Tag: Sky Sports
Football News
Chiellini កំពុងតែគិតគូរទៅលេងនៅ MLS ក្រោយចាកចេញពី Juventus
ខ្សែការពារ Giorgio Chiellini បានធ្វើការសម្រេចចិត្តចាកចេញពីក្លឹប Juventus នៅរដូវកាលខាងមុខនេះហើយ ខណៈកំពុងគិតគូរទៅលេងនៅ MLS ដោយមកទល់នឹងពេលនេះមានក្លឹប Los Angeles បានទាក់ទងដាក់សំណើចង់បានរូបគេ។ Chiellini បាននិយាយទៅកាន់ Sky Sports អ៊ីតាលីថា៖” ខ្ញុំបើកទូលាយនឹងទៅសាកលេងកន្លែងណាក្រៅពីអ៊ីតាលី ព្រោះនេះជាអ្វីដែលខ្ញុំចង់ធ្វើរហូតមកក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំនឹងសម្រេចចិត្តលើរឿងនេះជាមួយនឹងគ្រួសាររបស់ខ្ញុំឆាប់ៗ “។ Chiellini មានវ័យ៣៧ឆ្នាំហើយ នឹងចែកផ្លូវជាមួយ Juventus នៅរដូវកាលខាងមុខនេះ ក្រោយរួមរស់ជាមួយក្លឹបនេះរយៈពេល ១៧ឆ្នាំ ដោយចូលរួមលេងបាន ៥៦០ប្រកួត និងស៊ុតចូល ៣៦គ្រាប់។ ខ្សែការពាររូបនេះក៏ធ្លាប់បានប្រកាសផងដែរថា នឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិអ៊ីតាលីក្នុងរដូវកាលខាងមុខផងដែរ៕
17 May 2022
20 views
Football News
អ្នកគាំទ្រ Man United ស្រែកដាក់ Bruno ថារូបគេមិនសមនឹងពាក់អាវក្រុមនេះបន្តទៀត
ខ្សែបម្រើប្រយុទ្ធ Bruno Fernandes បាននិយាយថា អ្នកគាំទ្រ Manchester United ធ្វើត្រូវហើយ ដែលបានស្រែកចំអកឱ្យគាត់ថា “គាត់មិនសមនឹងពាក់អាវមួយនេះបន្តទៀត” ក្រោយរងបរាជ័យយ៉ាងអាម៉ាស់ក្រោមថ្វីជើងក្រុម Brighton យប់មិញ។ ជាការពិតណាស់ នៅក្នុងការប្រកួតសប្តាហ៍ទី ៣៦ នៃក្របខណ្ឌ Premier League យប់មិញ Man UTD បានរងបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើងក្រុម Brighton ក្នុងលទ្ធផល ៤ ទល់នឹង ០ ខណៈលទ្ធផលបែបនេះបានធ្វើឱ្យក្រុមបិសាចក្រហមអស់ឱកាសដើម្បីប្រជែងតំណែង top ៤ ហើយ ហើយនៅរដូវកាលក្រោយពួកគេក៏នឹងមិនមានកៅអីលេងនៅ Champions League ឡើយ។ ក្រោយបញ្ចប់ការប្រកួត Bruno ត្រូវបានក្រុមការងារ Sky Sports សួរអំពីចំណាប់អារម្មណ៍យប់មិញ ហើយរូបគេបានឆ្លើយទៅវិញយ៉ាងដូច្នេះថា៖ “ខ្ញុំក៏បានរួមបញ្ចូលនៅក្នុងចំណែកនោះផងដែរ។អ្វីដែលពួកយើងបានធ្វើនៅថ្ងៃនេះ អ្វីដែលខ្ញុំបានធ្វើនៅថ្ងៃនេះពួកយើងគឺមិនសមនឹងពាក់អាវ Man UTD ឡើយ ហើយខ្ញុំគឺព្រមទទួលយកនូវពាក្យនេះ”៕
08 May 2022
30 views
Football News
Rooney ថា Pogba គួរតែចាកចេញពី Man Utd
