Tag: Serie A
Football News
ក្លិប Newcastle United ប់អារម្មណ៍ចង់យកលោក Jose Mourinho មកដឹកនាំក្រុម
ក្លិប Newcastle United ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ចង់យកលោក Jose Mourinho មកដឹកនាំក្រុមបើទោះបីជាគ្រូបង្វឹកបច្ចុប្បន្នគឺលោក Eddie Howe កំពុងដឹកនាំបានល្អក៏ដោយ។ សារព័ត៌មាន Marca បានចុះផ្សាយថាថ្នាក់ដឹកនាំរបស់ Newcastle មានមហច្ឆិតាខ្ពស់ចង់ពង្រឹងក្លិបឲ្យខ្លាំងសមល្មមអាចក្លាយជាក្លិបកំពូលបានទើបចង់បាន Mourinho ដែលជាគ្រូបង្វឹកដ៏មានបទពិសោធន៍ធ្លាប់ដឹកនាំក្លិបនៅ Premier League ដូចជា Manchester United,Chelsea និង Tottenham Hotspur ជាដើម។ ឥលូវនេះ Mourinho កំពុងដឹកនាំក្លិប Roma នៅឯក្របខណ្ឌ Serie A ប្រទេសអ៊ីតាលីដោយដឹកនាំឲ្យក្លិបនេះឈរនៅលេខរៀងទី៦ក្នុងតារាង Serie A ។ ខណៈនោះដែរលោក Eddie Howe បានដឹកនាំឲ្យ Newcastle ឈរនៅលេខរៀងទី១២ក្នុងតារាង Premier League មាន៤៦ពិន្ទុក្នុងដៃ៕
18 May 2022
15 views
Football News
ភ្នាក់ងាររបស់ Dybala កំពុងចរចាជាមួយក្លិប Man United ពាក់ព័ន្ធនឹងរឿងផ្ទេរ
យោងតាមសារព័ត៌មាន Tuttomercatoweb បានចុះផ្សាយថា ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Paulo Dybala កំពុងចរចាជាមួយក្លិបបិសាចក្រហម Manchester United ដោយកំពុងពិភាក្សាពីភាពអាចទៅរួចក្នុងការផ្ទេរកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះមកទឹកដី Old Trafford ។ Dybala នឹងចែកផ្លូវជាមួយ Juventus នៅចប់រដូវកាលនេះដោយគ្មានតម្លៃខ្លួនបន្ទាប់ពីសម្រេចចិត្តមិនបន្តកុងត្រាជាមួយក្លិប។ ជាងនេះទៅទៀត លោក Erik Ten Hag ដែលនឹងក្លាយជាគ្រូបង្វឹករបស់ Man UTD ឆាប់ៗនោះគឺជាអ្នកគាំទ្រម្នាក់របស់ Dybala នឹងអាចចង់បានគេនៅរដូវកាលក្រោយ។ Dybala បានផ្ទេរពីក្លិប Palermo មកកាន់ទឹកដីក្រុង Turin កាលឆ្នាំ២០១៥ ដោយរកបាន១១៣គ្រាប់ក្នុងការបង្ហាញខ្លួន ២៨៦ប្រកួត។រូបគេបានឈ្នះពាន Serie A ៥ដង និង Coppa Italia ចំនួន៤ដង៕
19 Apr 2022
45 views
Football News
Messi ចង់ចាប់ដៃគូ ជាមិត្តរួមក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ នៅ PSG
