Tag: Simon Mignolet
Other News
អ្នកចាំទី Mignolet ផ្ទេរចេញពី Liverpool ទៅក្លិប Club Bruges តម្លៃ៧លានអឺរ៉ូ
អ្នកចាំទីជម្រើសជាតិបែលហ្ស៊ិក Simon Mignolet បានចុះកិច្ចសន្យា៥ឆ្នាំជាមួយ Club Bruges ក្រោយផ្ទេរចេញពី Liverpool ក្នុងតម្លៃ៧លានអឺរ៉ូ (៦.៤លានផោន)។ អតីតយុវជន Sint-Truiden វ័យ៣១ឆ្នាំរូបនេះបានចូលលេងតែ២ប្រកួតប៉ុណ្ណោះសម្រាប់ក្រុមហង្សក្រហមរដូវកាលមុន ហើយលេងក្នុង Cup ទាំងពីរដង។ គេបានអង្គុយកៅអីបម្រុងពេល Liverpool ប្រកួតពានបើករដូវកាល FA Community Shield ចាញ់ Manchester City ដោយបាល់ប៉េណាល់ទីយប់ថ្ងៃអាទិត្យទី៤ខែសីហា។ តែប្រហែល៦ម៉ោងក្រោយការប្រកួតនោះ Club Bruges បានប្រកាសថាពួកគេបានចុះកិច្ចសន្យាជាមួយអ្នកចាំទីល្អបំផុតម្នាក់របស់ Premier League។ សូមរំឭកថា Mignolet បានផ្ទេរពី Sunderland មក Anfield ក្នុងឆ្នាំ២០១៣ ក្នុងតម្លៃ៩លានផោន។ គេវិះតែចេញពី Liverpool ម្ដងហើយក្នុងរដូវក្ដៅឆ្នាំមុន តែដំណើរការផ្ទេរទៅ Napoli បានបរាជ័យ ដោយ Liverpool អនុញ្ញាតឱ្យ Loris Karius ចេញទៅចូលរួម Besiktas។ ក្នុងរយៈពេល៦រដូវកាលនៅ Liverpool
05 Aug 2019
228 views