Tag: Shimizu S-Pulse
Other News
ផ្លូវការ! ខ្សែប្រយុទ្ធថៃ Teerasil Danga សម្រេចផ្លាស់ទៅលេងនៅលីគជប៉ុន
ក្លឹបទី ១ របស់ជប៉ុនបានប្រកាសនៅថ្ងៃសុក្រនេះថាៈខ្សែប្រយុទ្ធអន្តរជាតិថៃ Teerasil Dangda បានវិលត្រឡប់មកកាន់ J-League ជាមួយ Shimizu S-Pulse ក្នុងការផ្ទេរទាំងស្រុង។ ក្លឹប Shimizu S-Pulse បានប្រកាសពីការទិញបាននេះ ក្រោយពីពួកគេចរចាត្រូវគ្នាជាមួយក្លឹប Muangthong United របស់ប្រទេសថៃ ហើយការប្រកាសជាផ្លូវការនឹងធ្វើក្នុងពេលឆាប់ៗខាងមុខ។ កីឡាករវ័យ៣១ឆ្នាំនេះ ត្រូវបានប្រជាជនថៃទទួលស្គាល់និងគោរពស្រលាញ់ជាខ្លាំង។ រូបគេបានបង្ហាញខ្លួនឱ្យជម្រើសជាតិថៃ ជាង១០០ប្រកួតមកហើយ និងជាប់ឈ្មោះជាកីឡាករលេខ៣ក្នុងនាមជាអ្នករកគ្រាប់បាល់ឱ្យជម្រើសជាតិច្រើនជាងគេ។ Danga ក៏បានជាប់ឈ្មោះជា Legend របស់ក្លឹប Muangthong United ផងដែរ ក្នុងនាមជាកីឡាករលេងនៅទីនេះ១១ឆ្នាំមកហើយ បង្ហាញខ្លួន២៧០ប្រកួត និងរកបាន១១៧គ្រាប់។ រូបគេក៏មានបទពិសោធច្រើនក្នុងការទៅធ្វើតេស្ដនៅក្លឹបអឺរ៉ុបផងដែរ។ នៅឆ្នាំ ២០០៧ធ្លាប់ទៅធ្វើតេស្ដនៅ Man City និងឆ្នាំ ២០១៤កន្លងទៅ ធ្វើតេស្ដនៅក្លឹប Almeria របស់ La Liga ។ Danga ធ្លាប់លេងឱ្យ Sanfrecce Hiroshima របស់លីគជប៉ុននៅឆ្នាំ ២០១៨ផងដែរ៕
02 Feb 2020
837 views