កីឡាករឆ្នើម Lionel Messi ត្រូវបានរាយការណ៍ថា កំពុងចង់ចាប់ដៃគូជាមួយ កីឡាករវ័យក្មេង Luka Romero ដែលកំពុងប្រកបអាជីពនៅក្លិប Lazio។ ជាការពិតណាស់ Romero មានវ័យទើបតែ ១៧ឆ្នាំ ប៉ុណ្ណោះ ហើយកំពុងប្រកបអាជីពនៅក្លិប Lazio នៃលីគ Serie A របស់អ៊ីតាលី។ ទោះបីជា ពុំទាន់សូវរកគ្រាប់បាល់ដូចរៀមច្បងគេក្តី ក៏ Romero ត្រូវបាន Messi ចាប់អារម្មណ៍ចង់ធ្វើជាមិត្តរួមក្រុមដែរ ដោយ Messi បានមើលឃើញសមាសភាពល្អរបស់គេ។ បើយោងទៅតាមសារកាសែត Football Italia បានចុះផ្សាយថា Messi កំពុងរំអុកឲ្យ PSG យកកីឡាករវ័យក្មេងខាងលើមករួមក្រុម PSG ដោយ Messi បានសិក្សាឃើញទម្រង់លេងគេបានយ៉ាងល្អ កាលកំឡុងប្រកួតជាមួយក្រុមជម្រើសជាតិអាហ្សង់់ទីន៕
11 Apr 2022
57 views
Football News
Mourinho ចេញមុខអំពាវនាវសុំឲ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
លោក Jose Mourinho គ្រូបង្គោលក្លឹប Roma បាននិយាយដាក់អ្នកកាសែត មុនការប្រកួតតទល់នឹងក្លឹប Vitesse ក្របខ័ណ្ឌ Europa Conference League ជើងទី២ នៅយប់នេះ ដោយអំពាវនាវសុំឲ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងបញ្ចប់សង្គ្រាមទាំងអស់ផ្សេងទៀតដែលកំពុងកើតមាន។ លោក Mourinho បាននិយាយថា៖” ចំពោះខ្ញុំនិយាយឲ្យស្មោះត្រង់ និងត្រឹមត្រូវតែម្ដងគឺ យើងតែបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននិងបញ្ចប់សង្គ្រាមទាំងអស់ផ្សេងទៀតដែលកំពុងកើតមាន។ គួរតែបញ្ចប់វាទៅ។ ប្រសិនខ្ញុំត្រូវបានគេនិយាយអញ្ចឹងជារៀងរាល់ថ្ងៃ ខ្ញុំក៏ព្រមដែរ។ បញ្ចប់សង្គ្រាមទៅ “។ លោកបានបន្តថា៖” ខ្ញុំនឹងមិននិយាយពីរឿងពាក់ព័ន្ធនឹងនយោបាយទេ។ តែតាមពិតទៅខ្ញុំចាប់អារម្មណ៍រឿងនយោបាយណាស់ គ្រាន់តែខ្ញុំមិននិយាយជាសាធារណៈ។ តែយ៉ាងណាពាក្យមួយនេះដែលខ្ញុំអាចនិយាយបាន និងស្រែកបានជារៀងរាល់ថ្ងៃគឺ បញ្ចប់សង្គ្រាម បញ្ចប់សង្គ្រាមដែលកំពុងកើតមានទៅ “។ ចំពោះសង្គ្រាមនៅអ៊ុយក្រែន ខាងវិស័យបាល់ទាត់នៅអឺរ៉ុបបានចេញមុខឈរនៅជាមួយប្រជាជនអ៊ុយក្រែន និងសុំបញ្ចប់សង្គ្រាមមួយនេះឲ្យបានឆាប់រហូតមក៕
18 Mar 2022
40 views
Football News
Mkhitaryan សម្រេចចិត្តចូលនិវត្តន៍ពីជម្រើសជាតិហើយ
ខ្សែបម្រើប្រយុទ្ធ Henrikh Mkhitaryan បានសម្រេចចិត្តចូលនិវត្តន៍ពីជម្រើសជាតិហើយក្នុងវ័យ៣៣ឆ្នាំ។ កីឡាករសញ្ជាតិអាមេនីលេងបាន ៩៥ប្រកួត និងរកបាន៣២គ្រាប់អំឡុងពេលលេងឲ្យជម្រើសជាតិរយៈពេល១៥ឆ្នាំ។ Mkhitaryan បានឡើងធ្វើជាប្រធានក្រុមជម្រើសជាតិ ចាប់តាំងពីឆ្នាំ២០១៥ ប៉ុន្តែពេលនេះគេបានសម្រេចព្យួរស្បែកជើងពីបាល់ទាត់ហើយ។ អតីតកីឡាកររបស់ក្លឹប Man United និង Arsenal បានប្រកាសដំណឹងពីការចូលនិវត្តន៍នៃជម្រើសជាតិតាមបណ្ដាញសង្គម Instagram។ ក្រោយពីបញ្ចប់ភារកិច្ចជាមួយជម្រើសជាតិ ពេលនេះគេនឹងផ្ដោតជាមួយក្លឹបអាជីពវិញ ដោយបច្ចុប្បន្នជាកីឡាកររបស់ AS Roma។ ក្នុងរដូវកាលនេះ Mkhitaryan បានលេងទៀងទាត់ឲ្យក្លឹបក្នុងលីគ Serie A ដោយរកបាន៣គ្រាប់ ក្នុងការបង្ហាញខ្លួន២៥ប្រកួត៕
05 Mar 2022
103 views
Football News
Buffon បានបន្តកុងត្រាថ្មីជាមួយ Parma រហូតដល់ឆ្នាំ២០២៤ ខណះលោកមានអាយុ ៤៤ឆ្នាំ
អតីតអ្នកចាំទីជម្រើសជាតិអ៊ីតាលី Gianluigi Buffon បានបន្តកុងត្រាថ្មីជាមួយ Parma រហូតដល់ឆ្នាំ២០២៤ នេះមានន័យថាគេនឹងឈានដល់វ័យ៤៦ឆ្នាំពេលដែលកុងត្រានេះបញ្ចប់។ អតីតសមាជិកឈ្នះពាន World Cup វ័យ៤៤ឆ្នាំបានត្រលប់មកចូលរួមជាមួយ Parma ដែលកំពុងលេងនៅ Serie B ជាមួយកុងត្រារយៈពេល២ឆ្នាំកាលពីរដូវក្ដៅមុន។ Buffon ធ្លាប់ឈ្នះពាន Serie A ចំនួន ១០លើកជាមួយ Juventus និងលេងក្នុងកំណត់ត្រា៦៥៨ប្រកួតជាមួយក្លឹប។ ក្រោយបន្ថែមកុងត្រាថ្មី Buffon បាននិយាយថា សម្រាប់គេនិងគ្រួសារនេះគឺជាថ្ងៃដ៏អស្ចារ្យ។ គេសង្ឃឹមថាទីក្រុងនិងអ្នកគាំទ្រទាំងអស់នឹងសប្បាយចិត្ត។ Buffon ដែលបង្ហាញខ្លួនប្រកួតលើកដំបូងនៅ Serie A ជាមួយ Parma កាលពីឆ្នាំ១៩៩៥ លេងបាន ២៣ប្រកួតក្នុងលីគនៅរដូវកាលនេះហើយ៕
02 Mar 2022
69 views
Football News
Mourinho ស្ដីឲ្យកីឡាករលោកគ្រប់គ្នា និងថាឲ្យទៅលេង Serie C ទៅក្រោយចាញ់ Inter ២-០
លោក Jose Mourinho គ្របង្គោលក្លឹប Roma បាននិយាយទៅកាន់សារព័ត៌មាន Corriere dello Sport ដោយបានស្ដីបន្ទោសកីឡាកររបស់លោកគ្រប់គ្នា ក្រោយលេងចាញ់ក្លឹប Inter Milan ២-០ ក្របខ័ណ្ឌ Coppa Italia កាលពីម្សិលមិញ។ បើប្រភពខាងលើនេះ លោក Mourinho បានស្ដីឲ្យកីឡាករលោកបែបគំរោះគំរើយខ្លាំង ដោយលោកឆ្ងល់នៅ១០នាទីដំបូងនៃការប្រកួត ហេតុអីកីឡាករលោក លេងមើលតែមុខគ្នា នៅពេលប៉ះជាមួយ Inter Milan បែបនេះ ហើយនៅពេលលេងជាមួយ AC Milan កន្លងទៅម៉េចក៏មានបញ្ហាអញ្ចឹងដែរ។ លោកថាកូនក្រុមលោក លេងខ្លាចៗ អត់ហ៊ានដណ្ដើមបាល់ លេងធ្វើមើលតែ Roma ជាក្រុមតូចទាបអញ្ចឹង។ លោកបានមើលងាយកូនក្រុមចំៗថា បើនៅតែអញ្ចឹងទៀតទៅលេងនៅ Serie C ទៅព្រោះនៅហ្នឹងគ្មានក្រុមណាជើងឯកអីទេ គ្មានទីលានល្អ មិនមែនជាកន្លែងឲ្យរីកចម្រើនទៅមុខអីទេ អញ្ចឹងនឹងក្លាយជាអ្នកអត់បានការបំផុត។ ងាកមកការប្រកួត Serie A វិញ Roma ឈរនៅចំណាត់ថ្នាក់ទី៧ ដោយមាន៣៩ពិន្ទុ