លោក Wayne Rooney បាននិយាយទៅកាន់សារព័ត៌មាន Sky Sports នៅក្នុងថ្ងៃនេះថា ខ្សែបម្រើក្លឹប Manchester United កីឡាករ Paul Pogba គួរតែចាកចេញទៅលេងនៅក្លឹបផ្សេង។ លោក Rooney បាននិយាយថា៖” ខ្ញុំគិតថាឥឡូវនេះវាដល់ចំណុចដែល Pogba គួរតែចាកចេញទៅកាន់ក្លឹបផ្សេង ប្រហែលជាប្រសើរជាងចំពោះគេនៅទីនេះ។ ប្រសិនបើ Pogba គេស្មោះត្រង់ជាមួយខ្លួនគេ គេប្រហែលជាដឹងហើយថា គេមិនសូវជាធ្វើអ្វីប៉ុន្មានដូចអ្វីដែលគេចង់បាននោះទេនៅពេលត្រលប់មកកាន់ក្លឹបនេះវិញ “។ លោកបានបន្តថា៖” ខ្ញុំមើលគេលេងឲ្យក្រុមជម្រើសជាតិបារាំងគឺថា គេជាកីឡាករមួយផ្សេងដាច់តែម្ដង សមត្ថភាពរបស់គេទាំងប៉ុន្មានទាំងការគ្រប់គ្រងប្រកួតអីហ្នឹងគឺល្អគ្រប់ការប្រកួតឲ្យក្រុមជម្រើសជាតិបារាំងតែម្ដង។ តែសមត្ថភាពរបស់គេទាំងនេះហាក់ដូចជាមិនត្រូវនៅ Man Utd អញ្ចឹងហើយខ្ញុំគិតថា កីឡាករមួយចំនួនដូចគេនេះគួរតែចេញពីក្លឹបនេះ “។ បើតាមសារព័ត៌មាន Manchester Evening News បានឲ្យដឹងថា Pogba នឹងចាកចេញពី Man Utd ដោយខាងក្លឹបបានត្រៀមរួចរាល់សម្រាប់គេចាកចេញ។ Pogba នៅមានកុងត្រាជាមួយ Man Utd រហូតដល់ចប់រដូវកាលនេះ៕
06 Apr 2022
54 views
Football News
Bruno ត្រៀមចុះកុងត្រាថ្មីជាមួយ Man Utd ឆាប់ៗនឹងទទួលបានប្រាក់ពលកម្មទ្វេដង
ខ្សែបម្រើ Bruno Fernandes ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា នឹងចុះកុងត្រាថ្មីជាមួយក្លឹប Manchester United ក្នុងពេលឆាប់ៗខាងមុខជាមួយនឹងលក្ខខណ្ឌបន្តរយៈពេលកុងត្រា និងដំឡើងប្រាក់ខែ ខណៈកីឡាករនេះនៅមានកុងត្រាជាមួយក្លឹបនេះដល់២០២៥ ជាមួយនឹងលក្ខខណ្ឌបន្ត១ឆ្នាំថែមទៀត។ នៅខណៈនេះ ការពិភាក្សាកុងត្រាថ្មីនេះជិតមកដល់ទីបញ្ចប់ហើយ ដោយខ្សែបម្រើព័រទុយហ្គាល់នេះ ត្រូវបានគេដឹងថាពេញចិត្តនៅបន្តជាមួយ Man Utd ហើយក្រុម Man Utd ក៏ពេញចិត្តដោយមើលឃើញពីសមត្ថភាពគេ ចង់ឲ្យគេនៅបន្តក្នុងរយៈពេលយូរផងដែរ។ បើតាមការចុះផ្សាយរបស់ Sky Sports ក្លឹប Man Utd នឹងបន្តកុងត្រាថ្មីឲ្យ Bruno ក្នុងរយៈពេល៥ឆ្នាំ និងដំឡើងប្រាក់ពលកម្មទ្វេដង ដោយទទួលបានជិត ៣២ម៉ឺនដុល្លារ ក្នុងមួយសប្ដាហ៍។ នៅក្នុងរដូវកាលនេះ Bruno បានចូលលេងឲ្យ Man Utd បាន៣៧ប្រកួត និងរកបាន៩គ្រាប់៕
26 Mar 2022
48 views
Football News
Van de Beek កំពុងតែទៅពិនិត្យសុខភាពនៅឯក្លឹប Everton
