Tag: SerieA
Calcio News
Ronaldo បំបែកកំណត់ត្រា១ នៅ Serie A ក្រោយស៊ុត ២គ្រាប់ឲ្យ Juventus យប់មិញ
Cristiano Ronaldo បានក្លាយជាកីឡាករទី១ ដែលរកបានគ្រាប់ក្នុងចំណោមជ័យជម្នះ ៩ប្រកួតចុងក្រោយរបស់ក្លឹបគិតចាប់តាំងពីឆ្នាំ២០០៥ មក នៅពេលដែល Juventus បំបាក់គូប្រជែង Fiorentina ក្នុងលទ្ធផល ៣-០ នាយប់មិញនេះនៅក្របខណ្ឌកំពូល Serie A។ ២គ្រាប់របស់ Ronaldo កើតឡើងដោយបាល់ប៉េណាល់ទីទាំងអស់នៅនាទីទី៤០ និងនាទីទី៨០ មុនពេលមិត្តរួមក្រុម Matthijs de Ligt រកបានគ្រាប់ទី៣ នៅនាទី ៩០+១។ ប៉ុន្តែ ក្រុមគូប្រជែង Inter Milan និង Lazio ក៏បានវិលទៅកាន់ផ្លូវនៃជ័យជម្នះផងដែរ ខណៈដែលកីឡាករ Romelu Lukaku និង Ciro Immobile បានស៊ុតបាល់បញ្ចូលទី២គ្រាប់ដូចគ្នា សម្រាប់ក្រុមរបស់ខ្លួនរៀងៗខ្លួន ដើម្បីរក្សាការដាក់សម្ពាធលើក្រុមម្ចាស់ការពារជើងឯក។ Juventus កំពុងតែនាំមុខ៣ពិន្ទុលើក្រុមឈរលេខ២ Inter Milan ដែលបានផ្តួលក្រុម Udinese ក្នុងលទ្ធផល ២-០។ ដោយឡែក ក្រុម Lazio កំពុងតែដេញតាមពីក្រោយ២ពិន្ទុ ជាមួយនឹងការនៅសល់១ប្រកួតក្នុងដៃ
03 Feb 2020
346 views