11 Feb 2022
51 views
Football News
សេណេហ្គាល់ឈ្នះពានរង្វាន់ Africa Cup of Nations ជាលើកដំបូងរយះពេល ៦០ឆ្នាំចុងក្រោយ
ក្រុមជម្រើសជាតិសេណេហ្គាល់បានឈ្នះពានរង្វាន់ Africa Cup of Nations ជាលើកដំបូង ក្រោយឈ្នះបាល់ប៉េណាល់ទីកាត់សេចក្ដី ៤ ទល់នឹង ២ លើអេហ្ស៊ីបកាលពីយប់មិញ។ ការប្រកួតដែលរៀបចំឡើងក្នុងប្រទេសកាមេរ៉ូន ក្រុមជម្រើសជាតិសេណេហ្គាល់និងអេហ្ស៊ីបបានបញ្ចប់ត្រឹមលទ្ធផល ០ ទល់នឹង ០ ប៉ុណ្ណោះក្រោយលេងអស់ ១២០នាទី។ ដូច្នេះពួកគេត្រូវទាត់ប៉េណាល់ទីកាត់សេចក្ដី ជាលទ្ធផលសេណេហ្គាល់បានយកឈ្នះ ៤ ទល់នឹង ២ លើអេហ្ស៊ីប។ លោក Aliou Cisse គ្រូរបស់ក្រុមជម្រើសជាតិសេណេហ្គាល់បាននិយាយថា វាបានបង្ហាញថា ប្រសិនបើអ្នកខិតខំ តស៊ូ អ្នកនឹងទទួលបានផលនូវអ្វីដែលអ្នកចង់បាន។ លោកពិតជាមានអារម្មណ៍រំជួលចិត្ត ព្រោះតែប្រជាជនសេណេហ្គាល់ចង់ឈ្នះពាននេះអស់រយៈពេល ៦០ឆ្នាំមកហើយ។ ម្ចាស់ផ្ទះកាមេរ៉ូនបានត្រឹមចំណាត់ថ្នាក់លេខ៣ប៉ុណ្ណោះ ក្រោយឈ្នះបាល់ប៉េណាល់ទីកាត់សេចក្ដីលើប៊ូគីណាហ្វាសូ ៥ ទល់នឹង ៣៕
08 Feb 2022
57 views
Football News
ប្រធានក្លិប Flamengo ធ្វើដំណើរមកកាន់ប្រទេសអង់គ្លេសផ្ទេរយក Andreas Pereira ជាអចិន្ត្រៃយ៍
យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ប្រធានក្លិប Flamengo បានធ្វើដំណើរមកកាន់ប្រទេសអង់គ្លេស ដើម្បីព្យាយាមសម្រេចកិច្ចព្រមព្រៀងផ្ទេរយកខ្សែបម្រើក្រុមបិសាចក្រហម Manchester United កីឡាករ Andreas Pereira ជាអចិន្ត្រៃយ៍។ ខ្សែបម្រើវ័យ២៦ឆ្នាំខាងលើ តែងត្រូវបានក្លិប Man UTD ដាក់ឲ្យក្លិបផ្សេងៗខ្ចីជើង។ ជាក់ស្ដែងកាលពីរដូវកាល ២០២០-២១ រូបគេបានខ្ចីជើងលេងនៅ ក្លិប Lazio នៅលីគ Serie A លុះឈានដល់រដូវក្ដៅឆ្នាំមុន រូបគេបានបន្តទៅលេងខ្ចីជើងនៅទឹកដីកំណើតប្រទេសប្រេស៊ីល ដោយចូលរួមជាមួយក្លិប Flamengo ។ បន្ថែមពីនេះ បើតាមកិច្ចព្រមព្រៀង ក្លិប Flamingo មានសិទ្ធទិញ Pereira ផ្ដាច់ ក្នុងតម្លៃ១៧លានផោន (ឬប្រមាណ ២៣លានដុល្លារ) ប៉ុន្តែអនុប្រធានក្លិបយក្សប្រេស៊ីលខាងលើ លោក Marcos Braz បានបញ្ជាក់ថា លោកចង់បាន Pereira ក្នុងតម្លៃទាបជាងនេះ។ ជាមួយគ្នានេះ បើតាមការបញ្ជាក់របស់កាសែត Sport Witness ពេលនេះ មេធំ ក្លិប Flamengo
06 Feb 2022
61 views
Football News