ក្លឹប Everton ជិតយកបានខ្សែបម្រើ Donny van de Beek ពីក្លឹប Manchester United មែនទែនហើយ ដោយនៅខណៈនេះកំពុងតែទៅពិនិត្យសុខភាពហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ Sky Sports ។ បើតាមប្រភពខាងលើ Van De Beek នឹងទៅ Everton ដើម្បីបានម៉ោងលេងច្រើន ក្នុងលក្ខខ័ណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលឆ្នាំ២០២១/២២នេះ ដោយមិនមានលក្ខខ័ណ្ឌទិញយកនោះទេ។ ដំបូងឡើយ Crystal Palace និង Valencia ជាក្លឹបទាក់ទងចែចូវមក Van De Beek មុន ឯ Everton ជាអ្នកទាក់ទងក្រោយគេ តែកីឡាករនេះជ្រើសរើសយក Everton ដោយសារតែក្លឹបនេះនឹងមានលោក Frank Lampard នឹងមកដឹកនាំក្លឹបនេះ។ Van De Beek មកលេងឲ្យ Man Utd តាំងពីឆ្នាំ២០២០មក ដោយចូលលេងបាន ៥០ប្រកួតហើយត និងរកបាន ២គ្រាប់៕
01 Feb 2022
107 views
Football News
លោក Frank Lampard ជាបេក្ខភាពនាំមុខគេក្លាយខ្លួនជាអ្នកចាត់ការថ្មីក្លិប Everton
យោងតាមការចុះផ្សាយរបស់កាសែត Sky Sports បានឲ្យដឹងថា លោក Frank Lampard កំពុងជាបេក្ខភាពនាំមុខគេ ក្នុងការក្លាយខ្លួនជាអ្នកចាត់ការថ្មីរបស់ក្លិបស្ករគ្រាប់ Everton បន្ទាប់ពីឆ្លងកាត់ការសំភាសន៍ រួចរាល់កាលពីថ្ងៃសុក្រម្សិលមិញនេះ ខណៈការប្រកាសតែងតាំងជាផ្លូវការ ត្រូវបានរំពឹងថា នឹងធ្វើឡើងនាពេលឆាប់ៗ។ ក្លិប Everton បានរៀបចំកិច្ចពិភាក្សា ជុំចុងក្រោយជាមួយនឹង បេក្ខភាពទាំង៣នាក់ដើម្បីមកជំនួសលោក Rafa Benitez ក្នុងនោះរួមមានលោកគ្រូ Lampard , Vitor Pereira និងគ្រូបណ្ដោះអាសន្នបច្ចុប្បន្នលោក Duncan Ferguson កាលពីថ្ងៃសុក្រម្សិលមិញនេះ ។ ជាមួយគ្នានេះ ម្ចាស់ក្លិប Everton លោក Farhad Moshiri បានហោះហើរមកកាន់ទីក្រុងឡុងដ៍ផ្ទាល់តែម្ដង ដើម្បីមកជួបពិភាក្សាជាមួយនឹង បេក្ខភាពទាំង៣នាក់ខាងលើ។ គួរបញ្ជាក់ដែរថា Everton កំពុងដុតដៃដុតជើង ស្វះស្វែងរក អ្នកមកជំនួសលោក Benitez ដែលត្រូវបានក្លិបបណ្ដេញចេញ ក្នុងខែមករានេះ។ ខណៈបច្ចុប្បន្ន Everton កំពុងឈរលេខ១៦ នៅក្របខណ្ឌ Premier League
30 Jan 2022
67 views
Football News
Rangnick មូលហេតុដែល Cristiano Ronaldo អវត្តមានក្នុងជំនួបជាមួយ Aston
លោក Ralf Rangnick បានបង្ហើបឱ្យដឹងថា មូលហេតុដែល Cristiano Ronaldo អវត្តមាននៅក្នុងជំនួបរវាង Manchester United ទល់នឹង Aston Villa យប់មិញ ដោយសារគាត់មានបញ្ហារបួសត្រគាក។ ជាការពិតណាស់ Ronaldo បានអវត្តមានតាំងពីកាប្រកួតដែល Man UTD ឈ្នះ Aston ១ ទល់នឹង ០ នៃពានរង្វាន់ FA Cup មកម្ល៉េះ ខណៈយប់មិញនេះក្រុមបិសាចក្រហម ជួបតទល់ជាមួយ Aston ម្តងទៀតនៃក្របខណ្ឌ Premier League ខ្សែប្រយុទ្ធម្ចាស់អាវលេខ ៧ ក៏មិនទាន់អាចវិលចូលទីលានវិញបានដែរ។ លោក Rangnick បានមានប្រសាសន៍ទាក់ទងនឹងការអវត្តមានរបស់ Ronaldo ប្រាប់ទៅកាន់កាសែត Sky Sports យ៉ាងដូច្នេះថា៖ “ហេតុផលដូចគ្នា គឺដូចនឹងពេលដែលគាត់អវត្តមាននៅពានរង្វាន់ FA Cup ដែរ។ ម្សិលមិញមុនពេលហ្វឹកហាត់គាត់មានអារម្មណ៍ថានៅតែមាន បញ្ហាជាមួយការបត់បែនត្រគាករបស់គាត់ដូច្នេះយើងក៏បានសម្រេចចិត្តមិនឱ្យគាត់ចូលហ្វឹកហាត់ឡើយ”៕
