង្វាន់ France Cup។ អ្នកចាត់ការរបស់ក្លឹប PSG លោក Mauricio Pochettino បាននិយាយថា Messi ពេលនេះកំពុងនៅប្រទេសអាហ្សង់ទីន ដែលជាកន្លែងគេចំណាយពេលសម្រាក និងមិនអាចធ្វើដំណើរបានឡើយរហូតដល់តេស្ដអវិជ្ជមាន។ លោក Pochettino ក៏មិនអាចបញ្ជាក់ថា តើពេលណា Messi អាចត្រឡប់មកវិញបានដែរ។ សម្រាប់ដើមឆ្នាំ២០២២ ប្រកួតក្នុងលីគដំបូងរបស់ PSG ត្រូវលេងជាមួយនឹង Lyon នៅថ្ងៃទី ៩ ខែ មករា។ ខ្សែប្រយុទ្ធ Neymar នឹងអវត្តមានក្នុងប្រកួតនេះ ដោយសារតែកំពុងព្យាបាលរបួសកជើងនៅប្រទេសប្រេស៊ីល៕
04 Jan 2022
97 views
Other News
PSG ខ្ចីអ្នកចាំទីអេស្ប៉ាញ Sergio Rico ពី Sevilla លើកិច្ចសន្យាខ្ចី១រដូវកាលកាល
ក្លិប Paris Saint-Germain បាននាំយកអ្នកចាំទីអេស្ប៉ាញ Sergio Rico ពី Sevilla លើកិច្ចសន្យាខ្ចី១រដូវកាលកាល អមដោយជម្រើសទិញផ្ដាច់។ Rico វ័យ២៦ឆ្នាំ បានចំណាយរដូវកាល២០១៨-១៩លេងក្នុងក្របខ័ណ្ឌ Premier League សម្រាប់ Fulham លើកិច្ចសន្យាខ្ចី ហើយបានចូលលេង២៩ប្រកួត ខណៈ Fulham ត្រូវបានកាត់ទម្លាក់ទៅ Championship។ កីឡាករដែលធ្លាប់លេងឱ្យជម្រើសជាតិអេស្ប៉ាញបានម្ដងក្នុងឆ្នាំ២០១៦ បានចូលលេងឱ្យ Sevilla ១៦០ប្រកួតអំឡុងពេលឡើងពីថ្នាលយុវជនចូលក្រុមធំក្លិបនេះ៤ឆ្នាំ។ PSG ក្នុងរដូវកាល២០១៩-២០នេះ បានដាក់អ្នកចាំទីជម្រើសជាតិបារាំង Alphonse Areola ចូលលេង៣លើក និងអ្នកចាំទីវ័យក្មេងប៉ូឡូញ Marcin Bulka ចូលលេង១លើក ក្រោយការចាកចេញរបស់ Gianluigi Buffon កាលពីខែកក្កដា។ ក្រុមលោក Thomas Tuchel កំពុងឈរលេខ១ក្នុងតារាង Ligue 1 បន្ទាប់ពីឈ្នះ៣ប្រកួតនិងចាញ់១ប្រកួតពី៤ប្រកួតដំបូង៕
02 Sep 2019
1355 views
Other News
Paris Saint-Germain បានចុះកុងត្រាទិញអ្នកចាំទី Sergio Rico ពីក្លឹប Sevilla
អ្នកចាំទី Sergio Rico របស់ក្លឹប Sevilla ដែលត្រូវបានខ្ចីជើងទៅលេងពេញមួយរដូវកាលមុននៅក្លឹប Fulham នោះ ឥឡូវនេះត្រូវបានក្លឹប Paris Saint-Germain ខ្ចីជើងមកលេងក្នុងរដូវកាល ២០១៩-២០២០។ ក្លឹប Paris Saint-Germain បានចុះកុងត្រាទិញអ្នកចាំទី Sergio Rico ពីក្លឹប Sevilla ដោយផ្ដើមពីការខ្ចីជើងនៅរដូវកាលដំបូង។ ក្លឹបម្ចាស់ជើងឯកលីគកំពូលបារាំងមួយនេះបានចូលទីផ្សារដើម្បីស្វះស្វែងរកទិញអ្នកចាំទីថ្មីម្នាក់ឱ្យបាន ហើយមានព័ត៌មានពាក់ព័ន្ធនឹងការចាប់អារម្មណ៍ចង់បានអ្នកចាំទី Keylor Navas របស់ក្លឹប Real Madrid។ អ្នកចាំទីបម្រុង Gianluigi Buffon បានចាកចេញពីក្លឹប PSG កាលពីចុងរដូវកាលមុន ទើបក្លឹបមួយនេះចាប់ផ្ដើមបាត់បង់ជម្រើសអ្នកចាំទី ខណៈដែលអ្នកចាំទី Alphonse Areola មិនត្រូវបានជ្រើសរើសជាអ្នកចាំទីជម្រើសទី១ នោះទេ នៅក្នុងការប្រកួតជាមួយក្លឹប Metz កាលពីថ្ងៃសុក្រ។ Bienvenue dans la capitale ?? ?? #ICICESTPARIS pic.twitter.com/Cwi7eaXPRr — Paris Saint-Germain
02 Sep 2019
296 views