Arsenal អាចនឹងខ្ចីជើងកីឡាករ Luka Jovic ប្រសិនទិញមិនបានខ្សែប្រយុទ្ធ Dusan Vlahovic
ក្លិបកាំភ្លើងធំ Arsenal អាចនឹងខ្ចីជើងយកខ្សែប្រយុទ្ធក្រុម Real Madrid កីឡាករ Luka Jovic ក្នុងរយៈពេលខ្លី ប្រសិនបើពួកគេ បរាជ័យក្នុងការបញ្ចុះបញ្ចូល យកខ្សែប្រយុទ្ធ Dusan Vlahovic មករួមក្រុមក្នុងខែមករានេះ។ អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំលោក Mikel Arteta មានបំណងនាំចូល ខ្សែប្រយុទ្ធមកបន្ថែមក្នុងក្រុម ឲ្យបានមុនទីផ្សារដោះដូរកីឡាករបិទទ្វារ នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ។ ប៉ុន្តែក្ដីសង្ឃឹម ក្នុងការចុះកិច្ចសន្យាយក តារាឆ្នើមក្រុម Fiorentina កីឡាករ Vlahovic ហាក់កាន់តែឆ្ងាយទៅៗ បើទោះជាព្យាយាម យ៉ាងសស្រាក់សស្រាំ ក្នុងការធ្វើកិច្ចព្រមព្រៀង ម្ដងហើយម្ដងទៀតក៏ដោយ។ យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់កាសែត The Sun ក្លិប Arsenal កំពុងពិចារណា បង្វែរគោលដៅទៅរកដៃគូរួមជម្រើសជាតិ របស់ Vlahovic កីឡាករ Luka Jovic ។ គួរបញ្ជាក់ដែរថា Fiorentina បានត្រៀមរួចរាល់ ក្នុងការទទួលចំណូលពីការលក់ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ ដោយ Arsenal គ្រោងនឹងចាយ៥០លានផោន បូកបន្ថែមនឹងការផ្ដល់
26 Jan 2022
139 views
Football News
Neto Murara អ្នកចាំទីដៃទី២ របស់ Barcelona រំអុកចង់ចេញក្នុងខែមករានេះ
អ្នកចាំទីដៃទី២ របស់ Barcelona គឺ Neto Murara ត្រូវបានគេរាយការណ៍ថាចង់ចាកចេញពីក្លិប Barcelona ក្នុងខែមករានេះដើម្បីស្វែងរកនាទីលេងច្រើនជាងនេះ។ Barca បានប្រើប្រាស់អ្នកចាំទីដៃទី១ Marc Andre-Ter Stegen ក្នុងការប្រកួតសឹងតែទាំងអស់ដោយសារគេទទួលបានការទុកចិត្តពីក្លិបទើបធ្វើឲ្យ Neto កម្ររកពេលចូលលេងបានណាស់ដោយនៅរដូវកាលនេះគេបង្ហាញខ្លួនបានតែ៣ប្រកួតប៉ុណ្ណោះ។ នេះមិនមែនជាលើកទី១ទេដែល Neto ទាមទារចាកចេញព្រោះកាលពីរដូវកាលមុនក៏គេរំអុកក្លិបឲ្យលក់គេចេញដែរ ដោយលើកនេះគេចង់ផ្ទេរទៅក្លិបនៅ Premier League ឬ Serie A ដូច្នេះ គេអាចនឹងចាកចេញតែម្ដងឬទៅលេងខ្ចីជើងនៅក្លិបផ្សេង។ គួរបញ្ជាក់ផងដែរថា Barcelona ទំនងជាបើកផ្លូវឲ្យអតីតអ្នកចាំទីក្រុម Valencia រូបនេះចាកចេញព្រោះកំពុងត្រូវការថវិកាសម្រាប់ទ្រទ្រង់ក្លិប៕
12 Jan 2022
101 views
Football News
ជំនួបរវាង Roma និង Juventus កើតគ្រាប់បាល់ដល់ ៧គ្រាប់