17 Jan 2022
113 views
Football News
លោក Jurgen Klopp និយាយថាកុងត្រាជាមួយ Salah ត្រូវការពេលវេលា
លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool នៅក្នុងសន្និសីទកាសែតនៅក្នុងថ្ងៃនេះថា ការចរចាកុងត្រាថ្មីជាមួយ ខ្សែប្រយុទ្ធ Mohamed Salah កំពុងតែដំណើរការរលូនហើយ គ្រាន់តែទាមទារពេលបន្តិច។ ការចរចាកុងត្រាថ្មីនេះ ខ្សែប្រយុទ្ធ Salah នេះក៏ធ្លាប់និយាយកាលពីពេលថ្មីៗនេះផងដែរ ដោយគេបញ្ជាក់ពីជំហរចង់នៅបន្តជាមួយក្លឹបអង់គ្លេសខាងលើនេះ និងចង់បានកុងត្រាថ្មី ខណៈកុងត្រារបស់គេ នឹងក្លឹបបច្ចុប្បន្ននេះ នឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ យ៉ាងណានៅក្នុងថ្ងៃនេះ លោក Klopp ក៏បានបញ្ជាក់ផងដែរថា ខាង Liverpool គឺចង់ឲ្យ Salah នៅបន្តផងដេរ ហើយ Salah ក៏ចង់នៅបន្ត អញ្ចឹងកុងត្រាថ្មី វាកំពុងតែរលូនហើយ តែទាមទារពេលវេលាបន្តិច។ អ្នកចាត់ការរូបនេះក៏បានលើកឡើងថា រឿងតកុងត្រាថ្មីគឺយូរអញ្ចឹងហើយ គ្មានអ្វីគួរឲ្យបារម្ភនោះទេ អ្វីៗកំពុងតែដំណើរការល្អហើយ Salah ជាកំពូលកីឡាករអញ្ចឹង ខាងក្លឹបប្រាកដជាឲ្យនៅបន្តហើយ។ បើតាមការចុះផ្សាយរបស់ Sky Sports ការចរចាកុងត្រានេះត្រូវការពេលវេលាយូរ ដោយសារតែ Salah បានសុំឡើងប្រាក់ពលកម្មរហូតទៅដល់ជាង ៤០ម៉ឺន ក្នុងមួយសប្ដាហ៍ រីឯខាងក្លឹបកំពុងពិចារណាលើសំណើនេះ។
14 Jan 2022
97 views
Football News
ប្រកួត Europa Conference League រវាង Spurs នឹង Rennes យប់នេះ ត្រូវបានលុបចោល
ការប្រកួតរវាងក្លឹប Tottenham Hotspur នឹងក្លឹប Rennes ក្នុងក្របខ័ណ្ឌ UEFA Europa Conference League នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ(ម៉ោងប្រទេសអង់គ្លេស) ត្រូវបានលុបចោល។ នេះបើតាមការបញ្ជាក់របស់ UEFA ទៅកាន់សារព័ត៌មាន Sky Sports នៅក្នុងថ្ងៃនេះ។ Spurs បានសុំផ្អាកការប្រកួតខាងលើនេះ ក្រោយពីរកឃើញកីឡាករក្រុមឈុតធំរបស់ខ្លួន ៨រូប ក៏ដូចជាបុគ្គលិក ៥រូប បានតេស្តវិជ្ជមានកូវីដ-១៩ កាលពីពេលថ្មី។ ជាពិសេសកាលពីថ្ងៃម្សិលមិញនេះ Spurs បានធ្វើការប្រកាសដោយឯកឯងតែម្ដង ដោយមិនទាន់មានការអនុញ្ញាតពី UEFA ថា ការប្រកួតខាងលើនៅថ្ងៃនេះ នឹងត្រូវលុបចោល។ យ៉ាងណានៅក្នុងថ្ងៃនេះបើយោង Sky Sports ខាង UEFA បានអនុញ្ញាត ខណៈដែរក្លឹប Rennes មានការមិនសប្បាយចិត្តជាខ្លាំង ដោយសារទើបតែប្រាប់ទៅខាងក្រុមខ្លួន ខណៈក្រុមខ្លួនបានមកដល់អង់គ្លេសរួចទៅហើយ៕
