Tag: Silva
Football News
ខ្សែបម្រើ Adrien Silva ថា Ronaldo អាចបន្តលេងក្នុងកម្រិតកំពូល រយៈពេល៥ឆ្នាំទៀត
ខ្សែបម្រើ Adrien Silva មិត្តរួមក្រុមជម្រើសជាតិព័រទុយហ្គាល់ជាមួយ ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Goal នៅក្នុងថ្ងៃនេះថា ខ្សែប្រយុទ្ធរូបនេះអាចបន្តលេងក្នុងកម្រិតកំពូលរយៈពេល៥ឆ្នាំទៀត។ Silva បាននិយាយថា៖” ច្បាស់ណាស់វាមិនអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេដែល Ronaldo នៅតែខ្លាំងក្នុងវ័យមួយនេះ អ្វីដែលយើងត្រូវគិតនោះគឺថា គេបន្តខ្លាំងអញ្ចឹងទៀតដល់អាយុប៉ុន្មាន? ព្រោះតែភាពខ្លាំងរបស់គេក្នុងរយៈពេលដ៏យូរនេះហើយជាចំណុចពិសេសសម្រាប់គេ។ ពិតណាស់កាយសម្បទារបស់យើងនឹងយ៉ាប់ម្ដងតិចៗ នៅពេលលេងច្រើនប្រកួត តែចំពោះ Ronaldo វិញគឺនៅដដែល ខណៈដែរគេត្រូវលេង ៦០ឬ៧០ប្រកួតឯណោះក្នុងមួយឆ្នាំ “។ កីឡាករនេះបន្តថា៖” គេនេះទោះបានចូលលេងប្រកួតតិច ក៏នៅតែរកគ្រាប់បាល់បានច្រើនដដែល។ អញ្ចឹងខ្ញុំគិតថាគេអាចបន្តលេងក្នុងកម្រិតខ្ពស់នេះក្នុងរយៈពេល ៤-៥ឆ្នាំទៀត ដែលពិតជាអស្ចារ្យខ្លាំងមែនទែន។ គេទោះជាឈ្នះពានច្រើន ទទួលបានជោគជ័យច្រើនម៉េចក៏ដោយក៏គេមិនដែលពេញចិត្តឡើយ គេនៅតែបន្តចង់ឈ្នះពានអីបន្ថែមទៀត។ ខ្ញុំសប្បាយចិត្តណាស់នៅពេលដែលឃើញគេខ្លាំងអញ្ចឹងរហូត “។ នៅក្នុងឆ្នាំនេះ Ronaldo មានវ័យ៣៧ឆ្នាំហើយ ដោយកីឡាករនេះក៏ធ្លាប់និយាយកាលពីដើមឆ្នាំ២០២២នេះដោយសង្ឃឹមថានឹងបន្តលេងបាល់ទាត់នេះក្នុងរយៈពេល ៤-៥ឆ្នាំទៀត។ ជាអាជីពកីឡាករបាល់ទាត់ Ronaldo ធ្លាប់ឈ្នះពានធំៗអស់ហើយ នៅឡើយតែពាន FIFA World Cup ជាមួយក្រុមជម្រើសជាតិខ្លួនប៉ុណ្ណោះ៕
29 Apr 2022
31 views
Premier League News
Silva ថា Man Utd ក៏ចង់បានគេដែរតែខ្លួនជ្រើសយក Man City
កាលនោះនៅរដូវទីផ្សារដោះដូរកីឡាករបានបើកនៅឆ្នាំ2017 Bernardo Silva បានផ្សារភ្ជាប់ទំនាក់ទំនង់យ៉ាងខ្លាំងក្នុងការផ្លាស់ទៅ Man Utd
06 Oct 2018
864 views
Other News
Pep សរសើរ Silva បន្ទាប់ពីកាត់ស៊ុតចុងម៉ោងជួយ Man City ឈ្នះ Hoffenheim
Silva ស៊ុតបាល់បញ្ចូលទីនៅនាទីទី 87 បន្ទាប់ពីខ្សែការពារ Stefan Posch របស់ Hoffenheim បានថ្វេរប្រហែស នឹងមួយគ្រាប់របស់ Sergio Aguero
03 Oct 2018
230 views