ក្រុម Roma បានបរាជ័យក្រោមថ្វីជើងរបស់ Juventus ដោយលទ្ធផល ៣ ទល់នឹង ៤ នៅការប្រកួតក្នុងក្របខណ្ឌ Serie A កាលពីយប់មិញ។ ក្រុម Roma ដែលដឹកនាំដោយលោក Jose Mourinho បាននាំមុខមុនដល់ទៅ ៣ ទល់នឹង ១ ប៉ុន្តែពួកគេបានភ្លាត់ឲ្យ Juventus វាយបក រហូតរកជ័យជម្នះបានវិញ។ នៅ២០នាទីចុងក្រោយមុនបញ្ចប់ការប្រកួត Juventus បានសម្រុករកបាន៣គ្រាប់បន្ថែមវិញ ធ្វើបានដោយកីឡាករ Locatelli, Kulusevski និង Sciglio។ នាទី៨៣ កីឡាករ Pellegrini មានឱកាសទាត់ប៉េណាល់ទីមួយគ្រាប់ដើម្បីតាមស្មើឲ្យ Roma តែធ្វើមិនបានសម្រេច។ ដូច្នេះលទ្ធផលចុងក្រោយក្រុមលោក Mourinho បរាជ័យ ៣ ទល់នឹង ៤។ ក្រោយប្រកួតចប់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បាននិយាយថា នៅ៧០នាទីដំបូង Roma ធ្វើបានល្អណាស់ ប៉ុន្តែនៅនាទីបន្ទាប់ពួកគេដូចជាបាក់ទឹកចិត្ត។ ជ័យជម្នះរបស់ Juventus បានជួយឲ្យពួកគេបន្តនៅលេខ៥ក្នុងតារាងពិន្ទុ Serie A
11 Jan 2022
105 views
Football News
ជម្រើសជាតិនីហ្សេរីយ៉ា បានទាក់ទង Mourinho ឲ្យដឹកនាំជំនួសគ្រូបង្វឹកចាស់
សហព័ន្ធកីឡាបាល់ទាត់ប្រទេសនីហ្សេរីយ៉ា បានទាក់ទងទៅលោក Jose Mourinho ដើម្បីហៅមកដឹកនាំក្រុមបន្ទាប់ពីបានចែកផ្លូវគ្នាជាមួយលោកគ្រូបង្វឹក Gernot Rohr រួចមក។ Mourinho ទើបនឹងត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ក្លិប Roma បាន៦ខែប៉ុណ្ណោះក្រោយត្រូវ Tottenham Hotspur បញ្ចប់តំណែងលោក។ សារព័ត៌មាន Daily Trust បានបង្ហើបថា សហព័ន្ធកីឡាបាល់ទាត់ប្រទេសនីហ្សេរីយ៉ា ចង់ហៅលោកមកដឹកនាំដើម្បីឲ្យពួកគេឈ្នះពាន Africa Cup Of Nations នៅឆ្នាំក្រោយ ដោយលោក Amaju Pinnick ក្នុងនាមជាប្រធានសហព័ន្ធផ្ទាល់បានទាក់ទងទៅអតីតគ្រូបង្វឹក Real Madrid រូបនេះរួចរាល់ហើយ។ គួរបញ្ជាក់ផងដែរថា លោក Jose Mourinho បានចុះកុងត្រា៣ឆ្នាំជាមួយក្លិប Roma ដោយក្លិបកំពុងស្ថិតនៅលេខរៀងទី៦ក្នុងតារាង Serie A ចាញ់ក្រុមកំពូលតារាង Inter Milan ចំនួន១៤ពិន្ទុ៕
25 Dec 2021
174 views
Football News
លោក Mino Raiola ទម្លាយថា De Ligt ចង់ចេញពី Juventus