09 Dec 2021
142 views
Football News
ក្របខ័ណ្ឌ Premier League ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីក្នុងតម្លៃ 2 ពាន់លានផោន ជាមួយទូរទស្សន៍អាមេរិក NBC
ក្របខណ្ឌ Premier League បានប្រកាសចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ 2 ពាន់លានផោនថ្មីជាមួយទូរទស្សន៍អាមេរិក NBC Universal ដើម្បីចាក់ផ្សាយការប្រកួតផ្ទាល់របស់ក្របខ័ណ្ឌមួយនេះក្នុងរយៈពេល 6 ឆ្នាំ។ យោងតាមកាសែត BBC អះអាងថា កិច្ចព្រមព្រៀងថ្មីគ្របការប្រកួត Premier League ទាំងអស់ក្នុងរដូវកាលចាប់ពីឆ្នាំ 2022/23 ដល់ 2027/28 ។ NBC ពីមុនបានចុះហត្ថលេខាក្នុងឆ្នាំ 2015 សម្រាប់ការចាក់ផ្សាយរយៈពេល 6 ឆ្នាំក្នុងតម្លៃ 740 លានផោនប៉ុណ្ណោះ។ លោក Richard Masters នាយកប្រតិបត្តិនៃក្របខ័ណ្ឌ Premier League បាននិយាយថា “NBC Sports បានពង្រឹងប្រជាប្រិយភាពយ៉ាងខ្លាំងនៃលីកនៅសហរដ្ឋអាមេរិកតាមរយៈការគ្របដណ្តប់ និងការផ្សព្វផ្សាយដ៏អស្ចារ្យរបស់ខ្លួន” ។ សេចក្ដីរាយការណ៍ថា Premier League បានយល់ព្រមលើកិច្ចព្រមព្រៀងទូរទស្សន៍តម្លៃ 4.7 ពាន់លានផោនរបស់ខ្លួនជាមួយនឹងទូរទស្សន៍ក្នុងស្រុក Sky Sports, BT Sport, Amazon Prime Video
19 Nov 2021
128 views
Football News
Daniel James គ្រោងនឹងចាកចេញពី Man United
ខ្សែបម្រើ Daniel James របស់ក្រុមបិសាចក្រហម Manchester United ទំនងជាចាកចេញពីក្លឹបនៅចុងបញ្ចប់នៃទីផ្សារដោះដូរកីឡាករនេះ។ វាច្បាស់ណាស់គឺទាក់ទងនឹង Cristiano Ronaldo ដែលជាខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់បានចូលរួមជាមួយក្លឹបឡើងវិញកាលពីសប្តាហ៍មុន។ ទូរទស្សន៍ Sky Sports អះអាងថាមានក្លឹបនៅ Premier League ជាច្រើនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកកីឡាករវ័យ ២៣ ឆ្នាំរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងជាមួយមួយនឹងជម្រើសទិញដាច់ពីក្រុម Leeds United ។ រដូវកាលមុន James រកបាន ៣ គ្រាប់និងផ្តល់ Assist ១ ដងក្នុងការបង្ហាញខ្លួន ១៥ ប្រកួតនៅ Premier League ។
30 Aug 2021
211 views
Football News
ជើងចាស់ Neville ព្យាការណ៍ថា Man UTDនឹងមិនអាចដណ្តើមពាន PLពីក្រុមគូសត្រូវ ២នេះបានទេ ទោះបីមាន Ronaldoក៏ដោយ
