Tag: Sky Sport
Football News
គ្រូបង្វឹក Chelsea ត្រូវបានអ្នកវិភាគ Sky Sports សរសើរពីការដឹលនាំក្រុម
ក្រុមតោខៀវ Chelsea បានយកឈ្នះលើក្រុមខ្លាំង Spurs ក្នុងលទ្ធផលដល់ទៅ ៣-០ ឯណោះសម្រាប់ការប្រកួតសប្ដាហ៍ទី៥នៃលីគកំពូលអង់គ្លេស។ ក្នុងការប្រកួតនេះដែរ នៅតង់ទី១ ក្រុមតោខៀវមានឱកាសច្រើនដែរ ប៉ុន្តែមិនអាចសម្រេចទីបាននោះទេ។ រហូតដល់តង់ទី២ នៅពេលប្ដូរ Kante ចូល ជំនួស Mason Mount ទៅ ទើបក្រុម Chelsea អាចរកគ្រាប់បាល់វិញ រហូតដល់ទៅ៣គ្រាប់ ដោយក្នុងនោះក៏មាន១គ្រាប់ចេញពី Kante នេះផងដែរ។ ការផ្លាស់ប្ដូរកីឡាករនៅតង់ទី២ ពិតជាមានប្រសិទ្ធភាពសម្រាប់ក្រុមនេះមែនទែន។ អ្នកវិភាគនៅ Sky sport លោក Graeme Souness និង Micah Richards សុទ្ធតែមើលឃើញនិងសរសើរការដឹកនាំរបស់លោក Thomas Tuchel អ្នកចាត់ការក្រុម Chelsea ខ្លាំង។ លោកបានមើលឃើញចំណុចខ្វះខាតក្នុងក្រុម និងធ្វើការផ្លាស់ប្ដូរបានភ្លាមៗ ធ្វើឱ្យតោខៀវបង្កើតឱកាសកាន់តែច្រើននៅតង់ទី២ រហូតទទួលបានលទ្ធផលល្អ ឈ្នះដល់ទៅ៣គ្រាប់។ ក្រោមការដឹកនាំរបស់អ្នកចាត់ការអាល្លឺម៉ង់ ក្រុម Chelsea ពិតជាខ្លាំង និងបេក្ខភាពប្រជែងពានរង្វាន់រដូវកាលនេះពិតប្រាកដ ជាមួយសមត្ថភាពគ្រប់គ្រាន់គ្រប់តំបន់ទាំងអស់៕
20 Sep 2021
183 views
Football News
អនាគតរបស់ Mandzukic នៅ AC Milan នៅតែមិនច្បាស់
ខ្សែប្រយុទ្ធ ត្រូវបានគេរំពឹងថានឹងចាកចេញពីក្រុម AC Milan នៅចុងបញ្ចប់នៃរដូវកាលនេះបើយោងតាមទូរទស្សន៍ Sky Sport ។ ចាប់តាំងពីចូលរួមជាក្រុម AC Milan ក្នុងនាមជាកីឡាករឥតគិតថ្លៃកាលពីខែមករា កីឡាករសញ្ជាតិ ក្រូអាតទើបលេងបានតែ ១០០ នាទីប៉ុណ្ណោះ។ យោងតាមទូរទស្សន៍ Sky Sport បានអោយដឹងថាក្រុម AC Milan អាចចែកផ្លូវជាមួយអតីតខ្សែប្រយុទ្ធក្រុម Bayern Munich និងក្រុម Juventus នៅចុងបញ្ចប់នៃរដូវកាលនេះហើយ ។ ប្រសិនបើពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងបួនក្នុងលីក Italy ក្លឹបមានជម្រើសក្នុងការពង្រីកកិច្ចព្រមព្រៀងរបស់កីឡាករ Mandzukic សម្រាប់រដូវកាលមួយទៀត។ ប្រសិនបើគាត់មិនមានឥទ្ធិពលនៅក្នុងការប្រកួតចុងក្រោយនៃរដូវកាលនេះ Mandzukic នឹងចាកចេញពីក្រុម AC Milan នៅចុងបញ្ចប់នៃរដូវកាលនេះ។
06 Apr 2021
566 views