លោក Mino Raiola ដែលជាភ្នាក់ងាររបស់ខ្សែការពារ Matthijs de Ligt បានទម្លាយឲ្យដឹងថា អតិថិជនរបស់ខ្លួនមានបំណងចង់ចាកចេញពី Juventus។ De Ligt បានមកដល់ទីក្រុង Turin កាលពីឆ្នាំ២០១៩ក្នុងតម្លៃខ្លួន៧៥លានអឺរ៉ូ បន្ទាប់ពីឈ្នះពាន Golden Boy និងជួយ Ajax ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League រដូវកាល២០១៨-១៩។ អំឡុងពេលលេងនៅ Juventus គេធ្លាប់ឈ្នះពាន Serie A និង Coppa Italia ប៉ុន្តែពេលនេះក្រុមរបស់គេកំពុងជួបបញ្ហាធ្លាក់ទម្រង់លេងស្ថិតនៅលេខ៧ក្នុងតារាងពិន្ទុ Serie A។ ថ្មីនេះលោក Raiola បានទម្លាយថា De Ligt ចង់ស្វែងរកការប្រកួតប្រជែងថ្មី។ នេះអាចជាដំណឹងល្អសម្រាប់ Chelsea ដែលធ្លាប់បង្ហាញការចាប់អារម្មណ៍លើកីឡាករសញ្ជាតិហុល្លង់វ័យ២២ឆ្នាំនៅប៉ុន្មានខែថ្មីៗនេះ។ ខ្សែការពាររបស់ Chelsea ៤នាក់នឹងត្រូវអស់កុងត្រានៅឆ្នាំក្រោយក្នុងនោះមាន Antonio Rudiger, Cesar Azpilicueta, Thiago Silva និង Andreas
21 Dec 2021
206 views
Football News
លោក Mourinho ចង់ឲ្យ Abraham បញ្ចុះបញ្ចូល Loftus-Cheek មកចូលរួម Roma
យោងតាមសារព័ត៌មានអ៊ីតាលី Romanista បានឲ្យអះអាងថា គ្រូបង្វឹកក្រុម AS Roma លោក Jose Mourinho ចង់បានខ្សែបម្រើ Ruben Loftus-Cheek របស់ Chelsea មករួមក្រុម។ លោក Mourinho នឹងអំពាវនាវឲ្យកីឡាករ Tammy Abraham ដែលអតីតខ្សែប្រយុទ្ធក្រុម Chelsea ជួយទាក់ទង Loftus-Cheek មកកាន់ទឹកដីអ៊ីតាលីដែរ។ ជាការពិតណាស់ Abraham និង Loftus-Cheek សុទ្ធតែបានរីកចម្រើសជាមួយគ្នា តាមរយៈថ្នាលយុវជនក្លិប Chelsea។ ហេតុនេះ អ្នកចាត់ការសញ្ជាតព័រទុយកាល់ សង្ឃឹមថាតាមរយៈអនុស្សាវរីយ៍ទាំងនោះ នឹងជួយឲ្យ Abraham អាចបញ្ចុះបញ្ចូលមិត្ដចាស់របស់គេ ឲ្យមក Serie A បាន។ ជាមួយគ្នានេះ មានការអះអាងថា ក្លិប Roma ចង់ចុះហត្ថលេខាក្នុងលក្ខខណ្ឌខ្ចីជើងជាមុន ជាមួយនឹងជម្រើសទិញផ្ដាច់ ប៉ុន្ដែក៏មិនទាន់ច្បាស់ថាក្លិប Chelsea នឹងយល់ព្រមជាមួយលក្ខខណ្ឌនេះ ឬ អត់នោះទេ៕
19 Dec 2021
116 views
Football News
ខ្សែប្រយុទ្ធ Robert Lewandowski ចង់ទៅលេងនៅក្របខណ្ឌ Serie A
ខ្សែប្រយុទ្ធ Robert Lewandowski បាននិយាយផ្ទាល់មាត់ថាគេចង់មានឱកាសទៅលេងនៅក្របខណ្ឌ Serie A ឯប្រទេសអ៊ីតាលី បន្ទាប់ពីឈ្នះពាន Golden Player ឆ្នាំ២០២១ រួចមក។ នៅរដូវកាលនេះ កីឡាករសញ្ជាតិប៉ូឡូញរូបនេះរកបាន២៧គ្រាប់ក្នុងការបង្ហាញខ្លួន២៣ប្រកួតនិងបន្តក្លាយជាខ្សែប្រយុទ្ធជួរមុខមួយរូបក្នុងពិភពលោកនាពេលឥលូវនេះ។ យ៉ាងណាមិញពេលកាសែតអ៊ីតាលី Tuttosport បានសួរគេថាតើគេចង់មានឱកាសផ្ទេរមកលេងនៅអ៊ីតាលីទេ?ខ្សែប្រយុទ្ធរូបនេះបានថ្លែងថា៖ “ទៅលេងនៅ អ៊ីតាលី? ខ្ញុំមិនអាចនិយាយអីបានទេព្រោះខ្ញុំមិនទាន់ដឹងទេ។ ប៉ុន្តែខ្ញុំដឹងថានៅអ៊ីតាលី គឺខ្ញុំចូលចិត្ត។ វាអាចទៅ រួចព្រោះការមកលេងនៅ អ៊ីតាលី នឹងធ្វើឲ្យខ្ញុំមានឱកាសបានជួបជាមួយកីឡាករឆ្នើមៗជាច្រើន និងក្លិបល្អៗ”៕