ក្លិប Manchester United នឹងបញ្ចប់ចំណាត់ថ្នាក់ដោយឈរនៅលេខរៀងទី ៣ នៃក្របខណ្ឌ Premier League ក្នុងរដូវកាលនេះ ទោះបីជាយកបានខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ក៏ដោយ នេះបើយោងតាមការព្យាករណ៍របស់លោក Gary Neville ក្នុងនោះក្រុម បិសាចក្រហមនឹងនៅឈរនៅពីក្រោយក្រុម Manchester City និង Chelsea។ Man UTD បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលមែនទែន ក្រោយពួកគេចុះកុងត្រាយកបាន Ronaldo ពីក្រុម Juventus កាលពីថ្ងៃ សុក្រ កន្លងទៅ, ខណៈខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់ បានត្រឡប់មកកាន់ទឹកដី Old Trafford វិញជាលើកទី ២ ក្រោយចាកចេញអស់រយៈពេល ១២ ឆ្នាំ កន្លងទៅ។ ថ្លែងប្រាប់គេហទំព័រ Sky Sports លោក Neville បានធ្វើការព្យាកណ៍អំពីចំណាត់ថ្នាក់របស់ Man UTD នៅរដូវកាលនេះយ៉ាងដូច្នេះថា៖ ខ្ញុំបានធ្វើការព្យាការណ៍កាលពីយប់ថ្ងៃ ចន្ទ កន្លងទៅ
29 Aug 2021
130 views
Football News
Solskjaer បង្ហាញតម្រុយថា Man Utd នឹងនាំចូលកីឡាករបន្ថែមទៀតសម្រាប់រដូវកាលថ្មីនេះ
លោក Ole Gunnar Solskjaer បានឆ្លើយតបនឹងសំនួររបស់សារព័ត៌មាន Sky Sports នៅក្នុងថ្ងៃនេះទាក់ទងនឹងគម្រោងការនាំចូលកីឡាករបន្ថែមរបស់លោកសម្រាប់ក្លឹប Manchester United នៅរដូវកាលថ្មីនេះ។ លោក Solskjaer បាននិយាយថា៖” នៅក្នុងវិស័យបាល់ទាត់នេះវាមិនទៀងទេ អ្នកមិនអាចដឹងមុននូវអ្វីដែលគ្រោងនឹងកើតឡើងនោះឡើយ។ ច្បាស់ណាស់មកទល់នឹងពេលនេះ យើងសម្រេចទិញយក Varane បានរួចស្រេចហើយ តែនឹងមានអ្វីថ្មីបន្ថែមដែលធ្វើឲ្យអ្នកទាំងអស់គ្នាភ្ញាក់ផ្អើល នឹងអាចកើតឡើងបន្ថែមទៀត “។ លោកបានបន្តថា៖” និយាយទៅអ្វីក៏អាចកើតឡើងដែរ យើងត្រូវត្រៀមទុកមុនឲ្យហើយអញ្ចឹងហើយ។ ទោះម៉េចក៏ដោយខ្ញុំមានការសប្បាយចិត្តជាខ្លាំងនូវអ្វី ដែលក្លឹបរបស់យើងបានសម្រេចចិត្តកន្លងមកនេះ “។ រដូវកាលទិញដូរកីឡាករនៅ Premier League នឹងបញ្ចប់ទៅវិញនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ខាងមុខ ខណៈមកទល់នឹងពេលនេះ Man Utd បានទិញយកកីឡាករសំខាន់ៗមកក្លឹបរបស់ខ្លួនចំនួន២រូបមកហើយគឺ Sancho និង Varane ៕
12 Aug 2021
251 views
Football News
ក្លឹប PL ២នេះកំពុងដេញជើងគ្នាចង់បាន Coutinho ពី Barca