15 Dec 2021
91 views
Football News
Mourinho ថាឲ្យអ្នកកាសែតកប់យោបល់ ក្រោយដឹកនាំចាញ់២ប្រកួតជាប់គ្នា
លោក Jose Mourinho បានរិះគន់លើអ្នកកាសែតម្នាក់ និងបដិសេធឆ្លើយសំនួរផ្សេងៗ បន្ទាប់ពី Roma ចាញ់ Inter Milan ៣-០ កាលពីចុងសប្ដាហ៍។ ត្រឹមវគ្គទីមួយ Roma បានរបូតដល់ទៅ៣គ្រាប់ ហើយបានបរាជ័យនេះបានធ្វើឲ្យពួកគេធ្លាក់ទៅលេខ៧នៅ Serie A ខណៈ Inter ស្ថិតនៅលេខពីរ។ Roma ពេលនេះគម្លាតដល់ទៅ១៣ពិន្ទុពីក្រុមកំពូលតារាង AC Milan។ ក្រោយពីបញ្ចប់ការប្រកួតលោក Mourinho បានបដិសេធឆ្លើយនូវសំនួរទីមួយរបស់អ្នកកាសែត និងបានតបវិញធ្ងន់ៗថា៖ “ការងាររបស់អ្នកមានភាពងាយស្រួលច្រើនជាងពួកយើង ដែលនេះជាហេតុដែលពួកយើងរកចំណូលបានច្រើនជាងអ្នក”។ បន្ទាប់ពីនោះមក អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់មិនបន្តឆ្លើយសំនួរណាទៀតឡើយ។ នេះមិនមែនជាលើកទីមួយទេ លោក Mourinho តែងតែមានបញ្ហាជាមួយអ្នកកាសែតពេលដែលពួកគេសួរសំនួរធ្ងន់ៗ ស្របពេលដែលក្រុមរបស់លោកកំពុងចាញ់៕
06 Dec 2021
139 views
Football News
៤០ ឆ្នាំហើយតែ Zlatan ថា ចង់ឲ្យ AC បន្តកុងត្រាដល់២០២៣
ខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic រកបានមួយគ្រាប់កាលពីយប់មិញនេះ ដើម្បីជួយ AC Milan យកឈ្នះទៅលើក្រុម Genoa ៣-០ ក្នុងពានរង្វាន់ Serie A សប្ដាហ៍ទី១៥ ។ គិតត្រឹមពេលនេះបុរសសញ្ជាតិស៊ុយអែតខាងលើវ័យ៤០ហើយ ខណៈដែលកុងត្រារបស់ខ្លួននឹងផុតនៅកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។ ប៉ុន្តែក្រោយពេលធ្វើបានល្អគេក៏មានគំនិតចង់បន្តស្នាក់នៅ AC ដល់ ២០២៣ ដោយបាននិយាយថា «ខ្ញុំពិតជារីករាយណាស់សម្រាប់ការធ្វើការជាមួយលោក Pioli អ្នកចាត់ការរបស់យើង។ ប៉ុន្តែឥឡូវនេះវាដល់ពេលដែលត្រូវពង្រីកកុងត្រាថែមហើយ (និយាយរួចក៏សើច) បុរសម្នាក់នេះធ្វើឲ្យខ្ញុំរីករាយ»។ រដូវកាលនេះ Zlatan រកបាន៦គ្រាប់ហើយ និងរកបាន៣១ គ្រាប់ហើយក្នុងការបង្ហាញខ្លួនឲ្យ AC Milan ៤៦ ប្រកួតគិតចាប់ពីការចូលលេងពីឆ្នាំ២០២០ មកដក់ពេលនេះ៕
02 Dec 2021
148 views