ក្លឹប Arsenal និងក្លឹប Everton ត្រូវបានសារព័ត៌មាន Sky Sports ចុះផ្សាយកាលពីពេលថ្មីៗនេះថា កំពុងដេញជើងគ្នាចង់បានខ្សែបម្រើ Philippe Coutinho ពីក្លឹប Barcelona សម្រាប់រដូវកាលក្ដៅខាងមុខ។ បើតាមតម្លៃទីផ្សារបច្ចុប្បន្ន Coutinho មានតម្លៃខ្លួនជាង ៤៨លានដុល្លារ។ ដូច្នេះបើក្លឹបទាំងពីរនេះនៅតែបន្តចង់បាន ក្លឹបទាំងនេះអាចនឹងត្រូវដេញថ្លៃគ្នាចាប់ពីតម្លៃខ្លួន ដែលកីឡាករនេះកំពុងតែមានឡើងទៅ។ យ៉ាងណាក្ដីនេះមិនមែនជាលើកទីមួយទេដែល Arsenal និង Everton ចង់បាន Coutinho តែត្រូវបានបដិសេធ សម្រាប់លើកនេះវិញ កីឡាករនេះមិនទាន់ឆ្លើយតបជាផ្លូវការយ៉ាងណានោះទេ ទាក់ទងនឹងការចង់បានរបស់ក្លឹបទាំងនេះ។ គួរបញ្ជាក់ផងដែរថា Coutinho បានមកលេងឲ្យ Barcelona នៅឆ្នាំ២០១៨ និងចប់កុងត្រាទៅវិញនៅឆ្នាំ២០២៣ខាងមុខ ដោយធ្លាប់ចូលលេងបាន៩០ប្រកួត និងរកគ្រាប់បាល់បាន ១១គ្រាប់៕
27 May 2021
215 views
Football News
ក្រុម Juventus នឹងបណ្ដេញលោក Andrea Pirlo នៅចុងបញ្ចប់នៃរដូវកាលនេះ
លោក Andrea Pirlo គ្រូបង្វឹករបស់ក្រុមសេះបង្កង់ Juventus នឹងមិនចាកចេញពីមុខតំណែងមុនពេលកំណត់នោះទេបន្ទាប់ពីការចាញ់ការប្រកួតដ៏ធំជាមួយក្រុម AC Milan ក្នុងលិទ្ធផល ៣ ទល់នឹង ០ ក្នុងទឹកដីខ្លួនឯងនៅសប្ដាហ៍ទី ៣៥ នៃក្របខ័ណ្ឌ Serie A ។ ទូរទស្សន៍ Sky Sports បានអះអាងថាអ្នកចាត់ការក្រុម សេះបង្គង់ Juventus បានជួបជាមួយម្ចាស់ក្លិបដើម្បីពិភាក្សាពីអនាគតរបស់ក្រុមហើយកិច្ចប្រជុំថ្មីមួយ ។ ម្ខាស់ក្លឹបសេះបង្កង់ Juventus សម្រេចចិត្តមិនបណ្តេញអ្នកចាត់ការវ័យ ៤១ ឆ្នាំរូបនេះមុនការប្រកួតជាមួយក្រុម Sassuolo នៅថ្ងៃទី ១២ ខែឧសភាខាងមុននេះទេ និងរក្សាគាត់រហូតដល់ចប់រដូវកាល ។ ក្នុងរដូវកាលនេះក្រុមយក្សមកពីទីក្រុងទូរីន កំពុងស្ថិតនៅលេខរាងទី ៥ ក្នុងតារាងលីគអ៊ីតាលី ខណះដែលលីក Seria A នៅសល់ត្រឹម ៣ ប្រកួតទៀតប៉ុណ្ណោះនឹងត្រូវបញ្ចប់រដូវកាលនេះហើយ ។ ក្រុមសេះបង្កង់ Juventus អាចនឹងខកខានមិនបានចូលប្រកួតពានរង្វាន់ Champions League ជាលើកដំបូងក្នុងរយៈពេល ១០
10 May 2021
189 views
Other News
Sky Sports សម្រេចចិត្តផ្អាកការងារ Carragher រហូតដល់បញ្ចប់រដូវកាល
បន្ទាប់ពីមានហេតុការណ៍ ខាកស្ដោះទឹកមាត់ ទៅលើអ្នកគាំទ្រ Man Utd ពេលនេះ វីរបុរសរបស់ Liverpool លោក Jamie Carragher
16 Mar 2018
319 views
Uefa Chanpions League News
Sanchez បានសម្រេចចិត្តរួចរាល់ហើយសម្រាប់ក្លឹបថ្មីរបស់គេ
Bayern Munchen នឹងមិនព្យាយាមទិញ Alexis Sanchez ពីក្លឹប Arsenal នៅរដូវរងារនេះទេព្រោះពួកគេជឿថាកីឡាករឈីលីរូបនេះបានសម្រេចរួចហើយនៅលើទឹកដីរបស់គាត់។
05 Nov 2017
435 views